កុនថ្មី ឬគ្រាន់តែជាការស្រមើស្រមៃរបស់ផលិតករភាពយន្តខ្មែរ? ខែ តុលា 28, 2009
Posted by រដ្ឋ in ភាពយន្ត.trackback
ប្រហែលជាសល់តែមួយផ្ទាំងនេះផងក៏មិនដឹង ខ្ញុំឃើញបិទនៅផ្នែកខាងក្រោម នៃទូដាក់ថាសវីដេអូរឿងជាច្រើនរបស់ហាងលក់ស៊ីឌីមួយឈ្មោះស្មាតឌីស នៅផ្សារទំនើបសូរិយាជាន់ទី៣ ។ J7 គឺជាផ្ទាំងឃោសនាភាពយន្តមួយ ដែលខ្ញុំទើបឃើញប៉ុន្មានខែមុន ហើយមានការភ្ញាក់ផ្អើលជាខ្លាំង ។
តើវាជាកុនថ្មីស្ដីពីមហាវីរក្សត្រខ្មែរមួយរូបមែនទេ? គ្រាន់តែឃើញរូបក៏ដឹងបាត់ទៅហើយ ។ ខ្ញុំព្យាយាមសាកសួរអ្នកលក់ពីរឿងនេះ គាត់បានត្រឹមឆ្លើយថាមិនមានរឿងនេះទេ ក្រដាសមួយផ្ទាំងនេះ គ្រាន់តែគេព្រីនហើយយកមកបិទតែប៉ុននោះ ។ អ្វីដែលចង់ដឹងគឺ ថាវាជារបស់ថ្មី ឬចាស់ប៉ុននោះ ។ ខ្ញុំបានស្វែងរកព័ត៌មានពី J7 នេះ តែគ្មានតម្រុយឡើយ សូម្បីក្នុងឥន្ថឹណិត រូបនេះក៏គ្មានដានដែរ គឺគេលុបចោលសល់តែស្រមោលមួយនៅវេទិកាមួយនោះ ។
COMING SOON នេះគឺតាំងពីប្រមាណ ៥ឬ៦ឆ្នាំ(?)មុនម្ល៉េះបើតាមដឹង ។ ដំណឹងនេះសាបរលាបទៅវិញក៏យូរដែរហើយ ប៉ុន្តែពេលខាងមុខនេះ កុនខ្នាតខ្លីជយវរ្ម័នទី៧ នឹងមានមុខម្ដងទៀតជាមិនខាន ។








ធ្លាប់ឃើញរូបហ្នឹងម្ដងលើអ៊ីនធឺណែត… តែមិនដឹងនៅណាទេ!
បើសិនជាមានរឿងនេះមែនប្រជាល្អមើលហើយ!
បែបគេមិនអោយថតរឿង ទាក់ទងនឹងខ្សែស្តេចទេដឹង! បើថតជាលក្ខណៈរឿង និទាន អីប្រហែលជាអាច! តែថតជាលក្ខណៈប្រវត្តិសាស្រ្ត បែបមិនងាយទេ!
សូមជំរាបថា នេះជារឿងបោកប្រាស់សុទ្ធសាធ ព្រោះរូបនេះ មានតាំងពីឆ្នាំ ២០០៦ ម្ល៉េះ ។ រូបនេះធ្វើឡើងដោយអាណិកជនខ្មែរនៅអាមេរិក ធ្លាប់ជាអ្នករៀនខាងការធ្វើកុន តែនេះមិនមែនជារបស់ពិតទេ ព្រោះគ្រាន់តែជាការ ធ្វើ Poster ដើម្បីជា assignment របស់គេប៉ុណ្ណោះ ។ តែគាត់មិនមែនជាអ្នកយក រឿងនេះមកលេងសើចទេ តែមានមនុស្សខ្លះលួចយករូបភាពនេះ មកផ្សព្វផ្សាយ ជាលក្ខណៈមិនពិត ហើយចេះតែបន្តគ្នា ក្អែកមួយជាក្អែកដប់។
ដូច្នេះសូមជ្រាប ។
រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ
ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ
ទទួលជោគជ័យ។
សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី
ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ
បានសេចក្ដីសុខ។
រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ
កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ
ស្គាល់តែសប្បាយ។
ប្រវត្តិសាស្ដ្រនៃបហាអំណាចរបស់ខ្មែរ ប្រហែលជាមិនអាចថតបានទេមើលទៅ
ព្រោះកាលណាតែងខុសតែបន្តិចឬខ្វះតែបន្តិចនឹងមានបញ្ហាមិនខាន។
បើតែងខុសគឺមានន័យថាបំប្លែងប្រវត្តិសាស្រ្ដខ្លួនឯងហើយ។
តែបើតែងខ្វះវិញគឺបានន័យថាបំបាត់នូវប្រវត្តិសាស្រ្ដខ្លួនឯង។
អាចនឹងមានទោស។
ខ្ញុំរករឿងហ្នឹងឃើញហើយ! សូមអញ្ជើញទស្សនា