Category Archives: កីឡា
បើកឆាកកម្ពុជាចាញ់សិង្ហបុរី ០ ទល់ ៥
SINGAPORE: Singapore wants to make history by winning the ASEAN Football Federation Cup for the third successive time. And the Lions got off to a good start, beating Cambodia 5-0 in their opening tie at the Gelora Bung Karno Stadium in Jakarta. Singapore was the clear favourite to score and Aleksander Duric came close in …
ទាល់តែកម្ពុជាឈ្នះប៊្រុយណេទើបឡើងពូល
ថ្ងៃនេះកម្ពុជាចាញ់ហ្វីលីពីន ២គ្រាប់ទល់នឹង៣គ្រាប់ ។ អ្នកគាំទ្រខ្មែរពិតជាមិនសប្បាយចិត្តទេ ពេលឃើញលទ្ធផលបែបនេះ ។ ពេលខ្ញុំអង្គុយទស្សនា អ្នកមើលទាំងឡាយសុទ្ធតែថា ខ្សែការពារបស់កម្ពុជាដែលដាក់លេងថ្ងៃនេះ គឺមិនកើត ទើបធ្វើឲ្យគូប្រកួតវាយលុកបាន ។ សូម្បីខ្ញុំក៏យល់អ៊ីចឹងដែរ គ្រោះខាងកម្ពុជាមើលទៅហាក់ពុំបានពង្រឹងខ្សែការពារសោះ ច្នេះធ្វើឲ្យពេលប្រកួតមានការធ្វេសប្រហែសណាស់ ។ តែបើនិយាយពីខាងខ្សែប្រយុទ្ធវិញ ពិតជាគួរឲ្យសរសើរណាស់ ទាំងអ្នកចែកបាល់ ទាំងខ្សែបម្រើ មើលទៅគឺល្អណាស់ ព្រោះនរណាក៏ដឹងថា ក្រុមកម្ពុជាតែងសម្រុកស៊ុតបញ្ចូលទីច្រើនគ្រាប់មែនទែន តែសំណាងតិចណាស់ ។ យើងសង្កេតឃើញថា បើឆាកប្រកួតភ្លាមតែជាង១០នាទី កម្ពុជាស៊ុតចូលមួយគ្រាប់មុនយ៉ាងហំ រីឯការប៉ះទង្គិចក្នុងតំបន់គ្រោះថ្នាក់ក៏គ្មានដែរ ទើបគ្មានការស៊ុតប៉េណាល់ទីទេថ្ងៃនេះ ។ មើលពិន្ទុខាងក្រោម… TOURNAMENT FIXTURES and RESULTS (All matches at the National Olympic Stadium) 17 OCT 2008:PHILIPPINES 1TIMOR LESTE 0/ CAMBODIA 3 LAOS 2 19 OCT 2008: TIMOR LESTE 2 CAMBODIA …
ថ្ងៃនេះកម្ពុជាជួបជាមួយភីលីពីន
បងប្អូនជាទីមេត្រី ថ្ងៃនេះការប្រកួតបាល់ទាត់ពានរង្វាន់ក្របខណ្ឌអាស៊ាន នៅទីលានប្រកួតស្តាតអូឡាំពិក កម្ពុជានឹងជួបប្រកួតយកពិន្ទុជាមួយភីលីពីន នៅវេលាម៉ោងប្រមាណ ៤រសៀល ។ ហើយប្រទេសលាវ នឹងជួបប៊្រុយណេ នៅ ម៉ោង២រសៀលផងដែរ… ស៊យវិន! កម្ពុជាទាត់ម៉ោង ៤ អត់បានមើលម៉ាចប់បណ្ដោយ … ព្រោះម៉ោង៥មានការបន្តិច ។ សម្រាប់អ្នកស្នេហាកីឡាបាល់ទាត់ អាចទស្សនានៅតាមគេហដ្ឋានក៏បាន ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានដោយមេត្រី ។ ចំណែកអ្នកចង់ទស្សនាផ្ទាល់ អាចជាវសំបុត្រទស្សនានៅពហុកីឡដ្ឋានជាតិក៏បាន ចំពោះតម្លៃសំបុត្រអង្គុយហាលក្ដៅ ៤០០០៛ និងក្នុងម្លប់ ១០០០០៛ ហាហា ម្្លប់ក៏ដោយក្ដៅក៏ដោយមើលបានដូចតែគ្នាទេ ធ្វើម៉េចបើស្តាតអត់មានដំបូល ។
កម្ពុជាស្មើទីម័រ ២ទល់២
រសៀលថ្ងៃអាទិត្យនេះ ទៅជួយហ៊ោឲ្យស្រឡះមាត់ស្រឡះកម្ដងនៅស្ដាតអូឡាំពិក ។ ឆ្នាំនេះការប្រកួតបាល់ទាត់ អាអេហ្វអេហ្វ ស៊ុយហ្ស៊ុយគី ខាប់ ២០០៨ (AFF Suzuki Cup 2008) ទើបមើលបានមួយប្រកួតកន្លះនេះឯងខ្ញុំ ។ គូទី១ កម្ពុជាប៉ះជាមួយប្រទេសទីម័រ និងគូទី២ ប្រទេសប៊្រុយណេ ប៉ះជាមួយភីលីពីន ។ ពិតជាការប្រកួតយ៉ាងជក់ចិត្ត ជាពិសេសទស្សនិកជនគាំទ្រកីឡាករកម្ពុជាមែនទែន ឲ្យតែបានជើងជាប់បាល់ ក៏តាំងស្រែកហ៊ោកញ្ជៀវឡើងដើម្បីផ្ដល់កម្លាំងចិត្ត ហាហា តែដល់ទីម័របានបាល់វិញម្ដង ហាក់ដូចស្ងាត់តែម្ដង ។ ពីគ្រាប់ដំបូងដែលទីម័រស៊ីមុននោះ ធ្វើឲ្យខាងកម្ពុជា ជាពិសេសអ្នកមើលម៉ង ទ្រង់រាងមិនសប្បាយចិត្ត!ព្រោះហួសចិត្តត្រង់ថា កីឡាករខ្មែរស៊ុតបញ្ចូលទីឡើងមិនចេះតិចគ្រាប់ តែមិនចូលសោះពិតជាគួរឲ្យស្ដាយមែន ។ លែងអី ខាងទីម័រដឹងថាខ្លួនមានសង្ឃឹមឈ្នះក៏តាំងរាយខ្សែការពារ ទាំងខ្សែបម្រើ ការពារបង្គោលទីយ៉ាងចាស់ដៃ ប៉ុន្តែខាងកម្ពុជាស៊ុតនោះស៊ុត រហូតដល់ប៉ះពារគ្នាធ្វើឲ្យកម្ពុជាមានឱកាសទាត់ប៉េណាល់ទីបានមួយគ្រាប់យ៉ាងផុយក្នុងតង់ទី២ ។ សល់ប្រមាណជាង១០នាទីប៉ុណ្ណោះ នៅតង់ទី២ ទស្សនិកជនអង្គុយលែងចង់ជាប់ហើយ ទាំងខ្ញុំទាំងគេក្រោកឈរប្រាវហ៊ោលើកទឹកចិត្តទៀតថ្វីដ្បិតមេឃមហាក្ដៅក៏ដោយ ក្រុមកម្ពុជាក៏ហូបបានមួយគ្រាប់ទៀតយ៉ាងឆ្ងាញ់ ។ ការពិតទៅយើងមានឱកាសស៊ុតបញ្ចូលទីច្រើនដងមែនទែនតែគ្មានសំណាងសោះ បានត្រឹម២ទល់២ ។ ថ្ងៃមុននោះឮមិត្រប្រាប់ថាឈ្នះប្រទេសលាវ ៣ទល់នឹង២ ផង តែខ្ញុំមិនបានទៅមើលទេ ចឹងឥឡូវកម្ពុជាបាន ៤ពិន្ទុហើយ ។ ជូនពរក្រុមជម្រើសជាតិកម្ពុជាឲ្យឡើងដល់វគ្គជម្រុះផ្ដាច់ព្រ័ត្រ យ៉ូ យ៉ូ… អាទិត្យក្រោយទៅមើលទៀតបើទំនេរ ។ ដល់គូទី២ មើលបានបន្តិចក៏ឈប់មើល ក្រុមភីលីពីនមាឌធំៗណាស់បងប្អូន ដល់មកប៉ះក្រុមប៊្រុយណេ …



Khmer Dictionary

Recent Comments