jump to navigation

គេ​ការ​ព្រោង​ព្រាត​ហើយ ខែ កក្កដា 6, 2009

Posted by រដ្ឋ in ពីនេះ​ពីនោះ, អំពី​ណារដ្ឋ.
trackback

raththt

ពាក់​កណ្ដាល​ឆ្នាំ​២០០៩​ទៅ​ហើយ ដូច​ដែល​តាភាក់​ថា​ធ្មេច​បើក​ៗហ្នឹង ខ្លួ​ន​យើង​កាន់​តែ​ចាស់​ម៉ោ​ៗ មិន​ដឹង​ជា​បាន​ធ្វើ​អ្វី​ជា​ដុំ​កំភួន​ខ្លះ​ទេ ។ តែ​ពុំ​ថ្វី​ទេ ធម្មតា​ទេ​នរណា​ក៏​គេ​ចូល​ចិត្ត​និយាយ​ដូច្នេះ​ដែរ តាម​ពិត​ទៅ​យើង​មិន​ដឹង​ខ្លួន​សោះ​ហ្នឹង សាក​មើល​ទៅ​ក្រោយ​មើល​ តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ? ហេហេស

សម្រាប់​តែ​មិថុនា​ដែល​កន្លង​ទៅ​សើមៗ​នេះ ខ្ញុំ​ផាត់​ចោល​តែ​ម្ដង​ អត់​បាន​អាប់​ដេត​សោះ ឯ​ខែ​មុន​ៗ​វិញ​មាន​តែ​មួយ​ប្រកាស ពីរ​ប្រកាស​ប៉ុននោះ​ឯង មិន​ដូច​គេ​អ្នក​ភូមិ​ផ្សេង​ទេ ។ ឥឡូវ​នេះ ឃើញ​គេ​ប្រើ​ពាក្យ​អ្នក​ភូមិ​ច្រើន ។ ឮ​ថា​អ្នក​ភូមិ​ខ្លះ ទៅ​ដើរ​លេង ធ្វើ​ទស្សនាចរណ៍ អ្នក​ភូមិ​ខ្លះ​ឈប់​សម្រាក​ពី​ការងារ​អត់​អី​ធ្វើ​ក៏​បាន ឯ​អ្នក​ភូមិ​ជិត​ខាង​គ្នា​ខ្លះ ឈ្លោះ​ទាស់​សម្ដី​គ្នា​អត់​អំពើ អា​មើល​មុខ​គ្នា​មិន​ឃើញ​ផង​ហ្នឹង ។ ចំណែក​ឯ​អ្នក​ខ្លះ​វិញ គឺ​និយាយ​ឲ្យ​ចំ​ជា​ប្លករ ប្លការិនី (ខ្ចី​ពាក្យ​នេះ​ប្រើសិន​ទាន) មាន​ចូល​រោង​ការ និង​អ្នក​ខ្លះ​ទើប​មាន​ស្នេហា​ជាដើម ។ល។ ហ៊ើយ!! មួយ​រយៈ​អាត្មា​មិន​នៅទី​នេះ​មាន​រឿង​រ៉ាវ​ច្រើន​ជា​ហូរហែ​ផង​ហ្ន៎ (ដៀមដា​ម​សង្ខេប​ប៉ុននេះ) ។

អាប់​ដេត​ថ្ងៃ​នេះ គឺ​ចង់​ប្រាប់​ថា​ខ្ញុំ​ទើប​តែ​មក​ពី​ហូមថោន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ឯង ។ ទៅ​នោះ​ក្នុង​នាម​បំពេញ​មុខ​ប្អូន​ប្រុស​ខាង​កូន​កម្លោះ និយាយ​ឲ្យ​ចំ​ទៅ​បង​ប្រុស​ខ្ញុំ​ទើប​បាន​ប្រពន្ធ ។ ទៅ​ចូល​រួម​ពិធី​មង្គល​ការ​របស់​ពួក​គាត់ មាន​អី​សប្បាយ​រីករាយ​ដែរ​តើ ។ មិន​ចាស់​ពេក​ទេ​អ្ហី គាត់​អាយុ ២៩​ឆ្នាំ​ហើយ​យក​ប្រពន្ធ តាម​ពិត​គ្មាន​ចាស់​ស្អី​ទេ ព្រោះ​ខ្ញុំ​គិត​ថា​បុរស​ដូច​ពួក​យើង ទុក​យូរ​វា​មិន​ផ្អូម​ទេ តែ​ដើម្បី​ឲ្យ​ទាន់​សភាពការណ៍​ដែល​ប្រទេស​ជាតិ​ត្រូវ​ការ​ធនធាន​​មនុស្ស យើង​ត្រូវ​រៀបចំ​គូស្រករ​ឲ្យ​ទាន់​ពេល​វេលា ទាន់​ខែ​ទាន់​រដូវ​ ដើម្បី​ចូលរួម​កសាង​ជាតិ​ឲ្យ​មាន​អភិវឌ្ឍន៍​​ណា៎បាទ ។

ចប់​ការ​បង​ប្រុស​ខ្ញុំ ខ្ញុំ​ទៅ​ឫស្សី​ក្រោក មង្គលបុរី ចូលរួម​មង្គល​ការ​បង​ស្រី​របស់​មិត្តភក្តិ​ម្នាក់ ។ ទៅ​លើក​នេះ មាន​អារម្មណ៍​ថា​ធុញ​មែន​ទែន ព្រោះ​មិន​សូវ​ស្គាល់​គេ បន្ទាប់​ពី​ហែជំនូន​ហើយ​ខ្ញុំ​ត្រូវ​អង្គុយ​មើល​គេ​មើល​ឯង​ម៉ិងម៉ង់ គ្រាន់​តែ​ពេល​ខ្លះ​មិត្ត​មក​និយាយ​លេង​​បាន​ធូរ​ស្រាល​ខ្លះ ។ ការ​ពិត​មក​ពី​យប់​ខ្ញុំ​អត់​ងងុយ ពិបាក​ចិត្ត​រឿង​ស្នេហា ហាហា ។ នេះ​មក​ពី​ខ្ញុំ​មិន​សូវ​ចង់​ទៅ​ប៉ុន្មាន​ទេ​ឯ​ផ្ទះ​នោះ ទៅ​យូរ​ចឹង​ដឹង​ទេ ថា​ខ្ញុំ​នឹក​ភ្នំពេញ ភ្នំពេញ​មិន​សូវ​នឹក​ទេ សំខាន់​នឹក​អ្នក​បីសេស​បួន​សេស​ឯនេះ​វិញ​ទេ ។ ឥឡូវ​នេះ​មង្គល​ការគេ​នោះ ចប់​អស់​ហើយ ខ្ញុំ​ស្ដាយ​មែន​ទែន​មិន​បាន​នៅចូលរួម​ការ​បងឌិតចែ​ម៉ុម​នៅ​ភ្នំពេញ មិន​ដឹង​ថា​សប្បាយ​យ៉ាង​ណា​ទេ​ ។៚

វិចារ»

1. សុភ័ក្ត្រ - ខែ កក្កដា 6, 2009

មិន​បាច់​ភៃ​ទេ ការ៉ាត់​អើយ ទុក​ឲ្យ​ពួក​គាត់​ទៅ​មុន​ទៅ តា​តិច​ទៀត​យើង​ដែរ​ហើ្យ ម៉ា​ដង​ម៉ា​នាក់​តើហ៍ មិន​ចឹង? :P

2. រដ្ឋ - ខែ កក្កដា 6, 2009

តាភាក់​អែង​ខ្ញុំ​មិន​ដឹង ទុក​យូរ​ប្រយ័ត្ន​ខូច​គុណភាព!! ហាហា គួរ​យល់​ហើយ​ថា​អារម្មណ៍​ខ្ញុំ​វា​យ៉ាង​ម៉េច វា​ពុះ​កញ្ជ្រោល​ប៉ុនណា អា​ខ្ទង់​ម្ភៃ​ស្ដើង ហាហា មាន​ចង់ចា​មិន​គ្រប់​គ្រាន់​ទេ ចង់​បាន​ប៉ាពន់ទៀត!!!

3. Samady KS - ខែ កក្កដា 6, 2009

ពី​នាក់​នេះ ​នាំ​គ្នា​ច្រួល​ច្របល់​ចង់​បាន​ប្រពន្ធ​ហើយ​តើ….​ហា​ហា​ហា កុំ​ទាន់​អាល​ទុក​ចិត្ត​ច្រីៗ​អី ជឿ​តែ​ខ្ញុំ​ទៅ

4. soursdey - ខែ កក្កដា 6, 2009

មើលឃើញមួយនៅ? បើមើលឃើញកាលណាប្រាប់បង បងរៀបបាយម្ហូបទៅដណ្តឹងអោយ :)

5. សុវុឌ្ឍី - ខែ កក្កដា 6, 2009

រងារហើយមែនទេបងរដ្ឋ ហេហេ

6. កេសី - ខែ កក្កដា 7, 2009

យើសអន្ឌិត ឃើញគេមានប្រពន្ធ ម៉េចចង់បានគ្នីគ្នានឹងគេដែរអី?

Samady KS - ខែ កក្កដា 7, 2009

ហ្នក…​ឃើញ​អត់​ម្ចាស់​ប្លក់! បើ​ចង់​ខ្លាំង​ណាស់ ម៉េច​ក៏​មិន​ទៅ​រក​ដណ្តឹង​​អ្នក​ណា​ម្នាក់​អោយ​បាន​លឿនៗ​ទៅ ប្រ​យ័ត្ន​ហួស ដឺឡេ គ្រាន់​តែ​ជួយ​ប្រាប់​យក​បុណ្យ​ទេ​

7. ម៉ន - ខែ កក្កដា 7, 2009

បងប្រុសខ្ញុំគាត់ថាកុំទៅដណ្ដឹងស្រី នាំតែពួកស្រីៗបានចិត្ត ។ គាត់ថាទុកអោយស្រីៗមកដណ្ដឹងយើងវិញ ។ មានអី គេមកមែនតើ តែគាត់អត់ព្រម គាត់ថាបើប្រញាប់ព្រមពេកនាំតែគេបានចិត្ត ។ គាត់ថាទុកអោយគេអង្វរ យើងជាប្រុសត្រូវធ្វើឫកអោយថ្លៃជាងស្រី ។ ដល់ឥឡូវក្បែរហា អស់សម្រស់ អត់មានអ្នកណាគេមកដណ្ដឹងទៀត :D

8. អាចម៍ផ្កាយ - ខែ កក្កដា 7, 2009

បែក​គ្នា​យូរ​ស្ទើរ​ភ្លេច​មុខ​ទៅហើយ! តែ​សំណាង​ដែល​មិន​ភ្លេច​ឈ្មោះ… :) សុខ​សប្បាយ​ធម្មតាទេ?

9. machmorn - ខែ កក្កដា 7, 2009

ខ្ញុំដូចជារងារខុសពីធម្មតា មិនដឹងជាយ៉ាងម៉េចទេ :-( ពេលទៅចូលរួមមង្គលការគេ ម្តងៗ មកវិញដេកមិនដែលលក់សោះ :-(

10. Samady KS - ខែ កក្កដា 7, 2009

យ៉ាង​ម៉េច​ហ្នឹង machmorn ? កុំ​ប្រាប់​ថា​រងា​ចង់​បាន​ប្រពន្ធ​អោយ​សោះ​ណា…?​ជឿ​ខ្ញុំ​! ធ្វើ​ជា​ប្រុស​កុំ​អោយ​ចិត្ត​ងាយ​អោយ​សោះ….​បើ​ខ្លួន​ងាយ​មិន​អី​ទេ?

រដ្ឋ - ខែ កក្កដា 7, 2009

ជឿ​សាម៉ាឌី​បាន​ប្រយោជន៍​ដែរ​អ្ហី? ជឿ​ច្រីៗ​ទៅ​ក្រែង​បាន… ខ្លះ…

រដ្ឋ - ខែ កក្កដា 7, 2009

បង​កុំ​និយាយ​លេង​ណា៎ ខ្ញុំ​មើល​ឃើញ​ច្រើន​ណាស់ តែ​ឥឡូវ​មាន​តែមួយ​ទេ … តែថ្ងៃ​ចូលរោង​មិន​ឃើញ​បង​ចង​ដៃ ឬ​ចូល​រួម… គេ​និយាយ​ដើម​បង​ថា​និយាយ​លេប​សំដី​ហើយ​ហ្នា៎ ខ្ញុំ​មិន​ដឹង​ទេ !! នៅដល់​អូសាលី​ក៏​ខល​អញ្ជើញ​ដែរ ភាប់ឲ្យ​ហោយហូវវវវ កិកិកិ

រដ្ឋ - ខែ កក្កដា 7, 2009

រងារ​រាល់​តែ​យប់​ហ្នឹង ប្អូន​មិន​ដឹង​ទេ…!!

