jump to navigation

ឆ្លង​ឆ្នាំ​នៅ​ឯណា? សៅរ៍ 30 ធ្នូ 2017

Posted by រដ្ឋ in ពីនេះ​ពីនោះ, រឿងរ៉ាវ​របស់​ខ្ញុំ.
trackback

[ផ្សាយ​ម្ដងទៀត]

កាន់​តែ​កៀក​ហើយ កាន់​តែ​កៀក​ហើយ​បង​ប្អូន! ឲ្យ​តែ​ដល់​ពេល​មុន​ឆ្នាំ​ថ្មី​មក​ដល់ គ្រា​នេះ​ជា​សម័យ​ដែល​គេ​ចូលចិត្ត​សួរ​ថា ឆ្លង​ឆ្នាំ​នៅ​ឯណា យប់​ថ្ងៃ​ទី៣១? ជា​សំណួរ​ទំនើប​មួយ​ដែល​ខ្ញុំ​ទើប​តែ​ឮ​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ។ មិន​ថា​នៅ​ក្រុង នៅ​ខែត្រ​ទេ រដ្ឋបាល​ប្រចាំ​តំបន់​គេ​តែង​រៀប​ចំ​ពិធី​អធិកអធម​មួយ​សម្រាប់​អបអរ​ឆ្នាំ​សកល​ថ្មី​មក​ដល់ តែ​ការ​ធ្វើ​នេះ​ភាគ ច្រើន​តែ​តាម​ទី​ប្រជុំ​ជន​ប៉ុននោះ​ឯង នៅតាម​ស្រុក​ស្រែ​យ៉ាង​ហោច​គេ​ចាក់​ធុង​បាស់​រាំ​ គ្រាន់​ជាន់​ជើង​គ្នា​លេង​អបអរ​ឆ្នាំ​ថ្មី​តែ​ប៉ុណ្ណឹង ! មិន​សូវ​ដឹង​ដែរ​ព្រោះ​អត់​បទ​ពិសោធន៍​ខាង​ហ្នឹង ។

មើល៍… បើ​ជា​លោក​អ្នក​វិញ គួរ​ឆ្លើយ​ថា​ម៉េច​បើ

​គេ​សួរ​ច្នោះ? បើ​ខ្ញុំ​វិញ មិន​ដឹង​ជា​មាន​អី​គួរ​ឲ្យ​ព្រឺ​រោម​ផង គ្រាន់​ដឹង​ក្នុង​ចិត្ត​ថា​ផុត​យប់​ថ្ងៃ ៣១​ខែធ្នូ គឺ​ចូល​ឆ្នាំ​ថ្មី​តែ​ប៉ុណ្ណឹង ។ និយាយ​ទៅ​ខ្ញុំ​មិន​ដែល​ស្គាល់​អា​រសជាតិ​ខោនដោន​ស្អី​ហ្នឹង​ផង កាល​ប៉ុន្មាន​ឆ្នាំ​មុន (​រាល់​ឆ្នាំ​ក៏​​ដោយ) ​នៅ​ស្រុក​ខ្ញុំ​បាទ (វេទិកា​ខែត្រ) គេ​រៀប​បាញ់​កាំជ្រួច​ដែរ​តើ បើ​អត់​ដឹង​រឿង​ក៏​មិន​បាន​ទៅ​លេង​នឹង​គេ​ដដែល​ហ្នឹង យប់​ព្រលប់​ដេក​នៅ​ផ្ទះ ឱប​ក្បាល​ពោះ​ក៏​ម្យ៉ាង ហេហេ ។

បើ​អ្នក​ភ្នំពេញ​វិញ គេ​ទៅ​មាត់​ទន្លេ​ឆ្លង​ឆ្នាំ ហើយ​បើ​អ្នក​គ្រាន់​គេ​អាច​ទៅ​ប៊ូហ្វេ​ក្រេប​វ៉ាញ​តាម​ហាង ឬ​សណ្ឋាគរ​ធំៗ ឬ​អ្នក​ខ្លះ​ចូល​រួម​អបអរ​សាទរ​នៅ​មុខ​ណាហ្កា នៅ​សួន​សម្ដេច​ដេជោរ​ មើល​គេ​ប្រគំ​តន្ត្រី ។ល។ ឯ​ក្រុម​អ្នក​ខ្លះ​គេ​អាច​ហួស​ទៅ​ឆ្ងាយ​ពីរាជ​ធានី ដល់​ក្រុង​អង្គរ​វត្ត ឬ​ដល់​ឆ្នេរ​សមុទ្ទ​អី​ចឹង ឬ​ឯនេះ​ឯនោះ​អីចឹង… គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ជីវិត​មាន​ន័យ​ទៅ​បាន​ហើយ តែ​មិន​ដល់​ថ្នាក់​ជ្រៅ​ដូច​ស្រា​ផែនដី​ទេ ។

ការ​ពិត​ទៅ​ឆ្លង​ឆ្នាំ​នៅ​ឯណា ក៏​គង់​តែ​កញ្ចាស់​ឡើង​អាយុ​ដូច​តែ​គ្នា​ទេ កុំ​ភ័យ ។ ចាំ​មើល​ដល់​ថ្ងៃ​ហ្នឹង​មើល បាន​ទៅ​ណា​អត់ ព្រោះ​អត់​ចេះ​គ្រោង​អ្វី​ទេ ថា​ត្រូវ​ទៅ​គឺ​ទៅ អត់​គឺ​អត់… អេ! ប្រិយ​មិត្រ​ខ្សែ​ទូរស័ព្ទ​សូម​បញ្ចូល​លុយ​ឲ្យ​ពេញ​ផង​គ្រាន់​ផ្ញើ​មីសេក​ជូន​ពរ​គ្នី​គ្នា (កុំ​ភ្លេច​ផ្ញើ​មក​ខ្ញុំ​ផង អរគុណ​ទុក​ជា​មុន​បាទ! 😉 ) ហើយ​ហាម​បិទ​ទូរ​ស័ព្ទ​ប្រយ័ត្ន​អត់​ដឹង​គេ​ផ្ញើ​ឲ្យ ៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: