ខែចែត្រចូល​ឆ្នាំ

ខែ​ចែត្រ​ចូល​ឆ្នាំ តាម​ចំណាំ​គេ​ទៅ​លេង​វត្ត
ម៉ែ​អើយ​កុំ​ឃាត់​ ទៅ​លេង​វត្ត​សប្បាយ​នឹង​គេ!!….

ខ្ញុំ​សម្រេច​ចិត្ត​ថា​នឹង​ទៅ​ស្រុក ថ្ងៃ​ទី ១៤ មេសា ចំ​ថ្ងៃ​ចូល​ឆ្នាំ​តែម្ដង ។ រាល់​ៗ​ឆ្នាំ​ ខ្ញុំ​ទៅលេង​ផ្ទះ​មិន​ដែល​ខាន​ទេ តែ​បើ​ឆ្នាំ​នេះ​ខាន​បាន​វា​ចម្លែក តែ​ទោះ​យ៉ាង​ណា​ក៏​ត្រូវ​តែ​ទៅ ព្រោះ​ជា​ឱកាស​ដែល​បង​ប្អូន​ប្រុស​ស្រី​តែង​តែ​ជួប​ជុំ​គ្នាសប្បាយ​រីករាយ​នា​ថ្ងៃ​បុណ្យ​ទាន​ចឹង ។


ក្មួយ​សម្លាញ់​របស់​ម្ចាស់​ពូ សុគន្ធ & ទីទី “យើង​ជិះ​ទូក​លេង​តាម​គង្គា”

ជា​ដំណឹង​ល្អ​មួយ​ទៀត បង​ថ្លៃ​ស្រី​របស់​ខ្ញុំ​ទើប​តែ​ប្រសូត្រ​បាន​បុត្រា​មួយ​អង្គាកាល​ពីថ្ងៃទី ០៩ មេសា​មុន​នេះ ហើយ​ជា​កូន​ដំបូង​របស់​គាត់​ជាមួយ​នឹង​បង​ប្រុស​របស់​ខ្ញុំ​ដែល​ទើប​តែ​រៀបការ​កាល​ឆ្នាំ​ទៅ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ទេពច្យុត​ដែល​ទើប​ចាប់​កំណើត​នេះ គឺ​ជា​ក្មួយ​ទី៣​នៃ​ម្ចាស់​ពូម្នាក់​នេះ… សូម​ចូល​រួម​អបអរ​ផងហ្នា៎!!!

មតិ 13

  1. ចូល​រួម​អបអរ! :D

  2. ស្មាន​តែ​បង​រដ្ឋ​មាន​ប្រពន្ធ​ហើយ…. !!!! តាម​ពិត​បង​ថ្លៃ​សោះ… !!!!

  3. សុំយករូបថតក្មួយៗពួណារដ្ឋឯងទៅទុកសិនហើយ?
    មិនដឹងមួយណា សុគន្ធ & មួយណាទីទីទេ មានតែយកមកទាំង២ហ្មងចុះ!!!

    ចុមមើលទៅដូចទូកចង់លិច ទឹកចូលពេញហើយតើ!!!!

  4. បូរាណ

    យី កុមារកាមរោគ​ហ្នឹង ចូលចិត្ត​តែយករូបក្មេងៗ​អ៊ីចឹង??

  5. មិនមែនទេ ទីណាមានរូបក្មេងៗ ទីនោះខ្ញុំយកតែទាំងអស់ហ្នឹង!!! ព្រោទុកពេលម្ចាស់គេធំ ក្រែងគេចង់មកមើលរូបគេវិញហ្នឹងណា៎!!!!
    ញ៉ុមអត់មានកើតកាមរោគអីទេ គឺចូលចិត្តប្រមូលរូបក្មេងៗទុកតើ!!!
    ពូបូរាណចេះតែថាហើយ!!!

  6. សួស្តីឆ្នាំថ្មី

  7. វីរិយា

    សួស្តី​ឆ្នាំ​ថ្មី​ ការដ្ឋ! ជូន​ពរ​ឲ្យ​ការ​ងារ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ឡើងៗ! មាន​ជោគ​ជ័យ​ក្នុង​រឿង​ជីវិតឯកជនថែម​ទៀត! :D

  8. ត្រឡប់​មក​ពី​ស្រុក​វិញ​ហើយ​បាទ! ទើប​តែ​ថ្ងៃ​នេះ​បាន​ចូល​មើល​ប្លក់… អរគុណ ជូនពរ​ឆ្នាំ​ថ្មី សិរីសួស្ដី សុភមង្គល កើត​មាន​គ្រប់​ៗ​គ្នា ។

  9. :P

  10. ខែ​ចែត្រ​ចូល​ឆ្នាំ​អី !!!???
    ឆ្នាំ​ហ្នឹង​គឺ « ពិសាខ​ចូល​ឆ្នាំ »

  11. រដ្ឋ

    ជា​ឃ្លា​ផ្ដើម​ក្នុង​បទ​ចំរៀង :D តាម​ចំណាំ​គេ​ទៅលេង​វត្ត គេ​ទៅ​លេង​វត្ត គេ​ទៅ​លេង​វត្ត (បន្ទរ)… :D

  12. ពិសាខ​ចូល​ឆ្នាំ ខុស​ចំណាំ​ក៏​ទៅ​លេង​វត្ត ក៏​ទៅ​លេង​វត្ត ក៏​ទៅ​លេង​វត្ត (បន្ទរ)…

  13. :)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 27 other followers