jump to navigation

១៧ មេសា ខួប​ទី​៤៣ អង្គារ 17 មេសា 2018

Posted by រដ្ឋ in ប្រវត្តិសាស្ត្រ, ព្រឹត្តិការណ៍​សំខាន់.
add a comment


ខួប​​៤៣​ឆ្នាំ នៃ​ថ្ងៃ ១៧ មេសា ក្នុង​ប្រវត្តិ​សាស្ត្រ​ ដែល​ខ្មែរ​ក្រហម​បាន​កាន់​កាប់​ទីក្រុង​ភ្នំពេញ​យ៉ាង​ពេញលេញ!!

១៧ មេសា ១៩៧៥ – ១៧ មេសា ២០១៨

Advertisements

ខួប​៧ឆ្នាំ​សោកនាដកម្ម​​កោះពេជ្រមហារន្ធត់ ពុធ 22 វិច្ឆិកា 2017

Posted by រដ្ឋ in ប្រវត្តិសាស្ត្រ, ព្រឹត្តិការណ៍​សំខាន់.
add a comment

រំឭកថយ​ក្រោយ​បន្តិច កាល​ពី​៧ឆ្នាំ​មុន កាល​ដែល​ស្រុក​ខ្មែរ​ជួប​នៅ​មហាសោកនាដកម្ម​ដ៏​សែន​រន្ធត់​ក្រៃលែង ដែល​មនុស្ស​ខ្មែរ​ទាំងឡាយ​ទាំង​ពួង​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក ។ វា​គឺ​ជា​គ្រោះ​ថ្នាក់​ចៃដន់ (?) មហាចៃដន់​គ្មាន​នរណា​គិតទុក ដែល​កើត​ពី​ការ​ផ្អើល​រត់​ជាន់​គ្នា​នៃ​បងប្អូន​ជនជាតិ​ខ្មែរ​ដែល​ទាំង​មក​ពី​បណ្ដា​ខេត្ត​និង​រាជធានី មក​ទស្សនា​ព្រះរាជពិធីបុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ ២០១១ ។ ស្ដាប់​ទៅ​មិន​គួរឲ្យ​ជឿ តែ​វា​បាន​កើត​ឡើង​រួច​ទៅ​ហើយ ។

កាល​នោះ បើ​តាម​អ្វី​ដែល​ខ្ញុំ​ចាំ គឺ​គេ​និយាយ​តគ្នា​ពី​មាត់​មួយទៅ​មាត់​មួយ​ថា​មាន​ការ​ផ្ទុះ​អាវុធ បោក​គ្រាប់​បែក ធ្វើ​ឲ្យ​មនុស្ស​ផ្អើល ខ្លះ​ថា​ដាច់​ស្ពាន ខ្លះ​ថា​ដាច់​ខ្សែភ្លើងឆក់​តគ្នា ។ល។ រឿង​ដែល​ធ្ងន់​ជាង​គេ​នោះ គឺ​ពាក្យ​ថា​ដាច់​ស្ពាន​នេះ​ឯង ពេល​ដែល​មនុស្ស​ចាប់​ផ្ដើម​ឈរ​លើ​ស្ពាន (ស្ពានពេជ្រ) ចំនួន​លើសលុប ធ្វើ​ឲ្យ​ស្ពាន​មាន​ចលនា​រង្គើ​យោគៗ មនុស្ស​ចាប់​ផ្ដើម​ស្រែក​ខ្លាំង​ឡើងៗ ហើយ​ភាព​ភ័យ​ស្លន់ស្លោ​ តក់ស្លុត​កើត​មាន​ពេញ​ផ្ទៃ​មុខ​គ្រប់​គ្នា​ទៅ​ហើយ ហើយ​ភាព​ចលាចល​ចាប់​ផ្ដើម​កើត​មាន​ឡើង​ពេញ​បន្ទុក ។ នេះ​ក៏​ព្រោះ​តែ​សន្តិសុខ​​យាម​ក្បែរ​ស្ពាន​មិន​អាច​គ្រប់​គ្រង​ស្ថាន​ការណ៍​បាន​ទៅ​ហើយ ឬ​និយាយ​បាន​ម្យ៉ាង​ថា វា​ជិត​នឹង​ដល់​ពេល​គ្រប់​គ្នា​សម្រាក​ទៅ​ហើយ ព្រោះ​វា​ជា​យប់​ចុង​ក្រោយ​នៃ​ព្រះរាជពិធី​អុំទូក ។ មនុស្ស​រត់​ចូល​បញ្ច្រាស់​ទិស​គ្នា​លើ​ស្ពាន​ពេជ្រ​ដ៏​តូច​មួយ ហើយ​អ្វី​ដែល​កត់​សម្គាល់​នោះ ដែលយើង​ដឹង​តៗ​គ្នា​នោះ គឺ​ពេល​នោះ​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ សម្រែក​មនុស្ស​ស្រែក​ថា ឆក់​ខ្សែភ្លើង​នោះឯង ហើយ​វា​ក្លាយ​ជា​អាថ៌កំបាំង​ពេញផ្ទៃ​ហេតុការណ៍​ដែល​គ្មាននរណា​និយាយ​ដោយ​ចំហ​ថា​ស្ពាន​នោះ​ពិត​ជា​សាងសង់​ខុស​បច្ចេកទេស​ឬ​យ៉ាង​ណា ។ […]​ ការ​ប្រកាស​នានា ទាំង​រដ្ឋាភិបាល ទាំង​សារព័ត៌មាន​នានា ចាប់​ផ្ដើម​រៀបរាប់​បន្ត​បន្ទាប់​ពី​តួលេខ​មនុស្ស​ស្លាប់ និង​បាត់ខ្លួន​ខ្ទង់​រយ​នាក់ ។

តើ​ពេល​នោះ​ខ្ញុំ​នៅ​ឯណា?

យប់​នោះ ខ្ញុំ​កំពុង​ដេក​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ភ្នំពេញ ។ (ខ្ញុំ​មិន​ចាំ​ម៉ោង​ច្បាស់​ទេ ប្រហែល​ក្រោយ​កើត​ហេតុ​បន្តិច) ទូរសព្ទ​ខ្ញុំ​រោទិ៍​ឡើង…
-អាឡូ! ណារដ្ឋ នៅ​ឯណា? (គឺ​លេខ​នាយក​ខ្ញុំ​តេមក)
-បាទលោកគ្រូ (នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គេ​និយម​ហៅ​គ្នា លោកគ្រូ) ខ្ញុំ​នៅ​ផ្ទះ
-ល្អ​ហើយ​ចឹង ហើយ​មាន​ដឹង​គ្នា​យើង​ណា ទៅ​លេង​កោះពេជ្រអត់? (ខ្ញុំ​នៅ​មីងមាំង​មិន​ដឹង​គាត់​និយាយ​ពី​ស្អី​ឲ្យ​ប្រាកដ​ទេ) គាត់​ប្រាប់​ពី​ហេតុការណ៍​កើត​ឡើង​និង​មាន​មនុស្ស​ស្លាប់ ហើយ​ឲ្យ​បើក​ទូរទស្សន៍​មើល…
ម៉ោង​ប្រហែល ៣យប់ បងស្រី​ខ្ញុំ​ពី​បន្ទាយមានជ័យ ក៏​តេ​មក​សួរ​ខ្ញុំ ក្រែង​ខ្ញុំ​ដើរ​លេង​យប់​ដែរ…
ខ្ញុំ​គេង​លែង​លក់ ហើយ​ឮមាត់​អ្នក​ជិត​ខាង​គេ​និយាយ​រអ៊ូៗ​ពី​រឿង​នេះទល់​ព្រឹក…

ខួប​ទី៦៤ បុណ្យ​ឯករាជ្យ​នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រហស្បតិ៍ 9 វិច្ឆិកា 2017

