jump to navigation

ធ្លាប់​ទាយ​សន្លឹក​បៀ​ទេ? ខែ កក្កដា 14, 2009

Posted by រដ្ឋ in ពីនេះ​ពីនោះ, អំពី​ណារដ្ឋ.
trackback
  • រដ្ឋ series វគ្គ​ស្នេហា

យ៉ាង​ណា​ក៏​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ដឹង​ថា មាន​គេ​អាច​ទស្សន៍ទាយ​ដឹង​រឿង​ក្នុង​ចិត្ត​របស់​យើង​ដែរ ។ តើ​វា​អាច​ទៅ​រួច​ដែរ​ទេ គ្រាន់​តែ​សន្លឹក​បៀ​ប៉ុន្មាន​សន្លឹក​អាច​ដឹង​រឿង​រ៉ាវ​របស់​យើង ។ ថា​មិន​ជឿ​ក៏​បាន តែ​ដល់​បាន​ជួប​ផ្ទាល់ ខ្ញុំ​ឆ្ងល់​ណាស់ ហេតុ​អ្វី​ក៏​អាច​ទៅ​រួច រឿង​ដែល​គ្មាន​នរណា​ដឹង យើង​យើង​គ្រាន់​តែ​បានត្រឹម​គេ​ស្ដាប់​គេ​និយាយ ចាត់​ទុក​ថា​គេ​ទាយ​ត្រូវ​រឿង​របស់​យើង​ទៅ​ហើយ ​ទោះ​បី​មិន​ឥត​ខ្ចោះ​ក៏​ដោយ ។

ប្រហែល​ជា​កន្លះ​ឆ្នាំ​មុន មិត្ត​របស់​ខ្ញុំ​ម្នាក់ គេ​ថា​គេ​ចេះ​ទាយ​សន្លឹក​បៀ ទាំង​ដែល​​ខ្ញុំ​មិន​ដែល​ដឹង​ថា​គេ​ចេះ​ពីមុន​មក​ទេ ។ ឲ្យ​គេ​សាក​មុន​ចុះ ខ្ញុំ​ចាំ​ក្រោយ…។ ការ​ទាយ​នេះ​គ្រាន់​តែ​គេ​មិន​អាច​និយាយ​ចំ​ៗ​ប៉ុននោះ ប៉ុន្តែ​យើង​អាច​កាត់​យល់​បាន ។ រឿង​នោះ​វា​ដូច​នេះ​ទេ ខ្ញុំ​ចង់​ដឹង​ថា តើ​ខ្ញុំ​កំពុង​នឹក​ដល់​អ្នក​ណា? ខ្ញុំ​សឹង​តែ​មិន​ចង់​ឲ្យ​គេ​ទាយ ព្រោះ​ខ្លាច​គេ​ដឹង​រឿង​ខ្ញុំ ព្រោះ​អ្នក​មុន​គេ​ថា​ទាយ​ត្រូវ​រឿង​របស់​គេ គួរ​ឲ្យ​ស្ងើច​ដែរ​ហ្នឹង ទោះ​ជា​គេ​និយាយ​លួង​ថា ការទាយ​របស់​គេ​មិន​ឆុត​ទាំង​អស់​នោះ​ទេ ព្រោះ​វា​ដោយ​មនុស្ស​ដែរ ចង់​និយាយ​ថា​មាន​ត្រូវ​មាន​ខុស ។ តាម​ខ្ញុំ​សង្កេត​មើល ពីរបី​នាក់​ដែល​ទាយ​មុន​នោះ សុទ្ធ​តែ​ត្រូវនិង​ស្រដៀង​រឿង ។

ខ្ញុំ​ត្រូវ​សាប់​បៀ ហើយ​ហូត​តាម​តែ​គេ​ប្រាប់ ។ J មួយ​សន្លឹក​តំណាង​ឲ្យ​រូប​ខ្ញុំ តែ​ខ្ញុំ​មិន​ចាំ​ថា​សន្លឹក​មួយ​ណា​ទេ គ្រាន់​ដឹង​ថា​វា​តំណាង​ឲ្យ​កម្លោះ ព្រោះ​ខ្ញុំ​នៅ​កម្លោះ :D ។ ដឹង​ទេថា បើក​ចុះ​បើក​ឡើង គេនិយាយ​ថា​មាន Q ពីរ​ដែល​ពាក់​ព័ន្ធ​នឹង​ខ្ញុំ មួយ​សន្លឹក​ខ្មៅ (តំណាង​ឲ្យ​មនុស្ស​ស្រី ដែល​មាន​សម្បុរ​មិន​ខ្មៅ​ដូច​បៀរ​ទេ តែ​ស្រអៀម​មិន​ស) និងមួយ​ទៀត​សន្លឹក​ក្រហម (តំណាង​ឲ្យ​មនុស្ស​ស្រី​ដែល​មាន​សម្បុរស) ។

