បណ្ណសារ អ្នកនិពន្ធ៖ រដ្ឋ

អំពី រដ្ឋ

...​ជន​សាមញ្ញ​ម្នាក់​រស់​នៅ​ជា​មួយ​ក្ដី​ស្រលាញ់ និង​ចែក​រំលែក​ក្ដី​ស្រលាញ់...

ដំណើរ​ទៅ​កាន់ផ្ទះ​យាយ​តា នៅ​បន្ទាយ​មាន​ជ័យ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី

  • គិត​ថា​ជា​គុណ​បុណ្យ ធ្វើ​ឲ្យ​ជួប​តែ​មនុស្ស​ល្អ

យើង​ចេញ​ដំណើរ​នៅ​ព្រឹក​ម៉ោង​ប្រហែល ៨ ហើយ​ទៅ​ដល់​សៀមរាប​ខ្ទង់​ម៉ោង ១២​ថ្ងៃ​ត្រង់ ។ យើង​បាន​ឈប់​សម្រាក​ដើម្បី​រក​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​អាហារដ្ឋាន​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប (គឺ​កន្លែង​ចាស់​ដែល​យើង​ធ្លាប់​មក​ម្ដង កាល​យក​អា​អូន​មក​ពិនិត្យ​ភ្នែក​នៅ​មន្ទីរ​ពេទ្យកុមារ​អង្គរ) ហើយ​យើង​បាន​ភ្ងូត​ទឹក​ឲ្យ​កូន​យុត្ត​ផង​ដែរ ។ ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​រួច យើង​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​ភ្លេច​របស់​ម្យ៉ាង​នៅ​នឹង​ចង្កេះ​ខោ​អា​អូន​ពេល​យើង​ស្រាត​ងូត​ទឹក មិនដឹង​ជ្រុះ​ពេល​ណា ហើយ​យើង​សុទ្ធ​តែ​មិន​មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​ពេល​រៀប​ចេញ​ដំណើរ​សោះ ។ នោះ គឺ​ស្លឹក​ឈើ​ដែល​ប្រពន្ធ​របស់​ខ្ញុំ កាច់​សៀត​នឹង​ខោ​កូន​យុត្ត គឺតំណាង​អ្នក​ថែ​រក្សា​កូន​ស្ងួន​មិន​ឲ្យ​យំ​ស្រែក ឬ​ធ្វើ​រឿង​រំខាន​ដល់​ប៉ា​ម៉ាក់ និង​លោ​កតា ឬ​មួយ​ទៀត​ អាច​និយាយ​ថា ការពារ​ពី​ខ្មោច​ព្រាយ​បិសាច​ដែល​តាម​យាយី​ក្មេក​តូច​ៗ (ត្រង់​នេះ អំពី​រឿង​ស្លឹក​ឈើ ខ្ញុំ​មិន​សូវច្បាស់​ទេ​ នឹង​អធិប្បាយ​ពេល​ក្រោយ)

ខ្ញុំ​តែង​តែ​ដក់​ជាប់​រឿង​អបិយជំនឿ​ដែល​កើត​ចំពោះ​កូន​យុត្ត ច្រើន​លើក​ច្រើន​សា ទើប​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ចេញ​រឿង​មួយ​…

ប្រហែល​ជា​បាន២ ឬ​៣​គី​ឡូម៉ែត្រផុត​ក្រុង កូន​យុត្ត​ចាប់​ផ្ដើម​រសាប់​រសល់ រក​រឿង និង​យំ​ជា​ខ្លាំង ដែល​ធម្មតា​យើង​គិត​ថា កូន​ប្រាកដ​ជា​ក្ដៅ​ស្អុះ ឬ​មក​ពី​ម៉ាស៊ីន​​ត្រជាក់ ឬ​មក​ពី​អាអូន​ឃ្លានបបរ​ ព្រោះ​ទើប​បៅ​ទឹកដោះ​គោ​រួច​មួយ​សន្ទុះ​មុន​នេះ​សោះ ។ ភាព​មិន​ស្រួល​ខ្លួន​របស់​កូន ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​ឈប់​ឡាន​នៅ​មុខ​កន្លែង​លក់​សាំង​របស់​មីង​ម្នាក់ ដើម្បី​សម្រួល​ដល់​ប្រពន្ធ​ខ្ញុំ​ មើល​កូន និង​បញ្ចុក​បបរ ខណៈ​អាអូន​មិន​ព្រម​បាត់​យំ​សោះ ។ ចំពោះ​ខ្ញុំ​វិញ គឺ​គិត​តែ​ពី​សួរ​រក​ស្លឹក​ឈើ តែ​គ្រប់​គ្នា​គ្មាន​បាន​យក​មក​ទេ ជ្រុះ​បាត់​ហើយ ។ ដោយ​គ្មាន​ហេតុ​ផល​សមរម្យ ខ្ញុំ​គិត​ថា​ប្រាកដ​ជា​មក​ពី​យើង​ភ្លេច​ស្លឹក​ឈើ​នោះ​ហើយ ។ សម្រួល​ឥរិយាបទ​មួយ​សន្ទុះ កូន​អន់​យំ ញ៉ាំ​បបរ​កិន​ដែល​លោកយាយ​ត្រៀម​ទុក​ឲ្យ ​បាន​ប៉ុន្មានម៉ាត់ ។