Posted by រដ្ឋ in ប្រវត្តិសាស្ត្រ, អតីត​ព្រះ​មហាវីរក្ស័ត្រិយ៍.
1 comment so far

null

Save

និយាយ​ពី​កំណត់ហេតុ ពុធ 8 វិច្ឆិកា 2017

Posted by រដ្ឋ in ប្រវត្តិសាស្ត្រ, សៀវភៅគួរអាន.
add a comment

បាន​អាន​កំណត់​ហេតុ​នរណា​ម្នាក់​ខ្ញុំ​ចូលចិត្ត​ណាស់ តែ​កម្រ​មាន​នរណា​ ដែល​សុខ​ៗ​យក​កំណត់​ហេតុ​អាថ៌កំបាំង​មក​ឲ្យ​យើង​អាន​នោះ (មិន​ចឹង?)។ ពេល​អាន​ទៅហាក់​ដូច​មាន​គេ​កំពុង​និយាយ​រឿង​រ៉ាវ​ប្រាប់​យើងអ៊ី​ចឹង​ដែរ ស្ដាប់​ទៅ​គួរ​ឲ្យ​ជក់​ចិត្ត​ពេក​ណាស់ ។ កំណត់​ហេតុ​ដំបូង​ពីរក្បាល ដែល​ខ្ញុំ​បាន​អាន​ហើយ​ចាប់​អារម្មណ៍​នោះ ​គឺ​មាន​ដូច​តទៅ៖ គ្រា​មួយ​នោះមហា​សែនយូរ​ដែរ​ហើយ ខ្ញុំ​បានអាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​បង​ប្រុស​ខ្ញុំ​ទិញ​មក​អាន ឃើញ​គេ​ចុះ​ផ្សាយ​ការ​ស្លាប់​របស់​អ្នក​ស្រី សៅ ពិលី ដែល​ជា​តារា​សម្ដែង​ដ៏​ល្បី​ម្នាក់ ហើយ​ក៏​ជា​អ្នក​រាំ​របាំ​ក្នុង​រឿង​រាមកេរ្តិ៍​ដ៏​អស្ចារ្យ​ម្នាក់​ដែរ ។

ក្នុង​នោះ​ផងដែរ​ គេ​ចុះ​ផ្សាយ​តាំង​ពី​រូបភាព​ពិធី​បុណ្យ​សព​អី​ហូរហែ ដែល​មាន​មនុស្ស​មិន​តិច​ទេ​ក្នុង​ក្រុង​ភ្នំពេញ​ចូលរួម​ពិធី​នោះ ។ អ្វី​ដែលគួរឱ្យ​ចាប់​អារម្មណ៍​នោះ ភ្នំពេញប៉ុស្តិ៍​ក៏​ផ្សាយ​ផង​ដែរ​នូវ​កូពី​ទាំង​ស្រុង​នៃ​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក​ស្រី​ សៅ ពិលី គឺ​គេ​ស្កែន​សៀវភៅ​ដាក់​ផ្សាយ​តែ​ម្ដង ហើយ​មាន​សេចក្ដី​បក​ប្រែ​ជា​ភាសា​អង្គ្លេស​ផង​ដែរ ។

លុះសម័យ​ថ្ងៃមួយ ​មណ្ឌល​ព័ត៌មាន​សហគមន៍ បាន​បើក​សាខា​មួយ​កន្លែង​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​ខ្ញុំ​ប៉ុន្មាន​ទេ ចម្ងាយ​មិន​ដល់​១គ.ម.​នោះ​ទេ ។ ជា​មណ្ឌល​មួយ​សម្រាប់​ផ្ដល់​ព័ត៌មាន​ផ្សេង​ៗ​ដល់​ប្រជាជន​តាម​ខែត្រ​ក្រុង​នានា ។ កន្លែង​ហ្នឹង​មាន​បណ្ណាល័យ​មួយ​សម្រាប់​អាន​សៀវភៅ ហើយ​ក៏ មាន​ឡែប (Lab) សម្រាប់​ប្រើ​អ៊ិនធើណិត​ដែរ ។ សៀវភៅ​មួយ​ក្បាល​ដែល​ខ្ញុំ​អាន​មិន​ចប់​រហូត​ទល់​ឥឡូវ​នោះ គឺ “អាន់​ហ្វ្រែង កំណត់​ហេតុ​របស់​ក្មេង​ស្រី​ម្នាក់” សៀវភៅ​នេះ​ទាក់​ទាញ​អារម្មណ៍​ខ្ញុំ​មែន​ទែន តែ​ខ្ញុំ​គ្មាន​ឱកាស​អាន​វា​ចប់​សោះ។

null
រូបភាព៖ ក្របសៀវភៅ​ដែល​ចេញផ្សាយ​ដោយមជ្ឍមណ្ឌល​ឯកសារកម្ពុជា

ថ្ងៃ​នេះ ​ខ្ញុំ​មាន​ឱកាស​អាន​វា​ម្ដង​ទៀត​ហើយ សប្បាយ​ចិត្ត​ដល់​ហើយ! ព្រោះ​អី​ខ្ញុំ​ឃើញ​ហ្វ៊ីដែល​ដាក់​ឲ្យ​ដោនឡូត​ជា​ភីឌីអេហ្វ (PDF format) អរគុណ​ហើយ​ណា៎ តែ​ប្រយ័ត្ន​ទៅ ​ដាក់​ឱ្យដោនឡូត​អ៊ីចឹង តិច​លោ​គេ​បិទ​ប្លក់ ។

អាន់ហ្វ្រែង គឺ​ជា​កុមារី​ជនជាតិ​ជ្វីហ្វ​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ហុល្លង់ នាដើម​ទសវត្សរ៍​នៃឆ្នាំ ១៩៤០ ដែលជា​ជំនាន់​មួយ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ណាហ្ស៊ី​របស់​អាល្លឺម៉ង់ ។ គួរ​ឲ្យ​រន្ធត់​ណាស់​នៅ​ពេល​ដែល​ដឹង​ថា​មាន​ជនជាតិ​គេ​ក៏​ធ្លាប់​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍ ការ​ដឹក​នាំ​ដ៏​ឆ្កួត​លេលា​ សម្លាប់​មនុស្ស​សាហាវ​ជាង​ជំនាន់​ខ្មែរ​ក្រហម​របស់​ខ្មែរ​ទៅ​ទៀត ។ …. ក្នុង​សំណេរ​ អាន់ ចាប់​សរសេរ​កំណត់​ហេតុ​ពី​អាយុ ១៣​ឆ្នាំ ហើយ​បាន​ស្លាប់​នៅ​ពេល​៣​ខែ​មុន​ថ្ងៃ​កំណើត​គម្រប់​អាយុ​១៦​ឆ្នាំ​របស់​នាង ។ អ្វី​ដែល​នាង​បាន​បន្សល់​ទុក​គឺ​សន្លឹក​ក្រដាស​ដែល​នាង​បាន​សរសេរ​ជាង​២​ឆ្នាំ​នេះ​ឯង ហើយ​ក្លាយ​ជា​ភ័ស្តុតាង​ដែល​មនុស្ស​ជាតិនានា​ទទួល​ស្គាល់​ពេញ​ពិភព​លោក ហើយ​រឿង​រ៉ាវ​ទាំង​អស់​បាន​ក្លាយ​ជា​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​លោក ។ […]

===============================
អាន ប្រវត្តិ​របស់​អាន់​នៅ​វីគី និង​សៀវភៅ​របស់​នាង

និយាយ​ត្រួសៗ​ពី​វិមាន​ឯករាជ្យ អង្គារ 7 វិច្ឆិកា 2017

Posted by រដ្ឋ in ទីនេះ​កម្ពុជា, ប្រវត្តិសាស្ត្រ, ព្រឹត្តិការណ៍​សំខាន់.
add a comment

២ថ្ងៃ​ទៀត​នឹង​ដល់​ថ្ងៃ ០៩ វិច្ឆិកា ដែល​ជា​ទិវា​ប្រារពពិធី​បុណ្យ​​ឯករាជ្យ​ជាតិ​ ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​ដែល​កម្ពុជរដ្ឋ​បាន​ទទួល​ឯករាជ្យពេញ​បរិបូណ៌​ពី​ប្រទេស​បារាំង និងជា​ថ្ងៃ​កំណើត​កង​យុទ្ធពល​ខេមរភូមិន្ទ​ផង​ដែរ ។ គ្រា​នេះ​ខ្ញុំ​សូម​និយាយ​ខ្លះ​ៗ​ពីប្រវត្តិ​របស់​​​​វិមាន​ឯករាជ្យ៖

