jump to navigation

១៧ មេសា ខួប​ទី​៤៣ អង្គារ 17 មេសា 2018

Posted by រដ្ឋ in ប្រវត្តិសាស្ត្រ, ព្រឹត្តិការណ៍​សំខាន់.
add a comment


ខួប​​៤៣​ឆ្នាំ នៃ​ថ្ងៃ ១៧ មេសា ក្នុង​ប្រវត្តិ​សាស្ត្រ​ ដែល​ខ្មែរ​ក្រហម​បាន​កាន់​កាប់​ទីក្រុង​ភ្នំពេញ​យ៉ាង​ពេញលេញ!!

១៧ មេសា ១៩៧៥ – ១៧ មេសា ២០១៨

Advertisements

៧ មករា ខួប​ទី​៣៩ អាទិត្យ 7 មករា 2018

Posted by រដ្ឋ in ទីនេះ​កម្ពុជា, ព្រឹត្តិការណ៍​សំខាន់.
add a comment


ជ័យជម្នះ ៧ មករា ខួប​ទី៣៩
(៧ មករា ១៩៧៩-២០១៨)

ខួប​៧ឆ្នាំ​សោកនាដកម្ម​​កោះពេជ្រមហារន្ធត់ ពុធ 22 វិច្ឆិកា 2017

Posted by រដ្ឋ in ប្រវត្តិសាស្ត្រ, ព្រឹត្តិការណ៍​សំខាន់.
add a comment

រំឭកថយ​ក្រោយ​បន្តិច កាល​ពី​៧ឆ្នាំ​មុន កាល​ដែល​ស្រុក​ខ្មែរ​ជួប​នៅ​មហាសោកនាដកម្ម​ដ៏​សែន​រន្ធត់​ក្រៃលែង ដែល​មនុស្ស​ខ្មែរ​ទាំងឡាយ​ទាំង​ពួង​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក ។ វា​គឺ​ជា​គ្រោះ​ថ្នាក់​ចៃដន់ (?) មហាចៃដន់​គ្មាន​នរណា​គិតទុក ដែល​កើត​ពី​ការ​ផ្អើល​រត់​ជាន់​គ្នា​នៃ​បងប្អូន​ជនជាតិ​ខ្មែរ​ដែល​ទាំង​មក​ពី​បណ្ដា​ខេត្ត​និង​រាជធានី មក​ទស្សនា​ព្រះរាជពិធីបុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ ២០១១ ។ ស្ដាប់​ទៅ​មិន​គួរឲ្យ​ជឿ តែ​វា​បាន​កើត​ឡើង​រួច​ទៅ​ហើយ ។

កាល​នោះ បើ​តាម​អ្វី​ដែល​ខ្ញុំ​ចាំ គឺ​គេ​និយាយ​តគ្នា​ពី​មាត់​មួយទៅ​មាត់​មួយ​ថា​មាន​ការ​ផ្ទុះ​អាវុធ បោក​គ្រាប់​បែក ធ្វើ​ឲ្យ​មនុស្ស​ផ្អើល ខ្លះ​ថា​ដាច់​ស្ពាន ខ្លះ​ថា​ដាច់​ខ្សែភ្លើងឆក់​តគ្នា ។ល។ រឿង​ដែល​ធ្ងន់​ជាង​គេ​នោះ គឺ​ពាក្យ​ថា​ដាច់​ស្ពាន​នេះ​ឯង ពេល​ដែល​មនុស្ស​ចាប់​ផ្ដើម​ឈរ​លើ​ស្ពាន (ស្ពានពេជ្រ) ចំនួន​លើសលុប ធ្វើ​ឲ្យ​ស្ពាន​មាន​ចលនា​រង្គើ​យោគៗ មនុស្ស​ចាប់​ផ្ដើម​ស្រែក​ខ្លាំង​ឡើងៗ ហើយ​ភាព​ភ័យ​ស្លន់ស្លោ​ តក់ស្លុត​កើត​មាន​ពេញ​ផ្ទៃ​មុខ​គ្រប់​គ្នា​ទៅ​ហើយ ហើយ​ភាព​ចលាចល​ចាប់​ផ្ដើម​កើត​មាន​ឡើង​ពេញ​បន្ទុក ។ នេះ​ក៏​ព្រោះ​តែ​សន្តិសុខ​​យាម​ក្បែរ​ស្ពាន​មិន​អាច​គ្រប់​គ្រង​ស្ថាន​ការណ៍​បាន​ទៅ​ហើយ ឬ​និយាយ​បាន​ម្យ៉ាង​ថា វា​ជិត​នឹង​ដល់​ពេល​គ្រប់​គ្នា​សម្រាក​ទៅ​ហើយ ព្រោះ​វា​ជា​យប់​ចុង​ក្រោយ​នៃ​ព្រះរាជពិធី​អុំទូក ។ មនុស្ស​រត់​ចូល​បញ្ច្រាស់​ទិស​គ្នា​លើ​ស្ពាន​ពេជ្រ​ដ៏​តូច​មួយ ហើយ​អ្វី​ដែល​កត់​សម្គាល់​នោះ ដែលយើង​ដឹង​តៗ​គ្នា​នោះ គឺ​ពេល​នោះ​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ សម្រែក​មនុស្ស​ស្រែក​ថា ឆក់​ខ្សែភ្លើង​នោះឯង ហើយ​វា​ក្លាយ​ជា​អាថ៌កំបាំង​ពេញផ្ទៃ​ហេតុការណ៍​ដែល​គ្មាននរណា​និយាយ​ដោយ​ចំហ​ថា​ស្ពាន​នោះ​ពិត​ជា​សាងសង់​ខុស​បច្ចេកទេស​ឬ​យ៉ាង​ណា ។ […]​ ការ​ប្រកាស​នានា ទាំង​រដ្ឋាភិបាល ទាំង​សារព័ត៌មាន​នានា ចាប់​ផ្ដើម​រៀបរាប់​បន្ត​បន្ទាប់​ពី​តួលេខ​មនុស្ស​ស្លាប់ និង​បាត់ខ្លួន​ខ្ទង់​រយ​នាក់ ។

តើ​ពេល​នោះ​ខ្ញុំ​នៅ​ឯណា?

យប់​នោះ ខ្ញុំ​កំពុង​ដេក​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ភ្នំពេញ ។ (ខ្ញុំ​មិន​ចាំ​ម៉ោង​ច្បាស់​ទេ ប្រហែល​ក្រោយ​កើត​ហេតុ​បន្តិច) ទូរសព្ទ​ខ្ញុំ​រោទិ៍​ឡើង…
-អាឡូ! ណារដ្ឋ នៅ​ឯណា? (គឺ​លេខ​នាយក​ខ្ញុំ​តេមក)
-បាទលោកគ្រូ (នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គេ​និយម​ហៅ​គ្នា លោកគ្រូ) ខ្ញុំ​នៅ​ផ្ទះ
-ល្អ​ហើយ​ចឹង ហើយ​មាន​ដឹង​គ្នា​យើង​ណា ទៅ​លេង​កោះពេជ្រអត់? (ខ្ញុំ​នៅ​មីងមាំង​មិន​ដឹង​គាត់​និយាយ​ពី​ស្អី​ឲ្យ​ប្រាកដ​ទេ) គាត់​ប្រាប់​ពី​ហេតុការណ៍​កើត​ឡើង​និង​មាន​មនុស្ស​ស្លាប់ ហើយ​ឲ្យ​បើក​ទូរទស្សន៍​មើល…
ម៉ោង​ប្រហែល ៣យប់ បងស្រី​ខ្ញុំ​ពី​បន្ទាយមានជ័យ ក៏​តេ​មក​សួរ​ខ្ញុំ ក្រែង​ខ្ញុំ​ដើរ​លេង​យប់​ដែរ…
ខ្ញុំ​គេង​លែង​លក់ ហើយ​ឮមាត់​អ្នក​ជិត​ខាង​គេ​និយាយ​រអ៊ូៗ​ពី​រឿង​នេះទល់​ព្រឹក…

ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​សម្រាប់​​ថ្ងៃនេះ​គឺ​ការរម្លាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​នៅ​កម្ពុជា ព្រហស្បតិ៍ 16 វិច្ឆិកា 2017

Posted by រដ្ឋ in ទីនេះ​កម្ពុជា, ព្រឹត្តិការណ៍​សំខាន់, សេដ្ឋកិច្ច និង​នយោបាយ.
1 comment so far

nullមាន​កំណើត​ទើប​តែ​បាន ៥ឆ្នាំ ឬ​មិន​ពេញ​៥ឆ្នាំ​ស្រួលបួល​ផង គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ គឺ​គណបក្សសង្គ្រោះ​ជាតិ ដែល​ថ្ងៃ​នេះ (១៦ វិច្ឆិកា ២០១៧) ត្រូវ​បាន​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រកម្ពុជា​សម្រេច​ចេញ​សាលដីការម្លាយ​ជាស្ថាពរ​ និង​បិទ​ផ្លូវ​តវ៉ា​​ទៅ​ហើយ ។

សវនការ​ដ៏​កម្រ​មួយ​នេះ បាន​ធ្វើ​ឱ្យ​មហាជន​ទូទាំង​ប្រទេស រួមទាំង​អន្តរជាតិ​ផងដែរ មាន​ការ​ភ្ញាក់​ផ្អើល​ និង​ព្រួយ​បារម្ភ​ខ្លាំង​ពី​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ ខណៈ​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​អះអាង​ថា ​អ្វី​ដែល​កើត​ឡើង​នេះ គឺ​ជា​ការ​រក្សាសន្តិភាព ដែល​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​ប៉ុណ្ណោះ ។ តាម​ប្រភព​ព័ត៌មាន​នានា​បាន​ឱ្យ​ដឹង​ថា ការ​សម្រេច​រម្លាយ​គណបក្ស​ប្រឆាំង​​ដ៏​ធំ​នេះ គឺ​ដោយ​សារ​មេដឹកនាំ​របស់​គណបក្ស​ឃុបឃិត​នឹង​បរទេស​ដើម្បី​ចង់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ដោយ​ទទួល​ការ​ចោទ​ប្រកាន់​ពី​ទោស​ក្បត់ជាតិ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​​ព្រះរាជាណាចក្រកម្ពុជា ។ ក្រៅ​ពី​នេះ​ទៀត នៅ​មាន​ភ័ស្តុតាង​ជា​ច្រើនផ្សេងៗ​ទៀត​សរុប​ជាង ២០កញ្ចប់ ដែល​ធ្វើ​ឱ្យ​ឈាន​ដល់​ការ​រម្លាយ​នេះ។ រួម​ជាមួយ​គ្នានេះ សាលដីការ​តុលាការ​កំពូល​បាន​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល ៥ឆ្នាំ ​របស់​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន១១៨​រូប​ផង​ដែរ ។

គួរ​រំឭក​បន្តិច គណបក្ស​សង្គ្រោះ​ជាតិ កកើត​ឡើង​ពី​ការ​ច្របាច់​​បញ្ចូល​គ្នា​រវាង​គណបក្សធំៗពីរ​ គឺ​គណបក្ស​ សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម គឹម សុខា ។ គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ​នេះ ត្រូវ​បាន​ប្រជាជន​ស្ទើរ​មួយ​ចំហៀង​ប្រទេស​ខ្មែរទទួល​ស្គាល់​ថា​ជា​គណបក្ស​មួយ​ដែល​មាន​និន្នាការ​នយោបាយ​ប្រកាន់​ខ្ជាប់​គោលការណ៍​ប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​បាន​ទទួល​ការ​គាំទ្រ​ខ្លាំងក្លាពី​មហាជន​មាន​សិទ្ធិ​បោះឆ្នោត ហើយ​បាន​ផ្ដល់​ការ​បោះ​ឆ្នោត​ជូន​ផង​នាសម័យ​ព្រះរាជាណាចក្រ​កម្ពុជា​​មានការ​បោះឆ្នោត​សភានីតិកាល​ទី៥​របស់​ខ្លួន ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។ ជាលទ្ធផល​ គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​សំឡេងគាំទ្រយ៉ាង​ច្រើន​លើស​លប់ រហូត​ទទួល​បាន​អាសនៈ​ (កៅអី) ក្នុង​រដ្ឋសភា​ដល់ទៅ ៥៥​កៅអី​នៃ​ចំនួន ១២៣​អាសនៈ (៥៥/១២៣) ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ជាមួយ​គណបក្ស​កាន់​អំណាច​ធំមួយ​ទៀត(បច្ចុប្បន្ន) គឺ​គណបក្ស ប្រជាជន​កម្ពុជា ។

គួរ​បញ្ជាក់​ផង​ដែរ កាល​ពី​ខែ​តុលា​កន្លង​ទៅ​ថ្មី​ៗ រដ្ឋសភា​បាន​អនុម័ត​សេចក្ដី​ព្រៀង​ច្បាប់ និង​វិសោធនកម្ម​ច្បាប់​​សរុប​ចំនួន៤ ស្ដី​ពី​គណបក្ស​នយោបាយ ហើយ​ព្រះមហាក្សត្រិយ៍​នៃព្រះរាជាណាចក្រកម្ពុជា​ទ្រង់​ក៏​បាន​ឡាយ​ព្រះហស្តលេខា​ចេញ​ព្រះរាជក្រឹត្យ​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​ទាំងនោះ​រួច​រាល់​ហើយ​ដែរ គឺ​មុន​សវនាការ​ជំនុំ​ជម្រះ​ក្ដី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុននោះ ។ នៅ​ក្នុង​អត្ថន័យ​នៃ​ច្បាប់​ថ្មី​ និង​វិសោធនកម្ម​ច្បាប់ ស្ដី​ពី​គណបក្សនយោបាយ​នោះ គឺត្រូវ​បាន​មហាជន​​ផ្ដោត​ការ​សំខាន់​លើ​ការ​បែងចែក​អាសនៈ​នៅក្នុង​រដ្ឋសភា​របស់​គណបក្ស​ដែល​ត្រូវ​រម្លាយ​ ទៅ​ឱ្យ​គណបក្ស​ដទៃ​ផ្សេង​ទៀត ៕

pppostចំនួន​អាសនៈ​ក្នុង​រដ្ឋសភា និង​ចំនួន​អាសនៈ​ដែល​នឹង​ត្រូវ​បែងចែក

 

រូបភាព៖ Facebook និង​ភ្នំពេញ​ប៉ុស្តិ៍

និយាយ​ត្រួសៗ​ពី​វិមាន​ឯករាជ្យ អង្គារ 7 វិច្ឆិកា 2017

Posted by រដ្ឋ in ទីនេះ​កម្ពុជា, ប្រវត្តិសាស្ត្រ, ព្រឹត្តិការណ៍​សំខាន់.
add a comment

២ថ្ងៃ​ទៀត​នឹង​ដល់​ថ្ងៃ ០៩ វិច្ឆិកា ដែល​ជា​ទិវា​ប្រារពពិធី​បុណ្យ​​ឯករាជ្យ​ជាតិ​ ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​ដែល​កម្ពុជរដ្ឋ​បាន​ទទួល​ឯករាជ្យពេញ​បរិបូណ៌​ពី​ប្រទេស​បារាំង និងជា​ថ្ងៃ​កំណើត​កង​យុទ្ធពល​ខេមរភូមិន្ទ​ផង​ដែរ ។ គ្រា​នេះ​ខ្ញុំ​សូម​និយាយ​ខ្លះ​ៗ​ពីប្រវត្តិ​របស់​​​​វិមាន​ឯករាជ្យ៖

