Mig33 Version 4 ខែ វិច្ឆិកា 29, 2008
Posted by រដ្ឋ in កម្មវិធី, ពីនេះពីនោះ.5 comments

លោកអ្នកស្គាល់ mig33 ទេ? កម្មវិធីឆាតលើទូរស័ព្ទដៃ

កាន់តែងាយស្រួល និងទំនើប ប្លែក

ហាងលក់ទំនិញទាន់សម័យ

Download through your fone by http://wap.mig33.com
សំបុត្រក្ដៅថ្មី ខែ វិច្ឆិកា 19, 2008
Posted by រដ្ឋ in កម្មវិធី, ពីនេះពីនោះ.7 comments

ខានចូលមើលយូរ គេអាប់ដេតថ្មី! ថ្មីមែន អត់ឃើញមានមែលចាស់ៗអាលីញ… ខ្ញុំឃើញគេខំម៉ិនមិនពេញចិត្តជាច្រើនពីការផ្លាស់ប្ដូរនេះ ។ ម្នាក់ៗសុទ្ធតែមានបញ្ហា និងខកចិត្តមែនទែន …
អស់ថ្ម ខែ តុលា 9, 2008
Posted by រដ្ឋ in កម្មវិធី, ពីនេះពីនោះ.6 comments

មិនស្គាល់គ្រឿងគ្រៅអីទេខ្ញុំ ចេញចឹងម៉ោដឹងតែអស់ថ្មហើយ ។ ធ្លាប់មានគេប្រាប់ថា បើអស់ថ្មស៊ីម៉ូស (CMOS) កាលបរិច្ឆេទ និងម៉ោងដើរក្នុងម៉ាស៊ីននឹងខុសប្រក្រតី តែខ្ញុំឃើញវាអាឡឺតម៉ាយូរម៉ាយារហើយមិនឃើញមានស្អីផង នឹកឃើញវាចេញ នឹកឃើញវាមិនចេញរាល់ពេលចុចប៊ូតុង power តែនេះថ្មស្អីគេ ។ ស៊ូស៊ូទ័រញ៉ុមចឹង… ហាហា មានបញ្ហាអីតែងតែមានរឿងមកជម្រាបបងប្អូន គ្រាន់ដឹងដឹងលេង ។
Incorrect Key តែអាចប្រើដល់២០១០ ខែ កញ្ញា 20, 2008
Posted by រដ្ឋ in កម្មវិធី, ពីនេះពីនោះ.7 comments

កាលពីមុនខ្ញុំប្រើ Kaspersky Antuvirus 7.0 តែដល់ប្រើយូរៗទៅមិនបានប៉ុន្មាន វាចេះតែ Blacklisted Key ដែលប្រើ ។ ម្ដងជាពីរដង និងមិនចេះរកឃីយ៍ផង ។ មិនដឹងធ្វើម៉េចមានតែរកគេឲ្យជួយ ចង់ប្រើ Kaspersky ហ្នឹង ម៉ោពីមិនចង់ប្រើ Symantic ដែលមិនជាខ្លាំងអីប៉ុន្មាន តែវាដើរលើរ៉េមធ្វើឲ្យយឺតកុងឈូទ័រពេក ។
ឥឡូវនេះមានគេណែនាំឲ្យប្រើ KIS 7 (Kaspersky Internet Security) វាដូចតែគ្នាទេ គឺជំនាន់៧ដូចគ្នា ចង់អាប់ដេតដែតាបេសក៏ជាមួយគ្នាដែរ ។ ដើម្បីចែកចាយបងប្អូនណាចង់ប្រើកម្មវិធីនេះ ក៏អាចសាកល្បងបាន ។ Download
របៀបប្រើ៖ លុបកម្មវិធីកម្ចាត់មេរោគពីមុនចេញ ឬបើធ្លាប់ប្រើ KIS ពីមុន ត្រូវទៅលុប C:/Program Files/KASPERSKY LAB រួចហើយតំឡើង KIS 7 នេះធម្មតា ដោយជ្រើសរើស Activat Later… បន្ទាប់មក Restart កុំព្យូទ័រដោយចុច F8ផង ដើម្បីចូលទៅកាន់ Seft Mode ។ when u reach the SEFT MODE, go to KASPESKY LAP folder ==> Kaspersky Internet Security 7 ==> and overright two files at there LIA.PPL and LIC.PPL ។ បន្ទាប់ពីជំនួសឯកសារ LIA.PPL និង LIC.PPL ហើយ សូមដំណើរការកម្មវិធី Start > Progarm > Kaspersky Internet Security 7 ដើម្បី Activate ដោយប្រើ Key ដែលទើបដោនឡូតបាន ។
ទើសតែវាឧស្សាហ៍ Alert “ Incorrect Key” តែមួយភ្លេតៗ ប៉ុណ្ណោះ មិនជាអ្វី ។

