jump to navigation

ថ្វាយ​ព្រះ​ពរ​សម្ដេច​យាយ ព្រះមាតា​ជាតិ​ខ្មែរ ចន្ទ 18 មិថុនា 2018

Posted by រដ្ឋ in ពីនេះ​ពីនោះ, អតីត​ព្រះ​មហាវីរក្ស័ត្រិយ៍.
add a comment

សូម​ថ្វាយ​ព្រះពរ
សម្ដេច​ព្រះ​មហាក្ស័ត្រីយ៍ នរោត្តម មុនិនាថ សីហនុ
ព្រះវររាជ​មាតាជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​សុភមង្គល
នាឱកាស​ដ៏​មហានក្ខត្តឫក្ស​ប្រសើរ​ថ្លៃថ្លា នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម
គម្រប់ ៨២ យាង​ចូល ៨៣ ព្រះ​វស្សា


(រូបភាព៖ NiceTV)

សូម​ព្រះ​រាជានុញ្ញាតក្រាប​បង្គំ​ថ្វាយ​ព្រះ​សព្វសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរ ជាមួយនឹង​មនោសញ្ចេតនា​កតញ្ញូកតវេទិតាធម៌​ដ៏​ជ្រាល​ជ្រៅ​បំផុតចំពោះ
សម្ដេច ព្រះមហាក្ស័ត្រីយ៍ ព្រះ​វររាជមាតា​ជាតិ​ខ្មែរ
ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត សូម​ទ្រង់​ប្រកប​ដោយ​ព្រះរាជ​សុខភាព​ល្អ មាន​ព្រះជន្មាយុ​យឺនយូរ ។

Advertisements

សួស្ដី​ឆ្នាំ​ថ្មី ឆ្នាំ​ច សំរឹទ្ធិស័ក សុក្រ 13 មេសា 2018

Posted by រដ្ឋ in ពីនេះ​ពីនោះ.
add a comment

សួស្ដី​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ

ឆ្នាំ​ច សំរឹទ្ធិស័ក គ.ស.២០១៨ ច.ស.១៣៨០ ព.ស.២៥៦២

ព្រះនាង​មហោធរទេវី បុត្រី​ទី៧ កបិលមហាព្រហ្ម
(រូប៖ ថៃសាន)

ទិវា​ក្ដី​ស្រលាញ់ ពុធ 14 កុម្ភៈ 2018

Posted by រដ្ឋ in ពីនេះ​ពីនោះ.
add a comment

ចង់​មិន​ចង់​ទិវា​ក្ដី​ស្រលាញ់​ ឬ​គេ​ហៅ​ក្រៅ​ផ្លូវ​ការ​ម្យ៉ាង​ទៀត​ថា បុណ្យ​សង្សារ (១៤ កុម្ភៈ) បាន​ក្លាយ​ជា​ទិវា​ថ្មី​មួយ​ទៀត ដែល​មនុស្ស​ខ្មែរ​និយម​តាម​គ្នា ហើយ​ក៏​សឹង​តែ​ប្រារព្ធ​ធ្វើ​ជា​កម្មវិធី​ពិសេស​អធឹកអធម​បែប​ផ្លូវ​ការ​ក៏​មាន ។ តាម​ពិត​ទៅ វា​គ្រាន់​តែ​ជា​វប្បធម៌​មួយ​បែប​របស់​បរទេស ដែល​ហូរ​ចូល​មក​តាម​រយៈ​ប្រទេស​ជិតខាងផង ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ផង ហើយ​អ្វី​ដែល​រុញច្រាន​បន្ថែម​ពី​ពិធី​បុណ្យ​នេះ​ផង​នោះ គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ផ្ទាល់​តែ​ម្ដង មាន​ទូរទស្សន៍ វិទ្យុ​ជាដើម ។ល។ នេះ​ខ្ញុំ​មិន​ទាន់​រាប់​ចូល​ទាំង​បណ្ដាញ​សង្គម​ផង ។

ថា​ល្អ​ក៏​ល្អ ព្រោះ​ទិវា​ទាន់​សម័យ​មួយ​នេះ យើង​អាច​បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​គ្នា​​នឹង​គ្នាក្នុង​ថ្ងៃ​ពិសេស​នេះ ចំពោះ​ឪពុក​ម្ដាយ អ្នក​មាន​គុណ បង​ប្អូន មិត្តភក្តិ ដៃ​គូ​ស្នេហា… ជាដើម ។ តែ​ផ្ទុយ​ទៅ​វិញ យុវជន​សម័យ​ថ្មី​នេះ​ដដែល បាន​ឆ្លៀត​យក​ឱកាស​នេះ បង្កើត​ជា​រឿង​អវិជ្ជមាន​ជាច្រើន ដែល​សង្គម​មិន​ទទួល​ស្គាល់ទៅវិញ ។

យ៉ាងណាមិញ សូម​ឱ្យ​ទិវា​ក្ដីស្រលាញ់ ដែល​ជ្រុល​ដក់ជាប់​ក្នុង​អារម្មណ៍​យើង​គ្រប់គ្នា​ហើយ​នោះ ចង់​ប្រកែក​ក៏​ប្រកែក​មិន​បាន វា​តម្រូវ​សង្គម​ទទួល​យក គឺ​ទទូល​យក​ក្នុង​ផ្លូវ​ល្អ ផ្លូវ​វិជ្ជមាន ។

សូម​ឱ្យ​ក្ដី​ស្រលាញ់​កើត​មាន​ដល់ជន​គ្រប់​រូប គ្រួសារ សង្គម​ជាតិ និង​នគរ​ខេមរាទាំង​មូល​ផង​ចុះ ៕

សួស្ដី​ឆ្នាំ​ថ្មី ចន្ទ 1 មករា 2018

Posted by រដ្ឋ in ពីនេះ​ពីនោះ.
add a comment

​​រូបថត​គ្រួសារ

“រួបថត​គ្រួសារ” ខ្ញុំ​បាន​ឮ​ពាក្យ​នេះក្នុង​អំឡុង​ឆ្នាំកន្លង​ទៅ​ថ្មី​ៗ​នេះ​ទេ ។ តាម​ពិត​ទៅ ពាក្យ​នេះ​វា​មាន​ន័យ​ម្យ៉ាង ហើយ​មាន​អត្ថន័យ​ជ្រាលជ្រៅ​សម្រាប់​យើង​រាល់​គ្នា ។ យើង​នឹងមានអារម្មណ៍​ថា តើ​ធ្លាប់​បាន​ថត​រូប​ជុំ​​សមាជិក​ក្នុង​គ្រួសារ​ដែរ​ទេ គ្រួសារ​យើង​មាន​គ្នា​ប៉ុន្មាន​នាក់ តើ​គួរ​ផ្ដិត​រូប​ដ៏​មាន​ន័យ​នេះ​ទុក​ដែរ​ទេ ហើយ​អ្នក​ដែល​ពោល​ថា ស្ដាយ​ណាស់​មិន​បាន​ថត​ជុំ​គ្នាជាដើម។ ឆ្នាំ​ថ្មី​នេះ ខ្ញុំ​សម្រេច​ចិត្ត​យក​រូប​គ្រួសារ​មួយ​សន្លឹក​ដែល​ខ្ញុំ​ស្រលាញ់​ជាង​គេ ដែល​ថត​កាល​ពី​ទៅ​លេង​សៀមរាប ធ្វើ​ជា​រូប​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៨ ហើយ​នេះ​ក៏​រូប​ដំបូង​​ក្នុង​ប្លក់​វើត​ប្រេស​នេះ ។

null

សួស្ដី​ឆ្នាំ​ថ្មី ឆ្នាំ​សកល គ.ស ២០១៨

ឆ្លង​ឆ្នាំ​នៅ​ឯណា? សៅរ៍ 30 ធ្នូ 2017

Posted by រដ្ឋ in ពីនេះ​ពីនោះ, រឿងរ៉ាវ​របស់​ខ្ញុំ.
add a comment

[ផ្សាយ​ម្ដងទៀត]

កាន់​តែ​កៀក​ហើយ កាន់​តែ​កៀក​ហើយ​បង​ប្អូន! ឲ្យ​តែ​ដល់​ពេល​មុន​ឆ្នាំ​ថ្មី​មក​ដល់ គ្រា​នេះ​ជា​សម័យ​ដែល​គេ​ចូលចិត្ត​សួរ​ថា ឆ្លង​ឆ្នាំ​នៅ​ឯណា យប់​ថ្ងៃ​ទី៣១? ជា​សំណួរ​ទំនើប​មួយ​ដែល​ខ្ញុំ​ទើប​តែ​ឮ​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ។ មិន​ថា​នៅ​ក្រុង នៅ​ខែត្រ​ទេ រដ្ឋបាល​ប្រចាំ​តំបន់​គេ​តែង​រៀប​ចំ​ពិធី​អធិកអធម​មួយ​សម្រាប់​អបអរ​ឆ្នាំ​សកល​ថ្មី​មក​ដល់ តែ​ការ​ធ្វើ​នេះ​ភាគ ច្រើន​តែ​តាម​ទី​ប្រជុំ​ជន​ប៉ុននោះ​ឯង នៅតាម​ស្រុក​ស្រែ​យ៉ាង​ហោច​គេ​ចាក់​ធុង​បាស់​រាំ​ គ្រាន់​ជាន់​ជើង​គ្នា​លេង​អបអរ​ឆ្នាំ​ថ្មី​តែ​ប៉ុណ្ណឹង ! មិន​សូវ​ដឹង​ដែរ​ព្រោះ​អត់​បទ​ពិសោធន៍​ខាង​ហ្នឹង ។

មើល៍… បើ​ជា​លោក​អ្នក​វិញ គួរ​ឆ្លើយ​ថា​ម៉េច​បើ

​គេ​សួរ​ច្នោះ? បើ​ខ្ញុំ​វិញ មិន​ដឹង​ជា​មាន​អី​គួរ​ឲ្យ​ព្រឺ​រោម​ផង គ្រាន់​ដឹង​ក្នុង​ចិត្ត​ថា​ផុត​យប់​ថ្ងៃ ៣១​ខែធ្នូ គឺ​ចូល​ឆ្នាំ​ថ្មី​តែ​ប៉ុណ្ណឹង ។ និយាយ​ទៅ​ខ្ញុំ​មិន​ដែល​ស្គាល់​អា​រសជាតិ​ខោនដោន​ស្អី​ហ្នឹង​ផង កាល​ប៉ុន្មាន​ឆ្នាំ​មុន (​រាល់​ឆ្នាំ​ក៏​​ដោយ) ​នៅ​ស្រុក​ខ្ញុំ​បាទ (វេទិកា​ខែត្រ) គេ​រៀប​បាញ់​កាំជ្រួច​ដែរ​តើ បើ​អត់​ដឹង​រឿង​ក៏​មិន​បាន​ទៅ​លេង​នឹង​គេ​ដដែល​ហ្នឹង យប់​ព្រលប់​ដេក​នៅ​ផ្ទះ ឱប​ក្បាល​ពោះ​ក៏​ម្យ៉ាង ហេហេ ។

បើ​អ្នក​ភ្នំពេញ​វិញ គេ​ទៅ​មាត់​ទន្លេ​ឆ្លង​ឆ្នាំ ហើយ​បើ​អ្នក​គ្រាន់​គេ​អាច​ទៅ​ប៊ូហ្វេ​ក្រេប​វ៉ាញ​តាម​ហាង ឬ​សណ្ឋាគរ​ធំៗ ឬ​អ្នក​ខ្លះ​ចូល​រួម​អបអរ​សាទរ​នៅ​មុខ​ណាហ្កា នៅ​សួន​សម្ដេច​ដេជោរ​ មើល​គេ​ប្រគំ​តន្ត្រី ។ល។ ឯ​ក្រុម​អ្នក​ខ្លះ​គេ​អាច​ហួស​ទៅ​ឆ្ងាយ​ពីរាជ​ធានី ដល់​ក្រុង​អង្គរ​វត្ត ឬ​ដល់​ឆ្នេរ​សមុទ្ទ​អី​ចឹង ឬ​ឯនេះ​ឯនោះ​អីចឹង… គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ជីវិត​មាន​ន័យ​ទៅ​បាន​ហើយ តែ​មិន​ដល់​ថ្នាក់​ជ្រៅ​ដូច​ស្រា​ផែនដី​ទេ ។

ការ​ពិត​ទៅ​ឆ្លង​ឆ្នាំ​នៅ​ឯណា ក៏​គង់​តែ​កញ្ចាស់​ឡើង​អាយុ​ដូច​តែ​គ្នា​ទេ កុំ​ភ័យ ។ ចាំ​មើល​ដល់​ថ្ងៃ​ហ្នឹង​មើល បាន​ទៅ​ណា​អត់ ព្រោះ​អត់​ចេះ​គ្រោង​អ្វី​ទេ ថា​ត្រូវ​ទៅ​គឺ​ទៅ អត់​គឺ​អត់… អេ! ប្រិយ​មិត្រ​ខ្សែ​ទូរស័ព្ទ​សូម​បញ្ចូល​លុយ​ឲ្យ​ពេញ​ផង​គ្រាន់​ផ្ញើ​មីសេក​ជូន​ពរ​គ្នី​គ្នា (កុំ​ភ្លេច​ផ្ញើ​មក​ខ្ញុំ​ផង អរគុណ​ទុក​ជា​មុន​បាទ! 😉 ) ហើយ​ហាម​បិទ​ទូរ​ស័ព្ទ​ប្រយ័ត្ន​អត់​ដឹង​គេ​ផ្ញើ​ឲ្យ ៕

កាល​បរិច្ឆេទ​ចន្ទគតិ​​អាច​នឹង​ប្រើ​ទាំង​រដ្ឋ​ប្រើ​ទាំង​ឯកជន? សុក្រ 22 ធ្នូ 2017

Posted by រដ្ឋ in ទីនេះ​កម្ពុជា, ពីនេះ​ពីនោះ.
add a comment

សម្រាប់​ខ្ញុំ​ប្រហែល​ជា​ព័ត៌មាន​ភ្ញាក់​ផ្អើល​ដែរ ដែល​ពី​ដំបូង​ដែល​កាល​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​សារាចរ​ណែនាំ​ឱ្យ​ប្រើ​ប្រាស់​កាល​បរិច្ឆេទ​ថ្មី​សម្រាប់​ឯកសារ​គតិ​យុត្ត​និង​រដ្ឋបាលនានានោះ ខ្ញុំ​ស្មាន​តែ​ប្រើ​សម្រាប់​តែ​ក្រសួង​ឬ​ស្ថាប័ន​រដ្ឋ​ទេ​ដែល​ត្រូវ​ប្រើ ស្រាប់​តែ​នៅ​កន្លែង​ធ្វើ​ការ​ឮ​គេប្រាប់​ថា​ឱ្យ​អាប់ដេត​បណ្ដើរ​ៗ​ទៅ​សម្រាប់​ឯកសារ​ណា​ដែល​ត្រូវ​ប្រើ ឬ​ឆ្លង​កាត់​អាជ្ញាធរ​ឃុំ​/សង្កាត់ ឬ​ស្រុក/ខណ្ឌ ផ្សេងៗ​ក្រែង​ពួក​គាត់​ទាមទារ​ឱ្យ​ប្រើ​តាម​សារាចរ ។ ថ្នាក់​ដឹក​នាំ​ម្នាក់​បាន​បង្ហើប​ដូច្នេះ ដោយ​គាត់គិត​ថា​ក្រុម​ហ៊ុន​​របស់​យើង​ទំនង​នឹង​ចេញ​សេចក្ដី​ណែនាំ​រាល់​ឯកសារ​នានាត្រូវ​តែ​ប្រើ​កាល​បរិច្ឆេទ​របៀប​នេះ​ឆាប់​ៗ​មិនខានឡើយ ។

គួរ​រំឭក​ផង​ដែរ កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ (១៤ ធ្នូ ២០១៧) រាជ​រដ្ឋាភិបាល​កម្ពុជា បានចេញ​សារាចរ​ណែនាំ​ជា​ផ្លូវ​ការ​អំពី​ការ​ប្រើប្រាស់​កាល​បរិច្ឆេទ​ថ្មី ទាំង​ចន្ទគតិ ទាំង​សុរិយគតិ​ក្នុង​លិខិត​បទដ្ឋាន​គតិយុត្ត និង​លិខិត​រដ្ឋបាលនានា​​ដល់​ក្រសួង​ ស្ថាប័ន​ទាំងអស់ ដើម្បី​ឱ្យ​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ និង​រលូន ឬ​ឱ្យ​មាន​ស្ដង់ដារ​រួម​មួយ ៕