គេ​និយាយ​ថា រាល់​ថ្ងៃ (គិត​ត្រឹម​ថ្ងៃ​ទាយ) ខ្ញុំ​កំពុង​គិត​ដល់​មនុស្ស​ស្រី​ម្នាក់​ដែល​មាន​សម្បុរ​មិន​ស​ពេក​ទេ តែ​យើង​និយាយ​ថា​ស្រី​ខ្មៅ​ទៅ​ចុះ​ស្រួល​ស្ដាប់ អាច​ថា​នៅ​ឆ្ងាយ​តែ​ក៏​មិន​ជិត​ដែរ ។ គេ​នោះ​កំពុង​មាន​បញ្ហា​គ្រួសារ បើក​បៀបន្ត​ទៀត​បញ្ហា​នោះ​គ្រួសារ​គេ​អាច​ដោះ​ស្រាយ​រួច​ហើយ ។ ខ្ញុំ​គិត​ដល់​អ្វី​ដែល​គេ​ធ្លាប់​ប្រាប់ ថា​ពី​អតីត​​គេ​មាន​បញ្ហា​នោះ​មែន តែ​ពេល​វា​យូរ​ហើយ​រាល់​ថ្ងៃ​ពួក​គេ​រស់​នៅ​ធម្មតា ។ បើក​មួយ​ឈុត​ពីរ​ឈុត​ទៀត J របស់​ខ្ញុំ​នៅ​តែ​មាន​ចិត្ត​លើ Q ខ្មៅ​ដដែល តែ​លើក​នេះ​គេ​និយាយ​ពី​សាច់​ញាតិ​ម្ដង ថា​គេមាន​បង​ប្អូន​នៅ​កៀក​ហើយ​ចាំ​បារម្ភ ។ តែ​មិន​ចាំ​បាច់​ភ័យ​ទេ Qខ្មៅ នៅ​កៀក J របស់​ខ្ញុំ​មាន​ន័យ​ថា គេ​ក៏​​មាន​ចិត្ត​លើ​ខ្ញុំ នៅ​មួយ​គូ​នេះ រាល់​ថ្ងៃ​នឹក​គ្នា​ណាស់ ស្រឡាញ់​គ្នា​ឬ​មិន​ស្រឡាញ់​មិន​ដឹង​ទេ គ្រាន់​តែ​ដឹង​ថា ក្នុង​ចិត្ត J នេះ​នឹក​គេ​រាល់​ថ្ងៃ ហើយ Q នោះ​ក៏​នឹក J​ នេះ​វិញ​ដែរ ។ ខ្ញុំ​គិត​អ៊ីចឹង​ដែរ :D

តែ… ហេតុ​អ្វី​មាន Q ក្រហម​នៅ​តាម​កៀក​ខ្ញុំ​ម៉្លេះ ។ គ្រូ​ទាយ​និយាយ​ថា ថ្វី​ដ្បិត​មាន Q ខ្មៅ​ដែល​យើង​គិត​ដល់ តែ​នៅ​មាន​មនុស្ស​ស្រី​សម្បុរ​ស​កំពុង​តែ​នៅ​កៀក​ អាច​និយាយ​ថា​គេ​លួច​ស្រឡាញ់​ក៏​ថា​បាន តែ​គេ​នៅ​តែ​ជឿ​ជាក់​ថា J មាន​ចិត្ត​លើ​តែ Q ខ្មៅ​ប៉ុននោះ ព្រោះ​សន្លឹក J បែរ​រក​ Q​ ខ្មៅ​រហូត ឯរឿង Qក្រហម​មិន​មាន​បញ្ហា​អ្វី​ទេ ឯខ្ញុំ​ក៏​មិន​ចាប់​អារម្មណ៍​ទេ ព្រោះ​មិន​ដឹង​មាន​អ្នក​ណា​ផង ហើយ​ក៏​មិន​ជឿ​ជាក់​ខ្លួន​ឯង​ដែរ ។​

