សង្គម​ងងឹត​នៅ​ម៉ុងកា (Monga)

ម្រាម​ទាំង​ប្រាំ ទើប​ក្លាយ​ជា​កណ្ដាប់​ដៃ​មួយ…

ផ្ដើម​ចេញ​ពី​សិស្ស​ថ្មី​ម្នាក់​ហៅ​ថា Mosquito ទើប​ចូល​រៀន​នៅ​វិទ្យាល័យ​មួយ ។ ថ្ងៃ​ដំបូង​របស់​គេនៅ​សាលា​ត្រូវ​ក្មេង​មួយ​ក្រុម​វាយ​ធ្វើ​បាបមាន់​ថ្មី​មួយ​នេះ និង​គំរាម​ទារ​ថ្លៃ​ការពារ​តាម​ទម្លាប់​ក្មេង​កាង​តាម​សាលា ។ … ដោយ​ឃើញ​ភាព​ក្លាហាន​របស់ Mosquito យុវជន​អ្នក​លេង​ប្រកប​ដោយ​គុណធម៌​មក​ពី​បក្ស​គួនមិន មាន​គ្នា​បួន​នាក់ បាន​ជួយ​រំដោះ​គេ​ចេញ​ពី​ការ​កៀប​សង្កត់​មួយ​នោះ ហើយ​បាន​សម្រក់​ឈាម​រាប់​គ្នា​ជា​បង​ប្អូន​ចាប់​ពី​ថ្ងៃ​នោះ​ ។

ថ្ងៃ​នេះ បើ​ឯង​មិន​សម្លាប់​គេ​ទេ ថ្ងៃ​ស្អែក​គេ​នឹង​សម្លាប់​ឯង​មិន​ខាន!…

ស្វា​ស, អាកូន​ឆ្កែ, Monk, Mosquito n Dragon (រូប​ខាង​លើ) ។​ Dragon គឺ​ជា​កូន​ប្រុស​ដ៏​សង្ហា​របស់​បង​ធំ​នៅ​បក្ស​គួន​មិនឈ្មោះ Geta ជា​អ្នក​មាន​មុខ​មាន​មាត់​នៅ Monga ។ ថ្ងៃ​មួយ Geta ត្រូវ​បាន​សម្លាប់…

ខ្ញុំ​នៅ​តែ​មិន​យល់​ថា ហេតុ​អី​​បង​ប្អូន​​កាប់​សម្លាប់​គ្នា… ឯង​ថា​នេះ​ជា​ជីវិត​ក្នុង​សង្គម​ងងឹត

ឯង​ស្មាន​ថា​អំបាញ់​មិញ​នេះ យើង​ពិត​ជា​ចង់​ឱប​ឯង​មែន​ទេ ទើប​ឯង​ឱប​យើង​វិញ… គឺ​យើង​ចង់​សម្លាប់​ឯង ។ នេះ​មិន​ហៅ​ថា​សង្គម​ងងឹត​ទេ គឺ​ឯង​រស់​ក្នុង​សង្គម​មិត្តទៅ​វិញ​ទេ ។

បើ​ចង់​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ទស្សនា​រឿង Monga ជា​ខ្សែ​ភាពយន្ត​របស់​តៃ​វ៉ាន់​អំពី​ជីវិត​ពោរ​ពេញ​ដោយ​ការ​កាប់​សម្លាប់​គ្នា ស៊ី​សាច់​ហុត​ឈាម​អង្គាម​ឆ្អឹង…

វុឌ្ឍិគុណ

វុឌ្ឍិគុណ

មុន​នេះ​សរសេរ​ឈ្មោះ​ក្មួយ​ខុស វុឌ្ឍិគុណ មិន​មែន​វុទ្ធិគុណ​ទេបាទ ។ ហេហេ សំរេច ជា​ឈ្មោះ​ហៅ​លេងៗ ឲ្យ​ជួន​នឹង​ឈ្មោះ​ប៉ា​របស់​គេ សំរិត ។ ឈ្មោះ​ខាង​លើ​គឺ​ម្ដាយ​មីង​របស់​គេ​នៅ​ភ្នំពេញ​ជា​អ្នក​ដាក់​ឲ្យ ឃើញ​ថា​ពីរោះ​ហើយ​មាន​ន័យ​ល្អ បើ​កូន​ស្រី​អាច​ដាក់​ថា វុឌ្ឍិការណ៍ ឬ​វុឌ្ឍិការ្យ​ក៏​បាន តែ​មិន​មាន​ន័យ​ដូច​គ្នា​ទេ ។ កាកា ចំណាំ​តែ​គេ​ហៅ​ឈ្មោះ​មនុស្ស​ស្រី ។

តាម​ខ្ញុំ​សង្កេត គេ​ច្រើន​ប្រើ គុណ​វុឌ្ឍិ តែ​បង​ប្រុស​របស់​​​ខ្ញុំ​ថា​ដាក់​បញ្ច្រាស់​ចឹង​ហើយ​ប្លែក​ពីគេ ។ អ្នក​ធ្លាប់​ប្រើ​ពាក្យ វុឌ្ឍិ នេះ​មាន​ដូចជា អគ្គ​នាយក​ទទក , វុឌ្ឍី វុឌ្ឍិ (អ្នក​ប្លក់​មួយ​រូប​ដែរ) ។

ខែចែត្រចូល​ឆ្នាំ

ខែ​ចែត្រ​ចូល​ឆ្នាំ តាម​ចំណាំ​គេ​ទៅ​លេង​វត្ត
ម៉ែ​អើយ​កុំ​ឃាត់​ ទៅ​លេង​វត្ត​សប្បាយ​នឹង​គេ!!….

ខ្ញុំ​សម្រេច​ចិត្ត​ថា​នឹង​ទៅ​ស្រុក ថ្ងៃ​ទី ១៤ មេសា ចំ​ថ្ងៃ​ចូល​ឆ្នាំ​តែម្ដង ។ រាល់​ៗ​ឆ្នាំ​ ខ្ញុំ​ទៅលេង​ផ្ទះ​មិន​ដែល​ខាន​ទេ តែ​បើ​ឆ្នាំ​នេះ​ខាន​បាន​វា​ចម្លែក តែ​ទោះ​យ៉ាង​ណា​ក៏​ត្រូវ​តែ​ទៅ ព្រោះ​ជា​ឱកាស​ដែល​បង​ប្អូន​ប្រុស​ស្រី​តែង​តែ​ជួប​ជុំ​គ្នាសប្បាយ​រីករាយ​នា​ថ្ងៃ​បុណ្យ​ទាន​ចឹង ។


ក្មួយ​សម្លាញ់​របស់​ម្ចាស់​ពូ សុគន្ធ & ទីទី “ យើង​ជិះ​ទូក​លេង​តាម​គង្គា”

ជា​ដំណឹង​ល្អ​មួយ​ទៀត បង​ថ្លៃ​ស្រី​របស់​ខ្ញុំ​ទើប​តែ​ប្រសូត្រ​បាន​បុត្រា​មួយ​អង្គាកាល​ពីថ្ងៃទី ០៩ មេសា​មុន​នេះ ហើយ​ជា​កូន​ដំបូង​របស់​គាត់​ជាមួយ​នឹង​បង​ប្រុស​របស់​ខ្ញុំ​ដែល​ទើប​តែ​រៀបការ​កាល​ឆ្នាំ​ទៅ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ទេពច្យុត​ដែល​ទើប​ចាប់​កំណើត​នេះ គឺ​ជា​ក្មួយ​ទី៣​នៃ​ម្ចាស់​ពូម្នាក់​នេះ… សូម​ចូល​រួម​អបអរ​ផងហ្នា៎!!!

