កាន់តែប្លែកម៉េចមិនដឹង ខែ កក្កដា 7, 2009
Posted by រដ្ឋ in Wordpress themes, ពីនេះពីនោះ.trackback
តាំងពីខានលេងប្លក់មក គេអាប់ដេតច្រើននោះច្រើនហើយ ។ ខ្ញុំមិនមែនទើបតែដឹងទេ ដល់ទំនើបពេកទៅ ដូចយ៉ាប់ប្រើណាស់ខ្ញុំ មិនដឹងថាពួកយើងផ្សេងយល់ថាស្រួលយ៉ាងណាទេ តែខ្ញុំដូចជាយល់ថារញ៉េរញ៉ៃបន្តិចបន្តួចម៉េះទេ ។ កន្លែងបញ្ចេញមតិគេដាក់ឲ្យឆ្លើយបណ្ដាក់បែបនេះ មើលទៅម្យ៉ាងដែរ ព្រោះយើងអាចឆ្លើយតបបានដាច់ៗពីគ្នាដោយឡែក ។ សម្រាប់ខ្ញុំ ដូចជាគិតថាអាចាស់កាលមុនស្រួលជាង បើជ្រុលតប តបសរុបតែម្ដង … ឬមកពីខ្ញុំពុំទាន់ទម្លាប់ឬយ៉ាងណា ដូចជាពិបាកតាមដានណាស់ ។

ឯថ្ងៃនេះឃើញប្លែកទៀតហើយ ពិតជាស្អាតម្យ៉ាងផន់គេដែរតើ គេដូររូបញញឹម រូបអីសុទ្ធថ្មីហើយស្រស់ ។ ហេហេ ម្យ៉ាង!









អាហ្នឹងហើយ រត់ចោល វ៉តប្រេស មោវិញចឹងហាក!
សមមុខ !
រូបញញឹមថ្មីនឹង ខ្ញុំថាអត់ស្អាតដូចអាចាស់សោះ
មែន! បងវុឌ្ឍីនិយាយត្រូវ! អាថ្មីអស់នេះណា៎ មើលភ្នែកខាងណាក៏មិនស្អាតដែរ! ខ្ញុំថាគួរឱ្យខ្លាចទៅវិញទេ!
អត់រស់រវើក ដូចរូបក្នុងយ៉ាហ៊ូសោះ ណោះ??
ចុះបើយើងយក កូដរូបភាបក្នុង យ៉ាហ៊ូ មកដាក់ក្នុង ខំមិន តើវាដំណើរការឬ អត់ ហ្ន៎..?
អត់ទេ! នៅពេលប្រព័ន្ធរបស់យ៉ាហ៊ូវាឃើញកូដនោះ វានឹងយកកូដនោះទៅផ្ទៀតផ្ទាត់ក្នុងប្រព័ន្ធរបស់វា រួចផ្តល់មកវិញនូវរូបភាពដែលវាមានស្រេច។ ដូចគ្នាដែរ បើកូដនោះត្រូវបានវឺដប្រេសយកទៅផ្ទៀងផ្ទាត់ វឺដប្រេសនឹងបញ្ជូនត្រឡប់មកវិញ នូវរូបភាពដែលវឺដប្រេសបានឌីហ្សាញរួចជាស្រេច។ ដូច្នេះមានន័យថា កូដអាចដូចគ្នា តែរូបភាពវាខុសគ្នា ទៅតាមក្រុមហ៊ុននីមួយៗដែលបានរៀបចំរូបភាពរួចជាស្រេច…
អ្ហូ….អាចឹងទេអ្ហ៎ ! អាយ នេវើ ណូ សោះហ្មង…
អូ៎ អានេះបើតាមខ្ញុំគិតទេ។ អត់មានឯកសារយើងទេ
ដូរចុះដូរឡើង ឲ្យតែប្លែកទៅហ្នឹង!!
គិតថាអាចាស់ស្អាតជាងដែរ ហើយរស់រវើកទៀត ជាពិសេសរូបយំ គឺឃើញហូរទឹកភ្នែកស្រក់ស្រស់ៗ អត់ដូចអាថ្មីទេ ឆ្កឹងៗយ៉ាងម៉េចមិនដឹង!
មែនហ្នឹង!!