រដ្ឋ - ខែ កក្កដា 7, 2009

○ និយាយ​លែង​សើច​អី​បង!! កំពុង​តែ​ចង់…

○ ឌី កុំ​និយាយ​ចឹង​អ្នក​ណា​គេ​ថា​ប្រុស​ដូច​យើង​ហួស​ដឺឡេ!! ដឺឡេ​ខ្ញុំ​មិន​អិចស្ប៉ាយ​ទេ​ណា៎ ទុក​ដល់​ណា​ក៏​បាន​ដែរ… បើ​ដណ្ដឹង​បាន​ភ្លាម​ៗ​គេ​ដណ្ដឹង​ហើយ មិន​បាច់​មក​ប្រាប់​ទេ …

រដ្ឋ - ខែ កក្កដា 7, 2009

បង​កុំ​ភ្លេច​ថា អ្នក​ក្លាហាន​ឆ្លងមិន​​ផុតពី​សំណាក់​ស្រី​ស្អាត​ទេ…

រដ្ឋ - ខែ កក្កដា 7, 2009

សុខ​ជា​ធម្មតា​ទេ ហើយ​កំពុង​មាន​ក្ដី​សុខ​ទៀត​ផង!! អរគុណ​បាន​សួរ​សុខ​ទុក…!! :)

11. រដ្ឋ - ខែ កក្កដា 7, 2009

○ កុំ​ភ័យ ក្រែង​មិន​ទាន់​ដល់​គូ​ណា៎
○ ឌី និយាយ​ត្រូវ កុំ​ចិត្ត​ងាយ​ឲ្យ​សោះ…

12. Bandith - ខែ កក្កដា 13, 2009

សប្បាយណាស់អាអូនតូចអើយ ការបងនោះ ចាំទំនេរផុសឲ្យមើល តារាៗស៊ីធីអិន បាយ័ន្តចូលរួមច្រើណាស់ រាំដូចឆ្កួតចឹង!!!! ចាំកាលម៉ាការតាម្តងសោះ

13. រដ្ឋ - ខែ កក្កដា 14, 2009

ចុះ​ខាង​ប្លក់​ ណា​គេ​ទៅ​ខ្លះ? ដាក់​រូប​ថត​ចែក​គ្នី​គ្នា​មើល​ផង!!

14. បណ្ឌិត - ខែ កក្កដា 15, 2009

ខាងប្លក់ទៅតែបឿននិង លោកវីហ្នឹង ខ្ញុំអាលែងតារវល់ពេកមិនបានថតជាមួយសោះ មិនដឹងជាគេមានរូបដែរអត់ទេ តែពួកគេក៍ឆាប់ទៅមុនកម្មវិធីដែរហ្នឹង បើនៅដល់ចប់ បែបមានរូបពួកគេឲ្យមើល ព្រោះពួកខ្ញុំនៅឡែដល់ម៉ោងគេចប់តែម្ដង។ គេនាំគ្នាឆ្ងល់ចុះអាកូនកម្លោះហ្នឹង​វាមិនគិតទៅមុនភ្ញៀវអាងធ្វើអ្វីៗអត់ នៅក្រោយគេបំផុតអីណោះ ទាល់តែគេឡើងមក​តឿនថាដល់ម៉ោងទៅហើយ។ លោកអើយ ងាយបានការពីរបីដងអី? នៅជួបពួកម៉ាកផឹកស៊ី រាំរែកតិចសោះ​ហ្នឹង….យ៉ាប់!!!!

15. រដ្ឋ - ខែ កក្កដា 15, 2009

ចឹង​អែង​បង​អើយ!! ចង់​រក​សិរសា​កូន​កម្លោះ​ក្រមុំ​មិន​ងាយ​ទេ … កាល​ខ្ញុំ​ទៅ​ស៊ីការ​គេ​នៅ​អំពេញ​ហ្នឹង ទៅ​ស៊ី​តា​ម្ហូប ផឹក​ស្រា​ជុំ​មិត្ត​ភក្តិ​ហ្នឹង​អែង ហាហា មិន​ទាំង​ដឹង​ថា កូនកាមុំកាឡោះ មុខ​ម៉េច​ផង កិកិកិ