Category Archives: កម្សាន្ត

សង្គម​ងងឹត​នៅ​ម៉ុងកា (Monga)

ម្រាម​ទាំង​ប្រាំ ទើប​ក្លាយ​ជា​កណ្ដាប់​ដៃ​មួយ… ផ្ដើម​ចេញ​ពី​សិស្ស​ថ្មី​ម្នាក់​ហៅ​ថា Mosquito ទើប​ចូល​រៀន​នៅ​វិទ្យាល័យ​មួយ ។ ថ្ងៃ​ដំបូង​របស់​គេនៅ​សាលា​ត្រូវ​ក្មេង​មួយ​ក្រុម​វាយ​ធ្វើ​បាបមាន់​ថ្មី​មួយ​នេះ និង​គំរាម​ទារ​ថ្លៃ​ការពារ​តាម​ទម្លាប់​ក្មេង​កាង​តាម​សាលា ។ … ដោយ​ឃើញ​ភាព​ក្លាហាន​របស់ Mosquito យុវជន​អ្នក​លេង​ប្រកប​ដោយ​គុណធម៌​មក​ពី​បក្ស​គួនមិន មាន​គ្នា​បួន​នាក់ បាន​ជួយ​រំដោះ​គេ​ចេញ​ពី​ការ​កៀប​សង្កត់​មួយ​នោះ ហើយ​បាន​សម្រក់​ឈាម​រាប់​គ្នា​ជា​បង​ប្អូន​ចាប់​ពី​ថ្ងៃ​នោះ​ ។ ថ្ងៃ​នេះ បើ​ឯង​មិន​សម្លាប់​គេ​ទេ ថ្ងៃ​ស្អែក​គេ​នឹង​សម្លាប់​ឯង​មិន​ខាន!… ស្វា​ស, អាកូន​ឆ្កែ, Monk, Mosquito n Dragon (រូប​ខាង​លើ) ។​ Dragon គឺ​ជា​កូន​ប្រុស​ដ៏​សង្ហា​របស់​បង​ធំ​នៅ​បក្ស​គួន​មិនឈ្មោះ Geta ជា​អ្នក​មាន​មុខ​មាន​មាត់​នៅ Monga ។ ថ្ងៃ​មួយ Geta ត្រូវ​បាន​សម្លាប់… ខ្ញុំ​នៅ​តែ​មិន​យល់​ថា ហេតុ​អី​​បង​ប្អូន​​កាប់​សម្លាប់​គ្នា… ឯង​ថា​នេះ​ជា​ជីវិត​ក្នុង​សង្គម​ងងឹត ឯង​ស្មាន​ថា​អំបាញ់​មិញ​នេះ យើង​ពិត​ជា​ចង់​ឱប​ឯង​មែន​ទេ ទើប​ឯង​ឱប​យើង​វិញ… គឺ​យើង​ចង់​សម្លាប់​ឯង ។ នេះ​មិន​ហៅ​ថា​សង្គម​ងងឹត​ទេ គឺ​ឯង​រស់​ក្នុង​សង្គម​មិត្តទៅ​វិញ​ទេ ។ បើ​ចង់​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ទស្សនា​រឿង Monga ជា​ខ្សែ​ភាពយន្ត​របស់​តៃ​វ៉ាន់​អំពី​ជីវិត​ពោរ​ពេញ​ដោយ​ការ​កាប់​សម្លាប់​គ្នា ស៊ី​សាច់​ហុត​ឈាម​អង្គាម​ឆ្អឹង…

អានបន្ត »

Repost: បេះដូង​កំព្រា

ថ្ងៃ​នេះ​ដូច​មិន​សូវ​សប្បាយ​ចិត្ត គិត​នាំ​គ្រប់​គ្នា​រួម​ស្ដាប់​ចំរៀង​មួយ​បទ “បេះដូង​កំព្រា” បទ​នេះ​ថត​តាំង​ពី​ពីរ​ឆ្នាំ​មុន (២០០៨) ក្នុង​ប្រកាស​នេះ អ្នក​ចម្រៀង​ល្បី​មក​​បង្ហើរ​សំនៀង​បន្តិច​បន្តួច​ជួន​បង​ប្អូន​ស្ដាប់​លេង! សម្រួល​តន្ត្រី និងដឹកនាំថត : ណារដ្ឋ អាល់ប៊ុម : Vol. 1 អ្នកច្រៀង​អត់​ប្រាប់​ទេ!!! ហាម​ថត​ចម្លង​ធ្វើ​អាជីវកម្ម… រក្សា​សិទ្ធិ naraths | records

អានបន្ត »

កុន​ថ្មី ឬ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​របស់​ផលិតករ​ភាពយន្ត​ខ្មែរ?

ប្រហែល​ជា​សល់​តែ​មួយ​ផ្ទាំង​នេះ​ផង​ក៏​មិន​ដឹង ខ្ញុំ​ឃើញ​បិទ​នៅ​ផ្នែក​ខាង​ក្រោម នៃ​ទូ​ដាក់​ថាស​វីដេអូ​រឿង​ជា​ច្រើន​របស់​ហាង​លក់​ស៊ីឌី​មួយឈ្មោះ​ស្មាត​ឌីស ​នៅ​ផ្សារ​ទំនើប​សូរិយាជាន់​ទី៣ ។ J7 គឺ​ជា​ផ្ទាំង​ឃោសនា​ភាពយន្ត​មួយ ដែល​ខ្ញុំ​ទើប​ឃើញ​ប៉ុន្មាន​ខែ​មុន ហើយ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ។ តើ​វា​ជា​កុន​ថ្មី​ស្ដី​ពី​មហា​វីរក្សត្រ​​ខ្មែរ​មួយរូប​មែន​ទេ? គ្រាន់​តែ​ឃើញ​រូប​ក៏​ដឹង​បាត់​ទៅ​ហើយ ។ ខ្ញុំ​ព្យាយាម​សាក​សួរ​អ្នក​លក់​ពី​រឿង​នេះ គាត់​បាន​ត្រឹម​ឆ្លើយ​ថា​មិន​មាន​រឿង​នេះ​ទេ ក្រដាស​មួយ​ផ្ទាំង​នេះ គ្រាន់​តែ​គេ​ព្រីន​ហើយ​យក​មក​បិទ​តែ​ប៉ុននោះ ។ អ្វី​ដែល​ចង់​ដឹង​គឺ ថា​វា​ជា​របស់​ថ្មី ឬ​ចាស់​ប៉ុននោះ ។ ខ្ញុំ​បាន​ស្វែង​រក​ព័ត៌មាន​ពី J7 នេះ តែ​គ្មាន​តម្រុយ​ឡើយ សូម្បី​​ក្នុង​ឥន្ថឹណិត រូប​នេះ​ក៏​គ្មាន​ដាន​ដែរ គឺ​គេ​លុប​ចោល​សល់​តែ​ស្រមោល​មួយ​នៅ​វេទិកា​មួយ​នោះ ។ COMING SOON នេះ​គឺ​តាំង​ពី​ប្រមាណ ៥​ឬ​៦​ឆ្នាំ​(?)មុន​ម្ល៉េះ​​បើ​តាម​ដឹង ។ ដំណឹង​នេះ​សាប​រលាប​ទៅ​វិញ​ក៏យូរ​ដែរ​ហើយ ប៉ុន្តែ​ពេល​ខាង​មុខ​នេះ កុន​ខ្នាត​ខ្លី​ជយវរ្ម័ន​ទី៧ នឹង​មាន​មុខ​ម្ដង​ទៀត​ជា​មិន​ខាន ។

អានបន្ត »

រឿង​និទាន​មុន​ចូល​គេង៖ នេះ​ឬ​ពូថៅ​តា?

មាន​តំណាល​មក​ថា បុរស​កាប់​អុស​ម្នាក់​រស់​នៅ​ជាមួយ​ប្រពន្ធ​កម្សត់​ ដោយ​រក​ស៊ី​តែ​កាប់​អុស​លក់ ដោយ​ប្រើ​ពូថៅ​ដ៏​កញ្ចាស់​របស់​គាត់​​មួយ… ។ មាន​ថ្ងៃ​មួយ​បុរស​នោះ​ចេញ​ទៅ​កាប់​អុស​នៅក្នុង​​ព្រៃ​ដូច​សព្វ​មួយ​ដង​ដោយ​ទុក​ប្រពន្ធ​ឲ្យ​នៅ​ចាំ​ផ្ទះ ។ …មក​ដល់​ព្រៃ​ក្បែរ​មាត់​ស្រះ​ទឹក​ដ៏ធំ​មួយ ។ គាត់​បាន​កាប់​ឈើ​​សម្រាប់​ធ្វើ​អុស​បាន​ខ្លះ​ហើយ ចៃ​ដន្យ​អី​ពូថៅ​របស់​គាត់​បាន​របូត​ផ្លែ​​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក ។ ពេល​​នោះ​គាត់​មិន​ដឹង​គួរ​ធ្វើ​ម្ដេច​ទេ ​គាត់​ចាប់​ផ្ដើម​អស់​សង្ឃឹម​ក្នុង​ចិត្ត ព្រោះ​អស់​ពី​ផ្លែ​ពូថៅ​តែ​មួយ​នោះ​ទៅ គាត់​មិន​ដឹង​បាន​អ្វី​ប្រកប​របរ​សម្រាប់​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​មុខ​​ទៀត ។ គាត់​អង្គុយ​យំ​រហ៊ឹម​តែ​ម្នាក់​ឯង​ជិត​ដង្គត់​ឈើ​មួយ… ស្រាប់​តែ​មើល​ទៅ​ផ្ទៃ​ទឹក ពពុះ​ទឹក​ក៏​ខ្ជោល​ឡើង​ខ្ពស់​ទៅៗ អារក្សទឹក​ក៏​បាន​ផុស​បង្ហាញ​ខ្លួន​ច្បាស់​នៅ​មុខ​របស់​គាត់ ។ មែន​ហើយ​សំឡេង​ថ្ងូរខ្សឹកខ្សួល​​របស់​បុរស​កាប់​អុស​ដ៏​កម្សត់​នោះ បាន​ធ្វើឲ្យ​​រំជួល​ដល់​អារក្ស​ទឹក​ ។ មក៍​នេះ​មិន​មែន​មាន​ការ​អ្វី​ទេ គឺ​មក៍​ស្ដី​ឲ្យ​តែ​ម្ដង ។ អារក្ស​ទឹក​ក៏ធ្វើ​ទឹក​មុខ​មាំ តែ​ភ្នែក​នៅ​មមី​នៅ​ឡើយ ដូច​ទ្រង់​ទើប​ភ្ញាក់​ពី​ដេក ហាហា រួច​ក៏​និយាយ​ទៅ​កាន់​បុរស​កម្សត់ ដោយ​សំឡេង​គ្រលរៗ​របស់​គាត់ ៖ -នែ៎! តាចាស់​ម្ដេច​ក៏​មក​អង្គុយ​យំ​ក្បែរ​មាត់​ទឹក​នេះ​ទៅ​វិញ ដឹង​ថា​រំខាន​យើង​កំពុង​ដេក​ទេ? ទៅ! ចង់​យំ​អី​ ទៅ​យំ​នៅ​ផ្ទះ​តាឯង​ទៅ! យើង​ថ្លង់​ណាស់… (យី! ម៉ោ​ហៅ​គេ​តាចាស់​ចឹង គេ​ទើប​អាយុ​វ័យ​កណ្ដាល​មនុស្ស​សោះ​ហ្នឹង-ដឹង​ហៅ​ចឹង​គេ​អន់​ចិត្ត​ហ្អេ-បុរស​នោះ​គិត​តែ​ក្នុង​ពោះ) ។ -«ខ្ញុំ​កំពុង​តែ​ពិបាក​ចិត្ត ម្ដេច​លោក​ម្ចាស់​មក​ស្ដី​ចំអក​ខ្ញុំ​ទៀត? ខ្ញុំ​យំ​ព្រោះ​បាត់​ផ្លែ​ពូថៅ! ចាប់​ពី​ល្ងាច​នេះ មិន​ដឹងបាន​អ្វី​រកស៊ី​ទៀត​ទេ ហើយ​ទៅ​ដល់​ផ្ទះ​ច្បាស់​ជា​ត្រូវ​មាត់​ម៉ែ​ប្រពន្ធ​មិន​ខាន» ។ (ហាហា អាប៉ិ​នេះ​ទំនង​ខ្លាច​ប្រពន្ធ​ផង​តើ!) …

អានបន្ត »

Repost: ស្រី​ខ្មែរ​ទៅ​វត្ត

ឲ្យ​តែ​ចូល​ដល់​រដូវ​បុណ្យ​ទាន​ម្ដង​ៗ យើង​នឹង​ឃើញ​សម្រស់​នារី​ខ្មែរ​​​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​ការ​ស្លៀក​ពាក់​ស្អាត​បាត​បែប​ប្រពៃ​ណី​ខ្មែរ​យួរ​ស្រាក់​ទៅ​វត្ត​មិន​ខាន ។ ហេតុ​ដូច​នេះ​ហើយ កំលោះ​ដូច​ជា​ពួក​យើង មិន​បណ្ដែត​បណ្ដោយ​ភ្នែក មិន​មើល​បាន​ឡើយ ព្រោះ​ជា​ឱកាស​កម្រ​ដែល​បាន​ឃើញ​នារី​ខ្មែរ​តែង​ខ្លួន​ម្ដង​ៗ ថា​វា​ប្លែក​យ៉ាង​ណា ។ សម្រាប់​ខ្ញុំ មិន​ថា​តាម​ផ្លូវ តាម​ណា​តាម​ណី​ទេ ឲ្យ​តែ​បាន​មើល​ខ្ញុំ​ស្រលាញ់​ណាស់ មើល​មិន​ចង់​ដាក់​ភ្នែក​ទេ ព្រោះ​ស្អាត​ពេក​ទាំង​កូន​ខ្មែរ​សុទ្ធ ទាំង​កូន​កាត់​ចិន ។ ជា​ពិសេស​ក្នុង​ឱកាស​បាន​ជូន​អ្នក​ម្ដាយ​ទៅ​ទី​អារាម ខ្ញុំ​មិន​ព្រម​ឡើង​​សាលា​ឆាន់ ឬ​ព្រះ​វិហារ​អី​ទេ សុខ​ចិត្ត​នៅ​ចាំ​គាត់​នៅ​ខាង​ក្រៅ​ព្រោះ​បាន​មើល​គេ​ដើរ… គ្រា​នេះ សូម​អញ្ជើញ​កំសាន្ត​តាម​រយៈ​បទ​ចម្រៀង​ប៉ុន្មាន​បទ​ខាង​ក្រោម​ដោយ​មេត្រី ។ កូន​អើយ!​ភ្ជុំ​បិណ្ឌ ផ្កា​កំពីង​ពួយ ផ្ទះ​បង​ឆ្ងាយ​វត្ត រដូវ​ភ្ជុំបិណ្ឌ ស្រី​ខ្មែរ​ទៅ​វត្ត សែន​ជូន​ដំណើរ

អានបន្ត »

ស្ដាយ​យប់

ល្ងាច​នេះ ខ្ញុំ​រើ​ក្នុង​កាតាប​ចាស់​មួយ​ ឃើញ​កូន​សៀវភៅ​តូច​មួយ​ ដែល​សឹង​តែ​ភ្លេច​ថា​មាន​វា​ទៅ​ហើយ ។ សៀវភៅ​នេះ​ជា​កាដូ​ពី​មិត្រ​ភក្តិ​ម្នាក់ ។ បើក​មើល​ប៉ុន្មាន​ទំព័រ​ទៅ ក៏​ឃើញមាន​កំណាព្យ​ចាស់​ជាង​ដប់​ដែល​សរសេរ​ឡើង​វិញ និង​អា​ថ្មី​បី​បួន​ផង ។ ភ្នក​ថា ឱ! កាល​នោះ​ចិត្ត​អង្គ​អញ​វក់​តែ​នឹង​កំណាព្យ​ទេ​តើ មិន​ដូច​ឥឡូវ​សោះ ដែល​វក់​តែ​នឹង​រឿង​លោកិយ​សុទ្ធ​សាធ… ខាង​ក្រោម​នេះ​ នឹង​មាន​សេចក្ដី​ក្នុង​​កាព្យ​មួយ​នោះ​ហើយ ។ សង្ខេប៖ ​កាល​ខ្ញុំ​នៅ​ជា​សិស្ស​លីសេ​នៅ​ឡើយ ចាំបាន​ថា​កាល​នោះ ពុំ​ដឹង​ជា​អ្វី​ឲ្យ​តែ​ពេល​យប់​ឡើង ខ្ញុំ​មិន​ចង់​ចូល​គេង​សោះ​ឡើយ ព្រោះ​ថា​វេលា​យប់​ខ្លី​ណាស់ បើ​នឹង​សម្រាក​ទៅ​តើ​មាន​ពេល​ឯណា​នឹង​បាន​កំដ​ស្បៃ​រាត្រី​ដែល​ស្ងាត់​មនោរម្យ​ទៅ ព្រោះ​អី​ពេល​ថ្ងៃ​បើ​មិន​នៅ​សាលា ក៏​ទៅ​ជួយ​ម៉ែ​នៅ​ឯផ្សារ​ដែរ ។ ពុំ​បាន​ដូច​ចិត្ត​គ្រប់​ពេល​ទេ ព្រោះ​នៅ​យប់​ជ្រៅ​ពុំ​មែន​បាន​ន័យ​ថា ខ្ញុំ​សម្ងំ​រៀន​សូត្រ បើ​កគម្ពីរ​វេទ​ឯណា​មក​មើល​នោះ​ទេ ព្រោះ​យប់​ជ្រេ​ទៅ បន្ទាប់​ពី​អាស្រ័យ​បាយ​នៅ​ម៉ោង​ជាង ៨យប់ និង​ងូត​ទឹក​រួចរាល់ ក៏​តាំង​ឡើង​ទៅ​លើ​ផ្ទះ បម្រុង​រំឭក​មេរៀន​ខ្លះ តែ​ត្របក​ភ្នែក​វា​ទន់​ទេរ​ទៅៗ​រក​កល​តែបិទ ។ សូម​លើក​កំណាព្យ​មួយ​ស្រង់​ចេញ​ពី​កូន​សៀវភៅ​​នោះ​មក មាន​ចំណង​ជើង​ថា “​ស្ដាយ​យប់” មើល​កាល​បរិច្ឆេទ វា​ត្រូវ​បាន​តែង​ចប់​ក្នុង​ថ្ងៃទី ៦ ខែ​មិថុនា ឆ្នាំ​២០០៨ ។ ១. ព្រះ​អាទិត្យ ខិត​បាំង​ភ្នំ ទុំ​មេឃា ប្រែ​នភា ជា​ងងឹត បន្តិច​ម្ដង យប់​ចូល​ដល់ ខ្យល់​បក់​វូ ត្រជាក់​ខ្នង គ្រានេះ​ម្ដង ដូច​បំណង ប៉ង​រាត្រី ។ …

