Daily Archives: 8 ខែឧសភា 2010
សង្គមងងឹតនៅម៉ុងកា (Monga)
ម្រាមទាំងប្រាំ ទើបក្លាយជាកណ្ដាប់ដៃមួយ… ផ្ដើមចេញពីសិស្សថ្មីម្នាក់ហៅថា Mosquito ទើបចូលរៀននៅវិទ្យាល័យមួយ ។ ថ្ងៃដំបូងរបស់គេនៅសាលាត្រូវក្មេងមួយក្រុមវាយធ្វើបាបមាន់ថ្មីមួយនេះ និងគំរាមទារថ្លៃការពារតាមទម្លាប់ក្មេងកាងតាមសាលា ។ … ដោយឃើញភាពក្លាហានរបស់ Mosquito យុវជនអ្នកលេងប្រកបដោយគុណធម៌មកពីបក្សគួនមិន មានគ្នាបួននាក់ បានជួយរំដោះគេចេញពីការកៀបសង្កត់មួយនោះ ហើយបានសម្រក់ឈាមរាប់គ្នាជាបងប្អូនចាប់ពីថ្ងៃនោះ ។ ថ្ងៃនេះ បើឯងមិនសម្លាប់គេទេ ថ្ងៃស្អែកគេនឹងសម្លាប់ឯងមិនខាន!… ស្វាស, អាកូនឆ្កែ, Monk, Mosquito n Dragon (រូបខាងលើ) ។ Dragon គឺជាកូនប្រុសដ៏សង្ហារបស់បងធំនៅបក្សគួនមិនឈ្មោះ Geta ជាអ្នកមានមុខមានមាត់នៅ Monga ។ ថ្ងៃមួយ Geta ត្រូវបានសម្លាប់… ខ្ញុំនៅតែមិនយល់ថា ហេតុអីបងប្អូនកាប់សម្លាប់គ្នា… ឯងថានេះជាជីវិតក្នុងសង្គមងងឹត ឯងស្មានថាអំបាញ់មិញនេះ យើងពិតជាចង់ឱបឯងមែនទេ ទើបឯងឱបយើងវិញ… គឺយើងចង់សម្លាប់ឯង ។ នេះមិនហៅថាសង្គមងងឹតទេ គឺឯងរស់ក្នុងសង្គមមិត្តទៅវិញទេ ។ បើចង់ជ្រាបច្បាស់សូមអញ្ជើញទស្សនារឿង Monga ជាខ្សែភាពយន្តរបស់តៃវ៉ាន់អំពីជីវិតពោរពេញដោយការកាប់សម្លាប់គ្នា ស៊ីសាច់ហុតឈាមអង្គាមឆ្អឹង…



Khmer Dictionary

Recent Comments