កុនថ្មី ឬគ្រាន់តែជាការស្រមើស្រមៃរបស់ផលិតករភាពយន្តខ្មែរ? ខែ តុលា 28, 2009
Posted by រដ្ឋ in ភាពយន្ត.6 comments
ប្រហែលជាសល់តែមួយផ្ទាំងនេះផងក៏មិនដឹង ខ្ញុំឃើញបិទនៅផ្នែកខាងក្រោម នៃទូដាក់ថាសវីដេអូរឿងជាច្រើនរបស់ហាងលក់ស៊ីឌីមួយឈ្មោះស្មាតឌីស នៅផ្សារទំនើបសូរិយាជាន់ទី៣ ។ J7 គឺជាផ្ទាំងឃោសនាភាពយន្តមួយ ដែលខ្ញុំទើបឃើញប៉ុន្មានខែមុន ហើយមានការភ្ញាក់ផ្អើលជាខ្លាំង ។
តើវាជាកុនថ្មីស្ដីពីមហាវីរក្សត្រខ្មែរមួយរូបមែនទេ? គ្រាន់តែឃើញរូបក៏ដឹងបាត់ទៅហើយ ។ ខ្ញុំព្យាយាមសាកសួរអ្នកលក់ពីរឿងនេះ គាត់បានត្រឹមឆ្លើយថាមិនមានរឿងនេះទេ ក្រដាសមួយផ្ទាំងនេះ គ្រាន់តែគេព្រីនហើយយកមកបិទតែប៉ុននោះ ។ អ្វីដែលចង់ដឹងគឺ ថាវាជារបស់ថ្មី ឬចាស់ប៉ុននោះ ។ ខ្ញុំបានស្វែងរកព័ត៌មានពី J7 នេះ តែគ្មានតម្រុយឡើយ សូម្បីក្នុងឥន្ថឹណិត រូបនេះក៏គ្មានដានដែរ គឺគេលុបចោលសល់តែស្រមោលមួយនៅវេទិកាមួយនោះ ។
COMING SOON នេះគឺតាំងពីប្រមាណ ៥ឬ៦ឆ្នាំ(?)មុនម្ល៉េះបើតាមដឹង ។ ដំណឹងនេះសាបរលាបទៅវិញក៏យូរដែរហើយ ប៉ុន្តែពេលខាងមុខនេះ កុនខ្នាតខ្លីជយវរ្ម័នទី៧ នឹងមានមុខម្ដងទៀតជាមិនខាន ។
តួស្រីក្នុងរឿងស្នេហ៍ដំបូងសេដ្ឋីប្រាក់លាន ខែ សីហា 10, 2009
Posted by រដ្ឋ in ការកម្សាន្ត, ពីនេះពីនោះ, ភាពយន្ត.5 comments

ឈ្មោះ អ៊ី យ៉ុនហ៊ី
អាជីព តារាសម្ដែងភាពយន្ត
ថ្ងៃខែឆ្នាំកំណើត ទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៨
ទីកន្លែងកំណើត ទីក្រុងសេអ៊ូល កូរ៉េខាងត្បូង
ទម្ងន់ ៤៨គ.ក
ប្រភេទឈាម B
ចំណូលចិត្ត ស្ដាប់ចម្រៀង
ជំនាញផ្សេងទៀត ចេះច្រៀង
ស្អាតទេ? ខ្ញុំឃើញនាងសម្ដែងដំបូងក្នុងរឿង A Millionaire’s First Love ។ រឿងនេះល្អមើលណាស់ ដ្បិតតួសម្ដែងស្អាតហើយសាច់រឿងរ៉ូមែនទិកយក៍តែមែនទែន ។
សង្ខេប៖ យ៉ុនហ៊ីសម្ដែងជាយុវតីវ័យ១៩ឆ្នាំម្នាក់ រៀននៅវិទ្យាល័យប៉ូរ៉ាម នាខែត្រមួយនៅកូរ៉េ ។ នាងជាក្មេងកំព្រាម្ដាយ រស់នៅជាមួយឪពុក និងមានមិត្តភក្តិល្អជាច្រើន ។ ថ្ងៃមួយនាងឡើងទៅសេអ៊ូល ដើម្បីស្វែងរកម្ដាយរបស់នាង ។ ទោះបីជាម្ដាយបោះបង់នាងចោលរយៈពេល ១៩ឆ្នាំហើយក្ដី តែនាងអាចចំណាំថានរណាជាម្ដាយនាងបាន ។ [...]
ខ្ញុំមើលរឿងនេះមិនដឹងជាប៉ុន្មានដងហើយទេ ។ ពេលខ្លះមានអារម្មណ៍ថាកំសត់…

Ice Age 3: មែននី និងអេល្លីបានកូនស្រី ខែ សីហា 8, 2009
Posted by រដ្ឋ in ការកម្សាន្ត, ភាពយន្ត.8 comments

វគ្គបីនេះ និយាយពីកំណកំណើតដាយណូស័រ ។ វគ្គនេះពិតជាល្អមើលណាស់ កាន់តែប្លែកពីវគ្គមុនៗ ។ ក្មេងច្រឡឺមបីក្បាលខាងលើនេះ ជាកូនចិញ្ចឹមរបស់ ស៊ីដ ដែលមុននេះគេរើសបានពងដាយណូស័របី ហើយញាស់បានក្មេងបីនាក់នេះ ។ ពួកគេហៅស៊ីដ ថាម៉ាម៉ា… ហាសហាស!!

តួថ្មីក្នុងរឿងនេះមានច្រើនណាស់ ។ ខាងលើនេះ គឺវីរៈបុរស Buck ដែលភ្នែករបស់គេខ្វាក់ដោយសារ Rooty ដាយណូស័រយក្សមានមាត់វែងដូចក្រពើ ។ អាវុធសំខាន់របស់ Buck គឺកាំបិតដែលច្នៃពីចង្កូមមួយរបស់ Rooty ដែលខ្លួនកាច់បាន ។ ឈុតខាងលើនេះ គឺត្រង់ដែលពួកគេធ្វើដំណើរទៅជួយស៊ីដ ហើយបានឮសំឡេងខ្សល់យ៉ាងខ្លាំង ។ Buck ប្រាប់ទៅប្អូនប្រុសទាំងពីររបស់ អេល្លី ថាគឺខ្យល់ដែលកំពុងនិយាយ តែគាត់មិនដឹងគេនិយាយអ្វីខ្លះទេ ព្រោះគាត់មិននិយាយភាសាខ្យល់ទេ ហាហា…!

Ellie និងកូនស្រីរបស់នាង ។ វគ្គនេះសម្ដែងពីជីវិតគ្រួសាររបស់ដំរីមួយគូ ។ ខ្ញុំប្លែកតែតួ Manny ទេ ពេលដឹងថាខ្លួនជិតក្លាយជាឪពុកគេ គេយកចិត្តទុកដាក់នឹងប្រពន្ធខ្លាំងណាស់ ហើយមួយថ្ងៃៗពិតជាសប្បាយចិត្តណាស់ ហើយនិយាយពីថ្នម ហើយស្ដាប់ប្រពន្ធនុះ! ហាហា ខ្ញុំយល់ថាតួអង្គ Ellie ស្អាតណាស់ ខ្ញុំចូលចិត្តភ្នែករបស់នាង ។ ខ្ញុំនឹកឃើញកាលវគ្គពីរកាលពូកគេទើបស្រលាញ់គ្នាដំបូង ឲ្យតែពេល Manny និយាយដល់រឿងគូស្រករនាងអៀនអឺយអៀន ហេហេ ហើយកាលនោះនាងមានចរិតយ៉ាងម៉េចមិនដឹងទេ កាត់ទៅប្អូនប្រុសល្អិតៗទាំងពីរ ។ នាងដឹងក្ដីជ្រៅរាក់ក្រោយពេលបានជួបបុរសសង្ហា Manny ។

ហាហា អ្វីដែលធ្វើឲ្យយើងទប់សំណើចមិនបាននោះ ហើយក៏ជាតួអង្គដែលមិនអាចខ្វះបាននោះ គឺ Scrat មានស្នេហា ។ គេបានជួបនឹងស្រីស្អាតហើយស៊ិចស៊ី Scratte!! ស្រីស្អាតកំពូលមាយា Scratte ជួបម្ដងៗ ស្ទើរតែធ្វើឲ្យ អន្ទិតលោភមិនខ្វល់រឿងងាប់ Scrat ទ្រាំមិនបាន ។ ទីបំផុតត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍ដដែល…. អស់សំណើចត្រង់ស្រីស្នេហ៍ប្រើឲ្យរៀបសាឡុងក្នុងផ្ទះទេ ហាស ហាស ចង់មើលវគ្គ៤ទៀតដល់ហើយ ៕
ការងារល្អ តែខ្សែរឿង… (ត) ខែ សីហា 8, 2009