———————
អាន​ប្រកាស៖
១. សារាចរ​ស្ដី​ពីការ​ប្រើកាល​បរិច្ឆេទ​ថ្មី

សារាចរ​ស្ដី​ពីការ​ប្រើកាល​បរិច្ឆេទ​ថ្មី ព្រហស្បតិ៍ 14 ធ្នូ 2017

Posted by រដ្ឋ in ទីនេះ​កម្ពុជា, ពីនេះ​ពីនោះ.
1 comment so far

ថ្ងៃ​នេះ (១៤ ធ្នូ ២០១៧) រាជ​រដ្ឋាភិបាល​កម្ពុជា ចេញ​សារាចរ​ណែនាំ​ជា​ផ្លូវ​ការ​អំពី​ការ​ប្រើប្រាស់​កាល​បរិច្ឆេទ​ថ្មី ទាំង​ចន្ទគតិ ទាំង​សុរិយគតិ​ក្នុង​លិខិត​បទដ្ឋាន​គតិយុត្ត និង​លិខិត​រដ្ឋបាល​នានា ។ បើ​តាម​ខ្ញុំ​មិន​ច្រឡំ​នោះ​ទេ សារាចរ​នេះ​គឺ​កើត​ឡើងពី​សម្ដេច​នាយករដ្ឋមន្ត្រី​លោក​ចាប់​អារម្មណ៍​នឹង​ក្រសួង​រដ្ឋ​មួយ​ដែល​ប្រើ​ទម្រង់​កាល​បរិច្ឆេទ​នេះ ហើយ​លោក​សរសើរ​ថា ជា​ការ​ល្អ​ដែល​នៅ​រក្សា​ការ​ប្រើ​កាល​បរិច្ឆេទ​ចន្ទ​គតិ​ផង​នៅ​ក្នុង​លិខិត​រដ្ឋបាល​នានា​កន្លង​មក ។ សូម​ទស្សនា​សារាចរ​ និង​ឧទាហរណ៍​ខាង​ក្នុង​ហ្នឹង​ផង ។

null
null

រក​ឃើញ​ថ្ងៃ​កំណើត​ប្លក់​ឡើង​វិញ ពុធ 8 វិច្ឆិកា 2017

Posted by រដ្ឋ in ពីនេះ​ពីនោះ, Wordpress.com.
add a comment

null
រូបភាព​នេះ ទំនង​ជា​រូប​ភាព​តែ​មួយ​គត់​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​ខួប​កំណើត​ប្លក់​រយៈ​ពេល​១ឆ្នាំ ។ ខ្ញុំ​ចាំ​មិន​ច្បាស់​ទេ ថា​ប្លក់​មួយ​នេះ​បង្កើត​ឡើង​ដំបូង​នៅ​ថ្ងៃ​ណា ក៏​ព្រោះ​តែ​ការ​វិវត្តន៍​ឥត​ឈប់​ឈរ និង​ការ​លុប​ចោល​ប្រកាស​ដែល​គ្មាន​សារៈជា​ច្រើន​ចេញ​ពីបញ្ជី​ប្រកាស​សរុប ។

លើ​រូបភាព​មាន​បញ្ជាក់​កាល​បរិច្ឆេទ​ច្បាស់ គឺ​ពី ខែ​ឧសភា ២០០៦ ដល់​ខែឧសភា ២០០៧ ហើយ​ថ្ងៃ​ប្រកាស​ខួប​នេះ​គឺ ថ្ងៃ​ទី ០២ ឧសភា ឆ្នាំ​២០០៧ ។ កាលនោះ​ត្រឹម​១ឆ្នាំ​សោះ បាន​ចំនួន​ចុច​មើល ១ម៉ឺន​ដង ។ ប្រកាស​ចាស់​របស់​វា​គឺ​មាន​អាសយដ្ឋាន​បែបនេះ https://naraths.wordpress.com/2007/05/02/first-year-anniversary-now-blog/ (ប្រិយមិត្រ​មិន​អាច​ចូល​បាន​ទេ លីង្កនេះ​ក្ស័យ​ទៅ​ហើយ)

អ៊ីចឹង​ទេ ខ្ញុំ​អាច​កំណត់​តាម​នេះ​អំពី​ថ្ងៃ​ខួបកំណើត​ប្លក់​របស់​ខ្ញុំជាថ្មី ដោយ​កំណត់​យក ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​ក្រោយ​ជា​ពិធី​ខួប​កំណើត​តែ​ម្ដង សូម​ប្រិយមិត្រ​កុំភ្លេច​ចូលរួមកុំ​បី​ខាន ៕

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ចប់​ហើយ​នៅ​ឡើយ​តែ​សំរាម​ពាសវាល​ពាសកាល អាទិត្យ 5 វិច្ឆិកា 2017

