Category Archives: កំណត់​ចាស់ៗ

នឹក​គួរសម…

មក​ដល់​អ្នក​អាន​គ្រប់​រូប មាន​អារម្មណ៍​ថា​នឹក​ដល់​ហើយ ខាន​ចូល​មក​អើត​ Blog ជាង​ម៉ា​អាទិត្យ! មើល​ចុះ​មិត្រ​ៗ​​បង​ប្អូន​ទាំង​ឡាយ​មាន​ព័ត៌មាន​ថ្មី​ៗ​ប្លែក​ៗ ខ្ញុំ​ខំ​មក​តាម​ដាន​សឹង​មិន​ទាន់ ។ ពេល​នេះ រដ្ឋ​ចាំង-អ៊ីកុ ត្រឡប់​មកវិញ​ហើយ  និយាយ​ទៅ​តាំង​ពី​ថ្ងៃ​ទៅ​លេង​អ៊ិនតាណែត​ប៉ាតទី នៅ​ផ្សារ​សុវណ្ណា​មក៍ មាន​អារម្មណ៍​ថា​អត់​សូវ​សប្បាយ​ចិត្ត ព្រោះមិន​ស្រួល​ខ្លួន​ជាប់​ប៉ុន្មាន​ថ្ងៃ ។ ឥឡូវ​មុខ​រីក​វិញ​ហើយ … មក​ចាំ​អាប់​ដេត​blog ដ៏​រញ៉េរញ៉ៃ​នេះ ឲ្យ​មានភាព​សប្បាយ​រីករាយ​ដល់​ប្រិយមិត្រផង ណា​មួយ​ក៏​បាត់​អផ្សុក​ដែរ អើត​អ្នក​នេះ បន្តិច​ អើត​អ្នក​នោះ​បន្តិច គ្រាន់​​ឆា​ឆៅ​គេ ឲ្យ​គេ​ជីបអូចៗ​លេង… ។ ភ្នំពេញ ២៩ ឧសភា ២០០៨ រដ្ឋ​ចាំង​អ៊ីកុ  (ហៅ​ឈ្មោះ​បែប​ជប៉ុន​ចឹង​ទៅ ម្យ៉ាង​ដែរ រ៉ូស៊ឹ​ចាំង-អ៊ីកុ ហាហាហាខ្មាស​គេ​ណាស់)

អានបន្ត »

