Category Archives: ផ្សេង​ៗ

រឿង​ចម្លែក​ៗ​កើត​នៅ​តាម​សង្កាត់​ស្រុក​ខ្មែរ

មិន​មែន​ជា​រឿង​ថ្មី​ទើប​កើត​ឡើង​ទេ ការ​រឹប​អូស​ម៉ាស៊ីន​ផ្សេង​ៗ ខណៈ​ពេល​ដែល​អាជ្ញាធរ​ចុះ​បង្ក្រាប​ហាង​បម្រើ​សេវាកម្ម​ឥន្ថឹណិត ដែល​មាន​រូបភាព និង​វីដេអូ​អាសអាភាស តែ​គេ​ឃើញ​មាន​កើត​មាន​យូរ​ៗ​ម្ដង ។ អាន​បន្ថែម​ពី លោក​វិចិត្រ កាល​នោះ​មាន​រឿង​មួយ​តំណាល​ថា យុវជន​ម្នាក់​រក​ស៊ី​បញ្ចូល​បទ​ភ្លេង និង​ខារ៉ាអូខេ​ក្នុង​ទូរស័ព្ទ​ដៃ ។ ថ្ងៃ​មួយ​ព្រលឹម​អុល លោក​ពូ​ម្នាក់​កើត​ចិត្ត​អផ្សុក​ចង់​បញ្ចូល​ខារ៉ាអូខេ​ក្នុង​ទូរស័ព្ទ​ដៃ​គាត់ ក៏​បាន​ទៅ​រក​យុវជន​អ្នក​បញ្ចូល​បទភ្លេង​នោះ ។ ឆ!ឆ! ក្មួយ​មាន​រឿង​សិច​ទេ? ដាក់​ឲ្យ​ពូ​ពីរ​បី​រឿង​ម៉ោ… ហាហា [...] មួយ​សន្ទុះ​ក្រោយ​មក បើ​យើង​ក្រឡេក​ពី​ចម្ងាយ ឃើញ​ថា​មាន​រថយន្ត​មួយ​គ្រឿង​ដឹក​ម៉ាស៊ីន​កុំព្យូទ័រ​កំលោះ​នោះ​ទៅ​បាត់ ខាន​បាន​រក​ស៊ី ខ្សោះ​អង្ករ​ច្រក​ឆ្នាំង​ពី​ថ្ងៃ​នោះ​ទៅ… ។ បើ​ចង់​លោះ យក ៥០០ដុល្លារ​ទៅ!!! ឡ! សុខ​ចិត្ត​យក​ ៥០០ ទិញ​ម៉ាស៊ីន​ថ្មី លែង​ហ៊ាន​ដាក់​រឿង​ឲ្យ​ពូ​ឯង​ចាប់​ទៀត​ហើយ ។ ប្រទេស​ខ្មែរ​ ជា​ប្រទេស​នីតិរដ្ឋ… មិន​ដឹង​ថា​សង្កាត់​ដែល​អ្នក​រស់​នៅ​យ៉ាង​ម៉េច​ទេ តែ​នៅ​សង្កាត់​ដែល​ខ្ញុំ​រស់​នៅ ការ​អនុវត្តន៏​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ឃើញ​ថា អាជ្ញាធរ​បាន​និង​កំពុង​ប្រឹង​ប្រែង​សម្បើម​ណាស់ ដើម្បី​សរ​ឲ្យ​ឃើញ​ថា ស្រុក​ខ្មែរ​យើង​ត្រូវ​ព្រួត​ដៃ​គ្នា​ពង្រឹង​ច្បាប់​នានា​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង ប្រសិន​បើ​មាន​ចន្លោះ​ប្រហោង ។ យុទ្ធ​សាស្រ្ត​ថ្មី ដែល​អស្ចារ្យ​និង​ស័ក្តិសម​បំផុត​សម្រាប់​បង្ក្រាបអ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​ងាយ​ៗ ដូច​យ៉ាង​ដាក់​កញ្ចក់​ទោចក្រយានយន្ត និង​ពាក់​មួក​សុវត្តិភាព​ជាដើម ។ យុទ្ធសាស្ត្រ​ថ្មី​នោះ គ្មាន​អ្វី​ក្រៅ​ពី​ជិះ​ម៉ូតូ​ធំ​ប្រដេញចាប់ ទាំង​ក្មេង​ទំនើង ចាស់​ទំនើង​អី​នុះ!!! ដល់​ណា​ក៏​ដោយ​ឲ្យ​តែ​ចាប់​បាន ដេញ​ដល់​ផ្ទះ ចាប់​ដល់​ផ្ទះ ទើប​ការ​ចុះ​បង្ក្រាប​មាន​ប្រសិទ្ធភាព ។ នេះ​ជា​យុទ្ធសាស្រ្ត​ស្រដៀង​នឹង​ការ​តាម​ចាប់​ចោរ​ដែល​អាជ្ញាធរ​តែង​តែ​ប្រើ​ក្នុង​ករណី​ប្លន់ ឬ​តាម​ចាប់​ជនល្មើស​ផ្សេងៗ ។ …

