Category Archives: Wordpress themes
សុំតែដូចមុន បានខ្ញុំចូលចិត្ត
ពីមុនខ្ញុំមិនដឹងថា ដូរទៅអាស្ទីលបែបចាស់ពីមុនបានសោះ ដល់ទៅមើលប្លក់ផន់គេ គេនៅប្រើអាចាស់បានតើ ។ សុំដូរចេញហើយនរណាចង់ប្រើអាថ្មី ថ្មីទៅ!! Setting => Discussion => ដកធីកចេញពី Enable threaded … អានផងដែរ៖ កាន់តែប្លែកម៉េចមិនដឹង
កាន់តែប្លែកម៉េចមិនដឹង
តាំងពីខានលេងប្លក់មក គេអាប់ដេតច្រើននោះច្រើនហើយ ។ ខ្ញុំមិនមែនទើបតែដឹងទេ ដល់ទំនើបពេកទៅ ដូចយ៉ាប់ប្រើណាស់ខ្ញុំ មិនដឹងថាពួកយើងផ្សេងយល់ថាស្រួលយ៉ាងណាទេ តែខ្ញុំដូចជាយល់ថារញ៉េរញ៉ៃបន្តិចបន្តួចម៉េះទេ ។ កន្លែងបញ្ចេញមតិគេដាក់ឲ្យឆ្លើយបណ្ដាក់បែបនេះ មើលទៅម្យ៉ាងដែរ ព្រោះយើងអាចឆ្លើយតបបានដាច់ៗពីគ្នាដោយឡែក ។ សម្រាប់ខ្ញុំ ដូចជាគិតថាអាចាស់កាលមុនស្រួលជាង បើជ្រុលតប តបសរុបតែម្ដង … ឬមកពីខ្ញុំពុំទាន់ទម្លាប់ឬយ៉ាងណា ដូចជាពិបាកតាមដានណាស់ ។ ឯថ្ងៃនេះឃើញប្លែកទៀតហើយ ពិតជាស្អាតម្យ៉ាងផន់គេដែរតើ គេដូររូបញញឹម រូបអីសុទ្ធថ្មីហើយស្រស់ ។ ហេហេ ម្យ៉ាង!
ចេញដូចចិត្តហើយ
ឧបករណ៍ភ្លេងដែលខ្ញុំរង់ចាំយូរគ្រាន់ដែរហើយ ចេញឲ្យប្រើក្នុងវើតប្រេះហើយ ។ អាចេញថ្មីនេះវាស្រួលប្រើជាងមុន មានកន្លែងដំឡើងសំឡេង ប៊ូតុង next, previous អីហ្នឹងសម្រាប់ពេលណាយើងដាក់ចម្រៀងច្រើនបទ ។ ខ្ញុំធ្លាប់ប្រើសាកល្បងតាំងពីវើតប្រេះមិនទាន់ដាក់ឲ្យប្រើម៉េះ អានេះខាង 1Pixel Audio អ្នកចេញ ។ កាលនោះចង់ប្រើពេកបានសរសេរសារទៅក្រុមវើតប្រេះដែរតើ តែមិនដឹងថាគេគិតម៉េចម៉ា ឥឡូវគេដាក់ហើយ មកពីយើងអន្ទះសាពេក ។ ទើបតែដឹងព្រឹកមិញនេះឯង ពេលចូលទៅកំណត់ហេតុនិរន្តរ៍ពិសិដ្ឋស្ដាប់គេឈ្លោះគ្នារឿងបាត់កាសែត ។
ចំណូលប្រចាំឆ្នាំ
តាមក្រាភិចបង្ហាញថា ប្លក់បង្កើតតាំងពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០០៦ ដែលកាលនោះអត់ទាន់នរណាគេចូលមើលទេ ហេហេ មានដែរម្នាក់ពីរនាក់អី និងចូលចុចមើលខ្លួនឯងខ្លះផ្សែផ្សំ ។ បើសង្កេតទៅ ចំនួនអ្នកចូលអានច្រើនមានសន្ទុះខ្លាំងនៅរៀងរាល់ចុងឆ្នាំ ដូចឃើញស្រាប់ ខ្សែកោងចំណូលវាកើនឡើងខ្ពស់ ។ ជាក់ស្ដែងខែធ្នូ ២០០៧ មានចំនួនចូលមើលអតិបរមា ៥,៧៥៦ដង ។ ក្រោយមកខែបន្តបន្ទាប់ ឃើញថាចំណូលមានការធ្លាក់ចុះកាន់តែតិចទៅៗ នេះសរឲ្យឃើញពីសញ្ញាណមួយ ដែលក្នុងទ្រឹស្ដីម៉ាឃីធីងថាជា ដំណាក់កាលទី៤ (ក្នុងក្រាភិចខាងលើគិតចាប់ពី ខែមីនា ដល់ខែសីហា ២០០៨) ដែលក្រុមហ៊ុនចាំបាច់ត្រូវគិតសាឡើងវិញ និងរកវិធីដោះស្រាយ ឬធ្វើកំណែទម្រង់អ្វីផ្សេងៗ ។ នេះជាដំណាក់កាលដែលក្រុមហ៊ុនភាគច្រើនបិទទ្វារ (បិទតែក្រុមហ៊ុនណាដែលពុំមានបំណងធ្វើឲ្យសហគ្រាសខ្លួនមានរយៈពេលវែងទេ គេរកស៊ីមួយភ្លេត គឺវដ្តផលិតផលដើរតែមួយជុំ ចប់) ។ តែក្រុមហ៊ុនខ្ញុំ អាចរកចំណូលបានឡើងវិញនៅចុងឆ្នាំ ២០០៨ (មើលក្រាភិច) នេះគេហៅថា វដ្តផលិតផល ។ ការកើនឡើងឡើងវិញនេះ គឺដូចដំណាក់កាលដំបូងបំផុតចឹង គឺចាប់ផ្ដើមសាថ្មី (តែនេះមិនដល់ថ្នាក់ហ្នឹងទេ)*** នេះជាចំនួនចូលមើលសរុប ៨១,៥៦៩ដង ថ្ងៃដែលរវល់បំផុត មានចំនួនចូលមើលដល់ទៅ ២៧៤ដង គឺត្រង់ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ២០០៧ ។ ខ្សែកោងចំណូលឆ្នាំ ២០០៨ ច្រើនបំផុត …
Blavatar
Today’s post is dedicated to Chuck Norris: the man, the myth, the legend, and the star in our demo of a brand-new feature: Blavatars. “What-atars?” you say. Blavatars! Blog + avatars. …, your blavatar automatically becomes your favicon: the little icon that displays next to your blog’s URL in a browser’s web address bar. It’ll …
បទពិសោធន៍ងាយៗក្នុងការប្រើរូបភាព
កាលពីមុន ប្រហែលជាពេលមួយដែលវើតប្រេះមិនទាន់អភិវឌ្ឍខ្លួនឲ្យទំនើបដូចសព្វថ្ងៃ ខ្ញុំដាក់ដូចជាមានភាពងាយស្រួលក្នុងការបញ្ចូលរូបភាព ។ តែឥឡូវដល់វាអាប់ដេតពេកទៅ ឧបករណ៍បញ្ចូលរូបភាពត្រូវគេកែច្នៃឲ្យទំនើបជាងមុន និងមានថែមឥប្សិន ហាហា Options ថ្មីៗពេកទៅដាក់រូបភាពអី រាងពិបាកជាងមុន ព្រោះពេលខ្លះល្បឿនអ៊ិនធើណិតរត់មិនរួច កិកិកិ ។ ចឹងហើយខ្ញុំក៏រត់ទៅរកសំណប់ចិត្តវិញ ដែលគេមានថែមហ្វីតឈើរ៍ថ្មីៗមែន តែគេរក្សារបៀបចាស់ឲ្យយើង អ៊ីចឹងយើងមានជម្រើសប្រើប្រាស់មួយណាដែលស្រួល ។ សេវាមិនគិតថ្លៃនេះនៅតែមានអ្នកគាំទ្រច្រើនបើប្រៀបធៀបនឹង Flickr របស់យ៉ាហ៊ូ , Piccasa របស់ google, Imageshake ឬស្អីៗផ្សេងៗ ទៀត ព្រោះ Photobucket មានសេវាផ្ទុករូបថត ចែករំលែកវីដេអូ បង្កើតស្លាយដ៍ កែរូប បន្ថែមអេហ្វិច ដាក់ស៊ុម ជាដើម ។ ពេលខ្ញុំប្រើ គឺងាយបំផុត គ្រាន់តែបង្កើតaccountមួយទៅ ហើយ ហើយរៀបចំដាក់ Account options ជ្រើសយក Display Direct link (ដើម្បីបង្ហាញតំណរូបភាពដែលវាងាយស្រួលបញ្ចូលទៅក្នុង Blog នេះជាអ្វីដែលចង់បាន) ។ ចំពោះរបៀបដាក់រូបចូលក៏កាន់តែងាយដែរ អាចដាក់បានច្រើនក្នុងពេលតែមួយ ដោយទាញពីកុំព្យូទ័រ ឬចម្លងរូបភាពពីវ៉ិបសាយដទៃមកដាក់ក៏បាន… ក្រៅពីរបៀបថ្មីនេះ គេក៏រក្សាការបញ្ចូលដោយរបៀបចាស់ផងដែរ មើលរូបខាងក្រោម ។ ខាងក្រោមនេះ …
Activate New Themes
ក្រោយពីបាន install new theme រួចហើយ កាលប្រកាសលើកមុន យើងអាចចូលទៅ (Login) Admin របស់ Blog យើងរួចធ្វើការជ្រើសរើស Theme ដែលយើងពេញចិត្តដើម្បីដាក់បង្ហាញ៖ ដូច្នេះ នៅពេលដែលយើងបើក ទំព័រ Blog ម្ដងទៀត វានឹងប្ដូរទៅជាទម្រង់ខាងក្រោម៖
ប្ដូរ Themes ក្នុង WordPress ដោយខ្លួនឯង
ដើម្បីជាឧទាហរណ៍មួយក្នុងការប្រើប្រាស់ កម្មវិធី FileZilla ខ្ញុំសូមលើកយកវិធីមួយដែលយើងបញ្ចូល Themes ថ្មីទៅកាន់ Blog ផ្ទាល់ខ្លួនដោយខ្លួនឯង ។ នេះក៏ដោយសារតែខ្ញុំធ្លាប់សាកល្បងប្រើប្រាស់វារួចហើយ ទើបយកមកបង្ហាញខ្លះៗ នូវអ្វីដែលខ្ញុំដឹងពីវា ។ ដោយសារពេលវេលាខ្លីសូមស្រូតៗ មើលឧទាហរណ៍ខាងក្រោម៖ ok ដំណើរការកម្មវិធី File Zilla សូមមើល៣ចំណុចខាងក្រោម៖ ១. បញ្ចូល FTP server domain : ឧទាហរណ៍ ftp.byethost13.com ២. បំពេញ Username : ឧទាហរណ៍ b13_1127392 ៣. បំពេញពាក្យសម្ងាត់ Password: ឧទាហរណ៍ ♥♥♥♥♥♥ (Password គេសុទ្ធតែបេះដូង) បំពេញរួចរាល់ហើយ ចុចលើពាក្យ Quickconnect ព័ត៌មាននៅចំណុចទី៤ គឺប្រាប់ថាបានចូលទៅកាន់ server របស់យើងបានសម្រេចហើយ ។ បន្ទាប់មកត្រូវមើលចំណុចទី៥ ដែលជាទីតាំងផ្ទុកឯកសារ(Blog files) របស់យើង ដោយចូលទៅ wp-content (Folder មួយរបស់ WordPress) …
WordPress Free Space to 3Gb
ឥឡូវនេះ ក្រុមហ៊ុន Automattic បានបន្ថែមជូននូវកម្មវិធីពិសេសដល់ប្រិយមិត្តក្នុងបណ្ដាញកំណត់ហេតុផ្ទាល់ខ្លួន WordPress គឺបន្ថែមទំហំផ្ទុកទិន្នន័យរហូតដល់ 3 Gigabytes ដោយមិនគិតថ្លៃ ។ នេះជាដំណឹងដ៏គួរឲ្យរីករាយមួយសម្រាប់ Blogger ទាំងអស់របស់ WordPress ព្រោះថាសម្រាប់ទំហំដ៏ធំនេះ យើងអាចធ្វើការដាក់ឯកសារទាំងតូច និងទាំងឯកសារដែលមានទំហំធំផងដែរ ។ តើយើងអាចដាក់អ្វីបានខ្លះ? អានបន្ថែមនៅទីនេះ http://wordpress.com/blog/2008/01/21/three-gigabytes/
WP in Khmer Interface
យើងនឹងមានការមិនពេញចិត្តនៅពេលមានការបកប្រែមួយដែលមានបែបបទផ្សេងៗពីគ្នា ទៅតាមការយល់ឃើញរៀងៗខ្លួន ។ WordPress បានអនុញ្ញាតឲ្យមានការបកប្រែតាមភាសាជាតិនៃប្រទេសនីមួយៗដើម្បីមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ។ ខ្ញុំឆ្ងល់ថាបើនរណាក៏អាចធ្វើបានអ៊ីចឹងយើងមិនទើសគំនិតគ្នាទៅហើយទេឬ? ខ្ញុំមិនយល់យ៉ាងណាទេក្នុងរឿងនេះ… យើងនឹងជជែកគ្នាពីរឿងនេះទៀត ។ អានបន្ថែម ពីបឿន(4khmer)



Khmer Dictionary

Recent Comments