jump to navigation

ឆ្លៀត​ចូល​ថត​ស្ពាន​ជ័រ​អណ្ដែត​ទឹក​មុន​គេ​រុះ​ចេញ សុក្រ 13 តុលា 2017

Posted by រដ្ឋ in កំណត់​ហេតុ, ទីនេះ​កម្ពុជា, ភ្ជុំ​បិណ្ឌ.
add a comment

ថ្មី​ៗ​នេះកាល​ពី​ថ្ងៃ​ភ្ជុំ​បិណ្ឌ (១៩ កញ្ញា ២០១៧) គ្រួសារ​ខ្ញុំ​ត្រូវ​ទៅ​លេង​ស្រុក​កំណើត​ឯខែត្របន្ទាយមានជ័យ ដោយ​ចេញ​ពី​ខែត្រ​កំពង់ធំ​ទៅ​ត្រូវ​ឆ្លង​កាត់​សៀមរាប​អង្គរ​ជា​ថ្មី​ម្ដង​ទៀត។ និយាយ​ត្រូវ​គ្នា ខ្ញុំ​និង​ប្រពន្ធ​សម្រេច​ចូល​ឈប់​មុខ​អង្គរ​បន្តិច​ដើម្បី​បាន​ថត​រូប​ឲ្យ​ជាប់​នឹង​ស្ពាន​ជ័រ (ដែល​កំពុង​ល្បី​នឹង​ចង់​ឃើញ​របស់​ប្លែក​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ទូទៅ) ឲ្យ​ខាង​តែ​បាន ។ ខ្ញុំ​និយាយ​លេង​ជាមួយ​ប្រពន្ធ​ថា “ត្រូវ​តែ​ថត​ឲ្យ​ទាន់ មុន​គេ​រុះ​ចេញ ប្រយ័ត្ន​ស្ដាយ​ក្រោយ” ។ ហើយ​អ្វី​ៗ​ក៏​បាន​ដូច​បំណង៖

nullស្ពាន​ជ័រ​អណ្ដែត​ទឹក

nullរូប​ភាព​ពេល​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់ (២៥ ឧសភា ២០១៧)

nullចំណត​រថយន្ត​មុខ​ប្រាសាទ​អង្គរវត្ត
nullទិដ្ឋភាព​ផ្លូវ​ជាតិ​លេខ​៦ ជិត​ដល់​ក្រុង​សៀមរាប

Advertisements

សម្រេច​ថា ឆ្នាំ​នេះ​អត់​បាន​ទៅ​ស្រុក​ខាង​ប៉ា​ទៀត​ហើយ សុក្រ 19 កញ្ញា 2014

Posted by រដ្ឋ in កំណត់​ហេតុ, ភ្ជុំ​បិណ្ឌ.
add a comment

ពិត​ជា​គួរ​ឲ្យ​ស្ដាយ​ណាស់ ពួក​យើង​បាន​សម្រេច​ចិត្ត​ថា មិន​ទៅ​លេង​ឯ​ស្រុក​សិរី​សោភ័ណ​ទេ ដែល​ខ្ញុំ​ធ្លាប់​គ្រោង​ទុក និង​សង្ឃឹម​ថា​នឹង​ទៅ ។ មាន​ហេតុផល​ច្រើន ដែល​ពួក​យើង​មិន​ទៅ ។ យើង​ដឹង​ថា យាយ​តា​ខាង​នោះ ពិត​ជា​នឹក​ចៅ​ខ្លាំង ខ្លាំង​មែន​ទែន តែ​ទោះ​ជា​យ៉ាង​ណា​យើង​បាន​​កំណត់​ពេល​ថ្មី​ទៀត ថា​នឹង​ទៅ​ពេល​បុណ្យ​អុំ​ទូកវិញ ។

និយាយ​ពី​ខ្ញុំ​វិញ តាំង​ពី​នៅ​ភ្នំពេញ បុណ្យ​ភ្ជុំ​ធំ ខ្ញុំ​តែង​ទៅ​លេង​ផ្ទះ​ជានិច្ច ហើយ​គ្រួសារ​បង​ប្អូន​តែង​ជុំ​គ្នា ក្នុង​ឱកាស​វិសេស​វិសាល​នេះ ។ តែ​ក្រោយ​មក ពេល​ខ្ញុំ​មាន​ប្រពន្ធ​ និង​កូន​ ខ្ញុំ​ខក​ខាន​ទៅ​សែន​ដូន​តា ពីរ​ឆ្នាំ​ជាប់​គ្នា​ទាំង​លើក​នេះ ។ លើក​ទី១ ឆ្នាំ​ទៅមិញប្រពន្ធ​ខ្ញុំ​​មាន​កូន​ខ្ចី (កូន​យុត្ត​កើត​ដើម​ខែ​៩) និង​លើក​នេះ កូន​អាយុ​បាន​១ខួប មិន​មែន​ទៅ​មិន​កើតទេ តែ​កំណត់​ពី​ ខែ​សីហា ដល់​ខែ​កញ្ញា​នេះ យើង​ចំណាយ​លុយ​អស់​ជិត ៤លាន​រៀល​ទៅ​ហើយ យើង​បោស​គូថ​ខោ​ទៅ​ហើយ សង្ឃឹម​ថា​ពុក​ម៉ែ និង​រាល់​គ្នា​យល់កូន​គ្រួសារ​តូច​មួយ​នេះ ។

បាំង ​តែ​ខែ​តុលា​នេះ​ទេ ប៉ាម៉ាក់​​សន្យា​យក​កូន​យុត្ត​ទៅ​លេង​តាយាយ​ម្ដង​ទៀត​ ព្រោះ​ឱកាស​ល្អ​បុណ្យ​អុំទូក​ឆ្នាំ​នេះ ប៉ា​និង​ម៉ាក់​សម្រាក​ការងារ​ដល់​ទៅ​៦​ថ្ងៃ ច្រើន​ជាង​ភ្ជុំ​នេះ​​ឈប់​បាន​តែ​៥​ថ្ងៃ ។ កូន​យុត្ត បាន​ទៅ​ស៊ីសុផុន​លើក​ចុង​ក្រោយ (លើក​ទី២) តាំង​ពី​អាយុ​៧ខែ​ម៉្លេះ គឺ​ពេល​ចូល​ឆ្នាំ ៕

ttttt