jump to navigation

ព្រះរាជពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១៧​ដំណើរ​ការ​យ៉ាង​រលូន ព្រហស្បតិ៍ 2 វិច្ឆិកា 2017

Posted by រដ្ឋ in ព្រឹត្តិការណ៍​សំខាន់.
trackback

ប័ណ្ណ​ផ្សព្វផ្សាយ​បង្កើត​ដោយ​គណៈកម្មការ​រៀបចំ​បុណ្យជាតិ-អន្តរជាតិឆ្នាំ​នេះ (២០១៧) ព្រះរាជាណាចក្រកម្ពុជា​បន្ត​រៀបចំ​ព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ​ អក​អំបុក យ៉ាង​រលូន ដោយ​ពុំ​មាន​គ្រោះ​ធម្មជាតិ​រារាំង​ព្រះរាជពិធី​ ឬក៏​ហេតុ​ការណ៍អវិជ្ជមាន​ណាមួយ​ក៏​ទេ។ ឆ្នាំ​នេះ ព្រះរាជពិធីបុណ្យ​ប្រព្រឹត្ត​ទៅ​ចំថ្ងៃ​ទី ០២-០៣-០៤ ខែ​វិច្ឆិកា គ្រិស្តសករាជ ២០១៧ ត្រូវ​នឹង​ថ្ងៃ១៤កើត ១៥កើត​ និង​១រោច​ ខែកក្ដិក តាម​ចន្ទគតិ ។ ព្រះរាជពិធី​ដ៏ផូរផង់ និង​ការ​រក្សា​ប្រពៃណី​ដ៏រឹងមាំ​នៃ​ព្រះមហាក្សត្រ​ខ្មែរ​មួយ​នេះ ត្រូវ​បាន​ផ្អាក​ប្រារព្វ​អស់​រយៈពេល ៤ឆ្នាំ មកហើយ គឺ​​ឆ្នាំ២០១១, ២០១២, ២០១៣ និង ២០១៥ ដោយ​រាជរដ្ឋាភិបាល​មើល​ឃើញ​ថា​កម្ពុជាជួប​នូវព្រឹត្តិការណ៍​បន្តបន្ទាប់​គ្នា​ដែល​មិន​អាច​ឱ្យ​រៀបចំ​ព្រះរាជពិធីទៅ​បាន ក្នុង​នោះ​មានគឺ មហាសោកនាដកម្មរត់​ជាន់​គ្នា​នៅ​កោះពេជ្យ, ព្រះរាជពិធីកាន់មរណទុក្ខ​នៃការសោយទិវង្គតអតីតព្រះមហាវីរក្សត្រិយ៍ ព្រះបរមរតនកោដ្ឋ, កម្ពុជា​ជួប​គ្រោះ​ទឹកជំនន់ និង​បញ្ហាកម្ពស់ទឹកទាប។

ព្រះរាជ​ពិធីបុណ្យ​អុំទូកនេះ​ទៀតសោត ក៏​ធ្លាប់​បាន​ផ្អាក​ផងដែរ​កាលពី​អតីតកាល គឺ​មិនមែន​ទើប​តែផ្អាកក្នុង​រវាង​ប៉ុន្មានឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ។ ​ព្រះរាជពិធីនេះ គេសង្កេតឃើញមានវត្តមាន​ឡើង​តែ​ពេល​ប្រទេស​កម្ពុជា​មាន​ព្រះមហាក្សត្រិយ៍​គង់នៅ​គ្រងរាជ្យសម្បត្តិ​ប៉ុននោះ ជាក់​ស្ដែង​សម័យ​សាធារណរដ្ឋប្រជាមានិតកម្ពុជា សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ជាដើម។ល។ ដែល​ប្រទេស​កំពុង​វឹកវរ​ក្នុង​ភ្លើង​សង្គ្រាម ឬពុំមាន​សុខសន្តិភាព​ពេញលេញនោះ គេពុំឃើញ​មាន​វត្តមាន​ព្រះរាជពិធី​បុណ្យអុំទូក ឬពិធីប្រណាំង​ទូក​នេះឡើយ ។

ដោយ​សង្ខេប​មក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ ជា​ព្រះរាជពិធីរបស់ព្រះមហាក្សត្រិយ៍ និង​ប្រជានុរាស្ត្រ​ទូទាំងនគរ​ដែល​រំឭក​ដល់​​គម្រូ​វីរភាព​ក្លាហាន​របស់​កងទ័ព​ជើងទឹកខ្មែរ ដែល​បាន​រំដោះ​ទឹក​ដី​ពីការឈ្លានពាន​របស់​ខ្មាំង​សត្រូវ (ពួកចាម) ក្នុង​រជ្ជកាល​ព្រះបាទជ័យវរ្ម័ន​ទី៧ ព្រះមហាអធិរាជ​ខ្មែរ ព្រះវីរក្សត្រិយ៍​បង្រួបបង្រួមជាតិ។ ពិធី​បុណ្យ​ធំៗ២ទៀត ដែល​ភ្ជាប់​ក្នុង​រយៈពេល​៣ថ្ងៃនេះ គឺ​ពិធី​សំពះ​ព្រះខែ អកអំបុក និង​ពិធី​បណ្ដែត​ប្រទីប (បណ្ដែត​កន្ទោង) ដ៏​ពេញ​និយម​ពីសំណាក់​ប្រជាជន​គ្រប់​ជំនាន់​ផងនោះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​របស់​ប្រជាជាតិ​ដ៏​មាន​វ័យ​ចំណាស់​នេះ​ផង​ដែរ៕

អានផងដែរ៖
១. ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ចប់​ហើយ​នៅ​ឡើយ​តែ​សំរាម​ពាសវាល​ពាសកាល

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: