Category Archives: សៀវភៅគួរអាន
រឿងនិទានមុនចូលគេង៖ នេះឬពូថៅតា?
មានតំណាលមកថា បុរសកាប់អុសម្នាក់រស់នៅជាមួយប្រពន្ធកម្សត់ ដោយរកស៊ីតែកាប់អុសលក់ ដោយប្រើពូថៅដ៏កញ្ចាស់របស់គាត់មួយ… ។ មានថ្ងៃមួយបុរសនោះចេញទៅកាប់អុសនៅក្នុងព្រៃដូចសព្វមួយដងដោយទុកប្រពន្ធឲ្យនៅចាំផ្ទះ ។ …មកដល់ព្រៃក្បែរមាត់ស្រះទឹកដ៏ធំមួយ ។ គាត់បានកាប់ឈើសម្រាប់ធ្វើអុសបានខ្លះហើយ ចៃដន្យអីពូថៅរបស់គាត់បានរបូតផ្លែធ្លាក់ចូលទៅក្នុងទឹក ។ ពេលនោះគាត់មិនដឹងគួរធ្វើម្ដេចទេ គាត់ចាប់ផ្ដើមអស់សង្ឃឹមក្នុងចិត្ត ព្រោះអស់ពីផ្លែពូថៅតែមួយនោះទៅ គាត់មិនដឹងបានអ្វីប្រកបរបរសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃមុខទៀត ។ គាត់អង្គុយយំរហ៊ឹមតែម្នាក់ឯងជិតដង្គត់ឈើមួយ… ស្រាប់តែមើលទៅផ្ទៃទឹក ពពុះទឹកក៏ខ្ជោលឡើងខ្ពស់ទៅៗ អារក្សទឹកក៏បានផុសបង្ហាញខ្លួនច្បាស់នៅមុខរបស់គាត់ ។ មែនហើយសំឡេងថ្ងូរខ្សឹកខ្សួលរបស់បុរសកាប់អុសដ៏កម្សត់នោះ បានធ្វើឲ្យរំជួលដល់អារក្សទឹក ។ មក៍នេះមិនមែនមានការអ្វីទេ គឺមក៍ស្ដីឲ្យតែម្ដង ។ អារក្សទឹកក៏ធ្វើទឹកមុខមាំ តែភ្នែកនៅមមីនៅឡើយ ដូចទ្រង់ទើបភ្ញាក់ពីដេក ហាហា រួចក៏និយាយទៅកាន់បុរសកម្សត់ ដោយសំឡេងគ្រលរៗរបស់គាត់ ៖ -នែ៎! តាចាស់ម្ដេចក៏មកអង្គុយយំក្បែរមាត់ទឹកនេះទៅវិញ ដឹងថារំខានយើងកំពុងដេកទេ? ទៅ! ចង់យំអី ទៅយំនៅផ្ទះតាឯងទៅ! យើងថ្លង់ណាស់… (យី! ម៉ោហៅគេតាចាស់ចឹង គេទើបអាយុវ័យកណ្ដាលមនុស្សសោះហ្នឹង-ដឹងហៅចឹងគេអន់ចិត្តហ្អេ-បុរសនោះគិតតែក្នុងពោះ) ។ -«ខ្ញុំកំពុងតែពិបាកចិត្ត ម្ដេចលោកម្ចាស់មកស្ដីចំអកខ្ញុំទៀត? ខ្ញុំយំព្រោះបាត់ផ្លែពូថៅ! ចាប់ពីល្ងាចនេះ មិនដឹងបានអ្វីរកស៊ីទៀតទេ ហើយទៅដល់ផ្ទះច្បាស់ជាត្រូវមាត់ម៉ែប្រពន្ធមិនខាន» ។ (ហាហា អាប៉ិនេះទំនងខ្លាចប្រពន្ធផងតើ!) …
ទម្លាប់អាក្រក់
ល្ងាចនេះចេញពីរៀន ឃើញនៅក្រោមសាលាខ្ញុំឃើញមនុស្សជុំៗ ការពិតគេដាក់តាំងលក់សៀវភៅស្អីទៀតហើយ ។ ឆ្ងល់ពេក … ពួកគេមកពី ណា? ងាកមើលផ្លាកឃើញដាក់អក្សរធំៗ “Discount Sale” ។ កាលមុនៗឃើញគេឧស្សាហ៍មានដាក់លក់ណាស់ គឺគេឌីសខោនសម្រាប់និស្សិតនៅហ្នឹង ។ ខ្ញុំនិងពួកម៉ាកម្នាក់ទៀតឆ្លៀតចូលមើលនឹងគេ រកបានសៀវភៅពីរក្បាល អាមួយនិយាយពី Dreamer ស្អីគេទេ ! ខ្ញុំយកបានមួយក្បាលចំណងជើងថា Dave Barry’s Bad Habits ហាហា ដំបូងស្មានតែគេនិយាយពីទម្លាប់អាក្រក់ម៉េចម៉ាអី មើលចំណងជើងម្ដងទៀត ការពិតទម្លាប់អាក្រក់របស់តាប៉ិ ដេវ អ្នកនិពន្ធនឹងសោះ ។ ប៉ុន្តែមានស្លូហ្កិនថា ហ្វាន់នីប៊ុកដែរ បើកមើលឆាបៗឡូយដែរតើ ចាំមើលអានសាកមើលមើល ។ ប៉ុន្តែភាគច្រើនដូចបញ្ចូលកំណត់ហេតុរបស់គាត់ភាគច្រើន ។ អូយ… សៀវភៅគេឡើងអៅដេត ។ ខ្ញុំសួរអ្នកលក់ថាយកមកពីណា? តាមណា? គាត់ថាពួកគាត់ជាអ្នកលក់ឯកជនទេ មិនមែនខាងសមាគមអីទេ ហើយយកមកនេះគ្រាន់ចង់ប្រូម៉ូតសៀវភៅខ្លះ (សម្បូរណ៍តែសៀវភៅមួយទឹក) ហើយនឹងគ្រោងបើកជាហាងលក់សៀវភៅមួយនៅផ្លូវប៉ាស្ទ័រ នាខែមករា ២០០៩ហ្នឹង ។ ឆ្លៀតសួរឲ្យហើយ ហាងនោះនឹងមានឈ្មោះអីទៅ? គាត់ថាប្រហែលជាប្រធានគេនឹកដាក់ថា “American Store” ។ អូ! គាត់ឆ្លៀតថែមចុងក្រោយថា ឆាប់ទិញឲ្យហើយទៅ តែពេលលក់ក្នុងហាងគេលែងឌីសខោនហើយណា៎!! អូយ… ខ្ជិលអានណាស់ចែអើយ ក្រាសៗហើយអក្សរអង្គ្លេសទៀត ហា៎ ។
និយាយពីកំណត់ហេតុ
បានអានកំណត់ហេតុនរណាម្នាក់ខ្ញុំចូលចិត្តណាស់ តែកម្រមាននរណា ដែលសុខៗយកកំណត់ហេតុអាថ៌កំបាំងមកឲ្យយើងអាននោះ មិនចឹង!! ពេលអានទៅហាក់ដូចមានគេកំពុងនិយាយរឿងរ៉ាវប្រាប់យើងចឹងដែរ ស្ដាប់ទៅគួរឲ្យជក់ចិត្តពេកណាស់ ។ កំណត់ហេតុដំបូងពីរ ដែលខ្ញុំបានអានហើយចាប់អារម្មណ៍នោះគឺមានដូចតទៅ៖ គ្រាមួយនោះ មហាយូរដែរហើយ ខ្ញុំអានកាសែតភ្នំពេញប៉ុស្តិ៍ដែលបងប្រុសខ្ញុំទិញម៉ោអាន ឃើញគេចុះផ្សាយការស្លាប់របស់អ្នកស្រី សៅ ពិលី ដែលជាតារាសម្ដែងដ៏ល្បីម្នាក់ ហើយក៏ជាអ្នករាំរបាំក្នុងរឿងរាមកេរ្តិ៍ដ៏អស្ចារ្យម្នាក់ដែរ ។ ក្នុងនោះគេចុះផ្សាយតាំងពីរូបភាពពិធីបុណ្យសពអីហូរហែ ដែលមានមនុស្សមិនតិចទេក្នុងភ្នំពេញចូលរួមពិធីនោះ ។ អ្វីដែលចាប់អារម្មណ៍នោះ ភ្នំពេញប៉ុស្តិ៍ក៏ផ្សាយផងដែរនូវកូពីទាំងស្រុងនៃសៀវភៅកំណត់ហេតុរបស់អ្នកស្រី សៅ ពិលី គឺគេស្កែនសៀវភៅដាក់ផ្សាយតែម្រ៉ង ហើយមានសេចក្ដីបកប្រែជាភាសាអង្គ្លេសផងដែរ ។ ក្រោយមកទៀតមណ្ឌលព័ត៌មានសហគម បានបើកសាខាមួយកន្លែងនៅមិនឆ្ងាយពីផ្ទះរបស់ខ្ញុំប៉ុន្មានទេ ចម្ងាយមិនដល់១គមនោះទេ ។ ជាមណ្ឌលមួយសម្រាប់ផ្ដល់ព័ត៌មានផ្សេងៗដល់ប្រជាជនតាមខែត្រក្រុងនានា ។ កន្លែងហ្នឹងមានបណ្ណាល័យមួយសម្រាប់អានសៀវភៅ ហើយក៏ មានឡែប (Lab) សម្រាប់ប្រើអ៊ិនធើណិតដែរ ។ សៀវភៅមួយក្បាលដែលខ្ញុំអានមិនចប់រហូតទល់ឥឡូវនោះ គឺ “អាន់ហ្វ្រែង កំណត់ហេតុរបស់ក្មេងស្រីម្នាក់” សៀវភៅនេះទាក់ទាញអារម្មណ៍ខ្ញុំមែនទែន តែខ្ញុំគ្មានឱកាសអានវាចប់សោះ!! Anne Frank’s diary has touched millions of people around the world since it was first published. DCCAM …
សំណើចគ្រោះថ្នាក់
អ្នកណាមាន Link សម្រាប់ទាញយកសៀវភៅនេះទេ? ហេហេ
Kim Woo-Jung (김우중)
Kim Woo-Jung was the founder and former chairman of South Korea’s largest chaebol conglomerate, the Daewoo Group. Kim Woo-Jung built Daewoo up from a tiny, one room import business to one of South Korea’s largest industrial groups in less than thirty years. However, as the Asian economy continued to melt down in August 1999, Daewoo …
ហេតុអ្វីប្រជាជនស្អប់ប៉ូលីស?
Be entertained by a short story, The President’s Murderer. Why people hate the police? Why the chief of police said we should killed the murderer? Some people in the village tried to hide a murderer, Alex Dinon who killed the president. But they think that was not him. The old president was dead, and the new president needed the …
Alice’s Adventure in Wonderland
Alice’s Adventures in Wonderland (1865) is a work of nonsense literature written by English author Charles Lutwidge Dodgson under the pseudonym Lewis Carroll, considered a classic example of the genre and of English literature in general[1]. It tells the story of a girl named Alice who falls down a rabbit-hole into a fantastic realm populated …
Books I’m Reading
“Stay Alive, My Son” ឬ «ជីវិតកូនថ្លៃ កូនត្រូវតែរស់» សៀវភៅនេះខ្ញុំចង់អានយូរហើយ ទើបតែឥឡូវបានអាន… ។ ម្សិលម៉្ងៃឆ្លៀតពេលជូនអ៊ំស្រីទៅផ្សារទួលទំពូង ខ្ញុំក៏ទិញបានសៀវភៅពីរក្បាលនេះ ឮគេថាមានសេចក្ដីល្អ គួរអាន ។ «ជីវិតកូនថ្លៃកូនត្រូវតែរស់តទៅទៀត….» ជាសម្ដីចុងក្រោយរបស់ឪពុកមុននឹងស្លាប់ចំពោះកូនប្រុស ដែលកំពុងត្រដររស់យ៉ាងលំបាកបំផុត ។ បើអត់បណ្ដាំនេះពីឪពុកទេ ប្រហែលជា លោកវិស្វករ ពិន យ៉ាថៃ មិនអាចរស់រានមានជីវិត ហើយគេចផុតពីក្រញ៉ាំ របបខ្មែរក្រហមបានឡើយ ។ សៀវភៅនេះសរសេរដោយលោកពិន យ៉ាថៃ ពីរឿងរ៉ាវពិតមួយ ហើយសៀវភៅនេះបានបកប្រែ និងបោះពុម្ពផ្សាយជាច្រើនភាសាក្នុងពិភពលោក ។
អប្សរា និងរឿង The Myth
ប្រិយមិត្តចូលចិត្តអានប្រលោមលោកដែរទេ? ខ្ញុំចូលចិត្តណាស់…. ថ្ងៃនេះខ្ញុំណែនាំ រឿង«អប្សរា រាជធីតាមហានគរ» ដែលជាទឹកដៃនិពន្ធរបស់អ្នកស្រី កែវ ចន្ទបូរណ៍ ។ ខ្ញុំចូលចិត្តអានរឿងប្រលោមលោករបស់គាត់ណាស់ ព្រោះគាត់បានបញ្ចូលនូវរូបារម្មណ៍ច្រើនប្រភេទ ដែលធ្វើអោយអ្នកអាន មានអារម្មណ៍រំភើប កើតទុក្ខ កំសត់ ខឹងសម្បារ សំណើច…. រឿងដែលខ្ញុំធ្លាប់អាន មានដូចជា៖ លិខិតមរតកសំងាត់ អប្សរា ផ្កាយវង្វេងមេឃ សុទ្ធជារឿងដែលចូលចិត្តនិងស្ងើចសរសើរយ៉ាងខ្លាំង ។ ឆ្ងល់ទេហេតុអ្វីខ្ញុំដាក់រូបភាពទាំងពីរនេះ?? ខាងក្រោមគឺជាខ្សែភាពយន្តខ្នាតធំមួយរឿងthe mythដែលសម្ដែងដោយលោក ឈិន ឡុង ។ ប្រិយមិត្តប្រហែលធ្លាប់បានមើលរឿងនេះ… កាលដំបូងខ្ញុំចាំថាធ្លាប់បានមើលរឿងនេះតាមកញ្ចក់ទូរទស្សន៍បាយ័ន ដែលមានមកប្រែជាភាសាខ្មែរ ។ ខ្ញុំមិនចាប់អារម្មណ៍ពីរឿងនេះទេ ។
ដើមប៉ោម
រឿង ដើមប៉ោម ជារឿងអប់រំមួយដែលនិយាយពីការលះបង់កម្លាំងកាយកម្លាំងចិត្តរបស់ឪពុកម្ដាយចំពោះបុត្រធីតាគ្រប់រូប ។ អ្នកដែលបានអានរឿងនេះហើយពិតជានឹកឃើញ ភាពជូរចត់ ទាំងឡាយដែលខ្លួនធ្លាប់ធ្វើដាក់ឪពុកម្ដាយ តែទោះយ៉ាងណាក៏ដោយឪពុកម្ដាយនៅតែជាអ្នកដែលចាំតែទទួលនូវអំពើគ្រប់បែបយ៉ាងដែលកូនធ្វើមកលើពួកគាត់ ។ តើប្រិយមិត្តធ្លាប់បានអានរឿងនេះហើយឬនៅ? ខ្ញុំធ្លាប់ប្រកាសវាម្ដងហើយនៅទីនេះ ។ សូមចែករំលែករឿងរ៉ាវដ៏តូចនេះទៅកាន់មិត្តរបស់អ្នក និងមនុស្សដែលអ្នកស្គាល់ ។ ខ្ញុំមិនមែនជាអ្នកនិពន្ធរឿងនេះឡើងមកទេ ។ រឿងនេះខ្ញុំទទួលបានដោយចៃដន្យប៉ុណ្ណោះ ។ ឃើញថាល្អក៏ចែករំលែកដែរទៅ ។ បញ្ជាក់៖ ឯកសារដើមមិនទាន់ដាក់ឲ្យទាញយកឲ្យទាន់ទេ សូមចូលអាននៅ http://naraths.wordpress.com/ សិនចុះ ។ ♥ អាចទាញយកបានហើយ (ខ្ញុំរកឃើញវិញហើយ ) ។ ចុចទីនេះ



Khmer Dictionary

Recent Comments