អរគុណ http://www.popboygenius.tk/ ដែលផ្ញើកម្មវិធីនេះ ។
ឌីស្យុននែរ អ័រឌីណាទ័រ ខែ សីហា 18, 2008
Posted by រដ្ឋ in Downloads, កម្មវិធី, ពីនេះពីនោះ.4 comments

វចនានក្រមខ្មែរ សម្ដេចជួន ណាត លើកដំបូងលើកុំព្យូទ័រ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈហើយ… ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ www.budinst.gov.kh

ការដាក់ឲ្យប្រើប្រាស់ជាដំបូងនេះ កម្មវិធីនេះដំណើរការតែលើប្រព័ន្ធដំណើរការ Windows XP និង Vista ។

ស្ប៉ាមវាយលុកយ៉ាងរំភើយ ខែ សីហា 7, 2008
Posted by រដ្ឋ in កម្មវិធី, ពីនេះពីនោះ.9 comments

ប៉ុន្មានថ្ងៃនេះមិនដឹងម៉េចទេ! វាចូលនោះចូល… ពិមុនចូលតែ Spam Folder តែឥឡូវវាប្រើប្រើជារូបភាពខំម៉ិន សម្រុកយក៏តែម្ដង… យី ។
មានគេស៊ី MP3!!! ខែ កក្កដា 6, 2008
Posted by រដ្ឋ in កម្មវិធី, ពីនេះពីនោះ, អំពីណារដ្ឋ.9 comments

ខ្ញុំបានយក Flash ទៅហាងបោះពុម្ព ដើម្បីឲ្យគេបោះពុម្ព Print កិច្ចការសាលា ។ ម៉ោផ្ទះវិញ អត់បានអារម្មណ៍ទេ ដល់ពេលមើល mp3 ក្នុងហ្នឹង ពីណាគេលួចស៊ីអស់បាត់… សល់តែសំបកទទេ ចាក់អត់កើតព្រោះ ព្រោះវាសល់តែ 0Kb ។ យី! ម៉េចវាចឹង? ខ្ញុំចាប់ផ្ដើមនឹកឃើញ មេរោគមួយដែលចេះស៊ីចម្រៀង តែមើលទៅដូចគ្មានអីទេ ។ គ្មានអីធំដុំទេ គ្រាន់តែឆ្ងល់ …
សុំដូរស្ទីលមួយទៀត ខែ មិថុនា 10, 2008
Posted by រដ្ឋ in កម្មវិធី, ពីនេះពីនោះ.8 comments

មុននេះប្រើសុទ្ធតែ Style Vista តែឥឡូវសុំដូរអាម៉ូដដូច Mac ម្ដង ហាហា! កុំច្រឡំការពិតខ្ញុំប្រើ XP ទេ ។ បងប្អូនក៏ដឹងប្រើ Theme Xp អាដែលៗធុញភ្នែកណាស់…
សប្បាយចិត្តនឹងវត្តមានអាក្រូបាត ខែ មិថុនា 7, 2008
Posted by រដ្ឋ in កម្មវិធី, ពីនេះពីនោះ.9 comments
ល្ងាចម្សិលមិញសប្បាយចិត្តអ្វីម៉្លេះទេ ព្រោះអ្វីដែលចង់បាន វាបានមកដល់ហើយ ។ ធ្លាប់បានសួរគេពីបញ្ហានេះ តែគ្មាននរណាអាចផ្ដល់ចម្លើយ ឬមួយមិនយល់សំណួរខ្ញុំ ។ ពីមុនពេលទិញកុំព្យូទ័រដំបូង គេមានបញ្ចូល Adobe Acrobat 7 ស្រេច ។ តែដល់ខ្ញុំមិនសូវចេះប្រើវា ហើយមិនដឹងពីផលប្រយោជន៍ច្រើន ក៏លុបវាចោលបែរស្រវា Adobe Reader វិញ ព្រោះគ្រាន់តែបើកឯកសារ PDF មិនចាំបាច់ អាក្រូបាត ក៏ធំនោះទេ ។

