ដដែល ខែ ឧសភា 12, 2009
Posted by រដ្ឋ in ពីនេះពីនោះ, អំពីណារដ្ឋ.trackback
ថ្ងៃនេះថាទៅមើលបុណ្យច្រត់ព្រះនង្គ័លនឹងគេបានម្ដង សរសៃអត់នៅតែអត់ដដែល ។ យប់ម្សិលមិញបានទៅមើលកន្លែងគេរៀបតាំងផលិតផលកសិកម្ម និងភោគផលជាច្រើនរបស់ខ្មែរ បានថតរូបច្រើនក្រែលដែរ ។ ដែលថ្ងៃនេះបានគេបើកឲ្យចូលមើលមែនទែន! ហេងវិញ បានមើលមុនគេ ហាហា ។
ភោគផលទាំងនោះ ដាក់តាំងសម្រាប់ព្រះរាជាទតផង ច្នោះហើយខ្ញុំសួរគេ គេថាប្រជាជនទាល់តែស្ដេចយាងទៅវិញ ទើបអាចចូលមើលបាន ឬអាចជាវផង តាមការគួរ ខ្ទង់ម៉ោងជាង១០ព្រឹកអីអាចចូលបានហើយ ។ ពេលនេះពុំបានយករូបមកឲ្យមើលទេ ចាំបន្តិចទៀតទាន ។
នេះក៏មកពីយប់មិញទទួលទានដំណេកយប់ជ្រៅពេក ទើបធ្វើឲ្យខកអ៊ីចឹងទៅ ។ ព្រឹកឡើងភឿនខលមកម៉ោង ៧កន្លះហើយ នៅមិនទាន់ក្រោកទៀត ព្រោះអស់កម្លាំងពេកកន្លងហើយ ក៏បន្តដេកទៀតទាល់ម៉ោង១០កន្លះបានឡើង* ។ ថាដេកឲ្យគ្រប់ស្ដង់ដារ ៨ម៉ោង វាទៅជាលើស ។ “ មិនបាច់ទៅទេអ្ហី ថ្មើរហ្នឹងក៏ទៅមិនទាន់ដែរ” “ អូខេ មិនបាច់ក៏បាន! មើលទូរទស្សន៍ក៏បាន” ។ ការពិតចង់ទៅថតយកទិដ្ឋភាពបានម្ដង តែអត់លិឍ ។








មានអារម្មណ៍ថាចោរលួចស្ទីលរូបយកមកច្នៃ ហាហា…
គេលួចតាំងពីឆ្នាំមុនទើបដឹង ហាហា http://naraths.wordpress.com/2008/05/14/birthdays-king-norodom-sihamoni/ សំណាងហើយគេទុកស្ទីលឲ្យនៅដូចដើម ឡ!
សាលះចុះ ស្រលាញ់គេងពេក អត់សាលះដូចខ្ញុំដែរ
hahaha ..
ស្រឡះៗទៅ! មនុស្សធ្លាប់អត់ អត់ទៀតក៏មិនអីដែរ ហេហេ
ពាក្យ «ឡើង» ដែលមានន័យថា «ភ្ញាក់ពីដេក» ហ្នឹង គេប្រើទូទៅតើ បើមិនជឿមើលវចនានុក្រមជួន ណាតមើលទៅ។ (ខ្ញុំអ្នកស្វាយរៀង)
ខ្ញុំមិនសូវចង់ទៅសោះ មនុស្សច្រើនអញ្ចឹង ឃើញតែមនុស្សធុញមុនបាត់ហើយ!
និមល ខ្ញុំច្រឡំទេ លុបចេញឥឡូវហើយ…
បងវីរិយោក មនុស្សមិនសូវជាច្រើនណាស់ណាទេ មិត្តថតរូបផ្ញើឲ្យមើលដែរ ។