Repost: បេះដូង​កំព្រា

ថ្ងៃ​នេះ​ដូច​មិន​សូវ​សប្បាយ​ចិត្ត គិត​នាំ​គ្រប់​គ្នា​រួម​ស្ដាប់​ចំរៀង​មួយ​បទ “ បេះដូង​កំព្រា” បទ​នេះ​ថត​តាំង​ពី​ពីរ​ឆ្នាំ​មុន (២០០៨) ក្នុង​ប្រកាស​នេះ

cartoon

អ្នក​ចម្រៀង​ល្បី​មក​​បង្ហើរ​សំនៀង​បន្តិច​បន្តួច​ជួន​បង​ប្អូន​ស្ដាប់​លេង!
សម្រួល​តន្ត្រី និងដឹកនាំថត : ណារដ្ឋ
អាល់ប៊ុម : Vol. 1 :D អ្នកច្រៀង​អត់​ប្រាប់​ទេ!!!
ហាម​ថត​ចម្លង​ធ្វើ​អាជីវកម្ម… រក្សា​សិទ្ធិ naraths | records

_e_k_e_a

_e_k_e_a, i miss you!

ចរិត…

វា​កើត​ឡើង​សូម្បី​តែ​ក្នុង​យល់​សប្ដិ…

… ហើយ​អ្វី​ដែល​ខ្ញុំ​និយាយ ខ្ញុំ​និយាយ​ច្បាស់!

រឿង​ចម្លែក​ៗ​កើត​នៅ​តាម​សង្កាត់​ស្រុក​ខ្មែរ

មិន​មែន​ជា​រឿង​ថ្មី​ទើប​កើត​ឡើង​ទេ ការ​រឹប​អូស​ម៉ាស៊ីន​ផ្សេង​ៗ ខណៈ​ពេល​ដែល​អាជ្ញាធរ​ចុះ​បង្ក្រាប​ហាង​បម្រើ​សេវាកម្ម​ឥន្ថឹណិត ដែល​មាន​រូបភាព និង​វីដេអូ​អាសអាភាស តែ​គេ​ឃើញ​មាន​កើត​មាន​យូរ​ៗ​ម្ដង ។ អាន​បន្ថែម​ពី លោក​វិចិត្រ

កាល​នោះ​មាន​រឿង​មួយ​តំណាល​ថា យុវជន​ម្នាក់​រក​ស៊ី​បញ្ចូល​បទ​ភ្លេង និង​ខារ៉ាអូខេ​ក្នុង​ទូរស័ព្ទ​ដៃ ។ ថ្ងៃ​មួយ​ព្រលឹម​អុល លោក​ពូ​ម្នាក់​កើត​ចិត្ត​អផ្សុក​ចង់​បញ្ចូល​ខារ៉ាអូខេ​ក្នុង​ទូរស័ព្ទ​ដៃ​គាត់ ក៏​បាន​ទៅ​រក​យុវជន​អ្នក​បញ្ចូល​បទភ្លេង​នោះ ។ ឆ!ឆ! ក្មួយ​មាន​រឿង​សិច​ទេ? ដាក់​ឲ្យ​ពូ​ពីរ​បី​រឿង​ម៉ោ… ហាហា

[...] មួយ​សន្ទុះ​ក្រោយ​មក បើ​យើង​ក្រឡេក​ពី​ចម្ងាយ ឃើញ​ថា​មាន​រថយន្ត​មួយ​គ្រឿង​ដឹក​ម៉ាស៊ីន​កុំព្យូទ័រ​កំលោះ​នោះ​ទៅ​បាត់ ខាន​បាន​រក​ស៊ី ខ្សោះ​អង្ករ​ច្រក​ឆ្នាំង​ពី​ថ្ងៃ​នោះ​ទៅ… ។ បើ​ចង់​លោះ យក ៥០០ដុល្លារ​ទៅ!!! ឡ! សុខ​ចិត្ត​យក​ ៥០០ ទិញ​ម៉ាស៊ីន​ថ្មី លែង​ហ៊ាន​ដាក់​រឿង​ឲ្យ​ពូ​ឯង​ចាប់​ទៀត​ហើយ ។