អានបន្ត »

តួ​ស្រី​ក្នុង​រឿង​ស្នេហ៍​ដំបូង​សេដ្ឋី​ប្រាក់​លាន

ឈ្មោះ អ៊ី យ៉ុនហ៊ី អាជីព តារា​សម្ដែង​ភាពយន្ត ថ្ងៃ​ខែ​ឆ្នាំ​កំណើត ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៨ ទីកន្លែង​កំណើត ទីក្រុង​សេអ៊ូល កូរ៉េ​ខាង​ត្បូង ទម្ងន់ ៤៨​គ.ក ប្រភេទ​ឈាម B ចំណូល​ចិត្ត ស្ដាប់​ចម្រៀង ជំនាញ​ផ្សេង​ទៀត ចេះ​ច្រៀង ស្អាត​ទេ?​ ខ្ញុំ​ឃើញ​នាង​សម្ដែង​ដំបូង​ក្នុង​រឿង A Millionaire’s First Love ។ រឿង​នេះ​ល្អ​មើល​ណាស់ ដ្បិត​តួ​សម្ដែង​ស្អាត​ហើយ​សាច់​រឿង​រ៉ូមែនទិក​យក៍​តែ​មែន​ទែន ។​ សង្ខេប​៖ យ៉ុនហ៊ី​សម្ដែង​ជា​យុវតី​​វ័យ​១៩​ឆ្នាំ​ម្នាក់ ​រៀន​នៅ​វិទ្យាល័យ​ប៉ូរ៉ាម នា​ខែត្រ​មួយ​នៅ​កូរ៉េ ។ នាងជា​ក្មេង​កំព្រា​ម្ដាយ ​រស់​នៅ​ជាមួយ​ឪពុក និង​មាន​មិត្តភក្តិ​ល្អ​ជា​ច្រើន ។​ ថ្ងៃមួយ​នាង​ឡើង​ទៅ​សេអ៊ូល ដើម្បី​ស្វែង​រក​ម្ដាយ​របស់​នាង ។ ទោះ​បី​ជា​ម្ដាយ​បោះបង់​នាង​ចោល​រយៈពេល ១៩​ឆ្នាំ​ហើយ​ក្ដី តែ​នាង​អាច​ចំណាំ​ថា​នរណា​ជា​ម្ដាយ​នាង​បាន ។ [...] ខ្ញុំ​មើល​រឿង​នេះ​មិន​ដឹង​ជា​ប៉ុន្មាន​ដង​ហើយ​ទេ ។ ពេល​ខ្លះ​មាន​អារម្មណ៍​ថា​កំសត់…

អានបន្ត »

Ice Age 3: មែននី និង​អេល្លី​បាន​កូន​ស្រី​

វគ្គ​បី​នេះ និយាយ​ពី​កំណកំណើត​ដាយណូស័រ ។ វគ្គ​នេះ​ពិត​ជា​ល្អ​មើល​ណាស់ កាន់​តែ​ប្លែក​ពី​វគ្គ​មុន​ៗ ។ ក្មេង​ច្រឡឺម​បី​ក្បាល​ខាង​លើ​នេះ ជា​កូន​ចិញ្ចឹម​របស់ ស៊ីដ ដែល​មុន​នេះ​គេ​រើស​បាន​ពង​ដាយណូស័រ​បី ហើយ​ញាស់​បាន​ក្មេង​បីនាក់​នេះ ។ ពួក​គេ​ហៅ​ស៊ីដ ថា​ម៉ាម៉ា… ហាសហាស!! តួ​ថ្មី​ក្នុង​រឿង​នេះ​មាន​ច្រើន​ណាស់ ។ ខាង​លើ​នេះ គឺ​វីរៈបុរស Buck ដែល​ភ្នែក​របស់​គេ​ខ្វាក់​ដោយ​សារ Rooty ដាយណូស័រ​យក្ស​មាន​មាត់​វែង​ដូច​ក្រពើ​ ។ អាវុធ​សំខាន់​របស់ Buck គឺ​កាំបិត​ដែល​ច្នៃ​ពី​ចង្កូម​មួយ​របស់ Rooty ដែល​ខ្លួន​កាច់​បាន​ ។ ឈុត​ខាង​លើ​នេះ គឺ​ត្រង់​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ជួយ​ស៊ីដ ហើយ​បាន​ឮសំឡេង​ខ្សល់​យ៉ាង​ខ្លាំង ។ Buck ប្រាប់​ទៅ​ប្អូន​ប្រុស​ទាំង​ពីរ​របស់ អេល្លី ថា​គឺ​ខ្យល់​ដែល​កំពុង​និយាយ តែ​គាត់​មិន​ដឹង​គេ​និយាយ​អ្វី​ខ្លះ​ទេ ព្រោះ​គាត់​មិន​និយាយ​ភាសា​ខ្យល់​ទេ ហាហា…! Ellie និង​កូន​ស្រី​របស់​នាង ។ វគ្គ​នេះ​សម្ដែង​ពី​ជីវិត​គ្រួសារ​របស់​ដំរី​មួយ​គូ ។ ខ្ញុំ​ប្លែក​តែ​តួ Manny ទេ​ ពេល​ដឹង​ថា​ខ្លួន​ជិត​ក្លាយ​ជា​ឪពុក​គេ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រពន្ធ​ខ្លាំង​ណាស់ ហើយ​មួយថ្ងៃៗ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ហើយ​និយាយ​ពី​ថ្នម ហើយ​ស្ដាប់​​ប្រពន្ធ​នុះ! ហាហា ខ្ញុំ​យល់​ថា​តួអង្គ Ellie ស្អាត​ណាស់ ខ្ញុំ​ចូលចិត្ត​ភ្នែក​របស់​នាង ។ ខ្ញុំ​នឹក​ឃើញ​កាល​វគ្គ​ពីរ​កាល​ពូក​គេទើប​ស្រលាញ់​គ្នា​ដំបូង ឲ្យ​តែ​ពេល Manny និយាយ​ដល់​រឿង​គូស្រករ​នាង​អៀន​អឺយ​អៀន ហេហេ …

អានបន្ត »

ការងារ​ល្អ​ តែ​ខ្សែ​រឿង… (ត)

ខ្ញុំ​សូម​និយាយ​ឡើង​វិញ​នូវ​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​មួយ​ចំនួន​នៅ​ក្នុង​រឿង​ ​ដែល​បាន​ទស្សនា​គ្រា​កន្លង​មក ។ ចំពោះ​សាច់​រឿង​តាំង​ពី​ដើម​រហូត​ដល់​ចប់ គឺ​ពុំ​មាន​អ្វី​វែង​ឆ្ងាយ​ទេ គ្រាន់​តែ​មាលា​ហាក់​ពុំ​សប្បាយ​ចិត្ត​សោះ នៅ​ពេល​ដែល​នាង​ដឹង​ថា​ឃាតក​ដែល​បាន​សម្លាប់​ឪពុក​របស់​នាង​នៅមាន​ជីវិត​រស់​យ៉ាង​សុខសាន្ត ។ នាង​តែង​តែ​មាន​ក្ដី​កង្វល់​ជា​រៀង​រាល់​ថ្ងៃ ហើយ​មួយ​ថ្ងៃ​ៗ​នាង​តែង​តែ​ស្រាវជ្រាវ​រឿង​រ៉ាវ​ដែល​កើត​ឡើង​នោះ និង​ចង់​តាម​រក​​ឈ្មោះ វណ្ណ ដែល​ជា​ឃាតក​សម្លាប់​ឪពុក​នាង​កាល​ពី​សម័យ​ប៉ុល ពត ។ ខាង​ក្រោម​នេះ ខ្ញុំ​និយាយ​ត្រួសៗ​ពី​​កុន​​រឿង វិញ្ញាណ​ក្រហម ដោយ​ស្រង់​យក​តែ​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​កន្លែង​ដែល​ខ្ញុំ​មិន​ពេញ​ចិត្ត​មួយ​ចំនួន ។ អំពី​កុន មិន​ខុស​ពី​កុន​ទូទៅ ការ​ធ្វើ​ឲ្យ​មាន​សោភ័ណភាព​រូបភាព​ប្រកប​ដោយ​ភាព​រស់រវើក គឺ​ដំបូង​យើង​ឃើញ​មាន​ការ​រាយ​ជា​ឈ្មោះ​អ្នក​សម្ដែង​សំខាន់​ៗ ។ សម្រាប់​រឿង​នេះ ក្បាល​​រឿង គេ​យក​រូបភាព​ដែល​ថត​ពី​គុក​ទួលស្លែង​ធ្វើ​ជា​ផ្ទាំង​ខាង​ក្រោយ សម្រាប់​បង្ហាញ​ឈ្មោះ​តួ​សម្ដែង​ម្ដង​មួយៗ ។ ដំបូង​ឡើយ​ ប្រហែល​ជា​យើង​គិត​ថា រឿង​នេះ​ប្រាកដ​ជា​មាន​អ្វី​ទាក់ទង​នឹង​គុក​ទួលស្លែង​មិន​ខាន តែ​មិន​ដូច​ការ​ស្មាន​ឡើយ​បន្ទាប់​ពីមើល​ដល់​ចប់ ។ គេ​បាន​ចំណាយ​ពេល​យូរ​ដែរ ក្នុង​ការ​រាយ​តួ​នេះ ហើយ​មាន​ឮសំឡេង​រន្ធត់​ផង​ដែរ គឺ​សំឡេង​ស្គរ​វាយ​ចុះ​វាយ​ឡើង បន្ទាប់​មក​ក៏​ឮ​ចម្រៀង​បដិវត្តន៍(?) ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ បន្លឺ​ល្វើយ​ៗ… ។​ ខ្ញុំ​យល់​ថា រឿង​នេះ​ជា​រឿង​បែប​ស៊ើប​អង្កេត​មួយ​ដែរ ព្រោះ​មាន​លំនាំ​ខ្លះ​ដែល​ធ្លាប់​ឃើញ​ក្នុង​កុន​ហុងកុង ដែល​ពេល​ខ្លះ​ឃាតក​បាន​ដាក់​សញ្ញា ឬ​របស់​​សម្គាល់​ចោល​មួយ​នៅនឹង​កន្លែង​កើត​ហេតុ ដែល​ការ​ធ្វើ​នេះ​ក្នុង​ន័យ​អ្វី​ឲ្យ​ប្រាកដ​មិន​ដឹង ឬ​ក៏​ប្រហែល​ជា​​ឃាតក​នោះ​ចង់​ល្បី​ឈ្មោះ​ក៏​មិន​ដឹង ។ ចំណែក​ឯ​ក្នុង​រឿង​នេះ ក៏​មាន​ជន​អាថ៌កំបាំង​ធ្វើ​ច្នោះ​ដែរ ។ បទ​សន្ទនា តួ​អង្គ​​​និយាយ​ភាសាខ្មែរ និងមាន​លាយ​ភាសា​អង់គ្លេស​បែប​អូស្ត្រាលី​ខ្លះៗ ។ ក្រៅ​ពី​នេះ​មាន​ឈុត​រន្ធត់​ សង្ស័យ និង​មាន​​ការ​ប្រើ​កាំភ្លើង ហើយ​​មាន​ការ​វាយ​តប់​គ្នាបន្តិច​នៅ​ពេល​កុន​ជិត​ចប់… ។​ ចំណាប់​អារម្មណ៍ ផ្ដើម​រឿង​ភ្លាម …

អានបន្ត »

ការងារ​ល្អ តែ​​ខ្សែ​រឿង​ដូច​ជា​មិន…

បើ​មួយ​ថ្ងៃ​ៗ ខ្ញុំ​រវល់​តែ​ដើរ​មើល​ប្លក់​របស់​គេ​នោះ ប្រាកដ​ជា​គ្មាន​ពេល​សរសេរ​ខ្លួន​ឯង​ទេ ព្រោះ​អ្វី​ៗ​មាន​ច្រើន​ហួស​ពី​ការ​ស្មាន​ទៅ​ទៀត មួយ​ថ្ងៃ​អាន​មិន​អស់​ទេ ។ ការ​កើន​ឡើង​នូវ​អ្នក​សរសេរ​កំណត់​ហេតុ​តាម​ឥន្ថឹណិត ធ្វើ​ឲ្យ​ខ្ញុំ​ពុំ​អាច​តាម​ដាន​ទាន់​សភាព​ការណ៍​បាន​ទេ ព្រោះ​វា​មិន​ចេះ​រីង​ស្ងួត​សោះ ហើយ​ចំគ្មាន​ពេល​មក​អាន​ទៀត​នុះ ឲ្យ​គេ​ទៅ​តែ​គេ​ទៅ ឯ​ខ្ញុំ​ងាក​មក​ផុស​របស់​ផង​ខ្ញុំ​វិញ​ទើប​​គេ​ហៅ​ថា​អាប់ដេត ។ បើ​ក្រឡេក​មើល​ទៅ Twitter ដែល​នៅ​ខាង​ស្ដាំ​នៃ​កំណត់​ហេតុ​របស់​ខ្ញុំ​គ្រា​នេះ វា​មាន​រយៈ​ពេល​ជិត ៣​ខែ​ហើយ​ដែល​ចក្ខុ​របស់​ខ្ញុំ​បាន​ទស្សនា​ផ្ទាល់​នូវ​ខ្សែភាពយន្ត​ខ្មែរ​មួយ​រឿង​ដែល​នាំ​ចូល​ពី​ប្រទេស​អូស្ត្រាលី ហើយ​ក៏​ប្រហែល​ជា​មាន​តិច​ណាស់​សម្រាប់​អ្នក​នៅ​ស្រុក​ខ្មែរ​បាន​មើល​រឿង​នេះ ព្រោះ​អី​កុន​នេះ​ពុំ​បាន​ដាក់​បញ្ចាំង​ឲ្យ​មើល​ជា​ផ្ទាំង​សំពត់​ស​ធំ​ហើយ​វែង​ដូច​កុន​ឯទៀត​ទេ ។ ខ្ញុំ​បាន​មើល​ត្រឹម​តែ​ជា​លក្ខណៈ​​ឌីជីថល នៅ MetaHouse កាល​ពី​ថ្ងៃ​ទី២៤ ខែមេសា​ឆ្នាំ​នេះ ។ ដំបូង​ឡើយ​ខ្ញុំ​ស្មាន​តែ​មាន​មនុស្ស​ទៅ​មើល​ច្រើន ដល់​ពេល​ទៅ​ដល់​មនុស្ស​តែ​ប៉ុន្មាន​នាក់ ហើយ​មើល​ទៅ​ការ​បញ្ចាំង​នេះ ហាក់​ពុំ​មាន​លក្ខណៈ​សាធារណៈ​ផង តែ​អាច​ចូល​មើល​ដោយ​សេរី ណាមួយ​ពុំ​សូវ​មាន​អ្នក​ស្គាល់ Meta House ផង (មាន​ទីតាំង​ជិត​វត្តបទុមវតី រក​ទម្រាំ​តែ​ឃើញ) ទៀត​សោត​គួប​ផ្សំ​កន្លែង​វា​តូច​ចង្អៀត​ផង មនុស្ស​ប៉ុណ្ណឹង​ល្មម​សម​គួរ ។ មើល​រឿង​នេះ​ហើយ​ ខ្ញុំ​មាន​កន្លែង​រិះ​គន់​ជា​ច្រើន ហើយ​ក៏សរសើរ​ផង​ដែរ ។ ឈុត​ខ្លះ​មើល​ពុំ​សូវ​យល់ ឬ​ក៏​អាច​ថា​អ្វី​ដែល​ថត​ជា​រូប​វា​មិន​ដូច​គេ​រៀបរាប់​ក្នុង​សំណេរ​ក៏បាន តែ​មាន​ឈុត​ខ្លះ​បង្ហាញ​ពី​បច្ចេកទេស​សុទ្ធ​សាធ ឬ​អាច​និយាយ​បាន​ថា​ជា​ឈុត​ពុំ​មានសារៈ​​សំខាន់​ក្នុង​រឿង​គួរ​កាត់​ចេញ ។ ឈុត​ដែល​ខ្ញុំ​ពុំ​ពេញ​ចិត្ត​ផ្សេង​ទៀត មាន​ដូច​ជា​ការ​សម្ដែង ការ​និយាយ​ស្ដី​ទាំង​នោះ​ពុំ​មាន​លក្ខណៈ​ធម្មជាតិ​ទេ លើស​ពី​នេះ​ទៀត​យោបល់​ខ្ញុំ​ផ្ទាល់​អ្នក​និពន្ធ​នៅ​មាន​គំនិត​ចាស់​គំរិល​នៅ​ចុង​បញ្ចប់​នៃ​រឿង ដែល​ជា​សភាព​ដូច​គ្នា​ជា​ច្រើន​ក្នុង​កុន​ជំនាន់​ឆ្នាំ​កៅជាង​ ។ នៅ​មាន​ត…

អានបន្ត »

តាមដាន

Get every new post delivered to your Inbox.

Join 30 other followers