Category Archives: កំណាព្យ

ស្ដាយ​យប់

ល្ងាច​នេះ ខ្ញុំ​រើ​ក្នុង​កាតាប​ចាស់​មួយ​ ឃើញ​កូន​សៀវភៅ​តូច​មួយ​ ដែល​សឹង​តែ​ភ្លេច​ថា​មាន​វា​ទៅ​ហើយ ។ សៀវភៅ​នេះ​ជា​កាដូ​ពី​មិត្រ​ភក្តិ​ម្នាក់ ។ បើក​មើល​ប៉ុន្មាន​ទំព័រ​ទៅ ក៏​ឃើញមាន​កំណាព្យ​ចាស់​ជាង​ដប់​ដែល​សរសេរ​ឡើង​វិញ និង​អា​ថ្មី​បី​បួន​ផង ។ ភ្នក​ថា ឱ! កាល​នោះ​ចិត្ត​អង្គ​អញ​វក់​តែ​នឹង​កំណាព្យ​ទេ​តើ មិន​ដូច​ឥឡូវ​សោះ ដែល​វក់​តែ​នឹង​រឿង​លោកិយ​សុទ្ធ​សាធ… ខាង​ក្រោម​នេះ​ នឹង​មាន​សេចក្ដី​ក្នុង​​កាព្យ​មួយ​នោះ​ហើយ ។ សង្ខេប៖ ​កាល​ខ្ញុំ​នៅ​ជា​សិស្ស​លីសេ​នៅ​ឡើយ ចាំបាន​ថា​កាល​នោះ ពុំ​ដឹង​ជា​អ្វី​ឲ្យ​តែ​ពេល​យប់​ឡើង ខ្ញុំ​មិន​ចង់​ចូល​គេង​សោះ​ឡើយ ព្រោះ​ថា​វេលា​យប់​ខ្លី​ណាស់ បើ​នឹង​សម្រាក​ទៅ​តើ​មាន​ពេល​ឯណា​នឹង​បាន​កំដ​ស្បៃ​រាត្រី​ដែល​ស្ងាត់​មនោរម្យ​ទៅ ព្រោះ​អី​ពេល​ថ្ងៃ​បើ​មិន​នៅ​សាលា ក៏​ទៅ​ជួយ​ម៉ែ​នៅ​ឯផ្សារ​ដែរ ។ ពុំ​បាន​ដូច​ចិត្ត​គ្រប់​ពេល​ទេ ព្រោះ​នៅ​យប់​ជ្រៅ​ពុំ​មែន​បាន​ន័យ​ថា ខ្ញុំ​សម្ងំ​រៀន​សូត្រ បើ​កគម្ពីរ​វេទ​ឯណា​មក​មើល​នោះ​ទេ ព្រោះ​យប់​ជ្រេ​ទៅ បន្ទាប់​ពី​អាស្រ័យ​បាយ​នៅ​ម៉ោង​ជាង ៨យប់ និង​ងូត​ទឹក​រួចរាល់ ក៏​តាំង​ឡើង​ទៅ​លើ​ផ្ទះ បម្រុង​រំឭក​មេរៀន​ខ្លះ តែ​ត្របក​ភ្នែក​វា​ទន់​ទេរ​ទៅៗ​រក​កល​តែបិទ ។ សូម​លើក​កំណាព្យ​មួយ​ស្រង់​ចេញ​ពី​កូន​សៀវភៅ​​នោះ​មក មាន​ចំណង​ជើង​ថា “​ស្ដាយ​យប់” មើល​កាល​បរិច្ឆេទ វា​ត្រូវ​បាន​តែង​ចប់​ក្នុង​ថ្ងៃទី ៦ ខែ​មិថុនា ឆ្នាំ​២០០៨ ។ ១. ព្រះ​អាទិត្យ ខិត​បាំង​ភ្នំ ទុំ​មេឃា ប្រែ​នភា ជា​ងងឹត បន្តិច​ម្ដង យប់​ចូល​ដល់ ខ្យល់​បក់​វូ ត្រជាក់​ខ្នង គ្រានេះ​ម្ដង ដូច​បំណង ប៉ង​រាត្រី ។ …

អានបន្ត »

កំណាព្យ​មួយ

កំណាព្យ​នេះ​ខ្ញុំ​ប្រទះ​ក្នុង​សៀវភៅ ប្រវត្តិ​ពុធ្ធិកសិក្សា​នៅ​ប្រទេស​កម្ពុជា ដែល​និយាយអំពី​កំណ​កំណើត​របស់​ពុធ្ធិកសិក្សា​រហូត​ដល់​​ថ្ងៃ​បាត់​បង់​ទៅ ហើយ​និង​ការ​រស់រាន​មាន​ជីវិត​ឡើង​វិញ​ដល់​សព្វ​ថ្ងៃ ។ សព្វ​ថ្ងៃ​មាន​តាំង​ពី​សាលា​ពុធ្ធិក​សិក្សា​រហូត​ដល់​ថ្នាក់​ឧត្តម​សិក្សា​ទៀត​ផង គឺ​ពុធ្ធិក​សាកល​វិទ្យា​ល័យ ។

អានបន្ត »

រាត្រី​គ្មាន​ស្នេហ៍

រាត្រី​គ្មាន​ស្នេហ៍ Lonely Night Poetry ១.រាត្រីនេះខ្ញុំនៅម្នាក់ឯង កណ្តោចកណ្តែងអផ្សុកក្រៃ សន្សើមក្រៅផ្ទះហាក់ឥតន័យ ឱដួងច័ន្ទថ្លៃរះម្នាក់ឯង ។ ២.ស្រណោះស្រណោកខ្លួនអភ័ព្វ កើតមកមិនគាប់ខុសគេផ្សេង សម្តីមិនដែលហ៊ានលលេង និយាយថ្លាថ្លែងទៅនារី ។ ៣.កើតទុក្ខរាល់ថ្ងៃចំបែងគិត ឯណាគំនិតចិត្តក្លាហាន ហ៊ានទេតបស្តីនឹងកល្យាណ មិត្តភក្តិប៉ន្មានធ្លាប់ថាឲ្យ ។ ៤.ឯងធ្វើមឹសៗវាឥតន័យ មិនបានញ៉ែស្រីគ្មានខ្លឹមសារ យ៉ាងនេះម្តេចកើតយើងប្រុសណា ខ្ញុំថាចាំបាច់ដល់ថ្នាក់ហ្នឹង ? ៥.មិនចង់តែងទេដល់ត្រង់នេះ សុំស្លេះប៉ុណ្ណេះរឿងអញ្ចឹង ព្យាយាមរៀនសូត្រហើយខំប្រឹង សុំត្រឹមសម្លឹងអនាគត ។ ៦.អារម្មណ៍ធ្លាប់គិតហើយស្រមៃ នឹកដល់ថ្លើមថ្លៃក្នុងសុបិន្ត កំណាព្យតែងឆៅមិនទាន់ឆ្អិន កវីមិនប៉ិនសូមលាហើយ.។ ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ២០០៥ ម៉ោង ៣:២៥នាទី យប់

អានបន្ត »

កំណាព្យ​ឈ្មោះ​ខ្ញុំ

កំណាព្យ៖ ឈ្មោះ​ខ្ញុំ ឈ្មោះ​ខ្ញុំ​មិន​វែង​តែង​បី​ម៉ាត់ ចាំ​មិន​ឲ្យ​បាត់​ប្ដូរ​ទៅ​ណា ដូនតា​ដាក់​ឲ្យ ន័យ​ខេមរា ខ្ញុំ​មាន​វាសនា​កើត​ជា​ខ្មែរ ។ ត្រកូល​ឮ​ហាក់​ចិត្ត​ប្រេះ​ស្រាំ អត្ថន័យ​នេះ នាំ​ខ្ញុំ​កែប្រែ ប្រៀបធៀប​ទៅ​នឹង​ន័យ​ល្អ​ហែរ សៅភាគ្ស​សោភា​ស្រស់​ឥត​បី ។ ហៅ​ថា​ថ្ងៃ​ សៅរ៍​បែប​ស្ងៀម​ស្ងាត់ លប់ រ៍ ចេញ​បាត់ សៅ ទីទៃ ណា មួយ​បន្ទាប់​ជា​ប្រពៃ សៅណា មិន​បី​ខ្លី​នាមា ។ មួយ​ទៀត​នាម​ជាតិ​ឃ្លាត​នៅ​បាំង ធានី​កៀន​ច្រាំង​ចាំង​រដ្ឋា ប្រទេស​ឬ​រដ្ឋ​កម្ពុជា រដ្ឋ នេះ​ហើយ​ជា​ឈរ​ទី​បី ។ ឮ​បី​ស្រដី​ឈ្មោះ​ខ្ញុំ​ពិត ត្រដាង​ជីវិត​ឲ្យ​មាន​ន័យ សៅណារដ្ឋ ជា​នាម​កវី កំណាព្យ​តែង​ខ្លី​ចប់​ត្រឹម​ហ្នឹង ៕ ខែវិច្ឆិកា ២០០៥

អានបន្ត »

សុបិន​និមិត្ត​ស្នេហ៍

កណ្ដាលអាធ្រាត្របងយល់សប្តិ ទ្រូងញ័រចំប្រប់បានជួបស្រី កៀកពេលបែកគ្នាឆ្លងសម្ដី អឹមអៀន​ ស្រស់ស្រីមិនស្ដីយូរ ។ ធ្លាប់តែជួបគ្នាគ្រាចៃដន្យ ពិសីតូចតន់ភ័ក្ត្រផង់ផូរ ហេតុម្ដេចពេលនេះចិត្តទន់ទោរ ឃើញរូបបវរក្នុងសុបិន្ត ។ ឱ!សប្តិចម្លែកសប្តិមានន័យ ធ្វើឲ្យកវីជួបមាសឆ្អិន បេះដូងដើរលឿនស្ទើរក្ស័យក្សិណ ភ្ញាក់ឡើងសុបិន្តរលាយអស់ ។ នៅក្នុងពិធីមិត្តជួបជុំ បងឃើញមាសម៉ុមក្នុងគ្រានោះ ជារឿងរ៉ាវខ្លីពីចិត្តស្មោះ បេះដូងកម្លោះលង់ចិត្តស្នេហ៍ ។ ជួបអូនចុងក្រោយដូចនិស្ស័យ មុនឃ្លាតទីទៃស្រីមាសមេ សារសងពីរនាក់មិនយូរទេ ចិន្តាខ្មាសស្នេហ៍ញាតិមិត្តដឹង ។ នេះសុបិន្តស្នេហ៍សុបិន្តខ្លី សុបិន្តមានន័យស្ដីប៉ុណ្ណឹង ទាញស្លាបប៉ាកកាមកខំប្រឹង កត់ត្រារឿងហ្នឹងជាអនុស្សាវរីយ៍ ៕ អង្គារ ២៤ មេសា ២០០៧ណារដ្ឋ

អានបន្ត »

តាមដាន

Get every new post delivered to your Inbox.

Join 30 other followers