Category Archives: រឿង​និទាន

ជ័យ​ទត្ត ត​ចប់

ហេតុ​មិន​សូវ​ល្អែង​សរសេរ ច្នោះ​ហើយ​បាន​ជា​និទាន​ដាច់​ជា​កំណាត់​ៗ ។ ថ្ងៃ​នេះ​បញ្ចប់​រឿង​បន្តិច​ត​ពី​ម្សិល ប្រិយ​មិត្រ​គួរ​អាន​ប្រកាស ទស្សនីយភាព​ល្ខោន សិន​បាន​យល់​ដំណើរ​រឿង​គ្រា​នេះ​បាន ។ … ពាក់​កណ្ដាល​អាធ្រាត្រ​ស្ដេច​ជ័យ​ទត្ត​បាន​មក​ដល់​ដំណាក់​របស់​ព្រះនាង វរចន្ទ ហើយ​ក៏​ស្រែក​ហៅ​រក​នាង​ស្រី​សិតា ។ ឮ​សំឡេង​ដឹង​ថា​ជ័យ​ទត្ត​មក​ដល់ ភីលៀង​​ក៏​បើ​ទ្វារ​យាង​អង្គ​ជ័យ​ទត្ត​ចូល [...] ។ ឃើញ​ស្រស់​ស្រី​ទង​វង​កំពុង​លង់​ក្នុង​ដំណេក​យ៉ាង​ក្សេម​ក្សាន្ត​ បុរស​យើង​ចូល​ត្រកង​បី ដឹង​ដល់​ស្រី​​ឲ្យ​ប្រែ​ភ្ញាក់​ដឹង​ប្រាណ!! ឃើញ​ភ្លាម​ស្នេហ៍​ភ្លែត ចិត្ត​ស្នេហ៍​កំពុង​តែ​ឆាប​ឆួល​ពេញ​ប្រាណ ជ័យ​ទត្ត​សុំ​ក្ដី​ស្នេហា តែ​បែរ​កន្និដ្ឋា​ប្រកែក​ថា​ ទេ ។ បុរស​ស្ត្រី​មួយ​គូ​នេះ ផ្លែ​ផ្កា​សំដី​ឌឺ​ដង​ទៅ​មក​ក្នុង​កណ្ដាល​រាត្រី​ស្ងាត់​ជ្រងំ តើ​នរណា​អាច​ទប់​ចិន្តា​ស្រី​បាន​ បើ​ក្សត្រា​អង្គ​នេះ​សម្រស់​សង្ហា​វាចា​មាន​មន្ត​យ៉ាង​នេះ ។ … នាង​ស្រីសិតា​រត់​​យ៉ាង​ហប​ហត់ ហើយ​ប្រាប់​ថា​រឿង​នេះ​ជ្រាប​ដល់​ក្រុង​អសុរី​​បិតា​ព្រះ​នាង​ហើយ ។ វរចន្ទ​ភ័យ​ណាស់ បើ​ដឹង​ដល់​បិតា​ហើយ​ខ្លួន​មុខ​ជា​​ក្ស័យ​សង្ខារ​មិន​ខាន ក៏​បបួល​ជ័យ​ទត្ត​ថ្លើម​ថ្លៃ​រត់​ឲ្យ​ឆ្ងាយ​ពី​នគរ​នេះ​ថ្វី ។ គិត​ហើយ​ទាំង​បី​អង្គា ពង្រត់​គ្នា​យ៉ាង​ប្រញាប់​ប្រញាល់ ។ ខក​ការ​អាសារ​បង់ ស្ដេច​យក្ស​​និង​មហេសី​តាម​ទាន់​ដំណើរ​អ្នក​ទាំង​បី ។ សិន្ទ្រា​ទ្រង់​ខ្ញាល់​ខ្លាំង​ណាស់ ជេរ​​ស្ដី​ប្រទេច​​នាង​កូន​អប្រិយ ហ៊ាន​លួច​​លាក់​ស្នេហ៍​ហឺត​ស្នេហ៍​ហៃ​​និង​​​មនុស្ស​ប្រុស​​ជាតិ​ជា​មនុស្សា​ច្នោះ ។ ទាំង​ទ្វេហារ​តាំង​ទទូច​អង្វរ​ដល់​ព្រះ​បិតា​​មេត្តា​ប្រណី​ដល់​បុត្រ​ផង ។ មិន​បាន​ការ​ឡើយ ក៏​តាំង​អង្វរ​ព្រះ​មាតា​ឲ្យ​ជួយ អង្វរ​បិតា​ផង ។ សិន្ទ្រា​ក៏​ស្ដី​ថា​ទាំង​នាង​មាតា​អប្រិយ​ចិញ្ចឹម​កូន​មិន​ល្អ​ទៅ​វិញ ។ ទាល់​តម្រិះ​ទាំង​អស់​គ្នា មិន​ដឹង​ធ្វើ​យ៉ាង​ណា​មាន​តែ​ទុក្ខ​សោក ព្រោះ​រាជ​អសុរី​មិន​ប្រណី​សោះ​ឡើយ ។ តែ​ទោះ​ជា​យ៉ាង​ណា​ដោយ​ឃើញ​ទើស​ភ្នែក នឹង​រឿង​ជ្រុល​ហួស​ជួស​ដំណើរ​ច្នោះ សិន្ទ្រា​កើត​ក្ដី​អាណិត​អាសូរ​ឡើង​ព្រោះ​តែ​​កាត់​ទឹក​មិន​ដាច់​កាត់​សាច់​មិន​បាន ។ ឪពុក​ក៏​សន្តោស​បុត្រា​បុត្រី អនុញ្ញាត​ឲ្យ​ចូល​ព្រះ​នគរ នឹង​រៀប​ចំ​ពិធី​អភិសេកមង្គល​ការ​​ទៅ​តាម​ប្រវេណី ។ ថ្លែង​ពី​បុទុម្ពរ​ ដែល​ត្រូវ​ជាប់​ឃុំ​ក្នុង​គុហា​នៅ​ឯ​នគរ​ក្រុង​គ្រុឌ​វិញ​ម្ដង ។ ​ធីតា​កើត​ទុក្ខ​សោក​សង្រែង​រៀង​រាល់​ថ្ងៃ …

