jump to navigation

អំពី​ប្រាសាទ​នាគព័ន្ធ និង​អបិយជំនឿ​របស់​មនុស្ស​ខ្មែរ​តាំង​ពី​បុរាណ អង្គារ 31 តុលា 2017

Posted by រដ្ឋ in ទីនេះ​កម្ពុជា, អបិយ​ជំនឿ.
trackback

កាល​ពី​ទៅ​សៀម​រាប​ (២៩ តុលា ២០១៧) ខ្ញុំ​និង​គ្រួសារ​បាន​ចេញ​ដំណើរ​ពី​ព្រឹក​ដើម្បី​ឱ្យ​ទៅ​ដល់​សៀមរាប នឹង​អាល​បានឈប់សម្រាក​មុខ​ប្រាសាទ​អង្គរ​វត្ត​ដើម្បី​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ដោយ​មិន​បាន​ទៅ​ផ្ទះ​ការ​ភ្លាម​ទេ ។ ម៉ោង​ប្រហែល ៣រសៀល​ក៏នាំ​គ្នា​នឹកចង់​ទៅ​ទស្សនា​ប្រាសាទ​នាគព័ន្ធ ព្រោះ​មួយរយៈ​នេះ​មាន​ភ្ញៀវ​ទៅ​ទស្សនា​ច្រើន​ឥត​ដាច់ ដែល​មិន​ដឹង​មូលហេតុ​អ្វីទេ អាច​ថាមនុស្ស​តាម​គ្នា​ទេដឹង ព្រោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​គេ​បង្ហោះ​រូប​ពី​ទីនោះ​ច្រើន។ សម្រេច​ចិត្ត​ភ្លាមៗ ក៏ចេញ​ដំណើរ​ភ្លាម ណាមួយ​ម៉ោង​ពិធីមង្គលការ​ក៏​នៅ​ច្រើន ។

តាម​ពិត​ទៅ​ខ្ញុំ​ក៏មិន​ស្គាល់​ផ្លូវ​ទៅ​កាន់​ប្រាសាទ​នាគព័ន្ធ​ទេ ជិះ​បណ្ដើរ​សួរ​គេបណ្ដើរ ។ យើង​ចេញ​ពី​មុខ​អង្គរ​តូច​ឆ្ពោះ​ទៅ​អង្គរ​ធំ (វង់ធំ) រួច​ចេញ​តាម​ក្លោង​ទ្វារ​ក្រោយ​បត់ស្ដាំ ។ ក្នុង​វង់ធំ​នេះ ដើម្បី​ទៅ​ដល់​ប្រាសាទ​នាគព័ន្ធ យើង​ត្រូវ​ជិះ​កាត់​ប្រាសាទ​ព្រះខ័ន (តែ​ខ្ញុំ​មិន​បាន​ចូល​ទស្សនា​ទេ) ។ ហួស​ទី​ប្រាសាទ​ព្រះខ័ន​ប្រមាណ​ជា ២គ.ម យើង​ដល់​កន្លែង​ចត​យាន​យន្ត ឃើញ​មនុស្ស​ជុំៗ និង​ផ្លូវ​ចូល​ប្រាសាទ (មិន​បាន​ថត​ទិដ្ឋភាព​ត្រង់​នេះ និង​ផ្លូវ​ចូល) ។

null

មក​ទស្សនា​​ប្រាសាទ​នាគ​ព័ន្ធ​ក្នុង​ខែ​នេះ (ខែតុលា) ផ្លូវ​ចូល​ប្រាសាទ​ពោរពាស​ទៅដោយ​ទឹក ព្រោះ​ទើប​ផុត​ខែ​វស្សា​ថ្មី​ទឹក​ស្រក​មិនទាន់​អស់ ឬ​ដល់​ខែ​ប្រាំង​នៅ​តែ​មាន​ទឹក​ទៀត​ខ្ញុំ​មិន​ម្ចាស់​ដែរ ។ យើង​អាច​កត់​សម្គាល់​បាន​ថា អាជ្ញាធរ​បាន​សាង​ស្ពាន​ឈើ​កម្ពស់​ល្មម​សម្រាប់​សម្រួល​ភ្ញៀវ​ដើរ​ចូល​ទៅ​ទស្សនា​ប្រាសាទ ។ តាម​ការ​កត់​សម្គាល់​របស់​ខ្ញុំ ស្ពាន​ឈើ​តូច​ល្មម​នេះ​ហើយ ដែល​ជា​ទី​ចាប់​អារម្មណ៍​របស់​ភ្ញៀវ​ខ្មែរ​ (មិន​ដឹង​វា​ទាក់ទាញ​ពួកបរទេសឬអត់ទេ) ពិសេស​យុវវ័យ​តែ​ម្ដង ដែលមុន​នឹង​ទៅ​ដល់​ប្រាសាទ ស្ពាន​ឈើ​នេះ​ក្លាយ​ជា​ទីទាក់​ភ្នែក​សម្រាប់​ថត​រូបកម្សាន្ត ។

ពេល​ទៅ​ដល់​ប្រាសាទ ខ្ញុំ​មិន​បាន​ឃើញ​ភាពពេញ​លេញ​នៃ​តួ​ប្រាសាទ​ទេ ព្រោះ​វា​លិច​ទៅ​ក្នុង​ទឹក ។ ដោយសារ​ប្រាសាទ​ត្រូវ​បាន​បុព្វ​បុរស​សាង​ឡើង​ក្នុង​ស្រះទឹក ហើយ​និង​លក្ខណៈពិសេស​ទាក់ទង​នឹង​ស្រះ ដូច្នេះ​វាមិន​មាន​អ្វី​ប្លែកទៅ​វិញ ។ តែ​ប្រសិន​បើ​លោក​អ្នក​បាន​ដឹង​ពី​ប្រវត្តិ​ខ្លះ​ៗ​នៃ​រឿង​រ៉ាវ​ប្រាសាទ​មួយ​នេះ វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ជា​ទី​សក្តិសិទ្ធ​ក្រៃ​លែង​នៃ​​មនុស្សជំនាន់​ដើម ។

មក​ដល់​ត្រង់​នេះ ខ្ញុំ​សូម​ដក​ស្រង់​ទាំង​ស្រុង​ពី​គេហទំព័រ​មួយ​ដែល​និយាយ​ពី​ប្រាសាទ​នាគព័ន្ធ គ្រាន់​ទុក​ជា​ចំណេះ​ដឹង និង​ឯកសារ​ស្រាវជ្រាវ៖

  • ប្រាសាទ​នាគព័ន្ធ និង​ជំនឿ​ក្នុង​ការ​ព្យាបាល​ជំងឺ
    ដោយ៖ ចេន សុជាតា

​ប្រាសាទ​នាគព័ន្ធ ត្រូវបាន​សាងសង់​ឡើង​នៅ​រជ្ជកាល ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នា​ឆ្នាំ​១១៩១ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះពុទ្ធសាសនា​មហាយាន​។ ប្រាសាទ​នេះ ស្ថិតនៅ​ផ្លូវ​វង់​ធំ​នៃ​តំបន់​អង្គរ សាងសង់​លើ​ទំហំ​ដី ៣៥០​ម៉ែត្រ បួន​ជ្រុង​ស្មើ មាន​ច​មា្ងយ ១៨​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តសៀមរាប​។ ប្រាសាទ​នេះ មាន​ស្រះ សន្សំ​ទឹកបរិសុទ្ធ​៨ ដោយ​រៀបចំ​អោយមាន ជា​សញ្ញា​លេខបូក ជា​និមិត្ដរូប​នៃ សញ្ញា​មន្ទី​ពេទ្យ​។ សិលា​ចារិក​ប្រាសាទ​ព្រះខ័ន នៅត្រង់​ល្បះ​ទី​៤១ បាន​និយាយ​អំពី​នាគព័ន្ធ​ថា​៖ មាន​កោះ​ដ៏​ឧត្តុងឧត្តម​មួយ​លេច​ស្រស់​ចែងចាំ​ងអស់​ស្រះ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​នោះ ហើយ​ដែល​លាងជម្រះ​បាបកម្ម​នៃ​អ្នក​ដែល​បាន​មក​ដល់​ទីនោះ​។

​ប្រាសាទ​នាគព័ន្ធ​មាន​សណ្ឋាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ទាំង​អស់ គឺមាន​តែ​ប្រាសាទ​មួយ​សង់​នៅ​កណ្តាល​បាត​ស្រះ​។ ប្រាសាទ​មាន​រាង​ប្រហាក់ប្រហែល​នឹង​ចេតិយ ប៉ុន្តែ​នៅ​ជ្រុង​កំពែង​ទាំង​៤​ទិស ដែល​មាន​រូបចំលាក់ ហើយ​ចម្លាក់​ទាំង​៤​ទិស ជា​តំណាងអោយ​ធាតុ​ទាំង​៤ គឺ ធាតុដី​តំណា​ដោយ រូបចំលាក់​ក្បាលមនុស្ស​ស្ថិត​នៅ​ទិស​ខាងកើត ធាតុភ្លើង​តំណាង​ដោយ រូបចំលាក់​ក្បាល​តោ​ស្ថិតនៅ​ទិស​ខាងត្បូង ធាតុខ្យល់​តំណាង​ដោយ​រូបចំលាក់​ក្បាល​សេះ​ស្ថិត​នៅ​ទិស​ខាងលិច ធាតុទឹក​តំនាង​ដោយ​រូបចំលាក់​ក្បាលដំរី ស្ថិត​នៅ​ទិស​ខាងជើង​។ នៅលើ​រូបចម្លាក់​ទាំង​៤​នោះ​គឺ​មាន​ចំពួយ​សម្រាប់​បង្ហូរទឹក​ចុះមក ហើយ​ទឹក​ដែល​ហូរ​ចេញ​តាម​ចំពួយ​ទាំង​៤​នោះ ត្រូវបាន​គេ​ជឿ​ថា​ជា​ទឹក​សក្តិ​សិទ្ធិ​ដែល​អាច​ព្យាបាល​ជំងឺ​បាន​។

null

ទិស​ខាងកើត​នៃ​ប្រាសាទនាគព័ន្ធ​តំណាងឱ្យ​ព្រះ​វិស្ណុ សម្រាប់​ព្យាបាល​មនុស្ស​ណា​ដែល​ខ្វះ​ធាតុ​ដី ។ ជំនាន់​នោះ​បើ​មនុស្ស​ណា​ខ្វះ​ធាតុ​នេះហើយ គេ​ត្រូវតែ​បញ្ជូន​មនុស្ស​នោះ​ដើម្បី​មក​ព្យាបាល ដោយ​អង្គុយ​សំពះ​នៅ​ខាងក្រោម​មាត់​ព្រះ​វិស្ណុ ដែល​មាន​ក្បាល​ជា​រូប​មនុស្ស ហើយ​ព្រះគ្រូ​ដែល​ព្យាបាល​ត្រូវ​ដងទឹក​ពី​ក្នុង​ស្រះ ដែល​ជា​ទឹក​ថ្នាំ​ដ៏​ស័ក្តិសិទ្ធិ​ចាក់​ពីលើ​, ទឹក​នោះ​ហូរ​ចូល​តាម​មាត់​ព្រះ​វិស្ណុ ធ្លាក់​មក​ស្រោច​លើ​ក្បាល​អ្នកជំងឺ ពេល​នោះ​អ្នកជំងឺ​នឹង​ជាសះស្បើយ​, មាន​ធាតុដី​នេះ​ឡើង​វិញ​។

null
ទិស​ខាងលិច​នៃ​ប្រាសាទ​តំណាងឱ្យ​ក្បាល​សេះ សម្រាប់​ព្យាបាល​ឱ្យ​មនុស្ស​លោក​ដែល​ខ្វះ​ធាតុ​ខ្យល់ ។ បើសិនជា អ្នក​ណា​ត្រូវ​ហោរា​ទាយ​ដឹងថា ខ្វះ​ធាតុខ្យល់ អ្នក​នោះ​ត្រូវតែ​មក​ព្យាបាល​នៅ​ប្រាសាទ​នេះ ដោយ​ឱ្យ​អង្គុយ​នៅ​ពីក្រោម​មាត់​សេះ​ហើយ​លើកដៃ​ទាំង​ពីរ​សំពះ​ឡើង​លើ ហើយ​ព្រះគ្រូ​ដែលជា​អ្នក​ព្យាបាល បាន​ដងទឹក​ក្នុង​ស្រះ​ដែល ជា​ទឹក​ថ្នាំ​ខ្មែរ​ដ៏​ស័ក្តិសិទ្ធិ​នោះ​មក​ចាក់​ពីលើ ហើយ​ទឹក​នេះ​ធ្លាក់​ចូល​មក​ក្នុង​មាត់​សេះ​បន្ត​ហូរ​មក​ស្រោច​លើ​ក្បាល ខ្លួន ប្រាណ​អ្នកជំងឺ ធ្វើឱ្យ​អ្នកជំងឺ​នឹង​មាន​ធាតុខ្យល់​នេះ​ឡើង​វិញ​។​

nullទិស​ខាងត្បូង​នៃ​ប្រាសាទ​សំរាប់​មនុស្ស​ខ្វះ​ធាតុ​ភ្លើង ។ នៅ​ទិស​ខាងត្បូង​នោះ មាន​រូប​ក្បាល​តោ​សម្រាប់​ព្យាបាល ដោយ​ព្រះគ្រូ​តម្រូវ​ឱ្យ​អ្នកជំងឺ​ដែល​ខ្វះ​ធាតុភ្លើង​អង្គុយ​សំពះ​នៅក្រោម​ក្បាល​តោ ដោយ​ព្រះគ្រូ​ចុះ​ដងទឹក​ពី​ក្នុង​ស្រះ​មកចាក់​តាម​ទ​រ ហើយ​ទឹក​ថ្នាំ​នោះ​នឹង​ហូរ​ធ្លាក់​តាម​មាត់​តោ​មក​ស្រោច​លើ​ខ្លួនប្រាណ អ្នកជំងឺ ធ្វើឱ្យ​មនុស្ស​ដែល​មាន​អាការៈរោគ​ខ្វះ​ធាតុ​ខាងលើ​នឹង​ត្រូវ​ជា​សះស្បើយ​ឡើងវិញ ។​

ទិស​ខាងជើង បើ​មនុស្ស​ណា​ម្នាក់​ត្រូវបាន​ហោរាសាស្ត្រ​ទាយ​ថា​មាន​ខ្វះ​ធាតុទឹក ត្រូវ​បញ្ជូន​មក​ទិស​ខាងជើង ដែល​មាន​រូប​ក្បាលដំរី សម្រាប់​ព្យាបាល​ឱ្យ​ជា ដោយ​ព្រះគ្រូ​ព្យាបាល​តម្រូវ​ឱ្យ​អ្នកជំងឺ​មក​អង្គុយ​ក្រោម​ព្រះបាត​ដំរី ហើយ​លើកដៃ​ទាំង​ពីរ​ឡើង​លើ​សំពះ ពេល​នោះ​ព្រះគ្រូ​ចុះ​ទៅ​ដងទឹក​ក្នុង​ស្រះ​នៃ​ប្រាសាទ​ដែល​ជា​ទឹក​ថ្នាំ​ដ៏​ស័ក្តិសិទ្ធិ​មកចាក់​តាម​ទរ ហើយ​បន្ត​ហូរ​ធ្លាក់​តាម​មាត់​ដំរី ស្រោចស្រព​លើ​ខ្លួនប្រាណ​អ្នកជំងឺ ធ្វើឱ្យ​អ្នកជំងឺ​មាន​ធាតុទឹក​នេះ​ឡើង​វិញ​ភ្លាមៗ​នាពេល​នោះ​ដែរ​។null