ប្រទេស​ខ្មែរ​ ជា​ប្រទេស​នីតិរដ្ឋ…

មិន​ដឹង​ថា​សង្កាត់​ដែល​អ្នក​រស់​នៅ​យ៉ាង​ម៉េច​ទេ តែ​នៅ​សង្កាត់​ដែល​ខ្ញុំ​រស់​នៅ ការ​អនុវត្តន៏​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ឃើញ​ថា អាជ្ញាធរ​បាន​និង​កំពុង​ប្រឹង​ប្រែង​សម្បើម​ណាស់ ដើម្បី​សរ​ឲ្យ​ឃើញ​ថា ស្រុក​ខ្មែរ​យើង​ត្រូវ​ព្រួត​ដៃ​គ្នា​ពង្រឹង​ច្បាប់​នានា​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង ប្រសិន​បើ​មាន​ចន្លោះ​ប្រហោង ។

យុទ្ធ​សាស្រ្ត​ថ្មី ដែល​អស្ចារ្យ​និង​ស័ក្តិសម​បំផុត​សម្រាប់​បង្ក្រាបអ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​ងាយ​ៗ ដូច​យ៉ាង​ដាក់​កញ្ចក់​ទោចក្រយានយន្ត និង​ពាក់​មួក​សុវត្តិភាព​ជាដើម ។ យុទ្ធសាស្ត្រ​ថ្មី​នោះ គ្មាន​អ្វី​ក្រៅ​ពី​ជិះ​ម៉ូតូ​ធំ​ប្រដេញចាប់ ទាំង​ក្មេង​ទំនើង ចាស់​ទំនើង​អី​នុះ!!! ដល់​ណា​ក៏​ដោយ​ឲ្យ​តែ​ចាប់​បាន ដេញ​ដល់​ផ្ទះ ចាប់​ដល់​ផ្ទះ ទើប​ការ​ចុះ​បង្ក្រាប​មាន​ប្រសិទ្ធភាព ។ នេះ​ជា​យុទ្ធសាស្រ្ត​ស្រដៀង​នឹង​ការ​តាម​ចាប់​ចោរ​ដែល​អាជ្ញាធរ​តែង​តែ​ប្រើ​ក្នុង​ករណី​ប្លន់ ឬ​តាម​ចាប់​ជនល្មើស​ផ្សេងៗ ។

មហា​នីតិរដ្ឋ​ ដ៏​រុង​រឿង​ខ្ញុំ​សូម​ជូន​ពរ​អ្នក…

ចិត្ត​ស្រី​ដូច​គ្នា(?)

… តែ​ចិត្ត​ស្រី​ដូច​តែ​គ្នា​ទេ គ្មាន​នរណា​ចង់​ដូរ​សង្សារ មើល​តែ​ដូរ​ខោ​អាវ​ទេ ។ មិន​មែន​ងាយ​រក​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​ឯណា… អាច​មិន​ខ្វះ​អ្នក​ដែល​ស្រលាញ់​ខ្លួន​ទេ តែ​អ្នក​ដែល​ខ្លួន​ពេញ​ចិត្ត​នោះ វា​តិច​តួច​ពេក [...]

សួស្ដី​ឆ្នាំ​ថ្មី​ចិន​យួន

មិន​ដឹង​ចិន​គេ​ថា​ម៉េច​ទេ ធ្លាប់​តែ​ឮ​គេ​និយាយ កុង​ស៊ីហ្វាឆាយ ថា​តាម​គេ​ទៅ!! ហេហេ អែនីវេ សួស្ដី​ឆ្នាំ​ថ្មី!!!

i wanna make it up right now

I wanna make up right now na na…

I wanna make up right now na na…

តាមដាន

Get every new post delivered to your Inbox.

Join 26 other followers