អានបន្ត »

ទស្សនីយ​ភាព​ ល្ខោន​រឿង​ជ័យ​ទត្ត

មហោស្រព​ល្ខោន​អន្តរជាតិ ត្រូវ​បាន​ប្រារព្ធ​ជា​លើក​ទី២ នៅ​ភ្នំពេញ ។ ក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ភ្នំពេញ មហោស្រព​នេះ​ធ្វើ​ឡើង​នៅ​សាល​មហោស្រព​ចេនឡា ដែល​កំពុង​ស្វាគមន៍​ទស្សនិកជន​ខ្មែរ និង​អន្តរជាតិ​នៅ​រៀង​រាល់​ល្ងាច​ចាប់​ពី​ម៉ោង ៦​និង​៣០​នាទី សម្រាប់​រយៈពេល​មួយ​សប្តាហ៍ ចាប់​ពី​ថ្ងៃ​​សុក្រ​ទី៣ ដល់​ថ្ងៃ​ព្រហស្បត្តិ៍​ទី៩ ។ កម្មវិធី​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​លើក​តម្កើង​វប្បធម៌ និង​ទម្រង់​ល្ខោន​នៅ​អាស៊ី​ដែល​មាន​ប្រទេស​ចូល​រួម​ដូច​ជា ខ្មែរ ភូមា ឡាវ និង​ថៃឡង់ដ៍ រៀបចំ​កម្មវិធី​ដោយ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​ប្រចាំ​ទីក្រុង​ភ្នំពេញ ។ ម្សិល​មិញ​នេះ ខ្ញុំ​បាន​ទៅ​ទស្សនា​ល្ខោន​​ពីរ​រឿង គឺ ​”​រឿង ជ័យ​ទត្ត” និងមួយ​ទៀត​ “សត្វ​ទទាញី និង​ទទាឈ្មោល” (ដក​ស្រង់​ពី​រឿង​សព្វសិទ្ធិ) ។ ខាន​បាន​មើល​ល្ខោន​បុរាណ​ខ្មែរ​យូរ​មក​ហើយ ខ្ញុំ​ចាប់​អារម្មណ៍​រឿង​ជ័យ​ទត្ត​យ៉ាង​ខ្លាំង ច្នេះ​សូម​និយាយ​ពី​ល្ខោន​នេះ​បន្តិច​ចុះ ។ ល្ខោន​​រឿង​នេះ មាន​ទម្រង់​ជា​ល្ខោន​ពោល​ស្រី នាំ​យក​មក​ពី​វត្ត​កៀនស្វាយ​ក្រៅ ស្រុក​កៀន​ស្វាយ ខែត្រ​កណ្តាល ដំឡើង​រឿង​ដោយ​លោក​គ្រូ ជិន នាគ ។ សង្ខេប​រឿង (១) ផ្ដើម​ចេញ​ដំណើរ​រឿង​ចាប់​ពី​ព្រះ​បាទ ជ័យទត្ត និង​មហេសី​ព្រះនាម បុទុម្ពរ ក្នុង​ដំណើរ​យាង​ចាក​ចេញ​ពី​អាស្រម​តា​មុនី​ឥសី​ដើម្បី​ឆ្ពោះ​នគរ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា បុទុម្ពរ ជា​ចៅ​ស្រី​របស់​តា​ឥសី ហើយ​កាល​នោះ​ស្តេច​ជ័យ​ទត្ត​សុំ​រៀន​មន្ត​វិជ្ជាការ​ពី​មុនីឥសី​បាន​ស្រឡាញ់​នាង​បុទុម្ពរ ក៏​យក​ធ្វើ​ជា​គូគាប់ ។ … ក្នុង​ព្រៃ​ដ៏​ធំធេង​ទាំង​ពីរ​អង្គា​ក៏​ឈប់​សម្រាក​ក្រោម​ដើម​ឈើ​ធំ​មួយ​ដ៏​មាន​ម្លប់​ត្រឈៃ ។ ជួន​ដំណើរ​ដែល​ក្រុង​គ្រុឌ​ធ្វើ​ដំណើរ​កាត់​ព្រឹក្សព្រៃ ក៏ប្រទះ​មនុស្សា​ទាំង​ពីរ​អង្គា​នោះ ។ គ្រុឌ​បាន​ចាប់​ចិត្ត​ប្រតិព័ទ្ធ​នឹង​នាង​បុទុម្ពរ ព្រោះ​តែ​សម្រស់​ផូរផង់ …

អានបន្ត »

តាមដាន

Get every new post delivered to your Inbox.

Join 30 other followers