Monthly Archives: ខែមេសា, 2010
ខែចែត្រចូលឆ្នាំ
ខែចែត្រចូលឆ្នាំ តាមចំណាំគេទៅលេងវត្ត ម៉ែអើយកុំឃាត់ ទៅលេងវត្តសប្បាយនឹងគេ!!…. ខ្ញុំសម្រេចចិត្តថានឹងទៅស្រុក ថ្ងៃទី ១៤ មេសា ចំថ្ងៃចូលឆ្នាំតែម្ដង ។ រាល់ៗឆ្នាំ ខ្ញុំទៅលេងផ្ទះមិនដែលខានទេ តែបើឆ្នាំនេះខានបានវាចម្លែក តែទោះយ៉ាងណាក៏ត្រូវតែទៅ ព្រោះជាឱកាសដែលបងប្អូនប្រុសស្រីតែងតែជួបជុំគ្នាសប្បាយរីករាយនាថ្ងៃបុណ្យទានចឹង ។ ក្មួយសម្លាញ់របស់ម្ចាស់ពូ សុគន្ធ & ទីទី “យើងជិះទូកលេងតាមគង្គា” ជាដំណឹងល្អមួយទៀត បងថ្លៃស្រីរបស់ខ្ញុំទើបតែប្រសូត្របានបុត្រាមួយអង្គាកាលពីថ្ងៃទី ០៩ មេសាមុននេះ ហើយជាកូនដំបូងរបស់គាត់ជាមួយនឹងបងប្រុសរបស់ខ្ញុំដែលទើបតែរៀបការកាលឆ្នាំទៅ ។ សូមបញ្ជាក់ផងដែរថា ទេពច្យុតដែលទើបចាប់កំណើតនេះ គឺជាក្មួយទី៣នៃម្ចាស់ពូម្នាក់នេះ… សូមចូលរួមអបអរផងហ្នា៎!!!
Repost: បេះដូងកំព្រា
ថ្ងៃនេះដូចមិនសូវសប្បាយចិត្ត គិតនាំគ្រប់គ្នារួមស្ដាប់ចំរៀងមួយបទ “បេះដូងកំព្រា” បទនេះថតតាំងពីពីរឆ្នាំមុន (២០០៨) ក្នុងប្រកាសនេះ អ្នកចម្រៀងល្បីមកបង្ហើរសំនៀងបន្តិចបន្តួចជួនបងប្អូនស្ដាប់លេង! សម្រួលតន្ត្រី និងដឹកនាំថត : ណារដ្ឋ អាល់ប៊ុម : Vol. 1 អ្នកច្រៀងអត់ប្រាប់ទេ!!! ហាមថតចម្លងធ្វើអាជីវកម្ម… រក្សាសិទ្ធិ naraths | records



Khmer Dictionary

Recent Comments