អ្វី​ដែល​យើង​កត់​សម្គាល់​នោះ គឺ​អ្នក​មីង​នោះ​បាន​ជួយ​យក​កង្ហា​ដាក់​ឲ្យ​ត្រជាក់ដ្បិត​ថ្ងៃ​ក្ដៅ​ខ្លាំង​ណាស់ ផ្ដល់​ទឹក​ជ្រលក់​កន្សែងជាដើម ។ ខ្ញុំ​គិត​ថា ប្រហែល​គេ​គ្មាន​ចិត្ត​ចង់​ឲ្យ​យើង​រំខាន​ការ​រកស៊ី​របស់​គេ​ទេ តែការ​គិត​បែរ​ជា​ផ្ទុយ​ស្រឡះ ។ កន្លះ​ម៉ោង​ក្រោយ អា​អូន​បាន​ធូរ​បន្តិច យើង​រៀបចំ​លា​អ្នក​មីង​ចិត្ត​ល្អ ហើយ​ខ្ញុំ​ប្រាប់​ប្រពន្ធ​ឲ្យ​កាច់​ស្លឹក​ឈើ​ថ្មី​ដាក់​ក្នុង​​ហោប៉ៅ​កូន​ផង ហើយ​សុំ​ពរ​ពី​មីង​នោះ​ផង មិន​ចឹង​យើង​គ្មាន​ក្ដី​សុខ​ទេ ចាំ​ដល់​ផ្ទះ​សុខ​សប្បាយ​យើង​ធ្វើ​សំណែន​បន្តិច​ជូន​គេ​ទៅ​វា​រួច​ហើយ ដ្បិត​គេ​នឹង​ជួយ​ថែ​រក្សា​កូន​យើង ណា​មួយ​យើង​បាន​ជ្រុល​បោះ​បង់​អ្នក​ជូន​ដំណើរ​ចាស់​តាម​ផ្លូវបាត់​ទៅ​ហើយ យើង​សុំ​ទោស​គេ​ព្រម​គ្នា ។

យើង​លា​អ្នក​មីង និង​បន្ត​ដំណើរ​យ៉ាង​សុខ​សប្បាយ អា​អូន​ក៏​មិន​សូវ​រក​រឿង​ខ្លាំង​ដូច​មុន ។ យើង​បាន​ទៅ​ដល់​ស្វាយ​ស៊ី​សុផុន ម៉ោង​៣​រសៀល តាម​ការ​គ្រោង​ទុក​របស់​ខ្ញុំ ។ ទៅ​ដល់​ផ្ទះ​ម៉ែ គ្រប់​គ្នា​សុទ្ធ​តែ រវល់​ព្រោះ​ម៉ែ​កំពុង​រៀប​ចំ​ផ្ទះ​ថ្មី និង​ត្រៀម​របស់​របរ​សម្រាប់​ពិធី​សូត្រមន្ត​ និង​រណ្ដាប់​សែន​ទេវតា​ឆ្នាំ​ថ្មី​ផង ។ ទោះ​យ៉ាង​ណា យើង​នៅ​តែ​សប្បាយ​រីករាយ ពិសេស​គឺ​ខ្ញុំ ព្រោះ​ខាន​មក​លេង​ផ្ទះម៉ែ​ពុក​យូរ​ក្រែល​ហើយ តាំង​ពី​មាន​កូន​មក ។

ល្ងាច​ឡើង ពេល​អាហារ​ពេល​ល្ងាច​យើង​ជួប​ជុំ​បង​ប្អូន ហើយ​ខ្ញុំ​ក៏​ធ្វើ​នូវ​អ្វី​ដូច​បាន​និយាយ​ពី​ថ្ងៃ ។ កូន​យុត្ត មិន​គេង​សោះ ព្រោះ​ណា​មួយ​ប្លែក​កន្លែង ណា​មួយ​មនុស្ស​អ៊ូអរ សំឡេង​រញ៉េរញ៉ៃ មិន​ដូច​ផ្ទះ​យាយតា​នៅ​កំពង់ថ្ម​ទេ សមាជិក​តិច​ស្ងាត់​ជ្រងំ ។ សំណែន​នោះ ក៏​រលត់​ធូប​អស់ សំឡេង​បង​ប្អូន​សាច់​ញាតិ​ក៏​ចុះ​ថមថយ កូន​យុត្ត​គេង​លក់​យ៉ាង​ស្រួល ខ្ញុំ​និង​ប្រពន្ធ​ក៏​អស់​កង្វល់​មួយ​អន្លើ​ដែរ ។

10153102_10152641625041917_5693896919870922351_nថត​ជាមួយ​កូន​យុត្ត នៅ​ផ្សារ​ដំដែក

srកន្លែង​ឈប់​ឡាន និង​ប្រពន្ធ​ខ្ញុំ​បញ្ចុក​បបរ​កូន

នៅ​មាន​ត

បញ្ចេញមតិ

រៀបជា សំណុំឯកសារ ក្នុង Lifestyle