វិមាន​ឯក​រាជ្យ​ កសាង​ឡើង​ពី​បេតុង​អាមេ មាន​ជណ្ដើរ​គ្រប់​ទិស​ទាំង​បួន​តាក់​តែង​ដោយ​ថ្ម​កែវ​ដ៏​វិចិត្រ​ ។ កំពូល​​ប្រដាប់​ដោយ​ក្បាច់​រចនា​​យ៉ាង​ស្រស់​ឆើត​ឆាយ លម្អ​ដោយ​ក្បាល​នាគ​ចំនួន​១០០ ដែល​មាន​៥​ថ្នាក់ ក្នុង​១​ថ្នាក់​ៗ​មាន​ក្បាល​នាគ​២០ (ក្នុង​មួយ​ជ្រុង​មាន​ក្បាល​នាគ​៥) ។ ក្បាល​នាគ​ទាំង​១០០​នេះ មាន​អត្ថន័យ​យ៉ាង​ណា​នោះ​ក៏​មាន​មតិ​សាធារណៈ​ខ្លះ​និយាយ​ថា សម្រាប់​ជា​និមិត្ត​រូប​នៃ​ការ​ដែល​កម្ពុជរដ្ឋ​ស្ថិត​ក្រោម​នឹម​របស់​អាណា​និគម​និយម​បារាំង​ដែល​សរុប​ទៅ​​អស់​រយៈ​ជិត​​មួយ​សតវត្ស ដែល​ចាប់​ពី​ឆ្នាំ ១៨៦៣ រហូត​ដល់ ១៩៥៣ ។ ហើយ​ត្រូវ​បាន​រួច​រំដោះ ទាមទារ​និង​ដណ្ដើម​បាន​មក​វិញ​នូវ​ខឿន​ឯករាជ្យ​ជាតិ​ពេញ​បរិបូណ៌​ដោយ ​ព្រះ​ករុណា ​ព្រះ​បាទសម្ដេច​ព្រះ​ នរោត្តម ​សីហនុ​ ។ *យោង​ឯកសារ​ស្រាវ​ជ្រាវ លោក​ឡុងសារិន

វិមាន​ឯករាជ្យ​កសាង​ឡើង​តាំង​ពី​ពេល​ដែល​ប្រទេស​ខ្មែរ​ទទួល​បាន​ឯករាជ្យ​ពីប្រទេស​បារាំង ហើយ​បាន​ស្ថាបនា​រួច​រាល់នៅក្នុង​ឆ្នាំ ១៩៦២ (ឃើញ​ថា​រយៈ​ពេល​សាង​សង់​យូរ​បែប​នេះ បណ្ដាល​មក​ពី​ថវិកា​ជាតិ​​នៅ​ពេល​នោះ​មាន​លក្ខណៈ​ខ្សត់​ខ្សោយ) ។ សម្ដេច​ ព្រះ​នរោត្តម​ សីហនុ​​ បាន​សម្ភោធ​វិមាន​ឯករាជ្យ​នៅ​ថ្ងៃ​ទី ៩​ វិច្ឆិកា ឆ្នាំ ១៩៦២ វេលា​ម៉ោង ១០​ព្រឹក ។ នៅ​ថ្ងៃ​ទី ១១ វិច្ឆិកា ១៩៦២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្ដេច​បាន​រំលត់​ភ្លើង​ទៀន​ជ័យ​នៅ​ពេល​ម៉ោង​១០ព្រឹក​​ដដែល ហើយ​នា​ពេល​យប់​ថ្ងៃ​ដដែល​នេះ ចាប់​ពី​ម៉ោង​ ៨​យប់​​ទៅ​នៅ​ជុំ​វិញ​វិមាន​​ឯករាជ្យ តាម​ដង​មហា​វិថី​ព្រះ​នរោត្តម​ និង​នៅវត្ត​ភ្នំ មាន​ការ​រាំ​វង់​កម្សាន្ត ។​ ការ​រាំ​កម្សាន្ត​ជា​សាធារណៈ​បែប​នេះ បាន​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ម៉ោង​បី​ទាប​ភ្លឺ​ទើប​ចប់ ។ នេះ​បើ​តាម​ប្រវត្តិ​កាល​ពី​សម័យ​នោះ តែ​មក​ដល់​ឥឡូវ​សម័យ​កាល​​កាន់​តែ​វិវត្ត​ទៅ ពុំ​ឃើញ​មាន​ការ​រាំ​រែក​​បែប​ប្រជាប្រិយ​ច្នោះ​ទៀត​ទេ ប្រជា​អ្នក​ភ្នំពេញ​បែរ​មាន​វប្បធម៌​ដើរ​កម្សាន្ត​តាម​សួន​ច្បារ​នានា ឬ​នៅ​វត្ត​ភ្នំ​ជា​ដើម ជាពិសេស​ពេល​ព្រលប់ នាំ​គ្នា​​រង់​ចាំ​មើល​​​ពិធី​បាញ់​កាំជ្រួច ដើម្បី​អបអរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ នៅ​វិមាន​ឯករាជ្យ​នោះ​ផង ។ ​សព្វ​ថ្ងៃ​វិមាន​ឯករាជ្យ​មាន​ការ​លម្អ​ច្រើន​ជាង​មុន ដូច​ជា​ធ្វើ​ធ្លា​បាញ់​ទឹក​ជុំ​វិញ អម​ដោយ​ភ្លើង​ព័ណ៌​ផង ។ ទិដ្ឋភាព​សព្វ​ថ្ងៃ​​គួរ​ចេតនា នឹង​សប្បាយ​ណាស់ សោត​ទីក្រុង​ភ្នំពេញ​មាន​រៀប​ចំ​ភ្លើង​ព័ណ៌​បំភ្លឺ​តាម​ទី​សាធារណៈ​ដោយ​អន្លើ ។

