FIFA Soccer 2002 ខែ ធ្នូ 24, 2008
Posted by រដ្ឋ in ការកម្សាន្ត, កីឡា.7 comments

ខានលេងបីឆ្នាំហើយ មិញទើបរកបាននៅម្ដុំផ្សារថ្មី សល់ឌីស១ហ្នឹងគត់ ។ ធ្លាប់លេងតាំងពីថ្នាក់ទី១២ម៉េះ! ឡូវចង់លេងទៀត ចេញថ្មីម៉េចក៏ដោយលេងតែអា២០០២ហ្នឹង!
ហាលអាវ ខែ ធ្នូ 10, 2008
Posted by រដ្ឋ in កីឡា.5 comments
សរុបទៅបីប្រកួតចាញ់ទាំងបីប្រកួតតែម្រ៉ង! ក្រុមជម្រើសជាតិកម្ពុជា ត្រូវវិលត្រលប់មកផ្ទះវិញជាមួយនឹងពិន្ទុសូន្យ ពីការប្រកួតបាល់ទាត់ពានរង្វាន់ក្រមខណ្ឌអាស៊ានឆ្នាំ ២០០៨ នេះ ។ តែយ៉ាងហោចបានស៊ុតក្រុមភូមាឲ្យប៉ើងសំណាញ់បាន ២គ្រាប់ដែរ! ២គ្រាប់ហ្នឹង បានដោយសារប៉េណាល់ទីម៉ាគ្រាប់ទៀត … ឃើញថាក្រុមជម្រើសជាតិកម្ពុជាយើងខ្សោយខាងស៊ុតមែន ។
ថ្ងៃដំបូងប៉ះជាមួយ សិង្ហបុរី កាលពីថ្ងៃទី៥ កម្ពុជាចាញ់ ០ ទល់ ៥ ។ ថ្ងៃទី២ ប៉ះជាមួយឥណ្ឌូណេស៊ី កាលថ្ងៃទី៧ ចាញ់ ០ ទល់ ៤ (ថយមួយគ្រាប់) ដល់ថ្ងៃទី៩ ប៉ះភូមា ចាញ់ ២ ទល់ ៣ ។ ស៊ុតបញ្ចូលទីបានពីរគ្រាប់ដោយ កីឡាករ ឃឹម បុរី និងកួច សុកុម្ភៈ រីឯអ្នកការពារសំណាញ់ទី ដ៏ស្វិតស្វាញគឺ កីឡាករវ័យក្មេង សំរឹទ្ធ សីហា … អានថែម

កីឡាករសំអែល ណាសា (ឯកសណ្ឋានក្រហម)
បើកឆាកកម្ពុជាចាញ់សិង្ហបុរី ០ ទល់ ៥ ខែ ធ្នូ 7, 2008
Posted by រដ្ឋ in កីឡា, ដំណឹងផ្សេងៗ.13 comments
SINGAPORE: Singapore wants to make history by winning the ASEAN Football Federation Cup for the third successive time.
And the Lions got off to a good start, beating Cambodia 5-0 in their opening tie at the Gelora Bung Karno Stadium in Jakarta.
Singapore was the clear favourite to score and Aleksander Duric came close in the 11th minute with a solo effort.
Minutes later, Agu Casmir also missed a golden chance to score a goal.
Singapore continued to fire blanks as the pressure mounted on the defending champion.
More frustration was felt for Singapore, when Duric finally found the back of the Cambodian net but saw his goal being ruled off-side.
Minutes from the break, Agu Casmir scored to give the Lions a 1-0 lead.
The floodgates opened for Singapore in the second half. The second goal was scored by Mustafic Fahrudin, after Noh Rahman was brought down.
Indra Sahdan Daud followed with another goal after he came on as a substitute, making it 3-0 for the Lions.
Agu Casmir then scored his second goal for the night, to give Singapore a 4-0 goal advantage, before Noh Alam Shah wrapped it up with a superb effort by making it five goals in all.
The Lions scored three points with their 5-0 win. They will meet Myanmar on Sunday. Channelnewsasia.com
ទាល់តែកម្ពុជាឈ្នះប៊្រុយណេទើបឡើងពូល ខែ តុលា 23, 2008
Posted by រដ្ឋ in កីឡា, ដំណឹងផ្សេងៗ, ពីនេះពីនោះ.6 comments
ថ្ងៃនេះកម្ពុជាចាញ់ហ្វីលីពីន ២គ្រាប់ទល់នឹង៣គ្រាប់ ។ អ្នកគាំទ្រខ្មែរពិតជាមិនសប្បាយចិត្តទេ ពេលឃើញលទ្ធផលបែបនេះ ។ ពេលខ្ញុំអង្គុយទស្សនា អ្នកមើលទាំងឡាយសុទ្ធតែថា ខ្សែការពារបស់កម្ពុជាដែលដាក់លេងថ្ងៃនេះ គឺមិនកើត ទើបធ្វើឲ្យគូប្រកួតវាយលុកបាន ។ សូម្បីខ្ញុំក៏យល់អ៊ីចឹងដែរ គ្រោះខាងកម្ពុជាមើលទៅហាក់ពុំបានពង្រឹងខ្សែការពារសោះ ច្នេះធ្វើឲ្យពេលប្រកួតមានការធ្វេសប្រហែសណាស់ ។ តែបើនិយាយពីខាងខ្សែប្រយុទ្ធវិញ ពិតជាគួរឲ្យសរសើរណាស់ ទាំងអ្នកចែកបាល់ ទាំងខ្សែបម្រើ មើលទៅគឺល្អណាស់ ព្រោះនរណាក៏ដឹងថា ក្រុមកម្ពុជាតែងសម្រុកស៊ុតបញ្ចូលទីច្រើនគ្រាប់មែនទែន តែសំណាងតិចណាស់ ។ យើងសង្កេតឃើញថា បើឆាកប្រកួតភ្លាមតែជាង១០នាទី កម្ពុជាស៊ុតចូលមួយគ្រាប់មុនយ៉ាងហំ រីឯការប៉ះទង្គិចក្នុងតំបន់គ្រោះថ្នាក់ក៏គ្មានដែរ ទើបគ្មានការស៊ុតប៉េណាល់ទីទេថ្ងៃនេះ ។ មើលពិន្ទុខាងក្រោម…
ឯកសណ្ឋាន ពណ៌ ស ក្រុម កីឡា ករ ជម្រើស ជាតិ ហ្វីលីពីន
TOURNAMENT FIXTURES and RESULTS (All matches at the National Olympic Stadium)
17 OCT 2008:PHILIPPINES 1TIMOR LESTE 0/ CAMBODIA 3 LAOS 2
19 OCT 2008: TIMOR LESTE 2 CAMBODIA 2/ BRUNEI 1 PHILIPPINES 1
21 OCT 2008: PHILIPPINES 1 LAOS 2/ TIMOR LESTE 1 BRUNEI 4
23 OCT 2008: LAOS 3 BRUNEI 2/ CAMBODIA 2 PHILIPPINES 3
25 OCT 2008: Brunei vs Cambodia/Laos vs Timor Leste
CURRENT STANDINGS
1. Philippines 7pts (+1)
2. Laos 6pts (+1)
3. Brunei 4 pts (+2)
4. Cambodia 4 pts (=)
5. Timor Leste (-4)
ការប្រកួតនេះគេនឹងជ្រើសក្រុមដែលឈ្នះពិន្ទុលើគេពីរក្រុមដើម្បីយកទៅប្រកួតដំណាក់បន្តទៀត ។ ផ្អែកលទ្ធផល និងប្រកួតរួចរាល់ខាងលើ គឺហ្វីលីពីនឈ្នះដាច់ ដឹងតែបានឡើងពូលហើយ ។ អ្វីៗត្រូវពឹងលើការប្រកួតចុងក្រោយហើយ កម្ពុជាជាមួយ ប្រ៊ុយណេ (ហាមស្មើ) ហេហេ បើស្មើក្រុមប្រទេសលាវនឹងមានទឹកមាត់លេប ។ បើកម្ពុជាឈ្នះ គឺបានឡើងទៅហើយ តែបើចាញ់វិញ គឺប្រ៊ុយណេជាអ្នកត្រេកអរ មិនមែនលាវទេ ។ តែយ៉ាងណា នៅថ្ងៃអាទិត្យសៅរ៍ ទី២៥នេះ យើងត្រូវការ ៣ពិន្ទុទៀត យ៉ូ… ជយោ! កម្ពុជាឈ្នះ…
ថ្ងៃនេះកម្ពុជាជួបជាមួយភីលីពីន ខែ តុលា 23, 2008
Posted by រដ្ឋ in កីឡា, ដំណឹងផ្សេងៗ, ពីនេះពីនោះ.4 comments
បងប្អូនជាទីមេត្រី ថ្ងៃនេះការប្រកួតបាល់ទាត់ពានរង្វាន់ក្របខណ្ឌអាស៊ាន នៅទីលានប្រកួតស្តាតអូឡាំពិក កម្ពុជានឹងជួបប្រកួតយកពិន្ទុជាមួយភីលីពីន នៅវេលាម៉ោងប្រមាណ ៤រសៀល ។ ហើយប្រទេសលាវ នឹងជួបប៊្រុយណេ នៅ ម៉ោង២រសៀលផងដែរ… ស៊យវិន! កម្ពុជាទាត់ម៉ោង ៤ អត់បានមើលម៉ាចប់បណ្ដោយ … ព្រោះម៉ោង៥មានការបន្តិច ។
សម្រាប់អ្នកស្នេហាកីឡាបាល់ទាត់ អាចទស្សនានៅតាមគេហដ្ឋានក៏បាន ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានដោយមេត្រី ។ ចំណែកអ្នកចង់ទស្សនាផ្ទាល់ អាចជាវសំបុត្រទស្សនានៅពហុកីឡដ្ឋានជាតិក៏បាន ចំពោះតម្លៃសំបុត្រអង្គុយហាលក្ដៅ ៤០០០៛ និងក្នុងម្លប់ ១០០០០៛ ហាហា ម្្លប់ក៏ដោយក្ដៅក៏ដោយមើលបានដូចតែគ្នាទេ ធ្វើម៉េចបើស្តាតអត់មានដំបូល ។

កម្ពុជាស្មើទីម័រ ២ទល់២ ខែ តុលា 19, 2008
Posted by រដ្ឋ in កីឡា, ដំណឹងផ្សេងៗ, ពីនេះពីនោះ, អំពីណារដ្ឋ.3 comments
រសៀលថ្ងៃអាទិត្យនេះ ទៅជួយហ៊ោឲ្យស្រឡះមាត់ស្រឡះកម្ដងនៅស្ដាតអូឡាំពិក ។ ឆ្នាំនេះការប្រកួតបាល់ទាត់ អាអេហ្វអេហ្វ ស៊ុយហ្ស៊ុយគី ខាប់ ២០០៨ (AFF Suzuki Cup 2008) ទើបមើលបានមួយប្រកួតកន្លះនេះឯងខ្ញុំ ។ គូទី១ កម្ពុជាប៉ះជាមួយប្រទេសទីម័រ និងគូទី២ ប្រទេសប៊្រុយណេ ប៉ះជាមួយភីលីពីន ។ ពិតជាការប្រកួតយ៉ាងជក់ចិត្ត ជាពិសេសទស្សនិកជនគាំទ្រកីឡាករកម្ពុជាមែនទែន ឲ្យតែបានជើងជាប់បាល់ ក៏តាំងស្រែកហ៊ោកញ្ជៀវឡើងដើម្បីផ្ដល់កម្លាំងចិត្ត ហាហា តែដល់ទីម័របានបាល់វិញម្ដង ហាក់ដូចស្ងាត់តែម្ដង ។
ពីគ្រាប់ដំបូងដែលទីម័រស៊ីមុននោះ ធ្វើឲ្យខាងកម្ពុជា ជាពិសេសអ្នកមើលម៉ង ទ្រង់រាងមិនសប្បាយចិត្ត!ព្រោះហួសចិត្តត្រង់ថា កីឡាករខ្មែរស៊ុតបញ្ចូលទីឡើងមិនចេះតិចគ្រាប់ តែមិនចូលសោះពិតជាគួរឲ្យស្ដាយមែន ។ លែងអី ខាងទីម័រដឹងថាខ្លួនមានសង្ឃឹមឈ្នះក៏តាំងរាយខ្សែការពារ ទាំងខ្សែបម្រើ ការពារបង្គោលទីយ៉ាងចាស់ដៃ ប៉ុន្តែខាងកម្ពុជាស៊ុតនោះស៊ុត រហូតដល់ប៉ះពារគ្នាធ្វើឲ្យកម្ពុជាមានឱកាសទាត់ប៉េណាល់ទីបានមួយគ្រាប់យ៉ាងផុយក្នុងតង់ទី២ ។ សល់ប្រមាណជាង១០នាទីប៉ុណ្ណោះ នៅតង់ទី២ ទស្សនិកជនអង្គុយលែងចង់ជាប់ហើយ ទាំងខ្ញុំទាំងគេក្រោកឈរប្រាវហ៊ោលើកទឹកចិត្តទៀតថ្វីដ្បិតមេឃមហាក្ដៅក៏ដោយ ក្រុមកម្ពុជាក៏ហូបបានមួយគ្រាប់ទៀតយ៉ាងឆ្ងាញ់ ។ ការពិតទៅយើងមានឱកាសស៊ុតបញ្ចូលទីច្រើនដងមែនទែនតែគ្មានសំណាងសោះ បានត្រឹម២ទល់២ ។ ថ្ងៃមុននោះឮមិត្រប្រាប់ថាឈ្នះប្រទេសលាវ ៣ទល់នឹង២ ផង តែខ្ញុំមិនបានទៅមើលទេ ចឹងឥឡូវកម្ពុជាបាន ៤ពិន្ទុហើយ ។ ជូនពរក្រុមជម្រើសជាតិកម្ពុជាឲ្យឡើងដល់វគ្គជម្រុះផ្ដាច់ព្រ័ត្រ យ៉ូ យ៉ូ… អាទិត្យក្រោយទៅមើលទៀតបើទំនេរ ។
ដល់គូទី២ មើលបានបន្តិចក៏ឈប់មើល ក្រុមភីលីពីនមាឌធំៗណាស់បងប្អូន ដល់មកប៉ះក្រុមប៊្រុយណេ កីឡាករគេមាឌតូចៗ ហើយទាបទៀត តែអស់ទាស់ហើយរត់លឿននោះ រុលចូលហើយគំរាមស៊ុតទីភីលីពីនប៉ុន្មានគ្រាប់ក្នុងតង់ទី១ តែចៃដន់អីខ្សែការពារភីលីពីនមាឌឌាំងៗ ស្កាត់ជាប់ ។ មើលបានបន្តិច ក៏ឈប់ទៅ ណាមួយអត់មានខ្មែរទាត់ផង
។