Posted by រដ្ឋ in ទីនេះ​កម្ពុជា, ពីនេះ​ពីនោះ.
1 comment so far

ឃើញ​ចំណង​ជើង​ប្រកាស​នេះ លោកអ្នក​ប្រាកដ​ជា​គិត​ថា​គ្មាន​អ្វី​ប្លែក​ទេ ព្រោះ​ស្រុក​យើង​ឱ្យ​តែ​មាន​ពិធី​អី​ធំៗ​ម្ដង មាន​មនុស្ស​ច្រើន ដឹង​តែ​មាន​សំរាម​ពោរពាស​ជារឿង​ធម្មតា​ទៅ​ហើយ និយាយ​ឱ្យ​ខ្លី គឺ​កែលែង​ឡើង​ហើយ ។

ប្រកាស​នេះ​ក៏​ពុំ​បាន​មាន​ន័យ​ថាបន្ទោស​បង្អាប់​ដល់​ប្រជាជន​ខេមរា​ម្ចាស់​នគរវត្ត​ដ៏​បវរ​ដែរ ព្រោះ​ពូរដ្ឋ​ជឿ​ជាក់​ថា​​អ្វី​ដែល​មនុស្ស​ធ្វើ​សុទ្ធ​តែ​មាន​ហេតុ​ផល ។ “អ្វី​ដែល​មនុស្ស​ធ្វើ​សុទ្ធ​តែ​មាន​ហេតុ​ផល” មួយ​ឃ្លា​នេះ​ខ្ញុំ​គិត​ឃើញ​ប៉ុន្មាន​ថ្ងៃ​ហើយ​តាំង​ពី​ផ្ដើម​ព្រះរាជពិធី​ម្ល៉េះ ព្រោះ​អ្វី​ដែល​អាជ្ញាធរ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ គឺ​សន្តិសុខ និង​សំរាម​នេះ​ឯង ដែល​ក្នុង​នោះ​រដ្ឋបាល​រាជធានី​បាន​បង្កើត​ធុង​សំរាម​ជាច្រើន​ពាន់​ធុង ។ ហេតុផល​ដែល​ខ្ញុំ​សំដៅ​នោះ គឺ ប្រហែល​គ្រប់​គ្នា​គិត​ថា​មាន​អ្នក​ចាំ​សម្អាត​ហើយ យើង​មិន​បាច់​ខ្វល់ទេ ។ ដោយសារ​តែ​ហេតុផល​នេះ​ហើយ ទើប​លទ្ធផល​ចេញ​ជាយ៉ាង​នេះ (ដូច​រូបខាងក្រោម) ។

null
null

null

null

null

null

null

null

រូបភាព៖បណ្ដាញសង្គម​ហ្វេសប៊ុក

ទៅ​សៀមរាប ចន្ទ 30 តុលា 2017

Posted by រដ្ឋ in កំណត់​ហេតុ, ពីនេះ​ពីនោះ.
3 comments

ម្សិលមិញ​នេះ (២៩ តុលា ២០១៧) ខ្ញុំ​និង​គ្រួសារ (ប្រពន្ធ​និងកូន) បានទៅ​ខេត្ត​សៀមរាប​ដើម្បី​ចូលរួម​ពិធី​មង្គល​ការ​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​របស់ប្រពន្ធ​​ខ្ញុំ​ (កូន​ក្រមុំ) ដែល​រាប់​អាន​គ្នា​តាំង​ពី​នៅ​រៀន​វិទ្យាល័យ​ម៉្លេះ ។ គាត់​ជាមនុស្ស​តែម្នាក់​ដែល​បាន​នាំ​ខ្ញុំ​និង​ភរិយា ​ដើរ​ទស្សនា​ប្រាសាទ​នានា និង​បារាយណ៍​ទឹកថ្លា​​នៅ​ខេត្ត​សៀមរាប កាល​ពី​ដំណើរ​កម្សាន្ត​រាត្រីចន្ទ្រ​ទឹក​ឃ្មុំ​របស់​ខ្ញុំ​និង​ភរិយា​កាលទើប​រៀបការ​ថ្មីថ្មោង​នា​ឆ្នាំ​២០១២ម៉្លេះ ។

ខ្ញុំ​និង​ភរិយា មិន​បាន​នៅសម្រាក​នៅ​សៀមរាប​ទេ គឺ​ចេញ​ពី​ការភ្លាម​ម៉ោង ៧.៥០នាទី​ ចេញ​ពី​សៀមរាបត្រឡប់​មក​ផ្ទះ​វិញ​​នៅកំពង់ធំ​នេះ ដល់ផ្ទះ​ម៉ោង ១០.២០នាទី ។

null
null
null
ទិដ្ឋភាព​ក្នុង​ភោជនីយដ្ឋាន​ អាប៉ូឡូ ផ្លាសា