Daily Archives: 11 ខែ​មេសា 2010

ខែចែត្រចូល​ឆ្នាំ

ខែ​ចែត្រ​ចូល​ឆ្នាំ តាម​ចំណាំ​គេ​ទៅ​លេង​វត្ត ម៉ែ​អើយ​កុំ​ឃាត់​ ទៅ​លេង​វត្ត​សប្បាយ​នឹង​គេ!!…. ខ្ញុំ​សម្រេច​ចិត្ត​ថា​នឹង​ទៅ​ស្រុក ថ្ងៃ​ទី ១៤ មេសា ចំ​ថ្ងៃ​ចូល​ឆ្នាំ​តែម្ដង ។ រាល់​ៗ​ឆ្នាំ​ ខ្ញុំ​ទៅលេង​ផ្ទះ​មិន​ដែល​ខាន​ទេ តែ​បើ​ឆ្នាំ​នេះ​ខាន​បាន​វា​ចម្លែក តែ​ទោះ​យ៉ាង​ណា​ក៏​ត្រូវ​តែ​ទៅ ព្រោះ​ជា​ឱកាស​ដែល​បង​ប្អូន​ប្រុស​ស្រី​តែង​តែ​ជួប​ជុំ​គ្នាសប្បាយ​រីករាយ​នា​ថ្ងៃ​បុណ្យ​ទាន​ចឹង ។ ក្មួយ​សម្លាញ់​របស់​ម្ចាស់​ពូ សុគន្ធ & ទីទី “យើង​ជិះ​ទូក​លេង​តាម​គង្គា” ជា​ដំណឹង​ល្អ​មួយ​ទៀត បង​ថ្លៃ​ស្រី​របស់​ខ្ញុំ​ទើប​តែ​ប្រសូត្រ​បាន​បុត្រា​មួយ​អង្គាកាល​ពីថ្ងៃទី ០៩ មេសា​មុន​នេះ ហើយ​ជា​កូន​ដំបូង​របស់​គាត់​ជាមួយ​នឹង​បង​ប្រុស​របស់​ខ្ញុំ​ដែល​ទើប​តែ​រៀបការ​កាល​ឆ្នាំ​ទៅ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ទេពច្យុត​ដែល​ទើប​ចាប់​កំណើត​នេះ គឺ​ជា​ក្មួយ​ទី៣​នៃ​ម្ចាស់​ពូម្នាក់​នេះ… សូម​ចូល​រួម​អបអរ​ផងហ្នា៎!!!

អានបន្ត »

តាមដាន

Get every new post delivered to your Inbox.

Join 30 other followers