សាច់​រឿង​បន្ត គឺ​នៅ​ពេល​ដែល​ស្រី​ស​បង្ហាញ​ខ្លួន ទើប​ខ្ញុំ​ដឹង​ថា​មនុស្ស​ដែល​យើង​ស្រឡាញ់ និង​មនុស្ស​ស្រឡាញ់​យើងជា​មនុស្ស​ផ្សេង​ពី​គ្នា…

វិចារ»

1. សុភា - ខែ កក្កដា 14, 2009

យី​ឃើញ​គេ​ការ​ព្រោង​ព្រាត​ រត់​ទៅ​រក​គ្រូ​ទាយ ហាហា។

2. សុភា - ខែ កក្កដា 14, 2009

កាល​នោះ​ នៅ​សុខ​ៗ​ធ្លាប់​បាន​ទៅ​ស្រោច​ទឹក​ម្តង ព្រោះ​តែ​មិត្ត​ភក្តិ​ទាយ​អោយ​ដែរ។ មិន​ដែល​ចង់​ទេ តែទាយ​លេង។ ស្រាប់​តែ​គេ​អោយ​ខ្ញុំ​ចាប់​បៀរ​ប៉ះ​ចំ​អាត់​ប៊ិច​ដល់​ទៅ ២​ដង។ គេ​ថា​អត់​ល្អ​ទាល់​តែ​សោះ ត្រូវ​តែ​ទៅ​ស្រោច​ទឹក។ ទោះ​មិន​ចង់​ ក៏​គេ​ចាប់​ទៅ​ស្រោច​​ដែរ ព្រោះ​គេ​ថា​មិន​ខាតអី​ទេ ( ទៅ​ងូត​ទឹក :D ) ហើយ​ជៀស​វាង​ថា​ដឹង​ហើយ​មិន​ធ្វើ។

3. សុវុឌ្ឍី - ខែ កក្កដា 14, 2009

ហេហេ ដល់ពេលរកគ្រូទាយហើយ ចង់ទាយដែរ :D

4. សុភ័ក្ត្រ - ខែ កក្កដា 14, 2009

អន្ទិត​ហ្នឹង​​មែន​ទែន​ហើយ ហាហា…!

5. rainbowpig - ខែ កក្កដា 15, 2009

អីយ៉ា ប្អូនប្រុសខ្ញុំ នឹកគេ ក៏ចាំបាច់ទៅសួរអ្នកដទៃថា ខ្លួននឹកស្រីណាដែរហ្អ? ហាហាហា
ក្មេងៗ មែនហ្មង អត់ដឹងចិត្តខ្លួនឯងទេ បានជាទៅសួរបៀរ។

6. អាចម៍ផ្កាយ - ខែ កក្កដា 15, 2009

ល្មម​ដល់​គូហើយ ព្រោះ​ល្បី​ថាចេះវិធី​ច្រើន​សាសន៍​ផង! :D

7. រចនា - ខែ កក្កដា 15, 2009

ធ្លាប់​ទាយ​សន្លឹក​បៀរ​ទេ? »»មិន​ធ្លាប់​ទេ តែ​ធ្លាប់​ទាយ​បាត​ដៃ… តែ​ម្ដង​គត់! ឆុត​មិន​ឆុត​មិន​ដឹង​ទេ តែ​ក៏​ជឿ​ខ្លះ​ដែរ…

