jump to navigation

ភ្ជាប់​ពាក្យ​ប្អូន​ថ្លៃ អាទិត្យ 10 ធ្នូ 2017

Posted by រដ្ឋ in កំណត់​ហេតុ, រឿងរ៉ាវ​របស់​ខ្ញុំ.
trackback

បន្តបន្ទាប់​គ្នា​បន្ទាប់​ពី​ពិធី​រៀប​មង្គល​ការ​បងប្រុស​របស់​ខ្ញុំ​រួច​រាល់ យើង​មាន​កម្មវិធី​ភ្ជាប់​ពាក្យ​ប្អូន​ថ្លៃ​ស្រី​ម្នាក់​ទៀត ។ ពិធី​ភ្ជាប់​ពាក្យ​នេះ ធ្វើ​ចំ​ថ្ងៃ​សម្រាក (១០ ធ្នូ ២០១៧) ដើម្បី​ជា​ការ​ងាយ​ស្រួល​ផង ទាំង​ខ្ញុំ​ទាំង​ប្រពន្ធ​ផង បាន​នៅ​ជួយ​រៀបចំ​ពិធីឲ្យ​រលូន ។

តាម​ពេលា​ដែល​រក​បាន និង​ដើម្បី​ជា​សិរី​សួស្ដី​ផង ពិធី​នេះ​គេ​តម្រូវ​ឲ្យ​ខាង​ប្រុស​រាប់​ទាំង​ឪពុកម្ដាយ​សាច់​ញាតិ​ជិតស្និទ្ធ​ចូល​មក​ផ្ទះ​ខាង​ស្រី​ឲ្យ​បាន​ពី​ព្រឹក គឺ​នៅ​ម៉ោង ៧ព្រឹក ។

ដោយ​សង្ខេប ពិធី​ភ្ជាប់​ពាក្យ​នេះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដូច​ជា៖ ការ​ជួបគ្នា​រវាង​ឪពុកម្ដាយ​ទាំង​សង្ខាង ការ​យល់ព្រមព្រមព្រៀងគ្នា​ព្រមទទួល​យក​កូន​ទាំង​ពីរ​ដើម្បី​ភ្ជាប់​ពាក្យ​ភ្ជាប់​សម្ដី​នឹង​គ្នា ពិធីប្រគល់លុយបង្គាប់ (ថ្លៃទឹកដោះ ឬថ្លៃផ្ទះ ហៅតាម​តំបន់ តែ​ស្រុកនេះ​ច្រើន​ហៅថ្លៃ​ផ្ទះ) រួម​នឹង​ពិធី​បំពាក់ចិញ្ចៀន​ភ្ជាប់​ពាក្យ និងពិធី​សែន​ចងដៃ ។ ពិធីសែន​ចងដៃ ក្នុង​គ្រា​នេះ ខ្ញុំ​មិន​ដឹង​ច្បាស់​ពី​ប្រភព​ណាមួយ​ទេ ខ្ញុំ​គ្រាន់​តែ​ឃើញ​គេ​ធ្វើ​តៗ​គ្នា​រៀង​មក មិន​ទូទៅ​ឡើយ ហើយ​ការចងដៃនេះ (ភ្ជាប់​នឹង​លុយ​ផងនោះ) សម្រាប់​តែ​សាច់​ញាតិ​ផ្ទាល់​ទាំង​ខាង​ប្រុស និង​ខាង​ស្រី​ប៉ុននោះ ឬអាច​មិត្ត​ភក្តិ​ជិតដិត​របស់​សាមី​ខ្លួន​ទាំង​ពីរ​ផង​ក៏​មាន រី​ឯ​ភ្ញៀវ​ដែល​មក​ចូល​រួម​តាម​ការអញ្ជើញ​ជា​កិត្តិយស​នោះ ពុំ​ចាំបាច់​ក៏​បាន ព្រោះពួក​គេ​នឹង​អញ្ជើញ​ម្ដង​ទៀត​នៅ​ពេល​មាន​ពិធី​រៀបមង្គល​ការ​មកដល់​នាពេលដ៏ខ្លី​ខាង​មុខ​។​ ការ​រៀបចំ​ទទួលភ្ញៀវ​ពិសាភោជនាហារ យើង​ធ្វើ​ទូទៅ​ធម្មតាគ្មាន​អ្វី​ពិសេស​ទេ គឺ​ពេល​ព្រឹក​មាន​បបរគ្រឿង និង​ពេលជិតថ្ងៃត្រង់​មាន​បាយម្ហូប ផ្លែឈើ បង្អែមនំ និង​​ភេសជ្ជៈ​ជាដើម ។

និយាយជារួម តាម​ពិតពិធីភ្ជាប់​ពាក្យ​នេះ ជា​ពិធី​តូច​មួយ​ ដែល​យើង​ធ្វើ​តែ​មួយ​កំណាត់​ថ្ងៃ​ពេល​ព្រឹក ដើម្បី​ជា​ការ​ប្រកាស​ឲ្យ​ដឹង​ឮ​ដល់​មនុស្ស​ទូទៅ​ផង​ទាំង​ពួង និង​សាច់​ញាតិ​ទាំង​សង្ខាង​ផង ពី​ទំនាក់ទំនង​ ដែល​ឈាន​ដល់​ការ​ភ្ជាប់​ពាក្យ​ភ្ជាប់​សម្ដី​រវាង​ឪពុក​ម្ដាយ​ចាស​ទុំ​ទាំង​សង្ខាង​ផង ។ មួយ​វិញ​ទៀត ពិធី​នេះ​ក៏​ពុំ​មែន​ចាំបាច់​ខាន​មិន​បាន​ដែរ យើង​ធ្វើ​ក៏​បាន មិន​ធ្វើ​ក៏​បាន ឲ្យ​តែ​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ ៕

Advertisements

មតិ»

1. ទៅ​ការ​ប្អូន​ជីដូន​មួយ​ | ពូរដ្ឋ - អាទិត្យ 11 កុម្ភៈ 2018

[…] កាល​ពី​ថ្ងៃ​សុក្រ​ (២៦ មករា ២០១៨) ខ្ញុំ​បាន​ទៅ​ចូល​រួម​ពិធី​មង្គលការ​របស់​ប្អូនជីដូន​មួយ​ម្នាក់ តប​តាម​ការ​អញ្ជើញ​របស់​ឪពុក​មា​ខាង​ម្ដាយ​របស់​ខ្ញុំ​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ ដូច​ជា​រាង​ញឹក​បន្តិច​ហើយ​សម្រាប់​ខ្ញុំ ទៅ​ខាង​បន្ទាយមានជ័យ ព្រោះ​តែ​កម្មវិធី​ជាប់​សូរ​មិន​ដាច់ ។ តាម​ពិត​ទៅ ខ្ញុំ​ទើប​តែ​ចូល​ធ្វើ​ការ​ធនាគារ​ឯកជន​មួយ​ក្នុង​ស្រុក ការងារ​ក៏​រវល់​ខ្លាំង ស្ទើរ​តែ​មិន​ហ៊ាន​ដាក់​ច្បាប់​ឡើយ ។ ពិធី​ការ​នេះ​គេ​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៥ (​រាប់​ពី​ពិធី​ហែជំនូន​ពេល​ព្រឹក) មក​ម៉្លេះ​តែ​ខ្ញុំ​មិន​ហ៊ាន​សុំ​ច្បាប់​យូរ​ថ្ងៃ តើសុំ​តែ​ថ្ងៃ​សុក្រ​មួយ​ថ្ងៃ​បាន​ហើយ គឺ​ទៅ​ទាន់​តែ​ពេល​គេ​ពិសា​ភោជនាហារ​ថ្ងៃ​ត្រង់​ប៉ុណ្ណោះ ។ ដំណើរ​នេះ មាន​គ្រួសារ​តូច​របស់​ខ្ញុំ ៣នាក់ បូក​ទាំង​ម្ដាយ​ក្មេក​ម្នាក់​ទៀត​ផង ព្រោះ​គាត់​ត្រូវ​ទៅ​អញ្ជើញ​​ភ្ញៀវ​ការ​កូន​ស្រី​ពៅ​នៅ​ខែ​មីនា​ខាង​មុខ​នេះ​ផង គឺ​គ្មាន​ភ្ញៀវ​ឯណា​ទេ​គឺ​ក្រុម​គ្រួសារ​ខាង​ខ្ញុំ មាន​ម្ដាយ បងប្រុស​ស្រី​ទាំង​អស់ហ្នឹង ។ ពួក​យើង កំណត់​យក​ថ្ងៃ​សៅរ៍ ទី២៧ ត្រឡប់​មក​វិញ ។ […]

2. ការ​ប្អូន​ជីដូន​មួយ​ខាងប្រពន្ធ | ពូរដ្ឋ - អាទិត្យ 11 កុម្ភៈ 2018

[…] ភ្ជាប់​ពាក្យ​ប្អូន​ថ្លៃ […]

3. អាពាហ៍ពិពាហ៍​របស់​ប្អូន​ថ្លៃ | ពូរដ្ឋ - សៅរ៍ 7 មេសា 2018

[…] កាល​ពី​ថ្ងៃ អាទិត្យ កន្លង​ទៅ៣សប្ដាហ៍​មុន​នេះ (១១ មីនា ២០១៨) ជា​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​ប្អូន​ថ្លៃ ឬ​រាប់​ជា​ពិធី​ធំ​សម្រាប់​គ្រួសារ បន្ទាប់​ពី​ពិធី​ភ្ជាប់​ពាក្យ​ធ្វើ​រួចរាល់​តាំង​ពី​ខែធ្នូ​កន្លងទៅ ។ ប្អូន​ថ្លៃ​ស្រី​របស់​ខ្ញុំ​គឺ​ជា​កូន​ពៅ ហើយ​ពិធី​ធំដុំ​នេះ​រាប់​ជា​ពិធី​ចុង​ក្រោយ ក្នុង​ចំណោម​ពិធី​ដ៏​សែន​រវល់​ៗ របស់​គ្រួសារ​ផង​ដែរ (មាន​ន័យ​ថា​ក្នុង​គ្រួសារ​អស់​កូន​ការ​ហើយ) ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: