គ្រញូង និង​ការ​ដាំ​ឡើង​វិញ

 

konhun

បើតាម​វចនានុក្រម​ខ្មែរ​ “គ្រញូង” មាន​ន័យ​ដូច​ខាង​ក្រោម៖

​គ្រញូង (ន.) ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ខ្លឹម សម្បុរ​ក្រហម​ក្រម៉ៅ សាច់​ជិត​ស្និទ្ធ​រឹង​ជាប់​អង្វែង សម្រាប់​ប្រើ​ការ​ធ្វើ​គ្រឿង​ចលនវត្ថុ​ផ្សេង​ៗ ។ គ្រញូង​មាន​ពីរ​យ៉ាង គឺ​គ្រញូង​ដែក សម្បុរ​ក្រម៉ៅ និង​គ្រញូង​ឈាម​មាន់​សម្បុរ​ភាវ ។

នៅ​ក្នុង​សង្គម​បច្ចុប្បន្ន គ្រញូង​ អាច​ហៅសំដៅ​បុគ្គល​ដែល​មាន​សម្បុរ​ខ្មៅ ព្រោះ​ខ្មៅ​ដូច​ខ្លឹម​គ្រញូង ។ អា​គ្រញូង អ្នក​នោះ​ខ្មៅ​ដូច​គ្រញូង​ជា​ដើម ។

រុក្ខ​ជាតិ​នេះ បើ​តាម​ខ្ញុំ​ដឹង ទម្រាំ​មាន​ខ្លឹម​ល្មម​ប្រើ​ការ​បាន​​ត្រូវ​មាន​អាយុ​មិន​តិច​ជាង ៣០​ ទៅ​៤០​ឆ្នាំ​ទេ នេះ​បើ​តាម​មិត្រ​ខ្ញុំ​ម្នាក់​ប្រាប់ តែ​ពេល​ខ្លះ​​អាស្រ័យ​តំបន់​ដែល​វា​ដុះ ជា​ប្រភេទ​ដី​ទាប​ខ្ពស់ មាន​ជីរជាតិ​ ឬ​អត់​ដែរ ។ គេ​ប្រើ​តែ​ខ្លឹម​វា​ប៉ុណ្ណោះ សម្រាប់​ធ្វើ​ជា​គ្រឿង​សង្ហារឹម​ស្រស់​ស្អាត​ជា​ច្រើន ហើយ​តាម​ឮ​គេ​និយាយ​ត​គ្នា វា​អាច​កិន​ធ្វើ​ជារំសេវ​ក៏​បាន ព្រោះ​សាច់​ឈើ​ប្រភេទ​នេះ មាន​ចំហេះ​ល្អ​ណាស់ ។

ថ្ងៃ​មួយ​ ខ្ញុំ​មាន​វាសនា​បាន​ស្គាល់​ដើម​គ្រញូង​ពិត (មិន​ដែល​ស្គាល់​សោះតែ​ម្ដង) ហើយ​បាន​ថត​រូប​ទុក​ខ្លះ ក្រែង​បាន​ដល់​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​ផង ព្រោះ​រុក្ខ​ជាតិ​ប្រភេទ​នេះ មិន​ងាយ​បាន​ប្រទះ ឬ​វា​លែង​សម្បូរ​បាត់​ទៅ​ហើយ ។

krunhung1

ដើម​គ្រញូង

kru-epant

កន្លែង​បណ្ដុះ​កូន​ឈើ​គ្រញូង (១​ដើម ថ្លៃ​៤,០០០៛) នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ចំណែក​ឯ​ពូជ​គេ​យក​ពី​ស្រុក​ថៃមក​វិញ​ទេ

Photo-0089_499

កន្លែង​បណ្ដុះ​កូន​គ្រញូង នៅ​ជិត​ចំការ​កៅស៊ូ​ក្រុម​ហ៊ុន​តាន​បៀន(VN)​អភិវឌ្ឍន៍​កៅស៊ូ នៅ​កម្ពុជា

kruo_fores

ព្រៃ​គ្រញូង ដែល​អាជ្ញាធរ​រៀប​ចំ​ឲ្យ​មាន​ការ​ដាំ​ឡើង​វិញ

kronhung tree

គ្រញូង​១​ដើម​នេះ ខ្ញុំ​ថត​នៅ​ព្រៃ​ភ្នំ​រៀង (ឬ​ភ្នំរាំង) ស្រុក​សន្ទុក,កំពង់ធំ

ទាំង​អស់​នេះ សុទ្ធ​តែ​ជា​គ្រញូង​ក្មេង​ៗ ដែល​គេ​បន្សល់​តាម​ផ្លូវ និង​គេ​ដាំ​ឡើង​វិញ​ប៉ុណ្ណោះ ប្រហែល​ទុក​សម្រាប់​ក្មេង​ខ្មាំង​ស្រករ​ក្រោយ​បាន​ស្គាល់​ហើយ ។

2 thoughts on “គ្រញូង និង​ការ​ដាំ​ឡើង​វិញ

  1. បើកាប់ហើយដាំវិញ ប្រហែលជាខ្មែរមិនខ្វះឧសដុតទេ ។ តែច្រើនតែចោលម្សៀត កាប់ហើយបំផ្លាញ ។ តើដើមប៉ុណ្ណាទៅ ទើបត្រូវប៉ាន់ឈ្មួញ ?

  2. មើល​ព័ត៌មាន​តាម​ទូរទស្សន៍​អាច​ឃើញ​ជា​ដុំ​ៗ​ហើយ ដែល​គេ​ច្រៀក​រួច ខ្ញុំ​ពុំ​ដែល​ឃើញ​អា​ធំ​ៗ​ទេ ខ្ញុំ​ប្រកាស​នេះ ព្រោះ​ខ្ញុំ​ទើប​ស្គាល់ ។នៅ​សៀម​រាប​មាន​ដើម​ធំ​នៅ​សល់ នៅ​ប្លក់​ស្រុក​ស្រែ​មាន​ប្រកាស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s