សំឡេង

សំឡេង​ជា​ភាវៈ​អរូបិយ​មួយ​ដែល​យើង​មិន​អាច​មើល​ឃើញ មិន​អាច​ចាប់​កាន់​បាន តែ​យើង​អាច​ឮ​ដោយ​ត្រចៀក​របស់​យើង ។ តែ​ចំពោះ​ខ្ញុំ ពេល​ខ្លះ​ហាក់​ដូចជា​អាច​មើល​ឃើញ​សំឡេង​ទាំង​នោះ ។ តើ​វា​ជា​សំឡេង​អ្វី​ទៅ? ខ្ញុំ​សរសេរ​ចេញ​នេះ​ដើម្បី​ឲ្យ​ធូរ​អារម្មណ៍​ខ្លះ តែ​មិន​ទាមទារ​ឲ្យ​ព្យាយាម​យល់​ពី​សំឡេង​នោះ​ឡើយ ព្រោះ​វា​ជា​សំឡេង​ប៉ុណ្ណោះ ។ សំឡេង ជា​អ្វី​ម្យ៉ាង​ដែល​គួរ​ឲ្យ​ខ្លាច​ណាស់ … ខ្ញុំ​ចង់​គេច​ពី​វា​ តែ​នៅ​តែ​មិន​អាច​គេច​បាន ។ សំឡេង តាម​លោង​បន្លាច​ខ្ញុំ​គ្រប់​ពេល ពេល​ដែល​ខ្ញុំ​គិត​ដល់​វា ។ តែ​បើ​ខ្ញុំ​មិន​គិត​ពី​វា​ក៏​មិន​ថ្វី​ដែរ តែ​សំឡេង​បាន​បង្ខំ​ឲ្យ​ខ្ញុំ​ឃើញ​រូបរាង​នៃ​សំឡេង ។ សំឡេង​ទាំង​នោះ​ហាក់​ដូច​ជា​ចង់​បាន​អ្វី​ពី​ខ្ញុំ​អ៊ីចឹង… ខ្ញុំ​មិន​បាន​យល់​សបិ្ត​អាក្រក់​ទេ​ពេល​នេះ កុំ​យល់​ច្រឡំ​អី ។ ឥទ្ធិពល​សំឡេង​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ខ្ញុំ​មែន​ទែន! ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ពេល​ដែល​បាន​ឮ​សំឡេង ហើយ​ខ្ញុំ​ឈឺ​ក្បាល​ គិត​អ្វី​ក៏​មិន​ចេញ ទាល់​តែ​ខ្ញុំ​ដើរ​គេច​ទើប​បាន​ស្បើយ​ខ្លះ … ពេល​ខ្លះ ទោះ​សំឡេង​នោះ​គ្មាន​ទាក់ទង​អ្វី​នឹង​ខ្ញុំ តែ​ពេល​បាន​ឮ ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​សប្បាយ​ចិត្ត អារម្មណ៍​មិន​ល្អ ។ ខ្ញុំ​ចូលចិត្ត​ភាព​ស្ងប់​ស្ងាត់ តែ​ខ្ញុំ​មិន​ស្អប់​សំឡេង​តន្ត្រី​ទេ ។ ហេតុ​អ្វី​ក៏​អ្នក​ខ្លះ ចូលចិត្ត​បន្លឺ​សំឡេង​ដែល​គួរ​ឲ្យ​ខ្លាច? តែ​អ្នក​ខ្លះ​ធ្វើ​ឲ្យ​មាន​សំឡេង​ដោយ​មិន​ដឹង​ខ្លួន មិន​បាន​គិត​ថា​សំឡេង​នោះ​ប៉ះ​ពាល់​ដល់​អារម្មណ៍​គេ​នោះ​ទេ ជួនកាល​វា​អាច​ជា​ចេតនា​ដោយ​ប្រយោល បើ​ខ្ញុំ​គិត ។ សំឡេង​នៃ​ការ​ធ្លាក់ បែក ទង្គិច …នេះ​ជា​ឧទាហរណ៍​នៃ​សំឡេង​មួយ​ចំនួន​តូច​ប៉ុណ្ណោះ និយាយ​ឲ្យ​ចំ​ទៅ គឺ​សំឡេង​គ្រប់​បែប​យ៉ាង​ដែល​ខ្ញុំ​យល់​ថា​ខ្លួន​ឯង​មិន​ចង់​ឮ ខ្ញុំ​ស្អប់​សំឡេង​ដែល​ខ្ញុំ​ស្អប់ មិន​ចង់​ឮ​សំឡេង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត… ។ ខ្ញុំ​យល់​ថា​នេះ​គ្រាន់​តែ​អត្ថបទ​តូច​មួយ​ដែល​ខ្ញុំ​ចង់​សរសេរ ដែល​វា​មិន​គ្រាន់​តែ​ជា​សំឡេង​មួយ តែ​ជា​ផ្នែក​មួយ​នៃ​សំឡេង​ដែល​ខ្ញុំ​ចង់​សរសេរ​តាំង​ពី​ពីរ​បី​ឆ្នាំ​មុន ។

អានបន្ត »

ចំណី​ចក្ខុ

ព្រឹក​នេះ​រាជរថ​កង់​ពីរ​របស់​ខ្ញុំ​ ចេញ​ដំណើរ​យ៉ាង​យឺត​ស្លេវ​ទៅ​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក រួច​ហើយ​ក៏​បន្ត​ដំណើរ​ទៅ បញ្ចូល​ថាមពល​ចំនួន​២លីត្រ (ចាក់​សាំង) សាំង​២លីត្រ​តម្លៃ ៩,០០០៛ គត់ ។ យាន​ក៏​បន្ត​ដំណើរ​ទៅ​មុខ​សំដៅ​គោល​ដៅ​មួយ គឺ សាលា ប៊ែលធី ម្ដុំ DN ។ ជិះ​មិន​ដល់ ដេអិន បែរ​ហួស​ដល់ ដេអ៊ុយ ហាហា (និយាយ​លេង​ទេ) បក​ត្រឡប់​មក​វិញ មិន​ជួប​អ្នក​ដែល​ចង់​ជួប ក៏​ហួស​ទៅ​ផ្សារ​សាមគ្គី​ក្បែរ​នោះ ទើប​ជួប​គាត់ … ទៅ​ដល់​ផ្សារ​ភ្លាម​យុវសិស្ស​ម្នាក់​គាត់​ជិះ​ម៉ូតូ​គាត់ ចេញ​ពី​មណ្ឌល​ស្នូកឃើ យ៉ាង​ប្រញាប់​ក៏​ជ្រុល ទៅ​ប៉ះ​ល្អី​នំក្រៀប​របស់​អ្នក​មីង​ម្នាក់ ធ្វើ​ឲ្យ​បែក​នំ​របស់​គាត់​យ៉ាង​ដំណំ ។ «ធ្វើ​ម៉េច​ទៅ​អា​អូន? បែក​នំ​មីង​អស់​ហើយ…» «សុំ​ទោស​មីង ខ្ញុំ​ទិញ​យក​នំ​ដែល​បែក​ហ្នឹង​ចុះ….» ហេង​វិញ! ។ ទស្សនា​រួច ព្រម​ជាមួយ​កិច្ច​របស់​ខ្ញុំ​ក៏​ចប់​ដែរ ខ្ញុំ​ទាញ​រាជរថ​វឹង​ត្រឡប់​មក​ផ្ទះ​វិញ… ត្រង់​ស្តុប​ផ្លូវ​បំបែក​មួយ ភ្លើង​ក្រហម​បញ្ចេញ​រស្មី​ដ៏​ចាំង​ភ្នែក ខ្ញុំ​ឈប់​ និង​សម្លឹង​មើល​ CRV មួយ​បរ​សន្សឹមៗ​កាត់​វិថី ។ ភ្លាម​នោះ​ប៉ូលីស​ចរាចរណ៍ ចាំ​កាល​មិន​ហៅ​ឲ្យ​ចត​សិន ។ លោក​ពូ​ម្នាក់​ក្នុង​រថយន្ត ញញឹម​ខ្វាច់​ដក​ អាយកូម (iCom) ឡើង ។ «អូ ប្អូន​អើយ! …

អានបន្ត »

រឿង​ខ្លី

ខ្ញុំ​មិន​ដឹង​ថា តើ​គាត់​នៅ​ខឹង​នឹង​ខ្ញុំ​ដែរឬទេ ព្រោះ​រឿង​កន្លង​មក​ជាង​មួយ​ឆ្នាំ​ហើយ ។ អ្វី​ដែល​កើត​ឡើង​ខ្ញុំ​មិន​បាន​បន្ទោស​ខ្លួន​ឯង​ទេ តែ​អ្វី​ដែល​សំខាន់​យើង​ដឹង​ច្បាស់​ណាស់​ថា ពួក​យើង​បាន​ធ្វើ​អ្វី ។ ក្នុង​ចិត្ត​ខ្ញុំ​គិត​ថា គ្មាន​អ្នក​ណា​ខឹង​នឹង​អ្នក​ណា​ទេ គ្រាន់​តែ​កំហុស​ឆ្គង​មួយ​ប៉ុណ្ណោះ…​ ថ្ងៃ​នេះ​ខ្ញុំ​ទៅ​លេង​ផ្ទះ​គាត់ ។ ខ្ញុំ​មិន​បាន​ជួប​គាត់​ទេ គ្រាន់​តែ​មាន​ការ​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ឥឡូវ​វា​រួច​រាល់​ហើយ ។ ខ្ញុំ​មិន​ដែល​ទៅ​លេង​ផ្ទះ​គាត់​ញឹកញាប់​ទេ យូរៗ​ពេល​មាន​កិច្ច​ការ​ចាំបាច់​ទើប​ខ្ញុំ​ទៅ ។ ទោះ​យើង​ធ្លាប់​ផ្ដាច់​ទំនាក់ទំនង​មួយ​រយៈ​ក៏​ដោយ តែ​ពេល​នេះ​ខ្ញុំ​សង្កេត​ឃើញ​ថា ដំណើរ​វា​ចេះ​តែ​ប្រទាក់​គ្នា ដូច​ចង់​ឲ្យ​អ្វី​ៗ​មក​ដូច​ដើម​វិញ​អ៊ី​ចឹង ។ តែ​វា​មិន​ដូច​ដើម​ទាំង​ស្រុង​ឡើយ ព្រោះ​ពេល​វេលា​ចេះ​តែ​ទៅ​មុខ ឯ​មនុស្ស​យើង​ក៏​​គង់​កែ​ប្រែ​ចិត្ត​គំនិត​ខ្លះ​ដែរ ។ នឹក​ឃើញ​កាល​ខ្ញុំ​ចាក​ចេញ​ពី​គាត់ ដោយ​មិន​ប្រាប់​មួយ​ម៉ាត់ នេះ​ជា​ចរិត​មិន​គួរសម​មួយ… សុខ​ៗ​ខ្ញុំ​នឹក​ឃើញ​ចង់​សរសេរ​អត្ថបទ​នេះ​ឡើង ព្រោះ​ខ្ញុំ​រីករាយ​នៅ​ពេល​ឃើញ​តួ​អក្សរ​ចេះ​តែ​រត់​ទៅ​មុខ នៅ​ពេល​ដែល​ខ្ញុំ​កំពុង​សរសេរ​វា ។ គឺ​ចាប់​ផ្ដើម​ពី​ ខ្ញុំ​បានសរសេរ​អត្ថបទ​បក​ស្រាយ​ពី​សាច់​រឿងកុន​​មួយ ។ គឺ​ខ្ញុំ​ឃើញ​អក្សរ​ខ្មែរ​ដ៏​ស្អាត​រត់​ពេញ​ផ្ទាំង​ក្រដាស​ក្នុង​កុំព្យូទ័រ​របស់​ខ្ញុំ រឹត​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ ចង់​សរសេរ​ហើយ​សរសេរ​ទៀត ។ ខ្ញុំ​មិន​គួរ​រៀបរាប់៧៩​និយាយ​ច្រើន​ពេក​ទេ ។ ខ្ញុំ​ចង់​សរសេរ​ពី​រឿង​អ្វី​មួយ តែ​ខ្ញុំ​មិន​អាច ព្រោះ​មើល​ទៅ​អ្វីៗ​ចាក់​ស្រេះ​​ ពិបាក​នឹង​វែករក​ច្រក​តូច​មួយ​ឲ្យ​រលូន​ណាស់ ។ … ក្រុម​ហ៊ុន naraths motion pictures សូម​ជូន​រឿង​អត់​មាន​រឿង​ទេ

អានបន្ត »

Your Bac-II Result 2002-03

Here we go everybody! check your Bac II result together. But there isn’t me in, Cos i finished high school in 2005. This for students of 2002 and 2003. http://www.webng.com/naraths/data/All_Candidates_2002.pdf http://www.webng.com/naraths/data/All_Candidat_2003.pdf បង​ប្អូន​ជា​ទី​មេត្រី! នេះ​ជា​អនុស្សាវរីយ៍​មួយ​ដែល​មិន​អាច​បំភ្លេច​បាន… ទម្រាំ​ឆ្លង​វា​ផុត មិន​ងាយ​ទេ​ ១២​ឆ្នាំ​ឯណោះ!! ហាហា ឈ្មោះ​អ្នក​រៀន​ជំនាន់​ហ្នឹង ខ្ញុំ​ឆែក​ខ្ទេច​ខ្ទី​ហើយ មិន​បាច់​លាក់​ទេ   ។

អានបន្ត »

Books I’m Reading

“Stay Alive, My Son” ឬ «ជីវិត​កូន​ថ្លៃ កូន​ត្រូវ​តែ​រស់» សៀវភៅ​នេះ​ខ្ញុំ​ចង់​អាន​យូរ​ហើយ ទើប​តែ​ឥឡូវ​បាន​អាន… ។ ម្សិលម៉្ងៃ​ឆ្លៀត​ពេល​ជូន​អ៊ំស្រី​ទៅ​ផ្សារ​ទួលទំពូង ខ្ញុំ​ក៏​ទិញ​បាន​សៀវភៅ​ពីរ​ក្បាល​នេះ ឮ​គេ​ថា​មាន​សេចក្ដី​ល្អ គួរ​អាន ។ «ជីវិត​កូន​ថ្លៃ​កូន​ត្រូវ​តែ​រស់​ត​ទៅទៀត….» ជា​សម្ដី​ចុង​ក្រោយ​របស់​ឪពុក​មុន​នឹង​ស្លាប់​ចំពោះ​កូនប្រុស ដែល​កំពុង​ត្រដររស់​យ៉ាង​លំបាក​បំផុត ។ បើ​អត់​បណ្ដាំ​នេះ​ពី​ឪពុក​ទេ ប្រហែល​ជា លោកវិស្វករ ពិន យ៉ាថៃ មិន​អាច​រស់រាន​មាន​ជីវិត ហើយ​គេច​ផុត​ពី​ក្រញ៉ាំ របប​ខ្មែរ​ក្រហម​បាន​ឡើយ ។ សៀវភៅ​នេះ​សរសេរ​ដោយ​លោកពិន យ៉ាថៃ ពីរឿង​រ៉ាវ​ពិត​មួយ ហើយ​សៀវភៅ​នេះ​បាន​បក​ប្រែ និង​បោះពុម្ព​ផ្សាយ​ជា​ច្រើន​ភាសា​ក្នុង​ពិភពលោក ។

អានបន្ត »

រឿង មិត្តភាពមួយ

អ្វី​ដែល​កើត​ឡើង​មិន​មែន​ជា​ការ​ស្រមើ​ស្រមៃ​របស់​អ្នក​និពន្ធ​នោះ​ទេ ។ តែ​វា​ជា​ស្រមើល ស្រមោល​អតីតកាល​ពិត​មួយ​ ដែល​កើត​ឡើង​នៅ​ខេត្ត​កំពង់ចាម ដែល​ចំណង​មិត្ត​ភាព​មួយ​ត្រូវ​បាន​បង្កើត​ឡើង… ។ ទាំង​អស់​នេះ​នឹង​មាន​ផ្សាយ​ជូន​ក្នុង​អត្ថបទ​រឿង​ខ្លី​មួយ​​ដែល​និពន្ធ​ដោយ អាចម៍ផ្កាយ (អ្នក​និពន្ធ​អាថ៌កំបាំង​វ័យ​ក្មេង)។ ក្នុង​ពេល​ឆាប់​ៗ​នេះ​!

អានបន្ត »

Do You Know Joomla!

Does somebody heard about Joomla! ? after join in to khmerbird.com i’m sure that it’s using the Joomla! software (i’ve see two of khmer guys using joomla: khmernewsong.com and khmerbird.com). i want to know more about that. now i’m trying to understand it. I wish one day i’ll a website use joomla. It’s a great …

អានបន្ត »

Hard Drive Killer

Today i got a message from my friend, who work in his internet shop infront of CTN. He notes about the partitions killer attacks by join our Yahoo! or another messenger. Read below: “If someone by the name of Ashley Marc James wants to add you to their list dont accept it. Its a Virus. …

អានបន្ត »

First Year Anniversary! N.O.W Blog

អានបន្ត »

តាមដាន

Get every new post delivered to your Inbox.

Join 30 other followers