ក្នុង​មួយ​ឆ្នាំ​ម្ដង ខ្មែរ​តែង​តែ​ធ្វើ​​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ជ័យ​រំឭក​គុណ​បំណាច់​​ដល់​ដួង​ព្រលឹង​អ្នក​ស្នេហា​ជាតិ​ ដែល​បាន​បូជា​ឈាម​ស្រស់ សាច់​​ស្រស់ និង​ជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ​មាតុ​ភូមិ​របស់​ខ្លួន ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​ខ្មែរ នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ជា​រៀង​រាល់​ឆ្នាំ​ដរាប​រៀង​មក ។

ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ វិមាន​ឯករាជ្យ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “​វិមាន​​ជ័យ​ជំនះ” តែ​រហូត​មក​ដល់​ចាប់​ពី​ឆ្នាំ ១៩៩០ មក​ដល់​បច្ចុប្បន្ន​នេះ បាន​ប្រែ​ឈ្មោះ​មក​តាម​នាម​ដើម​វិញ​ គឺ “​វិមាន​ឯករាជ្យ​” ។ ខ្ញុំ​ពុំ​មាន​ឯកសារ​ដែល​ទាក់​ទង​នឹង​ការណ៍​​ដែល​​​មាន​ការ​​ប្ដូរ​ឈ្មោះ​របស់​បូជនីដ្ឋាន​នេះទេ បើ​មិត្រ​ណា​ដឹង​ក៏​គួរ​ចែករំលែក​តាម​ការ​គួរ ៕

ព្រះរាជពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១៧​ដំណើរ​ការ​យ៉ាង​រលូន ព្រហស្បតិ៍ 2 វិច្ឆិកា 2017

Posted by រដ្ឋ in ព្រឹត្តិការណ៍​សំខាន់.
add a comment

ប័ណ្ណ​ផ្សព្វផ្សាយ​បង្កើត​ដោយ​គណៈកម្មការ​រៀបចំ​បុណ្យជាតិ-អន្តរជាតិឆ្នាំ​នេះ (២០១៧) ព្រះរាជាណាចក្រកម្ពុជា​បន្ត​រៀបចំ​ព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ​ អក​អំបុក យ៉ាង​រលូន ដោយ​ពុំ​មាន​គ្រោះ​ធម្មជាតិ​រារាំង​ព្រះរាជពិធី​ ឬក៏​ហេតុ​ការណ៍អវិជ្ជមាន​ណាមួយ​ក៏​ទេ។ ឆ្នាំ​នេះ ព្រះរាជពិធីបុណ្យ​ប្រព្រឹត្ត​ទៅ​ចំថ្ងៃ​ទី ០២-០៣-០៤ ខែ​វិច្ឆិកា គ្រិស្តសករាជ ២០១៧ ត្រូវ​នឹង​ថ្ងៃ១៤កើត ១៥កើត​ និង​១រោច​ ខែកក្ដិក តាម​ចន្ទគតិ ។ ព្រះរាជពិធី​ដ៏ផូរផង់ និង​ការ​រក្សា​ប្រពៃណី​ដ៏រឹងមាំ​នៃ​ព្រះមហាក្សត្រ​ខ្មែរ​មួយ​នេះ ត្រូវ​បាន​ផ្អាក​ប្រារព្វ​អស់​រយៈពេល ៤ឆ្នាំ មកហើយ គឺ​​ឆ្នាំ២០១១, ២០១២, ២០១៣ និង ២០១៥ ដោយ​រាជរដ្ឋាភិបាល​មើល​ឃើញ​ថា​កម្ពុជាជួប​នូវព្រឹត្តិការណ៍​បន្តបន្ទាប់​គ្នា​ដែល​មិន​អាច​ឱ្យ​រៀបចំ​ព្រះរាជពិធីទៅ​បាន ក្នុង​នោះ​មានគឺ មហាសោកនាដកម្មរត់​ជាន់​គ្នា​នៅ​កោះពេជ្យ, ព្រះរាជពិធីកាន់មរណទុក្ខ​នៃការសោយទិវង្គតអតីតព្រះមហាវីរក្សត្រិយ៍ ព្រះបរមរតនកោដ្ឋ, កម្ពុជា​ជួប​គ្រោះ​ទឹកជំនន់ និង​បញ្ហាកម្ពស់ទឹកទាប។