រយៈពេលកន្លងមកខ្ញុំបានឆ្ងល់រឿងមួយ ដោយចង់បង្កើតសៀវភៅជាលក្ខណៈ PDF ដូចគេ ព្រោះឃើញទស្សនាវដ្តីក្នុងស្រុក ក្រៅស្រុកគេនិយមណាស់ ហើយមានការឌីសាញស្អាតទៀត នរណាមិនចង់
។ បើធ្វើអត្ថបទធម្មតាយើងអាចប្រើ Word រួចព្រីនវាជា PDF ជាការស្រេច ។ តែសម្រាប់ទំព័រដែលមានអេហ្វិកច្រើន ខ្ញុំមាន Photoshop (ការពិតមិនមែនតែវាមួយទេ) ជាជំនួយ ដែលអាចធ្វើ PDF បានមួយទំព័រ ។ សំណួរកន្លងមកគឺ បើខ្ញុំមាន PDF មួយទំព័រៗច្រើនសន្លឹក តើអាចផ្គុំវាធ្វើជាសៀវភៅមួយបានដែរឬទេ? ធ្វើបែបណា? ដោយប្រើកម្មវិធីអ្វី? អ្វីដែលខកគឺសួរប៉ះអ្នកមិនចេះ (ឬខ្លះមិនយល់សំណួរ) ឬប៉ះអ្នកមិនដែលមានបំណងធ្វើ ។ ដល់ចឹងទៅគ្មានអីក្រៅពីសួរខ្លួនឯង…

ខ្ញុំស្លេះវាចោល ព្រោះវាជាកិច្ចការថ្ងៃក្រោយ… ជាងកន្លះឆ្នាំខ្ញុំរកឃើញចម្លើយដោយខ្លួនឯង គឺខ្ញុំដំឡើង Acrobat ឡើងវិញ សង្ស័យថាវាពិតជាអាច តែមិនបានរកវា ។ ខ្ញុំសប្បាយចិត្តណាស់… ខ្ញុំដឹងថានឹងចេះតែមានកិច្ចការជាមួយវា ។
ស្របជាមួយនេះ Photoshop CS3 (Version 10) ក៏ទើបលេចមុខលើអេក្រង់កុំព្យូទ័រខ្ញុំជាលើកតំបូងដែរ ។ ងាយស្រួលប្រើជាងអាមុនៗ … ដែលខ្ញុំចាប់ផ្ដើមពី CS ទៅ CS2 (ស្ដាយដែរដែលមិនមានសំណាងប្រើវើសិន៧ ធ្លាប់សាកពេលថ្មីៗនេះ តែពិបាកប្រើព្រោះវាអន់ជាងអាថ្មី) ។

អ្វីដែលរឹតតែពិសេសនោះ PS 10.0 នេះអាចឲ្យយើងប្រើយូនីកូដខ្មែរមួយចំនួនលើវាបាន ។

សំណូមពរតូចមួយម្ដងទៀត ខែ មិថុនា 2, 2008
Posted by រដ្ឋ in កម្មវិធី, ពីនេះពីនោះ.6 comments
ដោយសារឃើញបងប្អូនខ្លះនៅមិនទាន់ប្រើយូនីកូដខ្មែរ បានត្រឹមត្រូវ ចឹងហើយទើបសំណេររបស់គាត់មិនបានត្រឹមត្រូវ ខ្ញុំសូមលើកយកប្រកាស ពីបឿន ម្ដងទៀត ដើម្បីអ្នកទាំងអស់គ្នា ដែលមិនទាន់វាយខ្មែរយូនីកូដ ត្រូវតាមស្តង់ដារ!
របៀបវាយអក្សរខ្មែរយូនីកូដ និង មួយជ្រុងទៀតនៃខ្មែរយូនីកូដ និង អក្ខរាវិរុទ្ធខ្មែរក្នុងកុំព្យូទ័រ
PS: នៅពេលដែលយើងវាយអក្សរឲ្យមានរបៀបរៀបរយ ធ្វើឲ្យអ្នកអានមានអារម្មណ៍ល្អ ហើយចូលចិត្តសំណេររបស់យើង ។
បំណងល្អពីសាលាក្រុង