អានបន្ត »

Repost: ស្រី​ខ្មែរ​ទៅ​វត្ត

ឲ្យ​តែ​ចូល​ដល់​រដូវ​បុណ្យ​ទាន​ម្ដង​ៗ យើង​នឹង​ឃើញ​សម្រស់​នារី​ខ្មែរ​​​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​ការ​ស្លៀក​ពាក់​ស្អាត​បាត​បែប​ប្រពៃ​ណី​ខ្មែរ​យួរ​ស្រាក់​ទៅ​វត្ត​មិន​ខាន ។ ហេតុ​ដូច​នេះ​ហើយ កំលោះ​ដូច​ជា​ពួក​យើង មិន​បណ្ដែត​បណ្ដោយ​ភ្នែក មិន​មើល​បាន​ឡើយ ព្រោះ​ជា​ឱកាស​កម្រ​ដែល​បាន​ឃើញ​នារី​ខ្មែរ​តែង​ខ្លួន​ម្ដង​ៗ ថា​វា​ប្លែក​យ៉ាង​ណា ។ សម្រាប់​ខ្ញុំ មិន​ថា​តាម​ផ្លូវ តាម​ណា​តាម​ណី​ទេ ឲ្យ​តែ​បាន​មើល​ខ្ញុំ​ស្រលាញ់​ណាស់ មើល​មិន​ចង់​ដាក់​ភ្នែក​ទេ ព្រោះ​ស្អាត​ពេក​ទាំង​កូន​ខ្មែរ​សុទ្ធ ទាំង​កូន​កាត់​ចិន ។ ជា​ពិសេស​ក្នុង​ឱកាស​បាន​ជូន​អ្នក​ម្ដាយ​ទៅ​ទី​អារាម ខ្ញុំ​មិន​ព្រម​ឡើង​​សាលា​ឆាន់ ឬ​ព្រះ​វិហារ​អី​ទេ សុខ​ចិត្ត​នៅ​ចាំ​គាត់​នៅ​ខាង​ក្រៅ​ព្រោះ​បាន​មើល​គេ​ដើរ… គ្រា​នេះ សូម​អញ្ជើញ​កំសាន្ត​តាម​រយៈ​បទ​ចម្រៀង​ប៉ុន្មាន​បទ​ខាង​ក្រោម​ដោយ​មេត្រី ។ កូន​អើយ!​ភ្ជុំ​បិណ្ឌ ផ្កា​កំពីង​ពួយ ផ្ទះ​បង​ឆ្ងាយ​វត្ត រដូវ​ភ្ជុំបិណ្ឌ ស្រី​ខ្មែរ​ទៅ​វត្ត សែន​ជូន​ដំណើរ

អានបន្ត »

Spam ចម្លែក​ដ៏​គួរឲ្យ​សង្វេគ

កំពុង​តែ​ពិបាក​ចិត្ត​ផង បើក​មើល​វិចារណ៍​មក​ឃើញ Spam មួយ​នេះ​យ៉ាង​ចម្លែក មិន​ដឹង​មក​ពី​ខាង​ណា​ទេ ។ គាត់​អស់​ក្ដី​សង្ឃឹម​ក្នុង​ឆាក​ជីវិត​ហើយ តើ​មាន​អ្នក​ណា​ជួយ​គាត់​បាន​ទេ? NATION RELIGIONS KING Appeal to humanitarian Subject:Request for humanitarian in local and oversea to support the fund who take care of hemodialise of broken groin for Mr VAR VETHYEAR.If you want to help me.please sent money for me following address direct : Reason :My name Mr VAR VETHYEAR …

អានបន្ត »

មាន​គេ​​បាញ់​មនុស្ស​​ស្លាប់​ក្បែរ​វត្ត​បទុម

ល្ងាច​មិញ​ម៉ោង​ជាងប្រាំពីរ​ទៅ​ហើយ ខ្ញុំ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ដើម្បី​យក​ខ្យល់​អាកាស ព្រោះ​ដេក​នៅ​ផ្ទះ​ចេះ​តែ​ឈឺ​ក្បាល ក៏​ចេញ​រក​អី​ញ៉ាំ​រួច​ក៏​ហួស​មើល​គេ​ឯង​ម្រ៉ង​ទៅ ។ ដំបូង​ខ្ញុំ​មាន​ដឹង​ឯណា មនុស្ស​ជុំ​ៗ​ហើយ​ចរាចរណ៍​ស្ទះ​ផ្លូវ​ក្បែរ​វត្ត​បទុម​ហ្នឹង គិត​ថា​ថ្ងៃ​អាទិត្យ​ចឹង​ផ្លូវ​ស្ទះ​ជា​រឿង​ធម្មតា​ទេ ចេះ​តែ​បញ្ជ្រៀត​គេ​ជិះ​ហួស​ទៅ​ដោយ​មិន​ចាប់​អារម្មណ៍​ស្អី​សោះ ។ ពេល​ដល់​ផ្ទះ ឮ​អ្នក​ជិត​ខាង​គេ​ទើប​មក​ពី​ដើរ​លេង​មាត់​ទន្លេ​ដែរ​ជជែក​គ្នា​ពី​រឿង​បាញ់​បោះ​អែណាអែណី ខ្ជិល​ស្ដាប់ ។ ទៅ​ងូត​ទឹក​ បិទ​ភ្លើង​ដេក (ដេក​មាន​លក់​ឯណា ពី​ម៉ោង​៨កន្លះ​រហូត​ទៅ​ដល់​អាធ្រាត្រ ព្រោះ​តែ…) ។ ប្រហែល​ជា​អ្នក​ដែល​បាន​ស្ដាប់​អាស៊ីសេរី​ពី​យប់​មិញ ដឹង​រឿង​ហើយ​មើល​ទៅ ព្រោះ​ឮគេ​និយាយ​ថា​មាន​ផ្សាយ​ទាន់​ហេតុការណ៍​ណាស់ ។ រឿង​រ៉ាវ​គ្រាន់​តែ​ឡាន​ប៉ះ​ម៉ូតូ​ហ្នឹង​ឯង អ្នក​បាន​ឃើញ​ហេតុការណ៍​និយាយ​ថា អ្នក​ស្លាប់​មិន​ជា​ចាស់​ទេឯ​អ្នក​និយាយ​ត​គ្នា​តាម​ព័ត៌មាន​ថា​អ្នក​ស្លាប់​ គឺ​ជា​កូន​អ្នក​តំណាង​រាស្ត្រ​អី​ផងហ្ន៎ ។ មិន​និយាយ​គ្នា​ស្រួល​បួល​ ប្រទាញ​ប្រទង់ៗ អ្នក​ដែល​ជិះ​ម៉ូតូ​រាង​ចំណាស់​ក្បាល​ឆក​ដែរ​ដក​កាំភ្លើង​ទៅ​ផ្អឹប​នឹងពោះបង​ស្ទាវ ប៉ច ចប់! អេវំ​ទៅ ។ ការ​ពិត​កន្លែង​ដែល​ខ្ញុំ​ឃើញថាស្ទះ​នោះ ទើប​មាន​រឿង​សោះ ស្មាន​តែ​វា​ស្ទះ គេ​ដើរ​លេង​ថ្ងៃ​អាទិត្យ ។ ចឹង​ហើយ​ចេះ​តែ​ប្រដៅ​គ្នា​ទៅ ឃើញ​គេ​ជិះ​ឡាន​ស្អាត​ៗកប់​ស៊េរី​អី វែក​ផ្លូវ​ឲ្យ​គាត់​ទៅ​តែ​គាត់​ទៅ សូម្បី​ប៉ូលីស​តាម​ផ្លូវ​មិន​ហ៊ាន​ក្អក​ផង​គ្រាន់​តែ​ឃើញ​ឡាន ហាហា រាស្ត្រ​នៅ​ដោយ​រាស្ត្រ មិន​រាស្ត្រ​នៅ​ដោយ​មិន​រាស្ត្រ ៕

អានបន្ត »

វីដេអូ​ថ្មី​រឿង៖ ស្នេហ៍​ប្រែ​រូប

ប៉ុន្មាន​រយៈ​នេះ ហាក់​ដូច​ជា​ពុំ​មាន​នរណា​សូវ​ខ្វល់​ពី​កុន​ខ្មែរ កុន​ខ្មោច​អី​ទេ​មើល​ទៅ ព្រោះ​គេ​ដឹង​ថា​វា​បះ​ដៃ​បះ​ជើង​ទៅ​ហើយ តែ​គេ​បែរ​ល្បី​ខ្សែ​វីដេអូ​ភាគ​តាម​កញ្ចក់​ទូរទស្សន៍​ទៅ​វិញ ដែល​ល្បី​នោះ មិន​ដឹង​ល្បី​ម៉េច​ទេ លាន់​ឮ​តែ​ពី​មាត់​មួយ​ទៅ មាត់​មួយ​ថា​មើល​មិន​កើត សម្ដែង​ឆ្កួត​ៗ​ជាដើម ក្រៅ​ពី​នេះ​មាន​អ្នក​ខ្លះ​ជេរ​អ្នក​និពន្ធ និង​អ្នក​ដឹក​រឿង​ទៀត​ក៏​មាន ។ ថ្ងៃ​នេះ​សូម​លើក​រឿង​មួយ ដែល​ជា​ខ្សែ​វីដេអូ​ដែល​ទើប​ថត​ចប់​សើម​ៗ​នៅ​ខែ​មុន​នេះ គឺ​រឿង​ស្នេហ៍​ប្រែ​រូប​របស់​លោក គង់ សុភី អ្នក​និពន្ធ និង​ដឹក​នាំ​រឿង ។ រឿង​នេះ​និយាយ​ពី មិត្ត​ភក្តិ​ដែល​បែក​គ្នា​យូរ​ហើយ ហើយ​ដែល​មាន​គូ​ស្រករ​តែ​រៀង​ខ្លួន​ហើយ​នោះ ប៉ុន្តែ​ជីវិត​របស់​ពួក​គេ​ទាំង​ពីរ​បាន​ក្លាយ​ជា​ពោះ​ម៉ាយ និង​មេម៉ាយ ។ ជា​ខ្សែ​រឿង ដែល​ស្ដែង​ពី​ស្នេហា​វ័យ​ចំណាស់ ហើយ​ក៏​ឆ្លុះ​បញ្ចាំង​ផង​ដែរ​ពី​ការ​អប់រំ​មនុស្ស​ទូទៅ​ក្នុង​សង្គម ដូច្នេះ​ហើយ​រឿង​នេះ​ពុំ​មាន​សម្ដែង​ជា​ឈុត​ស្នេហា​ច្រើន​ពេក​ទេ ។ រឿង​ស្នេហ៍​ប្រែ​រូប​នេះ ចូល​រួម​​សម្ដែង​ជា​តួ​អង្គ​ឯក​ដោយ លោក​ទេពរិន្ទ ដារ៉ូ និង​អ្នក​ស្រី​ឌី សាវ៉េត (រូប​ខាងលើ) ។ ការ​ជួប​គ្នា​សាជា​ថ្មី​រវាង​ស្រី​មេម៉ាយ​ម្នាក់ និង​ពោះម៉ាយ​ម្នាក់ (ឌី សាវ៉េត និង​ទេព រិន្ទដារ៉ូ) បាន​បង្កើត​បាន​ជា​អារម្មណ៍​ស្នេហា​ថ្មី​មួយ​ដែរ ដែល​ពួក​គេ​ចង់​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ប៉ុន្តែ​វគ្គ​សំខាន់​ក្នុង​រឿង​នេះ ត្រូវ​បាន​រារាំង​ដោយ​កូន​ស្រី​របស់​អ្នក​ស្រី​ឌី សាវ៉េត គឺ​គេ​ពុំ​ពេញ​ចិត្ត​នឹង​ស្នេហា​មួយ​នេះ​ទេ ព្រោះ​គេ​ពុំ​ហ៊ាន​ធានា​ថា​តើ​បុរស​ចំណាស់​ដែល​នឹង​ក្លាយ​ជា​ឪពុក​ចុង​របស់​នាង​នឹង​ល្អ​ជាមួយ​ម្ដាយ​នាង និង​នាង​ដែរ​ឬ​យ៉ាង​ណា ។ ស្នេហា​វ័យ​ចំណាស់​នេះ លាត​ត្រដាង​នៅ​រោង​ភាពយន្ត​ដែល​ក្រាញ​រក​ស៊ី​បញ្ចាំង​កុន​មួយ​នា​រាជធានី​ភ្នំពេញ គឺ​រោង​ភាពយន្ត​​លុច្ស ៕

អានបន្ត »

ថ្ងៃ​នេះ​ថ្ងៃ​ស្អែក​ប្រឡង​បាក់ឌុប

កាល​បរិច្ឆេទ​ប្រឡង​បញ្ចប់​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ទុទិយភូមិ​ឆ្នាំ​២០០៩ គឺ​ចាប់​ផ្ដើម​ពីថ្ងៃនេះ​តទៅ និង​ថ្ងៃបន្ត​បន្ទាប់ ។ សូម​ជូនពរ​សិស្សានុសិស្ស​ទាំង​អស់​ សំណាង​ល្អ​គ្រប់​ៗ​គ្នា…

អានបន្ត »

អប្សរ​ហង្សមាស​​មាន​បញ្ហា

បង​ប្អូន​អ្នក​ស្នេហា​ចម្រៀង​សម័យ​ប្រហែល​ជា​ដឹង​ហើយ​ថា ថ្មីៗ​នេះ​ក្រុម​ហ៊ុន​រស្មីហង្សមាស​ទើប​ចេញ​ស៊ីឌី​ថ្មី​មួយ​ចំនួន ដែល​ក្នុង​ចំណោម​នោះ បទ​ចម្រៀង​មួយ​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​យុវវ័យ​ខ្លាំង​បំផុត​នោះ គឺ​បទ Nobody ដែល​ច្រៀង​ដោយ​បុប្ផា​ទាំង​៤​ទង​ប្រចាំ​ហង្សមាស ដែល​មជ្ឈដ្ឋាន​ខាង​ក្រៅ​គេ​ហៅ​ថា RHM Angels នោះ ។ បទ Nobody របស់​ក្រុម​ហ៊ុន​កូរ៉េ​ល្បី​ឈ្មោះ​មួយ JYP Entertainment ដែល​ច្រៀង​ដោយ​ក្រុម Wonder girls កំពុង​មាន​ភាព​ល្បី​ល្បាញ​នៅ​អាស៊ី​យើង​នេះ ហើយ​មិន​មែន​មាន​តែ​បទ​នេះ​មួយ​ទេ គឺ​មួយ​អាល់ប៊ុម​សុទ្ធ​សឹង​ជា​បទ​ពីរោះ​ៗ​របស់​គេ​មែន ខ្ញុំ​ក៏​បាន​ស្ដាប់​ប៉ុន្មាន​បទ​ហើយ​ដែរ ។ ក្នុង​អាល់ប៊ុន​នោះ ខ្ញុំ​ចូលចិត្ត​បទ Saying I Love You ជាង​គេ ។ ខ្ញុំ​ទើប​អាន​ព័ត៌មាន​ព្រឹក​មិញ​នេះ គេ​សរសេ​រថា​តំណាង​ក្រុម​ហ៊ុន JYP មាន​គម្រោង​លើក​បញ្ហា​នេះ​មក​និយាយ​ជាមួយ​ភាគី​ដែល​លួច​ចម្រៀង​របស់​គាត់ ។ មិន​មែន​មាន​តែ​កម្ពុជា​មួយ​ទេ សូម្បី​នៅ​ស្រុក​ថៃ និង​ស្រុក​គេ​ដទៃ​ៗ​ទៀត​ក៏​បាន​លួច​ចម្លង​បទ​ល្បីៗ​ពី​ក្នុង​អាល់ប៊ុម​ហ្នឹង​ដែរ ។ គាត់​ចង់​ឲ្យ​ដឹង​ថា តើ​អា​កម្មសិទ្ធ​បញ្ញា​ហ្នឹង​វា​យ៉ាង​ម៉េច បាន​ជា​មាន​គេ​ហ៊ាន​ចម្លង​ដោយ​គ្មាន​ការ​អនុញ្ញាត ។ បទ​ Nobody នេះ​ត្រូវ​បាន​ក្រុម​ហ៊ុន​ហង្សមាស​លើក​មក​ធ្វើ​ជា​កម្មវិធី​ពិសេស​មួយ​ក្នុង​ឱកាស​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ដែល​ទើប​កន្លង​ទៅ​ពី​ខែ​មុន ។ ហេហេ ខ្ញុំ​ក៏​បាន​ទៅ​មើល​ដែរ កញ្ញា​ៗ​រាំ​ស្អាត​ណាស់ តែ​ស្ដាប់​ពុំ​សូវ​បាន​ព្រោះ​អង្គុយ​មើល​ឆ្ងាយ​ពេក ។

អានបន្ត »

បើក​ឆាក​កម្ពុជា​ចាញ់​សិង្ហបុរី ០ ទល់ ៥

SINGAPORE: Singapore wants to make history by winning the ASEAN Football Federation Cup for the third successive time. And the Lions got off to a good start, beating Cambodia 5-0 in their opening tie at the Gelora Bung Karno Stadium in Jakarta. Singapore was the clear favourite to score and Aleksander Duric came close in …

អានបន្ត »

វិញ្ញាណ​ក្រហម​នៅ​សៀមរាប

កាល​បើ​ពុំ​ទាន់​បាន​មើល​រឿង​នេះ​ទេ ខ្ញុំ​នៅ​តែ​មិន​អស់​ចិត្ត​ឡើយ ។ ព័ត៌មាន​មួយ​ធ្វើ​ឲ្យ​រសើប​ចិត្ត​ខ្ញុំ​នោះ គឺ​កុន​នេះ​ទីបំផុត​នឹង​មក​ដល់​ស្រុក​ខ្មែរ​ទាល់​តែ​បាន ។ ប្រហែល​ ឬ​ពិត​ណាស់​ដែល​សេរីភាព​កុន​ខ្មែរ​មិន​ទាន់​ត្រូវ​បាន​ផ្ដល់​តម្លៃ ។ ថ្ងៃ​មួយ ខ្ញុំ​បាន​អាន​ព័ត៌មាន​មួយ និយាយ​ថា​រដ្ឋាភិបាល​ខ្មែរ នឹង​និយាយ​ថា “ទេ” រាល់​ភាពយន្ត​ណា​ដែល​ទាក់ទង​របប​ខ្មែរ​ក្រហម ។ បើ​ច្នោះ​ខ្ញុំ​បាន​គិត​ថា​លែង​រំពឹង​បាន​មើល​រឿង​កុន​បែប​ចឹងៗ​ទៀត​ហើយ ។ តើ​វា​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​មិន​អាច​បញ្ចាំង​បាន​នៅ​ស្រុក​ខ្មែរ? ឬ​ក៏​និយាយ​មិន​ត្រូវ​គ្នា… ចុង​ឆ្នាំ​នេះ ខេមបូហ្វេស រៀបចំ​មហោស្រព​ភាពយន្ត វីដេអូ លើក​ទី២​នៅ​ខែត្រ​សៀមរាប ទឹកដី​អង្គរ​ដ៏​បវរ​នៃ​ប្រទេស​កម្ពុជា ។ ភាពយន្ត​អន្តរជាតិ​សម្បូរណ៍​បែប​នឹង​បញ្ចាំង​ទីនោះ អាន​កម្ម​វិធី ទាំង​ស្រុង ។ ស្ដាយ​ដែរ ដែល​មិន​មែន​បញ្ចាំង​នៅ​ភ្នំពេញ ។ វិញ្ញាណ​ក្រហម ផលិត​នៅ​ប្រទេស​អូស្ត្រាលី ដោយ​លោក ធីម ប៉ិក បាន​ទទួល​ការ​គាំទ្រ​មិន​ត្រឹម​តែ​មួយ​លើក​ទេ នៅ​អូស្ត្រាលី ។ តើ​វា​គួរ​ឲ្យ​កោត​សរសើរ​ដែរ​ទេ ដែល​កូន​ខ្មែរ​មាន​គំនិត​បង្កើត​កុន​ទំនើប​ល្អ ។ ខ្ញុំ​អត់​ថា​អី​ថា​វ៉ាន់​ទេ គ្រាន់​តែ​ចង់​មើល​កុន​ខ្មែរ​ល្អ​ៗ​ប៉ុណ្ណោះ បើ​គេ​ថា​រឿង​នេះ​មិន​គួរ​បង្ហាញ​មុខ​ក្នុង​ស្រុក​ខ្មែរ ឬ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សតិ​អារម្មណ៍​ប្រជាជន​ក្រៃ​ណា ក៏​មិន​ថ្វី… ចឹង​ទេ ឲ្យ​កុន​ខ្មែរ​គេង​មួយ​ស្របក់​ចុះ ។ តែ​ក៏​មិន​អស់​សង្ឃឹម​ដែរ ព្រោះ​គាត់ …

អានបន្ត »

គេ​ព្រី​ស៊ីម ០៩៧ ហ្ន៎

ព្រឹក​ពី​ម្សិល​នេះ ខ្ញុំ​បាន​ទៅ​សាខា​វៀតតែល នៅ​​ជិត​ស្តុប​ទេពផន​ជាមួយ​ភឿន ។ ០៩៧ ហ្នឹង​គេ​មាន​កម្មវិធី​ចែក​ស៊ីម​​មិន​គិត​ថ្លៃ​សម្រាប់​ស្ទូដិនចំនួន ១០០.០០០ ស៊ីម​ឯណោះ គេ​ហៅ​ថាកម្មវិធី Met4Ever ។ និយាយ​អ៊ីចឹង​មាន​បង​ប្អូន​ណា​ បាន​ទិញ ឬ​បើក​ស៊ីម​ហ្នឹង​ហើយ​ឬ​នៅ? កិកិ អី​ក៏​សម្បូរណ៍​សេវា​ម៉េះ​ទេ… បើ​តាម​សង្កេត​មើល​ទៅ​ក្រុម​ហ៊ុន​នេះ​ខុស​គេ មុន​នឹង​បើក​ដំណើរ​ការសេវា​របស់​ខ្លួន គេ​រាយ​អង់តែន​ចាប់​តាំង​ពី​ទីក្រុង​អំពេញ​ រហូត​ដល់​ខេត្ត​ក្រុង​នានា​រួច​ជា​ស្រេច ប្រើ​ពេល​អស់​ខ្ទង់​ប្រហែល​ ៣​ឆ្នាំ​ឯណោះ មិន​ដូច​ក្រុម​ហ៊ុន​មុន​ដែល​ទើប​បើក​សើម​ៗ​នេះ​ទេ ដែល​គេ​ដាក់​ឲ្យ​ប្រើ​តែ​អ្នក​អំពេញ​មុន ។ ស៊យ​វិន ទៅ​ម្សិល​គេ​ថា​ធើ​អត់​ទាន់​ហើយ… ចឹង​ចាំ​យូរ​តិច​ចាំ​ញ៉ុម​មក៍​យក​ម្ដង​ទៀត​ចែ​អឺយ  ——— 097 is coming?

អានបន្ត »

តាមដាន

Get every new post delivered to your Inbox.

Join 30 other followers