វិមាន​ឯក​រាជ្យ​ កសាង​ឡើង​ពី​បេតុង​អាមេ មាន​ជណ្ដើរ​គ្រប់​ទិស​ទាំង​បួន​តាក់​តែង​ដោយ​ថ្ម​កែវ​ដ៏​វិចិត្រ​ ។ កំពូល​​ប្រដាប់​ដោយ​ក្បាច់​រចនា​​យ៉ាង​ស្រស់​ឆើត​ឆាយ លម្អ​ដោយ​ក្បាល​នាគ​ចំនួន​១០០ ដែល​មាន​៥​ថ្នាក់ ក្នុង​១​ថ្នាក់​ៗ​មាន​ក្បាល​នាគ​២០ (ក្នុង​មួយ​ជ្រុង​មាន​ក្បាល​នាគ​៥) ។ ក្បាល​នាគ​ទាំង​១០០​នេះ មាន​អត្ថន័យ​យ៉ាង​ណា​នោះ​ក៏​មាន​មតិ​សាធារណៈ​ខ្លះ​និយាយ​ថា សម្រាប់​ជា​និមិត្ត​រូប​នៃ​ការ​ដែល​កម្ពុជរដ្ឋ​ស្ថិត​ក្រោម​នឹម​របស់​អាណា​និគម​និយម​បារាំង​ដែល​សរុប​ទៅ​​អស់​រយៈ​ជិត​​មួយ​សតវត្ស ដែល​ចាប់​ពី​ឆ្នាំ ១៨៦៣ រហូត​ដល់ ១៩៥៣ ។ ហើយ​ត្រូវ​បាន​រួច​រំដោះ ទាមទារ​និង​ដណ្ដើម​បាន​មក​វិញ​នូវ​ខឿន​ឯករាជ្យ​ជាតិ​ពេញ​បរិបូណ៌​ដោយ ​ព្រះ​ករុណា ​ព្រះ​បាទសម្ដេច​ព្រះ​ នរោត្តម ​សីហនុ​ ។ *យោង​ឯកសារ​ស្រាវ​ជ្រាវ លោក​ឡុងសារិន

វិមាន​ឯករាជ្យ​កសាង​ឡើង​តាំង​ពី​ពេល​ដែល​ប្រទេស​ខ្មែរ​ទទួល​បាន​ឯករាជ្យ​ពីប្រទេស​បារាំង ហើយ​បាន​ស្ថាបនា​រួច​រាល់នៅក្នុង​ឆ្នាំ ១៩៦២ (ឃើញ​ថា​រយៈ​ពេល​សាង​សង់​យូរ​បែប​នេះ បណ្ដាល​មក​ពី​ថវិកា​ជាតិ​​នៅ​ពេល​នោះ​មាន​លក្ខណៈ​ខ្សត់​ខ្សោយ) ។ សម្ដេច​ ព្រះ​នរោត្តម​ សីហនុ​​ បាន​សម្ភោធ​វិមាន​ឯករាជ្យ​នៅ​ថ្ងៃ​ទី ៩​ វិច្ឆិកា ឆ្នាំ ១៩៦២ វេលា​ម៉ោង ១០​ព្រឹក ។ នៅ​ថ្ងៃ​ទី ១១ វិច្ឆិកា ១៩៦២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្ដេច​បាន​រំលត់​ភ្លើង​ទៀន​ជ័យ​នៅ​ពេល​ម៉ោង​១០ព្រឹក​​ដដែល ហើយ​នា​ពេល​យប់​ថ្ងៃ​ដដែល​នេះ ចាប់​ពី​ម៉ោង​ ៨​យប់​​ទៅ​នៅ​ជុំ​វិញ​វិមាន​​ឯករាជ្យ តាម​ដង​មហា​វិថី​ព្រះ​នរោត្តម​ និង​នៅវត្ត​ភ្នំ មាន​ការ​រាំ​វង់​កម្សាន្ត ។​ ការ​រាំ​កម្សាន្ត​ជា​សាធារណៈ​បែប​នេះ បាន​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ម៉ោង​បី​ទាប​ភ្លឺ​ទើប​ចប់ ។ នេះ​បើ​តាម​ប្រវត្តិ​កាល​ពី​សម័យ​នោះ តែ​មក​ដល់​ឥឡូវ​សម័យ​កាល​​កាន់​តែ​វិវត្ត​ទៅ ពុំ​ឃើញ​មាន​ការ​រាំ​រែក​​បែប​ប្រជាប្រិយ​ច្នោះ​ទៀត​ទេ ប្រជា​អ្នក​ភ្នំពេញ​បែរ​មាន​វប្បធម៌​ដើរ​កម្សាន្ត​តាម​សួន​ច្បារ​នានា ឬ​នៅ​វត្ត​ភ្នំ​ជា​ដើម ជាពិសេស​ពេល​ព្រលប់ នាំ​គ្នា​​រង់​ចាំ​មើល​​​ពិធី​បាញ់​កាំជ្រួច ដើម្បី​អបអរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ នៅ​វិមាន​ឯករាជ្យ​នោះ​ផង ។ ​សព្វ​ថ្ងៃ​វិមាន​ឯករាជ្យ​មាន​ការ​លម្អ​ច្រើន​ជាង​មុន ដូច​ជា​ធ្វើ​ធ្លា​បាញ់​ទឹក​ជុំ​វិញ អម​ដោយ​ភ្លើង​ព័ណ៌​ផង ។ ទិដ្ឋភាព​សព្វ​ថ្ងៃ​​គួរ​ចេតនា នឹង​សប្បាយ​ណាស់ សោត​ទីក្រុង​ភ្នំពេញ​មាន​រៀប​ចំ​ភ្លើង​ព័ណ៌​បំភ្លឺ​តាម​ទី​សាធារណៈ​ដោយ​អន្លើ ។

