តា៖ ឌីចេ សេរ៉ូ៩ ខែ ឧសភា 14, 2009
Posted by រដ្ឋ in ការកម្សាន្ត, ចម្រៀង.trackback

ផ្ដើម៖ ខ្ញុំសូមផ្ដែផ្ដាំដល់មនុស្សគ្រប់ប្រាណ ចៀសវាងឲ្យបាននឹងល្បែងពាលា (២ដង)
កុំឆ្កួតនឹងវាវេទនាដល់គ្រួសារ ។
RAP: នែ៎ អាវ៉ាចៅតា ឃើញឯងសញ្ជឹងពិបាកចិត្តរឿងអី នៅកំឡោះក្មេងសោះកុំអាលគិតខ្លី
ងាកមើលស្រីៗនោះល្អអស្ចារ្យ បើតាសង្ហាដូចចៅឯងណា៎ ទិញឡាំប៉ាតាជិះបង្អួតស្រីៗ
ណ្ហើយទៅចុះឯងកុំគិតខ្លី ច្រៀងលេងជាមួយតា ឌីចេ ០៩ ចេញថ្មី តានិយាយមិនអួតទេ
នេនទុំ ពូឃ្លាំង ឲ្យតែឃើញតាច្រៀងឈរមើលមិងមាំង មនុស្សម្នាភ្លេចភ្លាំងភ្លឹកអស់ស្មារតី ។
ពោល៖ ហ្នឹងហើយ មកពីតានិយាយ ចៅឯងមិនស្ដាប់ ឃើញទេ! រលាយអស់ហើយ ចៅអើយចៅ…
បន្ទរ៖ ណយ ណយ ណយ ណយ….
ញ៉ាញ់៖ បានតានិយាយអ៊ីចឹង ខ្ញុំធូរបន្តិច ។ តែតានិយាយនេះលឿនដូចអាមិច បើខ្ញុំមិនភ្លេច តានិយាយថាខ្លួនជាឌីចេ ០៩ ពេលច្រៀងម្ដងៗ អ្នកមើលអង្រួន តានិយាយនេះហាក់បីដូចជាអួតខ្លួន ថាពូឃ្លាំង នេនទុំ ជាឌីចេល្បី ឯចំណែកញ៉ាញ់ខ្ញុំក៏មិនអន់ដែរអី ។ ណ្ហើយទៅចុះ!… យល់ថាតាមនុស្សចាស់ មានគំនិតល្អផ្ដល់ឲ្យខ្ញុំច្រើនណាស់ ឥឡូវកុំផ្ដេសផ្ដាស សុំច្រៀងចម្រៀងផ្ដែផ្ដាំមួយមក តាអើយតា!
តា៖ អ្ហូ៎! មិនអីទេ ចាំតាច្រៀងឲ្យចៅឯងស្ដាប់ណា៎…
ខ្ញុំសូមផ្ដែផ្ដាំដល់មនុស្សគ្រប់ប្រាណ ចៀសវាងឲ្យបាននឹងល្បែងពាលា (២ដង)
កុំឆ្កួតនឹងវាវេទនាដល់គ្រួសារ ។
បន្ទរ៖ ណយ ណយ ណយ ណយ….








យី! ឡូយបស់គេ!
Hah! Cool!
សុំដោនឡូដអួតអ្នកនៅនេះមួយផងមក
ម្យ៉ាងដែរ! អ្នកណាច្រៀងហ្នឹង?
ម្យ៉ាងបស់គេដែរ! ឡូយតើ
បងចុច ទីនេះ ដើម្បីទាញយកស្ដាប់ :)
អរគុណណារដ្ឋ!
ឡូយអស់ទាស់បទគេ ! តាស៊ីក្លូស្តាប់បណ្តើរឡកបណ្តើរ ញាក់ក្បាលបណ្តើរ
ឡើងចង់ធ្លាក់ពីលើស៊ីក្លូ ឡប់ប៉ាថូអស់ហើយ ! យោ យោ យោ ហ៊ោមួយ !
ចូលណាស់ភ្លេងវាណាស់ ចំរៀងដូចមិនសូវទេ!!!!!
សំលេងនេះ បើខ្ញុំទាយមិនខុសគឺ តាស៊ីស និង ញ៉ាញ់។ មិនណយទេ មិនត្រឹមតែភ្លេងកាលីបកាលីបបែបហ៊ីបហប់ទាក់ទាញក្មេងស្ទាវទេ សូម្បីតែមនុស្សវ័យកណ្តាលសេរីតារាអ៊ីនធឺណែត wordpress, hi5, imeem, blogspot ក៏នាំគ្នាសរសើរមិនដាច់ពីមាត់។ បទនេះថែមទាំងមានបង្កប់ន័យអប់រំទៀត។ ហាស់្ហ!
ឡូយ ឡូយ ផស់គេ
ហាហា Download បានហើយ
ប៉ិនណេះបានអួតគេហើយ…….
ឡូយតែហ្មងហើយ! ខ្ញុំចូលចិត្តចឹងហ្អេក៎!
ឡូយ ខ្ញុំចូលចិត្តដែរ ស្តាប់ហើយថែមទាំងរាំទៀត
ម្យ៉ាងផស់គេណ៎!
ខ្ញុំដឹងថាគ្រប់គ្នាចូលចិត្តបានដាក់ឲ្យស្ដាប់
សូរី មិនមានពេលអាប់ដេតនឹងគេទេ ។
កូនជ្រូកញាក់ហត់ហើយ ឡើងបែកញើសជោក។ គិតរកមុជទឹកមុជភក់សិន។
Thanks Narath. It is really nice and thoughtful.
ល្បងអ៊ើយ!ល្មមបើកទ្វារផ្ទះហើយ ដីហុយប្រលាក់ស្រមូសហើយ។
មកអើតច្រើនដងហើយឃើញបិទទ្វារផ្ទះរហូត។
im coming…. bong kda thank you
ឌីចេអីក៏មុខអាក្រក់ម៉្លេះបង?
ធ្លាប់ឃើញឌីចេណាខ្លះដែលមុខស្អាត? រាប់ឈ្មោះម៉ោ…
ហាហាហា ចូលទៅលេងមួយផង ទើបរចនាថ្មី
អឺនៅតាឌីចេ សារូបប្រាំបួនហ្នឹងទៅមិនបាច់អាប់ដែតទេ…