តើ​ធ្វើ​យ៉ាង​ម៉េច​ បើ​កូន​យំ​មិន​បាត់​សោះ

ttttt
ថ្ងៃ​ទី ០៩ រៀង​រាល់​ខែ ពុំ​មែន​ជា​ថ្ងៃ​កំណើត​របស់​កូន​ខ្ញុំ​ទេ តែ​ជា​ថ្ងៃ​ដែល​គេ​ចូល​ផ្ទះ ដំបូង គេ​កើត​នៅ​ថ្ងៃ​ទី ០៨  ។ ពួក​យើង គេង​បាន​មួយ​យប់​ប៉ុណ្ណោះ សម្រេច​ចិត្ត​សុំ​ពេទ្យ​ត្រលប់​មក​សម្រាក​នៅ​ផ្ទះ​វិញ ព្រោះ​វា​ស្រួល​ដេក​ពួន ។

ថ្ងៃ​នេះ (០៩ មិថុនា) កូន​យុត្ត​ចម្រើន​វ័យ​បាន ៩​ខែ​គត់ ល្ងាច​នេះ​ម៉ា​ក់អាអូន​ចង់​បញ្ច្រក​ថ្នាំ​បាត់​រាគ គេ​ក៏​ល្វីង​មាត់​ពុំ​ព្រម​ញ៉ាំ​ទឹក​ដោះ​គោ​សោះ រហូត​ខ្លាច​ដប និង​ខឹង​ម៉ាក់​ជា​ខ្លាំង យំ​ពុំ​បាត់​សោះ ។ ខ្ញុំ​លើក​កូន​ព រៀង​អន់​យំ​បន្តិច (ធម្មតា​កូន​ចូលចិត្ត​ប៉ា​ជាង​ម៉ាក់ តាម​ប៉ា​ជាង​ម៉ាក់) ខ្ញុំ​សង្កេត​ទឹក​មុខ​កូន គេ​សម្លឹង​ទៅ​ក្រៅ​ផ្ទះ​ញឹក​ញាប់​តាម​ទ្វារ​មុខ ។ តាម​អារម្មណ៍​ខ្ញុំ ខ្ញុំ​សង្ស័យ​ថា​មាន​អ្វី​មួយ​នៅ​ក្រៅ​ផ្ទះ​ប្រាកដ​ដែល​ខ្ញុំ​មិន​ដឹង ខ្ញុំ​គ្រាន់​តែ​សង្ស័យ​ប៉ុននោះ ។ ខ្ញុំ​ប្រាប់​ប្រពន្ធ​ខ្ញុំ​ថា ​មាន​មនុស្ស​នៅ​ខាង​ក្រៅ​ចាំ​មើល​កូន​យើង​ហើយ  បាន​កូន​យំ​មិន​បាត់​ លោក​យាយ​ក៏​រវល់​ទៀត ។ ប្រពន្ធ​ខ្ញុំ​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ម្យ៉ាង ខ្ញុំ​ក៏​គិត​ចេញ​ថា​ត្រូវ​ធ្វើ​អ្វី​លឿន​ៗ​ផង​ដែរ ។ ខ្ញុំ​មិន​ខ្វល់​ថា​ពួក​គេ​ជា​សាច់ញាតិ ឬជន​តៃហោង​ពី​ខាង​ណា​ទេ ធ្លាប់​មាន​គេ​ប្រាប់​ថា ឲ្យ​បោះ​សាច់ បោះ​ចំណី​ ទៅ​ក្បែរ​ៗ​ផ្ទះ​ឲ្យ​គេ​ស៊ី​ទៅ​វា​ចប់​ហើយ ព្រោះ​ប្រាកដ​ជា​មាន​​ខ្មោច​អត់​ឃ្លាន​មក​សុំ​អ្វី​ស៊ី​ហើយ ។ ខ្ញុំ​បោះ​សាច់​ងៀត ទៅ​ចំហៀង​ផ្ទះ ត្រី​ចៀន​មួយ​ទៅ​មុខ​ផ្ទះ លើស​នេះ​ទៀត​​ខ្ញុំ​បាន​អុជ​ធូប មុខ​ផ្ទះ​មួយ​ដើម​ខាង​ឆ្វេង មួយ​ដើម​ខាង​ស្ដាំ អម​ដោយ​សាច់​ចៀន ម្ខាង​មួយ​ដុំ​ផង ក្នុង​ផ្ទះ​ខ្ញុំ​អុជ​សុំ​ខមាលទោស​ពី​កុង​ម៉ា​ក្រែង​មាន​អ្វី​ឆ្គាំឆ្គង​មិន​សមរម្យ ។ ខណៈ​ពេល​នោះ លោក​យាយ​មក​ព​ចៅ លួង​ៗ​ក៏​បាត់​យំ​ទៅ ហើយ​ក៏​គេង​លក់ ។

អ្នក​អាច​គិត​ថា ខ្ញុំ​ធ្វើ​អ្វី​ផ្ដេសផ្ដាស តែ​អ្វី​ដែល​យើង​មើល​មិន​ឃើញ អាច​មាន​មែន ។ ហើយ​អ្នក​សាកគិត​ទៅ​មើល​ថា​កូន​ខ្ញុំ​គេង​ស្ងប់​ទៅ​មក​ពី​មូល​ហេតុ​អ្វី?

ប្រពន្ធ​ខ្ញុំ​ថា យាយតា​ខាងនោះ​ (បន្ទាយ​មាន​ជ័យ) នឹក​ខ្លាំង​ហើយ បាន​មាន​រឿង​ដូច្នេះ មុន​អាអូន​យំ​គាត់​ខល​មក​លេង​មួយ​សន្ទុះ ។

និយាយ​រួម រឿង​ហេតុ​វា​ចេះ​តែ​កើត​ឡើង​ផ្សំ​ៗ​គ្នា ខ្ញុំ​ថា​អាគម​ផ្សំ​អាយ៉ុស​ទេ!

ធ្លាប់​មាន​អព្ភូតហេតុ​កើត​ម្ដង អំពី​ម៉ោង​ដែល​កូន​ខ្ញុំ​ចាប់​កំណើត ខ្ញុំ​នឹង​អធិប្បាយ​ឲ្យ​ស្ដាប់​ណា ប្រាកដ​ជា​មាន​អ្នក​ចង់​ស្ដាប់ពី​រឿង​អរូបី ។

 

ពី​ប៉ា​ម្នាក់

7 thoughts on “តើ​ធ្វើ​យ៉ាង​ម៉េច​ បើ​កូន​យំ​មិន​បាត់​សោះ

  1. ម៉ាក់ស្រីតូចបីនាក់

    កាលមុនដូចអត់សូវជឿទេខ្ញុំ រឿងចឹងៗ ហេសហេ និយាយមែនណា តែដល់នឹកឃើញ កាលនាងកូនបងខ្ញុំនៅតូច បើវាយំមិនបាត់ ខ្ញុំយកកាំបិត ឬកន្ត្រៃ មកវាសចុះឡើង ស្រែកថា “ណែ ទៅណាទៅចុះ កុំមកជិតកូនអញវ៉ី!” នាងក៏បាត់យំ លែងរករឿងទៅ។ ដល់កូនក្រោយៗ ក៏មិនដែលយំកាចផ្ដេសផ្ដាសដែរ ។

  2. ម៉ាក់ស្រីតូចបីនាក់

    មានរឿងមួយទៀត និយាយបែបវិទ្យសាស្ត្រម្ដង ចង់ប្រាប់ពីបទពិសោធផ្ទាល់ខ្លួន បើកូនយំមិនបាត់ កុំនៅមួយកន្លែង ឩ យើងនៅ បន្ទប់ទទួលភ្ញៀវ ត្រូវនាំកូនទៅបន្ទប់គេង បើគេយំមិនបាត់ទៀត ត្រូវនាំគេទៅដូរកន្លែង ឡើងលើចុះក្រោមក៏បាន ចេញក្រៅក៏បាន ហើយសំខាន់បើកភ្លើងអោយភ្លឺពេញផ្ទះផង។ ជួនកាលកូនឈឺពោះ ឬ ពាក្យអង់គ្លេសថា colic វាច្រើនកើតលើកូនតូចៗ យំមិនដឹងហេតុ រក ធីហ្វីរ៉ាប់ លាបអោយបន្តិចទៅ ជួនក៏បាត់ដែរ។

  3. រដ្ឋ Post author

    o ប៉ុន្មាន​ខែ​នេះ មាគេ​ប្រាប់​ឲ្យ​យក​បន្លា​ស្អំ និង​បន្លា​ដំបង​យក្ស​មក​ដាក់​លើ​ក្បាល​ដំណេក​របស់​កូន គេ​ប្រាប់​ថា​របស់​ពីរ​មុខ​នេះ​បើ​កាល​ណា​មុត​ គឺ​ចុក​ឈឺ​ខ្លាំង​ណាស់ ជា​ជាង​កន្ត្រៃ​ កាំបិត​ទៅ​ទៀត ។ រឿង​សំខាន់ គឺ​ពេល​ថ្ងៃ​ឬ​ពេល​ណា​ទាំង​អស់​កំឡុង​កូន​នៅ​តូច​ដូច្នេះ គួរ​កុំ ឬ​គេ​មិន​ឲ្យ​សរសើរ​លើក​ជើង​ពេក​ទេ គេ​ច្រើន​និយាយ​ពាក្យ​ផ្ទុយ​វិញ បើ​ឃើញ​ស្អាត គេ​ឲ្យ​ថា​អាក្រក់​ណាស់ អាក្រក់​ម៉េះ​វិញ ព្រោះ​ក្មេង បើ​យើង​ស្រលាញ់​គេ​ក៏​ស្រលាញ់​ដែរ គឺ​គេ​បញ្ចៀស​កុំ​ឲ្យ​មាន​បញ្ហា​ម្ដាយ​ដើម​មក​យក​កូន ឬ​ស្កន់​ម្ដាយ​ដើម ។
    o រឿង​ជំងឺ​ខូលីក (Colic) នេះ​ខ្ញុំ​ដឹង​ខ្លះ​ៗ​ដែរ តាម​រយៈ​កុន​ថៃ​មួយ​រឿង​ចំណង “Colic” ឬ “ក្មេង​ឃើញ​ខ្មោច” ហើយ​ខ្ញុំ​ចាំ​ជា​និច្ច​នូវ​ខ្លឹម​សារ​រឿង ។ រឿង​នេះ និយាយ​ពី​ក្មេង​ដែល​កើត​មក​ភ្ជាប់​បាបកម្ម​មក​ជាមួយ មាន​រឿង​ចម្លែក​កើត​ចំពោះ​ក្មេង​នោះ​ជានិច្ច ​រហូត​ព្រះ​សង្ឃ​ម្នាក់​មាន​សង្ឃ​ដីកា​ប្រាប់​ឪពុក​ក្មេង​នោះ​ថា “​ចូរ​ថែ​រក្សា​កូន​អ្នករហូត​គេ​បាន​វ័យ​១ខួប ទើប​ផុត​កម្ម” ។ មក​ផ្ទះ​វិញ គេ​ក៏​ធ្វើ​ពិធី​រំដោះ​គ្រោះ ពី​កូន​ឲ្យ​ចម្លង​ចូល​មក​ខ្លួន​ដែល​ជា​ឪពុក​វិញ ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ គេ​ក៏​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​យ៉ាង​ប្រាកដ ហើយ​ក្មេង​ពុំ​ដែល​កើត​ហេតុ​ភេទ​អ្វី​មក​យារយី​ឡើយ​ លើក​លែង​តែ​បុគ្គល​ស្និទ្ធ​ស្នាល​ទាំង​ឡាយ​ប៉ុននោះ​ដែល​តែង​តែ​ជួប​គ្រោះ​មិន​លស់​សោះ ។ ក្មេង​ជា​បុព្វ​ហេ​តុ​នៃ​រឿង​គ្រោះ​ថ្នាក់ និយាយ​ឲ្យ​ស្រួល​ស្ដាប់ ឲ្យ​តែ​ដឹង​ថា​នឹង​មាន​រឿង​អ្វី ក្មេង​នោះ​តែង​តែ​យំ ។
    o ងាក​មក​បែប​វិទ្យាសាស្ត្រ​វិញ គ្រា​ដែល​ម្ដាយ​ក្មេង​នោះ​មាន​គភ៌ នាង​តែង​តែ​ជក់​បារី សេព​សុរា​បែប​មនុស្ស​HighShow ហើយ​នាង​តែង​ពិបាក​ចិត្ត​ជាមួយ​ប្ដី​នាង ព្រោះ​តែ​រឿង​មាន​កូន និង​រឿង​នឹង​ទៅ​នៅ​ផ្ទះ​ជាមួយ​ម្ដាយ​ក្មេក ។ ពេល​កូន​កើត​មក​​មាន​សណ្ឋាន​ដូច​ខ្ញុំ​រៀបរាប់​ខាង​លើ ។ នាង​និង​ប្ដី​យក​កូន​ទៅ​ពេទ្យ ពេទ្យ​ប្រាប់​ថា រឿង​ចឹង​ចឹង យូរ​ៗ​មាន​មួយ ក្មេង​វា​អ៊ីចេះអ៊ីចុះ ដុកទ័រ​បង្ហាញ​អ្នក​ជំងឺ​មួយ​ចំនួន​ដែល​មាន​អាការៈ​ខុស​ប្រក្រតី​ ហើយ​ប្រាប់​ថា ជា​ជំងឺ​ខូលីក(Colic)
    o ដោយ​សារ​ខ្វះ​ការ​យល់​ដឹង​ខាង​អ​បិយជំនឿ (ដូចពួក​យើង) គេ​ទាំង​ពីរ​អ្នក​ស្ទើរ​តែ​បាត់​បង់​កូន​ជា​ទី​ស្រលាញ់​ទៅ​ហើយ ។ កុំ​តែ​បង​មាន​កូន​ធំ​ៗ​ហើយ កុំ​អី​ណែ​នាំ​ឲ្យ​មើល​រឿង​ហ្នឹង ។

ទំលាក់ មួយចំលើយតប ទៅ រចនា បោះ​បង់​ការ​ឆ្លើយ​តប

This site uses Akismet to reduce spam. Learn how your comment data is processed.