ក្នុង​មួយ​ឆ្នាំ​ម្ដង ខ្មែរ​តែង​តែ​ធ្វើ​​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ជ័យ​រំឭក​គុណ​បំណាច់​​ដល់​ដួង​ព្រលឹង​អ្នក​ស្នេហា​ជាតិ​ ដែល​បាន​បូជា​ឈាម​ស្រស់ សាច់​​ស្រស់ និង​ជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ​មាតុ​ភូមិ​របស់​ខ្លួន ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​ខ្មែរ នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ជា​រៀង​រាល់​ឆ្នាំ​ដរាប​រៀង​មក ។

ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ វិមាន​ឯករាជ្យ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “​វិមាន​​ជ័យ​ជំនះ” តែ​រហូត​មក​ដល់​ចាប់​ពី​ឆ្នាំ ១៩៩០ មក​ដល់​បច្ចុប្បន្ន​នេះ បាន​ប្រែ​ឈ្មោះ​មក​តាម​នាម​ដើម​វិញ​ គឺ “​វិមាន​ឯករាជ្យ​” ។ ខ្ញុំ​ពុំ​មាន​ឯកសារ​ដែល​ទាក់​ទង​នឹង​ការណ៍​​ដែល​​​មាន​ការ​​ប្ដូរ​ឈ្មោះ​របស់​បូជនីដ្ឋាន​នេះទេ បើ​មិត្រ​ណា​ដឹង​ក៏​គួរ​ចែករំលែក​តាម​ការ​គួរ ៕

ភ្នំពេញពី​មុន​មាន​លក្ខណៈ​ជា​ភូមិ​បាន​ក្លាយ​ជា​ទីក្រុង​ភ្នំពេញក្នុង​សតវត្ស​ទី២០ សុក្រ 13 តុលា 2017

Posted by រដ្ឋ in ប្រវត្តិសាស្ត្រ, អតីត​កាល.
add a comment
  • ពី​ភូមិ​ក្លាយជា​ទីក្រុង​ភ្នំពេញ​ក្នុង​សតវត្ស​ទី​២០

នៅ​ចុង​ទស​វត្ស​ឆ្នាំ​១៨៨០ ការ​ពង្រីក​ទីក្រុង​ភ្នំពេញ​ជួបនឹង​បញ្ហា​ស្មុគស្មាញ ដោយ​ប៉ែក​ខាងលិច​ជា​តំបន់​លិច​ទឹក​(​បឹង​)​និង​ប៉ែក​ខាងកើត​ជាប់​នឹង​ទន្លេ​។ គោលដៅ​ក្នុង​ការ​រៀបចំ​គឺ​ធ្វើ​យ៉ាងណា​ការពារ​កុំឱ្យ​មាន​ទឹកជំនន់​លិច​ទីក្រុង និង​រៀបចំ​នៅ​តាម​បណ្តោយ​ដង​ទន្លេ​កែប្រែ​ពី​លក្ខណៈ​បុរាណ ដែល​មាន​ជា​ផ្លូវ​ផ្សេង​ៗ ចិញ្ចើមថ្នល់ និង​អគារ​សំខាន់​ៗ ។

ក្រៅពី​សង្កាត់​ពួក​អណ្ណាម និង​ចាម​នៅ​ខាងជើង​និង​ខាងត្បូង ទីក្រុង​ភ្នំពេញ​ផ្គុំ​ឡើង​ដោយ​សង្កាត់​បី​ខុស​គ្នា (​ខ្មែរ អឺរ៉ុប និង​ចិន​) ដែល​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​អំណាច​ព្រះមហាក្សត្រ អាណានិគម និង​ជំនួញ ។

នៅ​ឆ្នាំ​១៨៨៩ ព្រះករុណា​ព្រះបាទ នរោត្តម បាន​ប្រគល់​នូវ​អគារ​មួយ​ចំនួន​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ​ដើម្បី​រៀបចំ​ទីក្រុង​ឱ្យ​មានដំណើរ​ការ​ល្អ ។ លោក​វី​ន ដឺ វែ​រ​ណឺ​វី​ល (Huyn de Verneville) ដែល​ទើបនឹង​ទទួល​តំណែង​ជា​ទេសាភិបាល​ថ្មី​(១៨៨៩-១៨៩៧) បាន​លើក​គម្រោង​ជីក​ព្រែក​ព័ទ្ធ​ជុំវិញ​សង្កាត់​រដ្ឋបាល និង​កន្លែង​ស្នាក់​នៅ​របស់​បារាំង ។ បន្ទាប់​មក​ទៀត គាត់​បាន​រៀបចំ​ផ្លូវ​តាម​មាត់ទន្លេ ដោយ​ឈូស​ឆាយ​ផ្លូវ​ថ្មី​ជា​ច្រើន​ជា​បន្តបន្ទាប់ សង់​អគារ​សំខាន់​ៗ ដែល​ជា​និមិត្ត​រូបតំណាង​ឱ្យ​ព្រះមហាក្សត្រ និង​ផ្នែក​រដ្ឋបាល​អាណានិគម ។

នៅ​ឆ្នាំ​១៩០១ គេ​បាន​រៀបចំ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ចែកចាយ​ទឹក​ស្អាត ប្រព័ន្ធ​លូ​ក្រោម​ដី និង​ប្រព័ន្ធ​អគ្គិសនី​សាធារណៈ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ក្នុង​ការ​រស់នៅ និង​ផាសុកភាព​នៅ​ក្នុង​ទីក្រុង ។

ដូច្នេះ នៅ​អំឡុង​សតវត្ស​ទី​២០ ទីក្រុង​ភ្នំពេញ​ដែល​ពី​មុន​មាន​លក្ខណៈ​ជា​ភូមិ ត្រូវ​បាន​គេ​រៀបចំ​និង​កែ​លម្អ ហើយ​ក្លាយទៅជា​ទីក្រុង​ដែល​លាតសន្ធឹង​ទៅ​ខាងជើង​និង​ខាងលិច ៕ អត្ថបទ​៖ កោះស​ន្តិភាព

nullផែន​ទី​ក្រុង​ភ្នំពេញ ឆ្នាំ​១៨៦៧ (រូបភាព៖ Canbypublications)

nullផែន​ទី​ក្រុង​ភ្នំពេញ ឆ្នាំ​១៩២០ (រូបភាព៖ Canbypublications)