Posted by រដ្ឋ in ពីនេះពីនោះ, ភាពយន្ត.4 comments
ខ្ញុំសូមនិយាយឡើងវិញនូវអ្វីដែលខ្ញុំចាប់អារម្មណ៍មួយចំនួននៅក្នុងរឿង ដែលបានទស្សនាគ្រាកន្លងមក ។ ចំពោះសាច់រឿងតាំងពីដើមរហូតដល់ចប់ គឺពុំមានអ្វីវែងឆ្ងាយទេ គ្រាន់តែមាលាហាក់ពុំសប្បាយចិត្តសោះ នៅពេលដែលនាងដឹងថាឃាតកដែលបានសម្លាប់ឪពុករបស់នាងនៅមានជីវិតរស់យ៉ាងសុខសាន្ត ។ នាងតែងតែមានក្ដីកង្វល់ជារៀងរាល់ថ្ងៃ ហើយមួយថ្ងៃៗនាងតែងតែស្រាវជ្រាវរឿងរ៉ាវដែលកើតឡើងនោះ និងចង់តាមរកឈ្មោះ វណ្ណ ដែលជាឃាតកសម្លាប់ឪពុកនាងកាលពីសម័យប៉ុល ពត ។
ខាងក្រោមនេះ ខ្ញុំនិយាយត្រួសៗពីកុនរឿង វិញ្ញាណក្រហម ដោយស្រង់យកតែចំណុចដែលគួរឲ្យចាប់អារម្មណ៍ និងកន្លែងដែលខ្ញុំមិនពេញចិត្តមួយចំនួន ។
- អំពីកុន
មិនខុសពីកុនទូទៅ ការធ្វើឲ្យមានសោភ័ណភាពរូបភាពប្រកបដោយភាពរស់រវើក គឺដំបូងយើងឃើញមានការរាយជាឈ្មោះអ្នកសម្ដែងសំខាន់ៗ ។ សម្រាប់រឿងនេះ ក្បាលរឿង គេយករូបភាពដែលថតពីគុកទួលស្លែងធ្វើជាផ្ទាំងខាងក្រោយ សម្រាប់បង្ហាញឈ្មោះតួសម្ដែងម្ដងមួយៗ ។ ដំបូងឡើយ ប្រហែលជាយើងគិតថា រឿងនេះប្រាកដជាមានអ្វីទាក់ទងនឹងគុកទួលស្លែងមិនខាន តែមិនដូចការស្មានឡើយបន្ទាប់ពីមើលដល់ចប់ ។ គេបានចំណាយពេលយូរដែរ ក្នុងការរាយតួនេះ ហើយមានឮសំឡេងរន្ធត់ផងដែរ គឺសំឡេងស្គរវាយចុះវាយឡើង បន្ទាប់មកក៏ឮចម្រៀងបដិវត្តន៍(?) ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ បន្លឺល្វើយៗ… ។
ខ្ញុំយល់ថា រឿងនេះជារឿងបែបស៊ើបអង្កេតមួយដែរ ព្រោះមានលំនាំខ្លះដែលធ្លាប់ឃើញក្នុងកុនហុងកុង ដែលពេលខ្លះឃាតកបានដាក់សញ្ញា ឬរបស់សម្គាល់ចោលមួយនៅនឹងកន្លែងកើតហេតុ ដែលការធ្វើនេះក្នុងន័យអ្វីឲ្យប្រាកដមិនដឹង ឬក៏ប្រហែលជាឃាតកនោះចង់ល្បីឈ្មោះក៏មិនដឹង ។ ចំណែកឯក្នុងរឿងនេះ ក៏មានជនអាថ៌កំបាំងធ្វើច្នោះដែរ ។
បទសន្ទនា តួអង្គនិយាយភាសាខ្មែរ និងមានលាយភាសាអង់គ្លេសបែបអូស្ត្រាលីខ្លះៗ ។ ក្រៅពីនេះមានឈុតរន្ធត់ សង្ស័យ និងមានការប្រើកាំភ្លើង ហើយមានការវាយតប់គ្នាបន្តិចនៅពេលកុនជិតចប់… ។
- ចំណាប់អារម្មណ៍
ផ្ដើមរឿងភ្លាម អ្នកទស្សនាបានផ្ចង់អារម្មណ៍មែនទែន ព្រោះជាឈុតមួយដែលគេប្រហារជីវិតមនុស្សដោយត្បូងចបនាសម័យខ្មែរក្រហម ដែលនេះជាសុបិនអាក្រក់របស់មាលា ។ [...]
មាលា ស្វែងយល់ពីរបបខ្មែរក្រហម ហើយចង់រកឃាតកពិតប្រាកដដែលសម្លាប់ឪពុកនាង! ត្រង់ចំណុចនេះ ខ្ញុំយល់ថាដូចជាពុំមែនស្រួលឡើយ ការដែលចង់រក ថាតើអ្នកណាបានសម្លាប់អ្នកណានោះ ព្រោះខ្មែរក្រហមពុំមែនមានតែម្នាក់ឯណា ហើយសួរថាតើវាអាចទៅរួចដោយវិធីណា ការដែលកុនរឿងនេះ តម្រូវឲ្យមាលារកឃើញមនុស្សម្នាក់នោះ ។ ការពិតវាមហាចៃដន់មួយរួចទៅហើយ (ព្រោះពួកគេកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលីដូចគ្នា) ប៉ុន្តែអ្នកនិពន្ធបានព្យាយាមបង្ហាញថាតួស្រីក្នុងរឿងនេះ បានព្យាយាមស៊ើប និងស្រាវជ្រាវសម្បើមណាស់ មានតាំងពីស្រាវជ្រាវនៅបណ្ណាល័យ សិក្សាពីសម័យខ្មែរក្រហម នាងខំទូរស័ព្ទទៅសួរបុគ្គលិកនៅវិទ្យុVOA ដើម្បីចង់ដឹងពីប្រវត្តិខ្លះទាក់ទងនឹងឈ្មោះវណ្ណ ដែលគេធ្លាប់ផ្សាយ ក៏ដូចជាចុះក្នុងគេហទំព័រវិទ្យុ។ល។ ក្រោយមកសកម្មភាពរបស់នាងត្រូវបានជនដែលនាងមិនស្គាល់មុខតាមដានដឹង ហើយគំរាមនាងទៀតផង [...] ។ នៅមានត
__________________________បញ្ជាក់៖ ឈ្មោះតួអង្គ និងឈ្មោះស្ថាប័នកនុងរឿងជាការប្រឌិតប៉ុណ្ណោះ អានប្រកាសទាក់ទង៖ ការងារល្អតែខ្សែរឿងដូចជាមិន…
ការងារល្អ តែខ្សែរឿងដូចជាមិន… ខែ សីហា 4, 2009
Posted by រដ្ឋ in ពីនេះពីនោះ, ភាពយន្ត.4 comments
បើមួយថ្ងៃៗ ខ្ញុំរវល់តែដើរមើលប្លក់របស់គេនោះ ប្រាកដជាគ្មានពេលសរសេរខ្លួនឯងទេ ព្រោះអ្វីៗមានច្រើនហួសពីការស្មានទៅទៀត មួយថ្ងៃអានមិនអស់ទេ ។ ការកើនឡើងនូវអ្នកសរសេរកំណត់ហេតុតាមឥន្ថឹណិត ធ្វើឲ្យខ្ញុំពុំអាចតាមដានទាន់សភាពការណ៍បានទេ ព្រោះវាមិនចេះរីងស្ងួតសោះ ហើយចំគ្មានពេលមកអានទៀតនុះ ឲ្យគេទៅតែគេទៅ ឯខ្ញុំងាកមកផុសរបស់ផងខ្ញុំវិញទើបគេហៅថាអាប់ដេត ។ 
បើក្រឡេកមើលទៅ Twitter ដែលនៅខាងស្ដាំនៃកំណត់ហេតុរបស់ខ្ញុំគ្រានេះ វាមានរយៈពេលជិត ៣ខែហើយដែលចក្ខុរបស់ខ្ញុំបានទស្សនាផ្ទាល់នូវខ្សែភាពយន្តខ្មែរមួយរឿងដែលនាំចូលពីប្រទេសអូស្ត្រាលី ហើយក៏ប្រហែលជាមានតិចណាស់សម្រាប់អ្នកនៅស្រុកខ្មែរបានមើលរឿងនេះ ព្រោះអីកុននេះពុំបានដាក់បញ្ចាំងឲ្យមើលជាផ្ទាំងសំពត់សធំហើយវែងដូចកុនឯទៀតទេ ។ ខ្ញុំបានមើលត្រឹមតែជាលក្ខណៈឌីជីថល នៅ MetaHouse កាលពីថ្ងៃទី២៤ ខែមេសាឆ្នាំនេះ ។ ដំបូងឡើយខ្ញុំស្មានតែមានមនុស្សទៅមើលច្រើន ដល់ពេលទៅដល់មនុស្សតែប៉ុន្មាននាក់ ហើយមើលទៅការបញ្ចាំងនេះ ហាក់ពុំមានលក្ខណៈសាធារណៈផង តែអាចចូលមើលដោយសេរី ណាមួយពុំសូវមានអ្នកស្គាល់ Meta House ផង (មានទីតាំងជិតវត្តបទុមវតី រកទម្រាំតែឃើញ) ទៀតសោតគួបផ្សំកន្លែងវាតូចចង្អៀតផង មនុស្សប៉ុណ្ណឹងល្មមសមគួរ ។
មើលរឿងនេះហើយ ខ្ញុំមានកន្លែងរិះគន់ជាច្រើន ហើយក៏សរសើរផងដែរ ។ ឈុតខ្លះមើលពុំសូវយល់ ឬក៏អាចថាអ្វីដែលថតជារូបវាមិនដូចគេរៀបរាប់ក្នុងសំណេរក៏បាន តែមានឈុតខ្លះបង្ហាញពីបច្ចេកទេសសុទ្ធសាធ ឬអាចនិយាយបានថាជាឈុតពុំមានសារៈសំខាន់ក្នុងរឿងគួរកាត់ចេញ ។ ឈុតដែលខ្ញុំពុំពេញចិត្តផ្សេងទៀត មានដូចជាការសម្ដែង ការនិយាយស្ដីទាំងនោះពុំមានលក្ខណៈធម្មជាតិទេ លើសពីនេះទៀតយោបល់ខ្ញុំផ្ទាល់អ្នកនិពន្ធនៅមានគំនិតចាស់គំរិលនៅចុងបញ្ចប់នៃរឿង ដែលជាសភាពដូចគ្នាជាច្រើនក្នុងកុនជំនាន់ឆ្នាំកៅជាង ។
នៅមានត…
វីដេអូថ្មីរឿង៖ ស្នេហ៍ប្រែរូប ខែ កក្កដា 28, 2009
Posted by រដ្ឋ in ដំណឹងផ្សេងៗ, ភាពយន្ត.3 comments
ប៉ុន្មានរយៈនេះ ហាក់ដូចជាពុំមាននរណាសូវខ្វល់ពីកុនខ្មែរ កុនខ្មោចអីទេមើលទៅ ព្រោះគេដឹងថាវាបះដៃបះជើងទៅហើយ តែគេបែរល្បីខ្សែវីដេអូភាគតាមកញ្ចក់ទូរទស្សន៍ទៅវិញ ដែលល្បីនោះ មិនដឹងល្បីម៉េចទេ លាន់ឮតែពីមាត់មួយទៅ មាត់មួយថាមើលមិនកើត សម្ដែងឆ្កួតៗជាដើម ក្រៅពីនេះមានអ្នកខ្លះជេរអ្នកនិពន្ធ និងអ្នកដឹករឿងទៀតក៏មាន ។
ថ្ងៃនេះសូមលើករឿងមួយ ដែលជាខ្សែវីដេអូដែលទើបថតចប់សើមៗនៅខែមុននេះ គឺរឿងស្នេហ៍ប្រែរូបរបស់លោក គង់ សុភី អ្នកនិពន្ធ និងដឹកនាំរឿង ។ រឿងនេះនិយាយពី មិត្តភក្តិដែលបែកគ្នាយូរហើយ ហើយដែលមានគូស្រករតែរៀងខ្លួនហើយនោះ ប៉ុន្តែជីវិតរបស់ពួកគេទាំងពីរបានក្លាយជាពោះម៉ាយ និងមេម៉ាយ ។ ជាខ្សែរឿង ដែលស្ដែងពីស្នេហាវ័យចំណាស់ ហើយក៏ឆ្លុះបញ្ចាំងផងដែរពីការអប់រំមនុស្សទូទៅក្នុងសង្គម ដូច្នេះហើយរឿងនេះពុំមានសម្ដែងជាឈុតស្នេហាច្រើនពេកទេ ។ រឿងស្នេហ៍ប្រែរូបនេះ ចូលរួមសម្ដែងជាតួអង្គឯកដោយ លោកទេពរិន្ទ ដារ៉ូ និងអ្នកស្រីឌី សាវ៉េត (រូបខាងលើ) ។
ការជួបគ្នាសាជាថ្មីរវាងស្រីមេម៉ាយម្នាក់ និងពោះម៉ាយម្នាក់ (ឌី សាវ៉េត និងទេព រិន្ទដារ៉ូ) បានបង្កើតបានជាអារម្មណ៍ស្នេហាថ្មីមួយដែរ ដែលពួកគេចង់យកគ្នាជាប្ដីប្រពន្ធ ប៉ុន្តែវគ្គសំខាន់ក្នុងរឿងនេះ ត្រូវបានរារាំងដោយកូនស្រីរបស់អ្នកស្រីឌី សាវ៉េត គឺគេពុំពេញចិត្តនឹងស្នេហាមួយនេះទេ ព្រោះគេពុំហ៊ានធានាថាតើបុរសចំណាស់ដែលនឹងក្លាយជាឪពុកចុងរបស់នាងនឹងល្អជាមួយម្ដាយនាង និងនាងដែរឬយ៉ាងណា ។
ស្នេហាវ័យចំណាស់នេះ លាតត្រដាងនៅរោងភាពយន្តដែលក្រាញរកស៊ីបញ្ចាំងកុនមួយនារាជធានីភ្នំពេញ គឺរោងភាពយន្តលុច្ស ៕
Wall-E ខែ មេសា 28, 2009
Posted by រដ្ឋ in ភាពយន្ត.25 comments

លោកអ្នកបានមើលរឿងនេះហើយឬនៅ? Wall-E ជារឿងមួយរបស់ Pixar Animation Studios ដែលគេទទួលស្គាល់ថាជារឿងល្អជាងគេសម្រាប់ឆ្នាំ ២០០៨ ។ ខ្ញុំមើលរឿងតុក្កតាច្រើនហើយដោយឡែករឿងនេះខុសពីគេ ជាមនុស្សយន្តសុទ្ធសាធ តែចេះមានស្នេហាដែរ ហាហា …ជាងមនុស្សទៅទៀត ។
ចាក់ដំបូងហាក់ពុំគួរឲ្យចង់មើលទេ តែទ្រាំមើលយូរៗចេះតែជក់ទៅៗ ហើយស្ងើចសរសើររឿងនេះមិនដាច់ពីមាត់តែម្ដង ។ ព្រោះប្រហែលជាវា ក្នុងបែបថ្មីនៃភាពយន្តដែលពុំធ្លាប់មានពីមុន ។ កាយវិការរបស់តួអង្គក្នុងរឿងមិនខុសពីមនុស្សមែនទែននោះទេ ដែលកន្លែងខ្លះយើងមើលហើយយើងដឹង ព្រោះកាយវិការនិងអាម្មណ៍សុទ្ធតែបង្កើតឡើយដោយមនុស្ស ។
ដូចរូបខាងលើចឹង អាអន្ទិតនោះ ពេលឃើញស្រីស្អាតចុះពីឋានសួគ៌ា ក៏តាំងប្លែកភ្នែកចម្លែកអារម្មណ៍ភ្លាម ។ ភាពស្រស់ស្អាត និងបច្ចេកទេសហោះហើររបស់ អ៊ីវ៉ា បានធ្វើឲ្យ វ៉លអ៊ី ដក់ក្នុងចិត្ត (មនុស្សរ៉ូបូចឹងមានបេះដូងដែរ ហាហា) បំភ្លេចមិនបាន ធ្វើយ៉ាងណាឲ្យតែបាននៅជិតស្រស់កល្យានក្ស័យប្រាណមិនរាទេ ។ ថ្ងៃមួយនោះ អ៊ីវ៉ា បានដឹងពីអំពើល្អរបស់ វ៉លអ៊ី នាងរន្ធត់ចិត្តយ៉ាងខ្លាំង ហើយក៏ដឹងថានាងក៏មានចិត្តលើវ៉លអ៊ីដែរ ។ ស្នេហារបស់ពួកគេចាប់ពន្លកក្នុងលំហវេហាដ៏ធំធេងនៃមហាចក្រវាឡ ។
ក្នុងរឿងនេះ បានផ្ដល់តម្លៃយ៉ាងច្រើនដែលយើងអ្នកមើលនឹកស្មានមិនដល់… ។ បើចង់ជ្រាបច្បាស់ សូមអញ្ជើញរកជាវ ឌីវីឌីមើលខ្លួនឯង ឬដោនឡូតតាមឥន្ថឹណិតក៏បាន (បើមានបងប្អូនលក់ឌីស ត្រូវបណ្ដោយខ្ញុំ!!!) ។
Cambodian film fest honors “ Wolf” ខែ មករា 7, 2009
Posted by រដ្ឋ in ភាពយន្ត.9 comments
HONG KONG – Russian movie “ Wolf” (Farkas) took top honors at the second edition of CamboFest film and video festival in Siem Reap, Cambodia.
The festival (Dec 26-29) is an independent, private-sector-funded event inspired by a globalization studies course at Royal University of Phnom Penh. It was organized with the backing of the U.S. embassy in Phnom Penh, ANZ Royal Bank, Digipost and FilmCambodia.
Other ‘Golden Buffalo’ winners included Tim Pek’s “ The red Sense,” named as the best local film and U.S.-Afghanistan “ A Life in Hashistan” directed by Tonya Dreher, selected as the best documentary.
A number of international filmmakers attended the fest including helmers Matthew Jaik (“ Where the Lotus Blooms” ), Ella Pugliese (“ Gigantari” ), Norm Fassbender (“ Not So Cruel, Today” ), and Jamie Cohen (“ Barber of Kigali” ).
Complete Cambofest 2008 winners list
Best feature
“ Wolf” (Farkas) dir. Tamas Toth [Hungary/Russian Federation]
Best short fiction
“ Rebel Song” dir. Simon Arthur
Best feature documentary
“ A Life in Hashistan” dir. Tonya Dreher [U.S./Afghanistan]
Best short documentary
“ Intestines of the Earth” dir. Barbier Olivier
Local Showcase winner
“ The Red Sense” dir. Tim Pek [Cambodia/Australia]
Best universal language
“ Not so Cruel, Today” dir. Norm Fassbender (U.S.)
Best human rights showcase
“ Rhapsodio do Absurdo” dir. Claudia Nunes
Best animation
“ Elegy” dir. Shereen Abdul-Baki.
source: http://varietyasiaonline.com
និទានស្នេហារបស់មនុស្ស និងពស់ ខែ មករា 3, 2009
Posted by រដ្ឋ in ពីនេះពីនោះ, ភាពយន្ត.14 comments
“ ពស់កេងកងៗ នាងនីឲ្យហៅ! ពស់កេងកងៗ នាងនីឲ្យហៅ!” ជាឃ្លាដែលខ្ញុំចាំច្បាស់ជាងគេពីរឿង ពស់កេងកង ក្នុងសៀវភៅរឿងព្រេងខ្មែរមួយ ។ ឲ្យតែនិយាយពីនិទានស្នេហារវាងមនុស្ស និងសត្វពស់ គេតែងនឹកដល់រឿងពស់កេងកងនេះហើយ ។
នៅក្នុងរឿងព្រេងខ្មែរ បើតាមខ្ញុំចាំ ប្រវត្តិរឿងពស់កេងកង ហាក់ដូចជាមានខុសគ្នាដោយសម័យកាល ឬមានវគ្គខុសៗគ្នា ។ កាលពីតូចប្រហែលអានមិនចប់ឬយ៉ាងណា ខ្ញុំចាំត្រឹមមាណព្វជាប្ដីរបស់នាងនី សម្លាប់សាហាយរបស់នាងដែលជាសត្វពស់ ហើយយកសាច់ធ្វើម្ហូបឲ្យនាងឆី ថែមទាំងព្យូរក្បាលពស់ក្បែរផ្ទះបំណងឲ្យនាងឃើញផង ។ ក្រោយមកយល់ថានាងនីមានផ្ទៃពោះ ដែលពុំមែនជាកូនរបស់ខ្លួន មាណព្វបានល្បួងនាងនីដើម្បីសម្លាប់ចោល ដោយនាំទៅងូតទឹកនៅកន្លែងស្ងាត់ រួចហូតដាវប្រល័យសង្ខារគ្រានោះទៅ ។ កូនពស់ជាច្រើន លូនចេញពីផ្ទៃនាងនី ត្រូវបានប្ដីនាងកាប់សម្លាប់ចោលផងដែរ … ។ នេះជានិទានមួយនិយាយពីប្រពន្ធផិតប្ដី ។
ចំណេរក្រោយមកទៀត ខ្ញុំបានអានសៀវភៅរឿងតូចៗ ប្រកបដោយរូបភាព (Comic) ដែលគេបោះពុម្ពលក់តាមតូបសៀវភៅ និងបណ្ណាគារជាដើម ឃើញមានរឿងពស់កេងកងដែរ តែអ្នកនិពន្ធបានសរសេរជាប្រលោមលោក អមដោយរូបផង ខ្ញុំចាំថាពស់កេងកងពេលនោះ គឺជាមនុស្សប្រុស (ប្រហែលជាព្រះរាជបុត្រមួយអង្គ ចាំមិនច្បាស់) បានសុំលាភរិយាខ្លួនទៅល្អាងភ្នំមួយ ហើយបានធ្វើសមាធិរហូតក្លាយជាពស់មួយក្បាលក៏ធំសម្បើម ។ លុះភរិយាតាមរកទាល់តែឃើញ នាងកើតសោកសង្រែងពន់ប្រមាណ ។ ស្វាមីបានត្រឹមវាចាថា ស្នេហ៍អស់និស្ស័យ បងមិនអាចរស់នៅនឹងថ្លៃទៀតឡើយ… (ភ្លេចសាច់រឿងអស់ហើយ) ។ សៀវភៅនេះទំនងភាគច្រើនដកស្រង់ពីសាច់រឿងក្នុងកុនខ្មែរជំនាន់ទសវត្សរ៍ឆ្នាំ ១៩៧០ ដែលកាលនោះរឿងពស់កេងកងមានផលិតជាកុនខ្នាតធំចំនួនពីរភាគ [...] ។
![]()
នៅឆ្នាំ ២០០០ រឿងព្រេងនេះនៅតែជាចំណាប់អារម្មណ៍ពីសំណាក់ផលិតករភាពយន្ត គឺលោក ហ្វៃ សំអាង ។ កូនពស់កេងកង បានក្លាយជាកុនខ្នាតវែងមុនគេបង្អស់បន្ទាប់ពីវិស័យកុននៅប្រទេសខ្មែរកំពុងតែដេកលក់យ៉ាងស្កប់ស្កល់ ។

ចុងឆ្នាំ ២០០៨នេះ ខ្ញុំបានមើលក្នុងវ៉ិបសាយមួយនិយាយពីភាពយន្តថ្មីៗដែលទើបចេញ ។ ឃើញមានរឿងមួយមានលក្ខណៈស្រដៀងនឹងរឿងព្រេងពស់កេងកងទៀតហើយ ដែលផលិតដោយផលិតកម្មព្រះនគរ របស់ថៃ ។ ផ្ទាំងឃោសនាបែបទំនើប និងគួរឲ្យទាក់ទាញជាច្រើនត្រូវបានផ្សព្វផ្សាយ ។ អ្វីដែលសម្គាល់នោះគឺ មានរូបស្ត្រីមានសក់ និងស្បែកពស់ ។ មជ្ឈដ្ឋានអ្នកវិភាគកុននានា យល់ថានេះក៏ជានិទានមួយដែលនិយាយអំពីស្នេហារវាងមនុស្ស និងសត្វពស់ដែរ ហើយគេនឹងនឹកឃើញដល់រឿងព្រេងដ៏ចំណាស់មួយរបស់ខ្មែរដែរ ។