រឿងព្រេង​និទាន​ខ្មែរ​បាន​តំណាល​ថា កាលពីដើម​ឡើយ​នៅ​ក្នុង​ស្រះ​មួយ​ដែល​ស្តេច​ជំនាន់​នោះ​បាន សាងសង់​ប្រាសាទ​ក្នុង​ទឹកស្រះ​នេះ មាន​ប្ញ​ស​ឈើ ប្ញ​សព្រៃ​១.២០០​មុខ​ដែល​ត្រាំ​នៅក្នុង​ស្រះ​នេះ ដោយប្ញស​ឈើ​ទាំង ១.២០០​មុខ​នេះ គឺ​សុទ្ធតែ​ដើម​ថ្នាំ​ទាំង​អស់​សម្រាប់​ព្យាបាល​ដល់​អ្នកជំងឺ​ដែល​ខ្វះ​ធាតុ ទាំង​៤ គឺ​ធាតុទឹក​, ធាតុ​ដី​, ធាតុ​ភ្លើង​, ធាតុ​ខ្យល់ ហើយ​ទឹក​ថ្នាំ​ដែល​ត្រាំ​ក្នុង​ស្រះ​គឺជា​វត្ថុ​ដ៏​ស័ក្តិសិទ្ធិ​បំផុត សម្រាប់​ព្យាបាល​ដល់​អ្នកជំងឺ​។

មកដល់​ពេល​បច្ចុប្បន្ន​នេះ អ្នកស្រុក​នៅ​តែ​មាន​ជំនឿ​ថា ប្រាសាទ​នាគព័ន្ធ​នៅតែ​មាន​សក្តានុពល​ខាង​ព្យាបាល​ជំងឺ​។ តួ​យ៉ាង​នៅ​ទីនោះ​សម្បូរ​ទៅ​ដោយ​រុក្ខជាតិ​ដុះ​ជាច្រើន ដែល​សុទ្ធសឹង​ជា​ថ្នាំ​។ អ្នកស្រុក​ដែល​រស់នៅ​តំបន់​នោះ​បានឲ្យដឹងថា រុក្ខជាតិ​ដែល​មាន​នៅ​តំបន់​នៅ​មាន​ដូចជា​៖ វល្លិ​ប្រេង​, ឥសីផ្សំស្រេច​, ទ្រាល​ស្វា​, ត្រ​យឹង​, កញ្ជើបាយដាច​, អណ្ដាត​ត្រកួន​, ព្រះ​កម្ចាត់​, វល្លិ​មាស​, ព្រះ​ដង្គាប់​, សង្ឃ័រ​, ត្រ​លំប៉េ​, ម្កាក់​ព្រៃ​…​ជាដើម​៕

ប្រភព៖ វិទ្យុវាយោ

  • ទស្សនា​រូប​ខ្ញុំ​ថត​បាន

null
null
null

null
null

Advertisements

មតិ»

1. ទៅ​ការ​ប្អូន​ជីដូន​មួយ​ | ពូរដ្ឋ - អាទិត្យ 11 កុម្ភៈ 2018

[…] យើង​បក​ជូន​ម្ដាយ​ទៅ​មើល​ប្រាសាទ​នាគព័ន្ធ និង​ប្រាសាទ​ព្រះខ័ន […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: