jump to navigation

ការ​បង​ប្រុស អង្គារ 21 វិច្ឆិកា 2017

Posted by រដ្ឋ in កំណត់​ហេតុ, រឿងរ៉ាវ​របស់​ខ្ញុំ.
trackback

ថ្ងៃ​នេះ​ (២១ វិច្ឆិកា ២០១៧) ជា​ថ្ងៃ​ចូល​រោង​នៃ​អាពាហ៍​ពិពាហ៍​របស់​បងប្រុស​ខ្ញុំ នៅ​ខេត្ត​បន្ទាយ​មានជ័យ ។ យើង​​ចេញ​ពី​កំពង់ធំ​ម៉ោង ៨ព្រឹកបូក​ទាំង​សម្រាក​តាម​ផ្លូវ​តិចតួច​ផង ​យើងទៅដល់​បន្ទាយមានជ័យ​ប្រហែល​ម៉ោង ១​រសៀល​ល្មម គឺ​ដើម្បី​ឱ្យ​ទាន់​កម្មវិធី​ពេល​ល្ងាច​ផង ។

ស្រុក​នេះ គេ​ទុក​ថ្ងៃ​ចូល​រោង​​ជា​ការ​សំខាន់​មួយ​នៃ​អាពាហ៍ពិពាហ៍​បច្ចុប្បន្ន ដោយ​មាន​រៀបចំ​ពិធី​ជប់លៀង​ធំដុំុំ​ផង ជួប​ជុំ​បងប្អូន​ខាង​ប្រុស​ខាង​ស្រី ផឹក​ស៊ី​សប្បាយ​ផង​គ្នា​នារាត្រី​ហ្នឹង ។ គេ​មាន​រៀប​អាហារ​ពិសេសៗ (គ្រឿងក្លែម) សម្រាប់​ភ្ញៀវ​ដែល​ជិតដិត​ខ្លាំង​ចាប់​ពី​ល្ងាច​ទៅ ដោយ​ឡែក​សម្រាប់​ភ្ញៀវ​ស៊ី​តុ​នៅ​ថ្ងៃ​ស្អែក​ (២២ វិច្ឆិកា ២០១៧) មួយឈុត​ធំ​ទៀត​ទើប​ជា​ពិធីធំ​តែម្ដង ។ ទាំង​នេះ វា​បាន​ប្រែក្លាយ​ជិត​ដូច​អ្នក​នៅ​ភ្នំពេញ​ហើយ ដែល​ពី​ដើម​ឡើយ បន្ទាយមានជ័យ គេ​និយម​អញ្ជើញ​ភ្ញៀវ​ពិសា​ភោជនាហារ​តែពេលថ្ងៃ​ត្រង់ តែ​ដោយ​សារ​សម័យ​កាលចេះ​តែ​វិវត្តន៍​ឥតឈប់ ខេត្តបន្ទាយមានជ័យ​ក៏​មាន​ពិធី​អញ្ជើញ​ភ្ញៀវ​ពិសា​ភោជនាហារ​ទាំង​ពេល​ថ្ងៃត្រង់ និង​ពេលយប់ ។

សូម​បញ្ជាក់​បន្តិច ក្នុង​ចំណោម​បង​ប្អូន​ខ្ញុំ​៥នាក់ ៤នាក់​រស់នៅ​ខេត្ត​បន្ទាយមានជ័យ ឯខ្ញុំ​តែ​ម្នាក់​រស់នៅ​ខេត្ត​កំពង់ធំ ៕

nullការ​តុបតែង​ពេល​ពិធី​មង្គលការ​បង​ប្រុស​ខ្ញុំ

Advertisements

មតិ»

1. ត្រឡប់​ពី​ការ​បងប្រុស​វិញ | ពូរដ្ឋ - អាទិត្យ 17 ធ្នូ 2017

[…] ===================== អាន​ផងដែរ៖ ទៅ​ការបងប្រុស […]

2. ទៅ​ភ្នំពេញ​៤​ថ្ងៃ | ពូរដ្ឋ - សុក្រ 29 ធ្នូ 2017

[…] តែ​ដោយសារ​ជាប់​រវល់​ការ​បង​ប្រុស​ឯ​ខេត្ត​បន្ទាយមានជ័យ […]

3. ភ្ជាប់​ពាក្យ​ប្អូន​ថ្លៃ | ពូរដ្ឋ - អាទិត្យ 21 មករា 2018

[…] បន្តបន្ទាប់​គ្នា​បន្ទាប់​ពី​ពិធី​រៀប​មង្គល​ការ​បងប្រុស​របស់​ខ្ញុំ​រួច​រាល់ យើង​មាន​កម្មវិធី​ភ្ជាប់​ពាក្យ​ប្អូន​ថ្លៃ​ស្រី​ម្នាក់​ទៀត ។ ពិធី​ភ្ជាប់​ពាក្យ​នេះ ធ្វើ​ចំ​ថ្ងៃ​សម្រាក (១០ ធ្នូ ២០១៧) ដើម្បី​ជា​ការ​ងាយ​ស្រួល​ផង ទាំង​ខ្ញុំ​ទាំង​ប្រពន្ធ​ផង បាន​នៅ​ជួយ​រៀបចំ​ពិធីឲ្យ​រលូន ។ […]

4. ការ​ប្អូន​ជីដូន​មួយ​ខាងប្រពន្ធ | ពូរដ្ឋ - អាទិត្យ 11 កុម្ភៈ 2018

[…] ។ មុន​នេះ​ទើប​តែ​ការ​បង​ប្រុស​បង្កើត ភ្ជាប់​ពាក្យ​ប្អូន​ថ្លៃ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: