វ៉ិបសាយអំពីប្រវត្តិសាស្ត្រខ្មែរ ខែ កញ្ញា 8, 2009
Posted by រដ្ឋ in វ៉ិបសាយ.1 comment so far

ម្សិលមិញពេលទៅសាសាឃើញក្រដាសផ្សព្វផ្សាយថ្មី ដែលគេទើបតែបិទ ។ គឺគេផ្សាយពីគេហទំព័រមួយ “ smartcambodia.com” ហើយមានប្រកាសជាវិចារណកថា របស់លោកមីសែល ត្រាណេផង ។ ចូលទៅមើលទៅ ឃើញមានអត្ថបទជាច្រើនសុទ្ធតែសរសេរពីសម័យបុរេប្រវត្តិសាស្ត្រផង មត៌កប្រវត្តិសាស្ត្ររូបី និងអរូបីផង គួរឲ្យចង់ស្វែងយល់ណាស់ ។
អ៊ែរអែហ្វអ៊ីខេមរភាសាដំណើរការលើអាំងទែរណែត ខែ វិច្ឆិកា 26, 2008
Posted by រដ្ឋ in ដំណឹងផ្សេងៗ, ពីនេះពីនោះ, វ៉ិបសាយ.2 comments

ខ្ញុំទើបតែដឹងប៉ុន្មានថ្ងៃមុននេះ អំពីការផ្សាយអត្ថបទព័ត៌មានជាខេមរភាសានៅលើគេហទំព័រវិទ្យុបារាំងអន្តរជាតិ ។ វាជាការងាយស្រួលមួយសម្រាប់ជនជាតិខ្មែរ អ្នកតាមដានព័ត៌មានក្នុងនិងក្រៅស្រុកតាមរយៈវិទ្យុនេះ ។ ខ្ញុំចូលចិត្តស្ដាប់វិទ្យុនេះតាំងពីឆ្នាំ ២០០៦ កាលនោះប្រហែលជាគេទើបផ្សាយសាកល្បង ឬដំឡើងការផ្សាយនានា តាំងពីក្នុងតំបន់ភ្នំពេញឲ្យដល់តាមខេត្តខ្លះៗនៃប្រទេសកម្ពុជា ព្រោះកាលនោះឮដូចជាមានភាពរអាក់រអួលការផ្សាយខ្លះ និងការសាកសួរយោបល់ពីប្រិយមិត្តអ្នកស្ដាប់អីហ្នឹង ។
មកពីខ្ញុំចូលចិត្តស្ដាប់ព្រោះវិទ្យុបារាំងខេមរភាសាមានកម្មវិធីប្លែកៗច្រើនដូចជា នាទីព័ត៌មានទាន់ហេតុការណ៍ក្នុងលោក ទស្សនៈសារព័ត៌មានប្រចាំថ្ងៃ សេដ្ឋកិច្ចពិភពលោក បទយកការណ៍ដ៏ក្ដៅគគុកពីស្រុកខ្មែរ ប្រវត្តិសាស្ត្រតំបន់ល្បីល្បាញនានាជុំវិញពិភពលោក ប្រវត្តិសាស្ត្រខ្មែរខ្លីៗ សម័យខ្មែរក្រហម និងជាពិសេសមាននាទីវប្បធម៌ទូទៅ និងអក្សរសាស្ត្រ អក្សរសិល្ប៍ជាដើម… ។ www.rfi.fr
បទពិសោធន៍ងាយៗក្នុងការប្រើរូបភាព ខែ សីហា 31, 2008
Posted by រដ្ឋ in Wordpress themes, ពីនេះពីនោះ, វ៉ិបសាយ.2 comments
កាលពីមុន ប្រហែលជាពេលមួយដែលវើតប្រេះមិនទាន់អភិវឌ្ឍខ្លួនឲ្យទំនើបដូចសព្វថ្ងៃ ខ្ញុំដាក់ដូចជាមានភាពងាយស្រួលក្នុងការបញ្ចូលរូបភាព ។ តែឥឡូវដល់វាអាប់ដេតពេកទៅ ឧបករណ៍បញ្ចូលរូបភាពត្រូវគេកែច្នៃឲ្យទំនើបជាងមុន និងមានថែមឥប្សិន ហាហា Options ថ្មីៗពេកទៅដាក់រូបភាពអី រាងពិបាកជាងមុន ព្រោះពេលខ្លះល្បឿនអ៊ិនធើណិតរត់មិនរួច កិកិកិ ។ ចឹងហើយខ្ញុំក៏រត់ទៅរកសំណប់ចិត្តវិញ ដែលគេមានថែមហ្វីតឈើរ៍ថ្មីៗមែន តែគេរក្សារបៀបចាស់ឲ្យយើង អ៊ីចឹងយើងមានជម្រើសប្រើប្រាស់មួយណាដែលស្រួល ។

សេវាមិនគិតថ្លៃនេះនៅតែមានអ្នកគាំទ្រច្រើនបើប្រៀបធៀបនឹង Flickr របស់យ៉ាហ៊ូ , Piccasa របស់ google, Imageshake ឬស្អីៗផ្សេងៗ ទៀត ព្រោះ Photobucket មានសេវាផ្ទុករូបថត ចែករំលែកវីដេអូ បង្កើតស្លាយដ៍ កែរូប បន្ថែមអេហ្វិច ដាក់ស៊ុម ជាដើម ។

ពេលខ្ញុំប្រើ គឺងាយបំផុត គ្រាន់តែបង្កើតaccountមួយទៅ ហើយ ហើយរៀបចំដាក់ Account options ជ្រើសយក Display Direct link (ដើម្បីបង្ហាញតំណរូបភាពដែលវាងាយស្រួលបញ្ចូលទៅក្នុង Blog នេះជាអ្វីដែលចង់បាន) ។

ចំពោះរបៀបដាក់រូបចូលក៏កាន់តែងាយដែរ អាចដាក់បានច្រើនក្នុងពេលតែមួយ ដោយទាញពីកុំព្យូទ័រ ឬចម្លងរូបភាពពីវ៉ិបសាយដទៃមកដាក់ក៏បាន… ក្រៅពីរបៀបថ្មីនេះ គេក៏រក្សាការបញ្ចូលដោយរបៀបចាស់ផងដែរ មើលរូបខាងក្រោម ។

ខាងក្រោមនេះ គឺវាបង្ហាញពី options ទាំងបួនដែលកំណត់ខាងលើ …


ចឹងដល់ពេលយកមកប្រើជាមួយវើតប្រេះ ដោយប្រើ HTML view ចុច ប៊ីតុង img ហើយចម្លង Link របស់រូបមកដាក់ជាការស្រេច ។
Shake Girl, a graphic novel ខែ ឧសភា 21, 2008
Posted by រដ្ឋ in ពីនេះពីនោះ, វ៉ិបសាយ, អំពីស្រុកខ្មែរ.6 comments

Shake Girl is a massive collaborative effort between fifteen students and two instructors over the course of one quarter (Winter 2008). These students comprise the first edition of the Stanford Graphic Novel Project — a group dedicated to acheiving this monumental task on an annual basis.
The Stanford Graphic Novel Project independently published several hundred copies of Shake Girl that we are using to create awareness about the issues of violence against women, and more specifically, the phenomenon of acid attacks in Cambodia. For these same reasons, we are publishing Shake Girl for free on the web.
“ Shake Girl” can be viewed at:
http://shakegirl.stanford.edu/
Yahoo! Widgets ខែ មីនា 26, 2008
Posted by រដ្ឋ in Downloads, កម្មវិធី, វ៉ិបសាយ.22 comments

បង្កើនភាពស្រស់ស្អាតនៅលើ DeskTop របស់លោកអ្នកជាមួយ Yahoo! Widgets ។ ខ្ញុំចង់បានអាចឹងយូរហើយ អត់ដឹងថាមាន !! ឥឡូវចៃដន្យជាន់ដៃ ឃើញកុំព្យូទ័រគេ មានWidgets ហ្នឹងក៏ដឹងតម្រុយខ្លះ ក៏ចូលទៅយ៉ាហ៊ូ ដើម្បីទាញយកកម្មវិធីនេះ មកតម្លើង ឃើញថាគាប់ហឫទ័យជាពន់ពេក ។ ខ្លាំងអីតែ វីសស្តារ មាន Widgets … កម្មវិធីនេះប្រើបានទាំងវីនដូ និងមេក ។ មានបង្ហាញតាំងពី នាឡិកា ប្រតិទិន ល្បឿនស៊ីភីយូ ហ្គេម ឆែកអ៊ីមែល ព្យាករណ៍អាកាសធាតុ… ស្អីក៏មានដែរ ។ តែ Widgets ខ្លះត្រូវមានអិនតាណែតភ្ជាប់ អាខ្លះ មិនបាច់ប្រើអិនតាណែតក៏បានដែរ ។
3jam Free Message ខែ មករា 17, 2008
Posted by រដ្ឋ in ពីនេះពីនោះ, វ៉ិបសាយ.13 comments

They spent 2005 developing this new way to text message and called it 3jam. Why 3jam? Well, everybody knows that in a band it takes at least three people to really get a jam going. They chose the name 3jam for this and many other reasons: it’s easy to say, spell, and remember, plus it is easy to enter on a mobile phone.
When 3jam launched, they discovered two things: the first is that people really love the service, the second is that 3jamming is an entirely new way to communicate. Nothing else available today comes close (this includes voice calls, email, mobile email, IM, mobile IM, and push to talk). Start a 3jam and see for yourself!
www.3jam.com
រៀនភាសាខ្មែរ ខែ កញ្ញា 2, 2007
Posted by រដ្ឋ in វ៉ិបសាយ.1 comment so far
សូមណែនាំវ៉ិបសាយមួយគឺ http://www.khmerlanguage.com/ ជាវ៉ិបសាយដែលសរសេរពីការរៀនភាសាខ្មែរ! ក្នុងនោះក៏មានការបកប្រែផ្ទាល់ពីភាសាអង់គ្លេស មកខ្មែរ និងពីខ្មែរទៅ ភាសាអង់គ្លេសផងដែរ ។

មានមេរៀន របៀបសរសេរ វេយ្យករណ៍…
វ៉ិបសាយ អត្ថបទចំរៀងខ្មែរ ខែ កញ្ញា 2, 2007
Posted by រដ្ឋ in ការកម្សាន្ត, ចម្រៀង, វ៉ិបសាយ.6 comments
ថ្ងៃនេះមិនដឹងដាក់ផ្សាយពីអ្វីក៏មានចិត្តផ្សាយពាណិជ្ជកម្មមិនគិតថ្លៃមួយចុះ ។ នេះជាវ៉ិបសាយ www.khmerlyrics.comថ្មីមួយដែលផ្ទុកទៅដោយអត្ថបទចំរៀង ជាច្រើន មានតាំងពីបទពីសង្គមចាស់និងបទសង្គមថ្មី ! បងប្អូន, ពេលទំនេរអីអាចចូលទៅលំហែអារម្មណ៍បាន ដោយស្វែងរកបទចំរៀងពិរោះៗដើម្បីស្តាប់ ជាពិសេសនោះលោកអ្នកអាចធ្វើការសំណូមពរបានទៀតផង ព្រោះថា ម្ចាស់គេហទំព័រនេះចិត្តល្អណាស់ ។
គួរបញ្ជាក់ផងដែរថា វ៉ិបសាយនេះជាការផ្លាស់ប្ដូរអាស័យដ្ឋានពី ប្លក់ Blog: khmerlyric.wordpress.com ។ ហើយដែលបានដាក់ឲ្យប្រើប្រាស់តាំងពីថ្ងៃទី០៥ខែសីហាឆ្នាំ២០០៧ ។
មិនរៀបរាប់អីវែងឆ្ងាយទេ! ចង់ដឹងចូលទៅមើលខ្លួនឯងទៅ បាទ! ខាងក្រោមនេះ ជារូបភាពទំព័រចាស់៖ 
Videodl.org ទាញវីដេអូពី Youtube ខែ សីហា 25, 2007
Posted by រដ្ឋ in កម្មវិធី, វ៉ិបសាយ.2 comments
របៀបទាញយកវីដេអូពី YouTube
YouTube.com គឺជាវ៉ិបសាយមួយដែលមានភាពល្បីល្បាញខាងបំរើសេវាកម្មមើល ឬដាក់បញ្ចូល (Upload) វីដេអូដោយមិនគិតថ្លៃ ។ ស្របជាមួយគ្នានេះ អ្នកសរសេរកម្មវិធីជាច្រើន បានរិះរកមធ្យោបាយផ្សេងៗគ្នា ដើម្បីបំពេញតាមសេចក្ដីត្រូវការដល់អ្នកប្រើប្រាស់ដែលចង់ទាញយកខ្សែវីដេអូទាំងនោះ ដោយអនុវត្តន៍នូវកម្មវីធីរបស់ខ្លួន ។ ក៏ប៉ុន្តែក៏នៅមានភាពងាយស្រួលផ្សេងទៀតដែលពុំចាំបាច់ប្រើកម្មវិធីដើម្បីធ្វើការទាញយកវីដេអូទេ គឺយើងអាចទាញយកវីដេអូបានផ្ទាល់តាមរយៈវិបសាយតែម្ដង ដូចជាវ៉ិបសាយ Videodl.org, TubeHunter.com, SaveYoutube.com,… និងជាច្រើនទៀត ។
តែពេលនេះ អំនានភាសាខ្មែរ នឹងលើកយកនូវការប្រើប្រាស់វ៉ិបសាយ Videodl.org ដែលមានសមត្ថភាពខ្ពល់ក្នុងការទាញយកឯកសារវីដេអូពី YouTube ។ (ច្រើនទៀត…)








