អ្វីដែលធ្លាប់គិត៖ បេះដូងខ្ញុំប្រែព័ណ៌ដែរទេ ខែ កក្កដា 15, 2009
Posted by រដ្ឋ in ពីនេះពីនោះ, អំពីណារដ្ឋ.trackback
ខ្ញុំគិតថាខ្ញុំបានរកឃើញមនុស្សដែលខ្ញុំស្រលាញ់ហើយ មុខមាត់កូនកាត់ចិន មើលមួយភ្លេតច្រឡំកូរ៉េ ពេលលេងសក់ខ្លីម្ដងៗ តែខ្ញុំស្រឡាញ់សក់វែងជាង គេថាលើកក្រោយទុកសក់វែងវិញម្ដង ។ ភ្នែកតូចៗ ជានារីក្នុងក្ដីស្រម៉ៃរបស់ខ្ញុំហើយ ហេហេ សម្បុរមិនចាំបាច់សប៉ុន្មានទេ ព្រោះខ្ញុំសស្រាប់ហើយ… សគូនឹងខ្មៅចឹងហើយ ហាហា មិនមែននិយាយអួតបងទេណា៎ ចេះតែចង់និយាយលេងជាមួយបង តែខ្ញុំនិយាយពីអារម្មណ៍ពិតថាខ្ញុំស្រលាញ់បែបណា៎
សំដីខាងលើលោកអ្នកអាចរកបាននៅផ្ទះកូនជ្រូក៧ព័ណ៌ ដែលសរសេរជាអក្សរធំៗបិទនៅលើជញ្ជាំងថា រីករាយថ្ងៃបុណ្យកំណើត ។ ថ្ងៃនោះ ជួនពេលខ្ញុំទៅលេងផ្ទះគាត់ ចៃដន់អីគាត់រៀបពិធីអ៊ឹកធឹកណាស់ ដាក់ថាថ្ងៃខួបកំណើត តែពុំមែនឯណា តាមពិតខួបឡើងប្លក់គ្រប់មួយខែ ។ ខ្ញុំបានជូនពរពីរបីម៉ាត់ក៏ព្រលយសំដីនិយាយលេងជាមួយគាត់មួយប្រាវទៅ គាត់បង្អាប់ថាមិនដឹងអង្កាល់បាននាំមិត្តស្រីទៅជម្រាបសួរគាត់ ហេហេ មានឯណា ខ្ញុំគ្មានមិត្តស្រី គ្មានសង្សារអីទេ ។ នេះបារាំងថាយ៉ាប់ហើយ អាយុប៉ុននេះគ្មានសង្សារ ។
ក្នុងការគិតរបស់ខ្ញុំ នារីដែលមានភ្នែកតូច គឺជានារីមានមន្តស្នេហ៍បំផុត ខ្ញុំសង្កេតឃើញបែបនេះតាំងពីខ្ញុំនៅរៀនវិទ្យាល័យម៉្លេះ ។ នេះ ជាអារម្មណ៍របស់ខ្ញុំយ៉ាងពិតប្រាកដ ។ ដូចនេះហើយប្រសិនបើខ្ញុំ ជ្រើសរើសទទួល cv ក៏តម្រូវមានភ្នែកតូចដែរ ។ តែពេលនេះប្រហែលជាខកចិត្តហើយ ព្រោះអ្នកជាប់ shortlist ពុំមែនមានភ្នែកតូចទេ ហាហា និយាយលេងផងចុះហ្នា៎!
សំដីខាងលើដែលខ្ញុំនិយាយលេងជាមួយបងស្រី៧ព័ណ៌ ធ្វើឲ្យខ្ញុំដឹងថា ត្រឹមមួយប៉ព្រិចភ្នែកសោះ ការគិតរបស់ខ្ញុំបែរជាប្ដូរផ្លាស់អស់រលីង ។ រឿងលើលោកនេះ គ្មានអ្វីឋិតឋេរមែនហើយ សូម្បីបេះដូងខ្ញុំក៏ប្រហែលជាគេថាវាប្រែព័ណ៌ទេដឹង?
ខ្ញុំមានរឿងមួយចង់ប្រាប់បងថា នារីក្នុងក្ដីស្រម៉ៃរបស់ខ្ញុំដែលធ្លាប់ប្រាប់បងនោះ ខ្ញុំពុំដែលបានជួបភក្ត្រារបស់គេផ្ទាល់ទេ តែខ្ញុំមានរូបថតរបស់គេ សូម្បីសំឡេងក៏ពុំដែលបានឮទេ តែខ្ញុំមានសំបុត្រ (mail) ដែលគេសរសេរមកជាច្រើនរយ ។ គេជាមិត្រម្នាក់ ដែលអាថ៌កំបាំងបំផុត តែហាក់ដូចជាជិតស្និទ្ធណាស់ ព្រោះអារម្មណ៍យើង(ធ្លាប់)តែងតែនៅជិតគ្នាក្នុងរយៈពេលមួយដ៏ខ្លី [...] ។ ខ្ញុំនិយាយប្រាប់បង ព្រោះបងជាមនុស្សមានមនោសញ្ចេតនាសំបូរបែប ហើយមានចិត្តទូលាយ បងអាចជាទីប្រឹក្សាស្នេហាដ៏ចំណានម្នាក់សម្រាប់មនុស្សទូទៅ ។








ចូលតួមែនទែនហើយបងរដ្ឋ!
○ រាប់ថាជា Album ថ្មីទៅចុះ ព្រោះធ្លាប់ប្រាប់ហើយថាចេញអាល់ប៊ុមថ្មី ហាហា Rath Series នោះអី
○ បើមិនចូលតួ ធ្វើម៉េចគេចាប់អារម្មណ៍ អ្នកខ្លះអាចគិតថា បងមកលេងប្លក់វិញគឺត្រូវតែទាមទារការចាប់អារម្មណ៍ ហាហា
មែនទៀតហើយ អស់ពីរអ៊ួគេការអស់ ដល់រឿងគ្រូទាយ អស់ពីរឿងគ្រូទាយ ដល់រឿងនារីក្នុងក្តីស្រមៃម្តងហើយ ហាហា យាប់ហើយ
ចុម ទៅជាបងក្លាយជាតួឯកផ្នែកប្រឹក្សាយោបល់ស្នេហាទៅហើយ។
យល់ព្រមដើរតួសិនចុះ ក្រែងលោបានភ្លៅមាន់ម៉ាភ្លៅ។ ហេហេហេ
ការពិត និងការស្រមើស្រមៃ គឺវាខុសគ្នាឆ្ងាយណាស់។
មនុស្ស ដែលបានតែទំនាក់ទំនងគ្នាតាមតែសារ រឺក៏តាមតែទូរស័ព្ទ មិនអាចហៅពេញលេញថា ជាដៃគូស្នេហានឹងគ្នាទេ។
នៅពេលណាមួយ ដែលអ្នកទាំងពីរយល់ព្រមសេពគប់គ្នា ដើរជាមួយគ្នា ចូលភោជនីយដ្ឋានជាមួយគ្នា ចូលផ្សារជាមួយគ្នា ចូលមើលកុនជាមួយគ្នា ចូលបណ្ណាល័យជាមួយគ្នា ចូលផឹកស៊ីអឺងកងនឹងមិត្តភ័ក្រ្តជាមួយគ្នា ក្រោកពីព្រលឹមជាមួយគ្នាមើលអាចម៍ភ្នែកគ្នាឃើញយ៉ាងច្បាស់ ។ល។និង។ល។
គឺពេលនោះហើយ ដែលអ្នកទាំងពីរចាប់ផ្តើមស្គាល់គ្នាច្បាស់ ទាំងចំណុចល្អទាំងចំណុចអាក្រក់ របស់គ្នាទៅវិញទៅមក។ ទទួលយកគ្នាបានរឺមិនបាន គឺនៅពេលនោះហើយ។
នរណាៗក៏អាត្មានិយមដែរ តើយើងអាចទទួលយកភាពអាត្មានិយមរបស់ដៃគូយើងបានរឺអត់? ហើយតើដៃគូយើង អាចទទួលយកភាពអាត្មានិយមរបស់យើងរឺទេ?
មនុស្សទាំងអស់សុទ្ធតែមិនល្អឥតខ្ចោះ ជាពិសេសគឺខ្លួនយើងផ្ទាល់។ ចុះយើងចាំបាច់ស្វែងរកមនុស្សឥតខ្ចោះ មកធ្វើជាដៃគូធ្វើអី?
ស្នេហា គឺជាបង្អែមជីវិត។
ស្នេហាជោគជ័យ គឺបានមកពីការខំប្រឹងប្រែងរបស់មនុស្សទាំងពីរនាក់។
ស្នេហាបរាជ័យ គឺជាមេរៀន សំរាប់ជួយអោយយើង ស្វែងរកបានស្នេហាជោគជ័យទៅថ្ងៃក្រោយ។
មនុស្ស ដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់ ពិបាកនឹងរកបានស្នេហាជោគជ័យណាស់។ ដូចនេះ ដំបូងបង្អស់ ត្រូវរៀនស្គាល់ខ្លួនឯងថា ជាមនុស្សបែបណា ហើយត្រូវចេះទទួលស្គាល់ការពិតផង ជាពិសេសចំណុចខ្វះខាតណាមួយ ដែលយើងមាន។ មនុស្សដែលស្គាល់ខ្លួនឯងច្បាស់ អាចនឹងដឹងបានថា មនុស្សប្រភេទណា ដែលខ្លួនគួរតែសេពគប់ ដើម្បីយកជាដៃគូជីវិតតរៀងទៅអើយ។
វគ្គ គួរស្នេហា សូមស្លេះតែប៉ុណ្ណេះសិន។ ទៅដេកអាំងថ្ងៃទៀតសិន។ មេឃបើកថ្ងៃល្អផង ថ្ងៃនេះ។ ហេហេហេ
ម៉េចៗ កុំភ្លេចប៉ាវបងផឹកស៊ីណា ប្អូនប្រុស។ ហេហេហេ
មិនត្រឹមតែមើលអាចម៍ភ្នែកគ្នាទេ បងមើលត្រចៀកខ្ញុំសុទ្ធតែស្នាមជាំ ឥឡូវនេះឡើងក្រហមមិនទាន់បាត់ឈឺស្រួលបួលផង
ជួបមុខគ្នារឺនៅហ្នឹង?
អាចឹងសំណាងល្អណា ប្អូនប្រុស។ បងប្រហែលជាទៅលេងខ្មែរឆាប់ៗនេះដែរ ចាំជប់លៀងផឹកស៊ីអឺងកង ឆាពងអង្ក្រងសាច់គោ នៅជិតអាលីយ៉ង់ទៀត ណេះ។ ហេហេហេ
លើពីជួប នឹងបានន័យថាបាន…
…គេជេរ
មិនមែនគេជេរទេ
គឺគេដាក់ពីរអង្រែតើ។ ហេហេហេ
ជំរាបសួរ ប្លុកនេះខ្ញុំចូលអានច្រើនដងដែរ ប្លុកគួរឲ្យចាប់អារម្មណាស់។ ខ្ញុំចូលចិត្ត សុំរាប់អានផង
សុំសរសើរពីសំណេរអំពីគូរស្នេហាររបស់ rainbowpig។
ជូនពរអោយប្អូនរដ្ឋបានតាមប្រាថ្នា…ស្តាប់ទៅ គួរអោយចង់តាមដាន ហើយចង់ឃើញមុខណាស់
កាលណាប្រែពណ៌ជួយប្រាប់ផង ចាំអោយពួកទូទស្សន៍ ទៅថត
ប្រែទៅជាស-ខ្មៅ…
ស្អីទេការដ្ធ អានអត់យល់អាលីង!