Category Archives: My Photos

រូប​ថ្ងៃ​នេះ៖ ដោះ​ទុក្ខ​សត្វ​តូច ឬ​បន្ទោបស្សាវៈ

សូម​​ផ្នែក​សុភាព​បុរស ការ​ដោះ​ទុក្ខ​សត្វ​តូច​ពាសវាល​ពាស​កាល​ដូច្នេះ ប្រយ័ត្ន​មាន​គេ​ឃើញ ។ គួរ​ធ្វើ​នៅ​ទី​កំបាំង ទើប​សម​គួរ ហាសហា៎ ថា​តែ​គេ​ថ្ងៃ​ហ្នឹង​ខ្ញុំ​ដែរ តែ​មាន​គុម្ពោត​ព្រៃ​បាំង​ផង! សង្គ្រោះ​បាន​ចេះ​តែ​សង្គ្រោះ​ទៅ ។

អានបន្ត »

អស់​សំណើច៖ HSM4

ហាស ហាស ហា៎

អានបន្ត »

រូបថត​សល់​ពី​ខែ​មិថុនា

អានបន្ត »

ចេញ​វ៉ុល​ថ្មី :D

អានបន្ត »

រូបថត​រសឹប​រសៀវ វគ្គ​១

បាន​មើល​រូបថត​ចាស់​ៗ​ក៏​នឹក​ឃើញ​ដល់​អនុសាវម៉ៅ​ខ្លះ ហើយ​តាំង​ម៉ោ​អង្គុយ​ញញឹម​តែ​ឯង​ ហាហា ហេហេ ។ គ្រា​នេះ​នឹង​បង្ហាញ​កម្មវិធី​រូបថត​រសឹប​រសៀវ​ដល់​​ញាតិ​មិត្រ​ គ្រាន់​រំឭក​រឿង​ចាស់​​រឿង​​ថ្មី​ផង​ ដើម្បី​ឲ្យ​ពេល​ទំនេរ​បាន​ក្សាន្ត​ហឫទ័យ​ខ្លះ​ដែរ ។ រសឹប​រសៀវ​វា​មិន​ខុស​ពី​និយាយ​ដើម​គេ​ទេ តែ​អា​នេះ​និយាយ​ដើម​ហើយ​មាន​រូប​មើល​ទៀត វា​អ៊ែម​​អ៊ី​ចឹង! តែ​នេះ​មក​និយាយ​តែ​ដើម​ខ្លួន​ឯង​ទេ បើ​ជ្រុល​ដើម​ជន​ណា​ក៏​ខន្តី​ផង​ចុះ ព្រោះ​ជា​រឿង​ចៃដន់​ទេ ។ រូប​ទី​១ នេះ​​ថត​យូរ​ណាស់​ដែរ​ហើយ តាំង​ពី​រៀន​នៅ​វិទ្យា​ល័យ​ ​ថ្នាក់​ទី​១១ ឆ្នាំ​សិក្សា​២០០៣-២០០៤ និយាយ​ឲ្យ​ចំ​ទៅ​កាល​នៅ​ក្មេង ។  គួរ​បញ្ជាក់​ផង​ដែរ​ថា រូប​នេះ​ធ្លាប់​មាន​ជន​ប្រមាញ់​រូប​ថត​ (អូយ! និយាយ​ធ្ងន់​ធ្ងរ​ពេក​តិច​គាត់​ដឹង​ទៅ !sic) យក​ទៅ​ដាក់​ប្រកួត​ឆ្លើយ​សំណួរ​យក​រង្វាន់​ធំ គឺ​បបរ​មាន់​មួយ​ឆ្អែត ។ កាល​នោះ​អ្នក​ត្រូវ​រង្វាន់​មាន​ច្រើន​ណាស់ ដូច​ជា​បង​ធំ​មង្គល ល្បង​វណ្ណា​ជាដើម ឯ​អ្នក​ត្រូវ​រង្វាន់​លើក​ទឹក​ចិត្ត​មាន បឿន សុភ័ក្ត្រ​ (ឆ្លើយ​ព្រាវ​ៗ)… ខ្ញុំ​ឯណេះ បាន​ថ្លៃ​សង​ជំងឺ​ចិត្ត បបរ​មួយ​ចាន​ធំ ភ្លៅ​មាន់​មួយ និង​ទឹក​អំពៅ​មួយ​កែវ យ៉ាង​ត្រជាក់ ។ កន្លែង​ប្រគល់​រង្វាន់​គឺ​ហាង​បបរ​មុខ​ផ្ទះ​លោក​វី (ម្ចាស់​កម្មវិធី) មាន​អ្នក​ចូល​រួម​៤​នាក់ (ខ្ញុំ បងគល់ បងវី និង​បឿន) ឯ​សាម៉ី​ខ្លួន​អវត្តមាន​ រង្វាន់​ទុក​ជា​អាសារ​បង់​ឬ​យ៉ាង​ណា សួរ​ម្ចាស់​គាត់​ទៅ ​ព្រោះ​ប្រហែល​ជា​​ហួស​ពេល​កំណត់​ហើយ ។ ​ដំណើរ​រឿង​​នៅ​ព្រៃ​អាកាស្យា… កាល​ហ្នឹង​មាន​កម្មវិធី​ដុត​មាន់​កូកា ដោយ​ចូល​លុយ​គ្នា​ទិញ​មាន់​បួន​ប្រាំ (មាន់​ទិញ​ទាំង​រស់ …

អានបន្ត »

ដាក់​មួយ​នឹង​គេ​មើល យ៉ាង​ម៉េច​វិញ!

ស្វែង​យល់​បន្ថែម សូម​ចូល​ទៅ​កាន់ www.photofunia.com រឹត​តែ​ច្បាស់​…

អានបន្ត »

រូបថត​ជុំ​គ្នា

ឈុត​ទី​១ ម៉ោ​មិន​ទាន់​ជុំ​គ្នា​ដាក់​ម៉ា​ប៉ុស្ត៍​ទៅ! ឈុត​ទី២ ជុំ​គ្នា​ហើយ​ បាត់​​ញ៉ុម​ឈរ​ក្រោយ​គេ

អានបន្ត »

កាល​ណោះ​ទុកទុក​បែក​កង់

ភ្លៀង​​រលឹម​ស្រិច​ៗ ហើយ​ក៏​កាន់​តែ​បង្អុល​ខ្លាំង​ឡើងៗ​ឥតឈប់ ។ ក្រុម​អេហ្វ​-ហ្វរ បួន​នាក់​​កំពុង​ជ្រក​ក្រោម​ដំបូល​នៃ​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​តូច​មួយ ។ សុំ​រំខាន​លោក​ពូ​បន្តិច​ហើយ ព្រោះ​ទុកទុក​បែក​កង់ ម្ចាស់​គេ​យក​ទៅ​ជួសជុល មិន​ដឹង​​អង្កាល់​​បាន​មក​វិញ​ទេ គាត់​ថា​ទៅ តែ​ម៉ាភ្លេត តែ​នេះ​មួយ​ស្របក់​ធំ​ហើយ ។ ពូ​ម្ចាស់​ម្ចាស់​ផ្ទះ​គាត់​កំពុង​តែ​ស្ដាប់​វិទ្យុ​បារាំង​អន្តរជាតិ ប៉ុស្តិ៍​ដែល​ខ្ញុំ​ចូលចិត្ត​ស្ដាប់​ដែរ​ ក៏​ស្ដាប់​ជាមួយ​គាត់… ។ ការ​ពិត​បំណង​ពួក​យើង​ចង់​ជិះ​មើល​ជុំវិញ​ក្រុង ទៅ​មើល​ផ្សារ ជិះ​កាត់​ផែ (មិន​ដឹង​ស្អី​ខ្លះ​ទេ ភ្លេច​អស់​ហើយ សោត​មិន​ស្គាល់​អា​ភូមិ​សាស្ត្រ​ទៀត) រួច​ថា​នឹង​ចូល​ហូប​បាយ មុន​នឹង​មក​ផ្ទះ​សំណាក់​វិញ ។ តែ​វា​ត្រូវ​ខក​ទាំង​អស់ មេឃ​កាន់​តែ​ងងឹត ម៉ូតូ​ទុកទុក វា​ស៊យ​ខូច​​កណ្ដាល​ផ្លូវ​​អ៊ីចឹង​ទៅ ។ តូប​របស់​គាត់​មិន​សូវ​មាន​របស់​ច្រើន​ទេ ហើយ​ក៏​ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ចូល​ទិញ​ច្រើន​ដែរ ព្រោះ​ទីតាំង​នៅ​ដាច់​ពី​គេ ។ ខ្ញុំ​សម្គាល់ ព្រោះ​មាន​ធូលី​ច្រើន​ចាប់​ស្អិត​នឹង​របស់​របរ​នោះ​ខ្លះ​នៅ​កៀន​ៗ​ជញ្ជាំង នេះ​ដោយ​សារ​តែ​តូប​គាត់​នៅ​ជាប់​នឹង​ថ្នល់​ផង ។ បន្តោង​សោរ​រូប​ខ្លា​នេះ ខ្ញុំ​បាន​ទិញ​​ពី​កន្លែង​ហ្នឹង ព្រោះ​មិន​ដឹង​ជា​មាន​អ្វី​ដែល​ចូលចិត្ត​នឹង​ចង់​ទិញ​ផង ខ្ញុំ​មិន​ដែល​ចូលចិត្ត​របស់​តាំង​ចឹង​ចឹង​ផង ណា​មួយ​មិន​ដឹង​ទិញ​ធ្វើ​អី អស់​តែ​លុយ ចាំ​មាន​ផ្ទះ​ចាំ​ទិញ​ដាក់ ។ ម៉ោ​ពី​ខ្ញុំ​កើត​ឆ្នាំ​ខាល បាន​ខ្ញុំ​យក​រូប​ខ្លា​ហ្នឹង ។ កាល​នោះ ខ្ញុំ​ចាប់​អារម្មណ៍​ឃើញ ខ្សែ​ក​ជាច្រើន​ធ្វើ​ពី​សំបក​ខ្យង​ខ្ចៅ​ល្អិត​ៗ ស្អាត​ៗ​ណាស់ បើ​សិន​បាន​ទិញ​បួន​ដប់​ខ្សែ​ផ្ញើ​នរណា​ម្នាក់​ប្រហែល​ជា​មាន​ន័យ​ជ្រៅ​ដូច​ស្រា​ផែន​ដី​ហើយ មើល​ទៅ ។ គិត​ៗ​ទៅ គ្មាន​អ្នក​ណា​ដែល​ត្រូវ​ផ្ញើ​ឲ្យ​សោះ ក៏​ខ្ជិល​ទិញ​ទៅ មិន​ដឹង​ទិញ​ធ្វើ​អី​ផង ។ យើង​ចាប់​ផ្ដើម​ធុញ​ថប់​ខ្លាំង​​ឡើងៗ ណា​មួយ​ហេវ​បាយ​​ផង ខ្ញុំ​ឯណេះ​កំពុង​តែ​គ្រុន​ផ្ដាសាយ​ផង ធ្វើ​មុខ​ម្ហេត​ម្ហេត ។ …

អានបន្ត »

ម៉ាយ​ឡូ​កូ​ កាល​ឥន្ថឹណិត​​ផាតធី

កាល​ណោះ​បាន​ទៅ​នឹង​គេ​ដែរ ហេហេ តែ​ទើប​តែ​ផ្សាយ​ ព្រោះ​អត់​មាន​រូប​ថត​នឹង​គេ ។ កាល​ហ្នឹង​អត់​មាន​អី​ថត បាន​ជួល​ជាង​ថត​រូប​ឲ្យ​ ដែល​គេ​ទើប​យក​រូប​ថត​ឲ្យ! យី យូរ​ក្រែល​ដែរ​ហើយ… ខាង​លើ​នេះ​ជា​ឡូកូ Cloggers មាន​ន័យ​ថា C stands for Cool, Calm and Collected Cambodia + Bloggers នេះ​បើ​តាម​សេចក្ដី​រាយ​ការណ៍​ពី​ Vireak.net ។ នេះ​ឡូកូ​របស់ blog ខ្ញុំ​ដែល​បង្កើត​យូរ​ដែរ​ហើយ​ តែ​អត់​ទាន់​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ទេ ។ នៅ​ផ្នែក Cloggers Corner គេ​មាន​ផ្ទាំង​កំណាត់​ស​សម្រាប់​គួរ​រូប​​ និង​សរសេរ​អសយដ្ឋាន​ blog នានា ។ ខ្ញុំ​បាទ គូរ​នឹង​គេ​ដែរ ពី​ដំបូង​ម៉េះ អត់​ទាន់​សូវ​មាន​មនុស្ស​ទេ ស្រឡះ​ល្វឹង! បើ​ដឹង​ថា​គេ​មក​គូរ​ច្រើន ម៉្លេះ​វាតទី​ឲ្យ​ធំ​ម៉ង​កុំ​ឲ្យ​ចាញ់​គេ ហាហា អាត្មាត​និយម​មែន!! គូរ​រួច​ហើយ​ដល់​ពេល​ជុំ​ជើង​គ្នា អ្នក​សរសេរ​ blog បុរស នារី​ជា​ច្រើន ចូល​រួម​គួរ​យ៉ាង​ពេញ​ផ្ទៃ​ក្រណាត់ ។ នេះ​គ្រាន់​ថ្ងៃ​ទី​១​ប៉ុណ្ណោះ ។ ថត​ម៉ា​ជ្រុង​នេះ ឃើញ​ថា​ផស់​គេ​សុទ្ធ​តែ​មាន​ម៉ូដ​រៀង​ៗ​ខ្លួន ស្ទីល​ប្លែក​ៗ ។ អ្នក​ថត​ប៊ិះ​ផុត​រូប​ញ៉ុម… …

អានបន្ត »

ធូដេផូតូ ចន្ទ្រា​ពេល​យប់

Click to enlarge

អានបន្ត »

តាមដាន

Get every new post delivered to your Inbox.

Join 30 other followers