8. បណ្ឌិត - ខែ កក្កដា 15, 2009

ពួកម៉ាកខ្ញុំត្រូវគេបោកតែញយ អារឿងទាយបៀហ្នឹង

9. រដ្ឋ - ខែ កក្កដា 15, 2009

○ គូ​នោះ វា​ដល់​ឡើង​ចង់​ហួស​អែនោះ ប្អូន​អាចម៍​មិន​ដឹង​ទេ​អ្ហី?
○ មើល​បាត​ដៃ​អូន​រ៉ាច់​អែង គេ​ថា​ម៉េច​ខ្លះ? កាល​ថ្ងៃ​បុណ្យ​សង្សារ​ពីរ​ឆ្នាំ​មុន​ណា៎ អ្នក​អត់​សង្សារ​ដូច​គ្នា គេ​ណាត់​ជួប​គ្នា … បឿន​គេ​មើល​បាត​ដៃ​បង គេ​ថា​បង​នឹង​បាន​ប្រពន្ធ​ពីរ​ឯណោះ ហាហា ឥឡូវ​នេះ​ចាំ​តែ​អ៊ុត​មើល​ទេ !!
○ គ្មាន​កីឡាកាស​ណា​មក​បោក​យើង​ទេ គ្រាន់​ទាយ​លេងៗ ជាមួយ​មិត្ត​គេ​ចេះ​ទាយ​សោះ​ហ្នឹង… !!!

រដ្ឋ - ខែ កក្កដា 15, 2009

ចង់​សាក​ចិត្ត​គ្រូ​ទាយ​តើ​បង!! ថា​គេ​និយាយ​ត្រូវ​អត់…. :D

10. អាចម៍ផ្កាយ - ខែ កក្កដា 15, 2009

ឲ្យ​ដឹង​ម៉េច​បង បើ​ថ្ងៃ​មុន​មែល​មក​ខ្ញុំ​ថា រក​មិន​ទាន់​បានផង ឡូវ​ស្រាប់​តែ​ដាក់
​ព្រាត!

11. រដ្ឋ - ខែ កក្កដា 15, 2009

មួយ​នាទី មិន​ដូច​គ្នា​ទេ​ណា៎ មួយ​នាទី​ដែល​ថា​គ្មាន មិន​ប្រាកដ​ថា​មួយ​នាទី​ក្រោយ​រក​មិនបាន​អែណា មែន​ទេ? យល់​អត់!!

12. បូរាណ - ខែ កក្កដា 15, 2009

ដូចជាអត់មានអីទាក់ទងគ្នាសោះ… គ្រាន់តែសន្លឹកបៀសោះ​ ក៏ជឿដែរ។ ទិចទៀត ដើរទៅក្រោម​ដើមឈើ ឃើញស្លឹកឈើធ្លាក់ ក៏តាំងទស្សន៍ទាយ​តាមស្លឹក​ឈើដែរ :p

រចនា - ខែ កក្កដា 15, 2009

លោក​បង​ថា

រចនា - ខែ កក្កដា 15, 2009

និយាយ​អ៊ីចឹង ឌីស​អូន​ណា​ដល់​ណា​ហើយ? មិន​ដឹង​អង្កាល់​បាន​មើល​ទេ!

13. រដ្ឋ - ខែ កក្កដា 16, 2009

យី​តាប៉ិ​បូក្រាណ​នេះ មិន​មើល​ប្រធាន​បទ​គេ​ទេ!!

រចនា - ខែ កក្កដា 16, 2009

មែន​ហ្នឹង! ^^*

14. រដ្ឋ - ខែ កក្កដា 16, 2009

អូន​រ៉ាច់​អ្ហា!! អត់​មាន​អី​រ៉ាយ​ទេ ដាក់​តែ​ឌីស​ធម្មតា​វា​មិន​ចង់​រីត​ផង… ថា​ខ្ចី​ពួក​ម៉ាក​រ៉ាយ ផស់​វា​ឆេះ​ហាតឌីស​ហើយ ។ យ៉ាង​យូរ​ខែ​ពីរ យូរ​ជាង​នេះ​ខែ​បី ហាហា

“ ជូនពរ​ថ្ងៃ​ខួប​កំណើត” បង​ជា​អ្នក​ភ្លេច! មិន​ភ្លេច​ទេ​តែ​វា​ហួស​ង៉ៃបាន​នឹក​ឃើញ!!

រចនា - ខែ កក្កដា 16, 2009

:’( បី​ខែ​ក៏​បី​ខែ​ទៅ! :P “ ជូន​ពរ​ខួប​កំណើត​ណា​គេ???”

បូរាណ - ខែ កក្កដា 16, 2009

យឺស! តាំងមួយតាំងពីរ…

15. រដ្ឋ - ខែ កក្កដា 16, 2009

កុំ​ច្រឡំរវាង បីខែ = 3 months ចំណែក​ឯ ខែបី = 3 moons ហាហា

○ អឺមែន ខួប​កំណើត​អ្នក​ណា​គេ​ទៅ :-?