Category Archives: ពីនេះពីនោះ
ចិត្តស្រីដូចគ្នា(?)
… តែចិត្តស្រីដូចតែគ្នាទេ គ្មាននរណាចង់ដូរសង្សារ មើលតែដូរខោអាវទេ ។ មិនមែនងាយរកមនុស្សដែលខ្លួនស្រលាញ់បានឯណា… អាចមិនខ្វះអ្នកដែលស្រលាញ់ខ្លួនទេ តែអ្នកដែលខ្លួនពេញចិត្តនោះ វាតិចតួចពេក [...]
សួស្ដីឆ្នាំថ្មីចិនយួន
មិនដឹងចិនគេថាម៉េចទេ ធ្លាប់តែឮគេនិយាយ កុងស៊ីហ្វាឆាយ ថាតាមគេទៅ!! ហេហេ អែនីវេ សួស្ដីឆ្នាំថ្មី!!!
ទូរសព្ទដែលខ្ញុំប្រើចុងក្រោយ
ទាន់សម័យគ្រប់សម័យកាល
ចូលរួមកម្មវិធីដ៏រីករាយដើមឆ្នាំ
គិតត្រឹមថ្ងៃនេះ បានធៀបបីហើយ! ២៩-៣០ មករា… បុណ្យកាន់អង្គ (កំពង់ចាម-ម្ចាស់ដើមបុណ្យគឺ មេ) ២៩ មករា ពិធីឡើងផ្ទះថ្មី (បានស៊ីផឹកទៀតហើយ) ០៩ កុម្ភៈ ស៊ីការ (ខេត្តកណ្ដាល) អត់ទាន់បើកប្រាក់ខែទេ ចេញដើមសិន ចាំទូទាត់ក្រោយ!
រកមុខដូចបូស
ពេលនេះទើបដឹងថា ចុងសប្ដាហ៍វាមានន័យយ៉ាងណា ។ ម៉ែអើយ… បន់ឲ្យតែដល់ង៉ៃសៅរ៍-អាទិត្យ ។ មិនចាំបាច់គិតដល់ សប្ដាហ៍ថ្មីនោះមានការងារត្រូវធ្វើអីខ្លះទេ សុំធីបសិនហើយ! ពេលនេះទើបដឹងថា វិកខិនមានតម្លៃប៉ុនណា យីអើ! ជយោ!
ខ្សែកោងពី ២០០៧ដល់២០០៩
ខ្សែកោងដែលបង្ហាញពីការចូលទស្សនា
គឺវាមួយចានទឹក មួយចានគោក
… មានរឿងហើយ ! នៅមានវគ្គបន្ត…
ខ្ញុំយល់សប្តិឆុតណាស់
ខ្ញុំយល់សប្តិឆុតណាស់ ឲ្យតែយល់ឃើញអ្នកណា អ្នកនោះប្រាកដជាមានរឿងហើយ… ហេតុអ្វីរូបភាពដែលមិនដែលបានឃើញ វាកើតក្នុងអារម្មណ៍ពេលដេកលក់ទៅកើត? ក្នុងសៀវភៅខ្លះគេពន្យល់ថា យ៉ាងហោចណាស់ក៏យើងបានគិតឃើញអ្វីៗទាំងនោះបីឬបួនថ្ងៃមុនយល់សប្តិដែរ តែនេះគ្មានទេ វាកើតឡើងឯកឯងតែម្ដង ។ ចាប់តាំងពីខ្ញុំចាប់អារម្មណ៍ថា សុបិនរបស់ខ្ញុំតែងខុសពីធម្មតាមក ខ្ញុំតែងប្រយ័ត្នប្រយែងជានិច្ច ។
រូបថ្ងៃនេះ៖ ពាក់មួកមានរូបបេះដូង
គុណសម្បត្តិពេលពាក់មួក៖ ការពារសុវត្ថិភាព ការពារកម្ដៅថ្ងៃដែលប៉ះស្បែកមុខ កុំឲ្យប៉ូលីសផាកពិន័យ ជួយលើកសម្រស់ខ្លះ បើសិនមួកស្អាត គុណវិបត្តិពេលពាក់មួក៖ ហប់ ពិបាកទុកដាក់ពេលទៅណាម្ដងៗ ព្រោះមានចោរចាំលួច ធ្វើឲ្យក្ដៅក្បាល លទ្ធផលគឺនឹងជ្រុះសក់នៅថ្ងៃណាមួយ ផ្ញើទាំងមួក ទាំងម៉ូតូ បានន័យថាចំណាយx២ មានអ្វីចង់និយាយ និយាយជាមួយ WordPress! haha
តាំងពីថ្ងៃនោះ ឥឡូវស្រណុកហើយ
តាំងពីថ្ងៃនោះ (ថ្ងៃអង្គារ ទី៦ តុលា ២០០៩) នៅអូរឫស្សីម៉ូតូខ្ញុំបែកកង់ ។ មានជាងប៉ះកង់មួយកន្លែងនៅក្បែរផ្សារអូរឫស្សី គឺជិតគ្នានឹងកន្លែងដែលប៉ូលីសចាំផាកអ្នកណាជិះបញ្ចាស់ទិសផ្សារ ។ គាត់គាស់សម្បកមើល ពោះវៀនម៉ូតូរយះ ។ គាត់ឲ្យដូរ ខ្ញុំក៏ត្រូវតែដូរតាមដែរ មិននឹកស្មានថាគាត់បោកប្រាស់សោះ អស់ ១៥,០០០៛ ។ មិនត្រឹមតែប៉ុណ្ណឹងទេ ឆឲ្យខ្ញុំដូរសម្បកទៀត គាត់ថាសម្បកប្រេះហើយ ។ មិនដូរទេ ព្រោះអ៊ុយឡត់… ទ្រាប់ប្រើសិនទៅ ។ បានជាដឹងដោយសារ ល្ងាចថ្ងៃដដែលនោះ ខ្ញុំទៅហាត់ប្រាណនៅស្តាត លុះចេញមកវិញ ព្រះជាម្ចាស់! បែកទៀត! បណ្ដើរមកក្រៅបងម៉ូតូឌុបចិត្តល្អប្រាប់ថា នៅមុខហ្នឹងស្ដាំដៃមានជាងប៉ះ ។ ហេហេ ជាងលើកនេះទំនងណាស់ មិនចេះកោរទេ គាត់គាស់មើល ម៉ែអើយ! រយះខ្លាំងជាងអាពោះវៀនចាស់ផន់ខ្ញុំទៅទៀត គឺរយះដូចគេវះនឹងចុងកំបិតចុងស្រួចដ៏មុតថ្លាមួយអ៊ីចឹង ។ គាត់ប្រាប់ថា ពោះវៀនហ្នឹងអាអន់ទេ ដូរកន្លែងគាត់ទៅមានអាល្អ ។ ពោះវៀនរយះនោះ គាត់ថាតម្លៃត្រឹមតែ ៦,០០០៛ ទៅ ៧,០០០៛ប៉ុននោះឯង ។ ឆ្ងល់ណាស់ ជាងពីព្រឹកធ្វើអ៊ីចឹង សង្ឃឹមថាមានគេចូលប៉ះទៀតឬអត់ហ្ន៎ ។ ខ្ញុំត្រូវអស់ ១៥,០០០៛ទៀតល្ងាចនោះ ។ មិនទាន់ចប់ទេ កម្មពៀររឿងម៉ូតូ ខ្ញុំជំនាញហើយ ។ ប្រហែលជាធ្លាយទៀត មិនដឹង …



Khmer Dictionary

Recent Comments