ព្រះរាជ​ពិធីបុណ្យ​អុំទូកនេះ​ទៀតសោត ក៏​ធ្លាប់​បាន​ផ្អាក​ផងដែរ​កាលពី​អតីតកាល គឺ​មិនមែន​ទើប​តែផ្អាកក្នុង​រវាង​ប៉ុន្មានឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ។ ​ព្រះរាជពិធីនេះ គេសង្កេតឃើញមានវត្តមាន​ឡើង​តែ​ពេល​ប្រទេស​កម្ពុជា​មាន​ព្រះមហាក្សត្រិយ៍​គង់នៅ​គ្រងរាជ្យសម្បត្តិ​ប៉ុននោះ ជាក់​ស្ដែង​សម័យ​សាធារណរដ្ឋប្រជាមានិតកម្ពុជា សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ជាដើម។ល។ ដែល​ប្រទេស​កំពុង​វឹកវរ​ក្នុង​ភ្លើង​សង្គ្រាម ឬពុំមាន​សុខសន្តិភាព​ពេញលេញនោះ គេពុំឃើញ​មាន​វត្តមាន​ព្រះរាជពិធី​បុណ្យអុំទូក ឬពិធីប្រណាំង​ទូក​នេះឡើយ ។

ដោយ​សង្ខេប​មក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ ជា​ព្រះរាជពិធីរបស់ព្រះមហាក្សត្រិយ៍ និង​ប្រជានុរាស្ត្រ​ទូទាំងនគរ​ដែល​រំឭក​ដល់​​គម្រូ​វីរភាព​ក្លាហាន​របស់​កងទ័ព​ជើងទឹកខ្មែរ ដែល​បាន​រំដោះ​ទឹក​ដី​ពីការឈ្លានពាន​របស់​ខ្មាំង​សត្រូវ (ពួកចាម) ក្នុង​រជ្ជកាល​ព្រះបាទជ័យវរ្ម័ន​ទី៧ ព្រះមហាអធិរាជ​ខ្មែរ ព្រះវីរក្សត្រិយ៍​បង្រួបបង្រួមជាតិ។ ពិធី​បុណ្យ​ធំៗ២ទៀត ដែល​ភ្ជាប់​ក្នុង​រយៈពេល​៣ថ្ងៃនេះ គឺ​ពិធី​សំពះ​ព្រះខែ អកអំបុក និង​ពិធី​បណ្ដែត​ប្រទីប (បណ្ដែត​កន្ទោង) ដ៏​ពេញ​និយម​ពីសំណាក់​ប្រជាជន​គ្រប់​ជំនាន់​ផងនោះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​របស់​ប្រជាជាតិ​ដ៏​មាន​វ័យ​ចំណាស់​នេះ​ផង​ដែរ៕

អានផងដែរ៖
១. ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ចប់​ហើយ​នៅ​ឡើយ​តែ​សំរាម​ពាសវាល​ពាសកាល

ទិវា​រំឭក​ខួប​​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី២៦ ចន្ទ 23 តុលា 2017

Posted by រដ្ឋ in ព្រឹត្តិការណ៍​សំខាន់.
add a comment

ttttt
ទិវា​រំឭក​ខួប​​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស
លើក​ទី២៦
២៣​ តុលា ១៩៩១ – ២៣ តុលា ២០១៧

null