jump to navigation

Wall-E ខែ មេសា 28, 2009

Posted by រដ្ឋ in ភាពយន្ត.
trackback

walleee

លោក​អ្នក​បាន​មើល​រឿង​នេះ​ហើយ​ឬ​នៅ? Wall-E ជា​រឿង​មួយ​របស់ Pixar Animation Studios ដែល​គេ​ទទួល​ស្គាល់​ថា​ជា​រឿង​ល្អ​ជាង​គេ​សម្រាប់​ឆ្នាំ ២០០៨ ។ ខ្ញុំ​មើល​រឿង​តុក្កតា​ច្រើន​ហើយដោយ​ឡែក​រឿង​នេះ​ខុស​ពី​គេ ជា​​មនុស្ស​យន្ត​សុទ្ធ​សាធ តែ​ចេះមាន​ស្នេហា​ដែរ ហាហា …ជាង​មនុស្ស​ទៅ​ទៀត ។

ចាក់​ដំបូង​ហាក់​ពុំ​គួរ​ឲ្យ​ចង់​មើល​ទេ តែ​ទ្រាំ​មើល​យូរ​ៗ​ចេះ​តែ​ជក់​ទៅៗ ហើយ​ស្ងើច​សរសើរ​រឿង​នេះ​មិន​ដាច់​ពីមាត់​តែ​ម្ដង ។ ព្រោះ​ប្រហែល​ជា​វា ក្នុង​បែប​ថ្មី​នៃ​ភាពយន្ត​ដែល​ពុំ​ធ្លាប់​មាន​ពីមុន ។ កាយ​វិការ​របស់​តួ​អង្គ​ក្នុង​រឿង​មិន​ខុស​ពី​មនុស្ស​មែន​ទែន​នោះ​ទេ ដែលកន្លែង​ខ្លះ​យើង​មើល​ហើយ​យើង​ដឹង ព្រោះ​កាយ​វិការ​និង​អាម្មណ៍​សុទ្ធ​តែ​បង្កើត​ឡើយ​ដោយ​មនុស្ស ។

ដូច​រូប​ខាង​លើ​ចឹង អា​អន្ទិត​នោះ ពេល​ឃើញ​ស្រី​ស្អាត​ចុះ​ពី​ឋាន​សួគ៌ា ក៏​តាំង​ប្លែក​ភ្នែក​​ចម្លែក​អារម្មណ៍​ភ្លាម ។ ភាព​ស្រស់​ស្អាត និង​បច្ចេកទេស​ហោះ​ហើរ​របស់ អ៊ីវ៉ា បាន​ធ្វើ​ឲ្យ វ៉លអ៊ី ដក់​ក្នុង​ចិត្ត (មនុស្ស​រ៉ូបូ​ចឹង​មាន​បេះ​ដូង​ដែរ ហាហា) បំភ្លេច​មិន​បាន ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​នៅ​ជិត​ស្រស់​កល្យាន​ក្ស័យ​ប្រាណ​​មិន​រា​ទេ ។ ថ្ងៃ​មួយ​នោះ អ៊ីវ៉ា បាន​ដឹង​ពី​អំពើ​ល្អ​របស់ វ៉លអ៊ី នាង​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​ដឹង​ថា​នាង​ក៏​មាន​ចិត្ត​លើ​វ៉លអ៊ី​ដែរ ។ ស្នេហា​របស់​ពួក​គេ​ចាប់​ពន្លក​ក្នុង​លំហ​វេហា​ដ៏​ធំធេង​នៃ​មហា​ចក្រវាឡ ។

ក្នុង​រឿង​នេះ បាន​ផ្ដល់​តម្លៃ​យ៉ាង​ច្រើន​ដែល​យើង​អ្នក​មើល​នឹក​ស្មាន​មិន​ដល់…  ។ បើ​ចង់​ជ្រាប​ច្បាស់ សូម​អញ្ជើញ​រក​ជាវ​ ឌីវីឌី​មើល​ខ្លួន​ឯង ឬ​ដោនឡូត​តាមឥន្ថឹណិត​ក៏​បាន (បើ​មាន​បង​ប្អូន​លក់​ឌីស ត្រូវ​បណ្ដោយ​ខ្ញុំ!!!) ។

វិចារ»

1. តាស៊ីក្លូ - ខែ មេសា 29, 2009

កុំភ័យចៅតា ! តាស៊ីក្លូមិនមែនមកបបួលដកមេនោះទេ ហេហហេ។ ជួយដាក់
តាស៊ីក្លូបញ្ចូលក្នុងប្លុកចៅផង ព្រោះតាស៊ីក្លូជាសមាជិកថ្មី។

2. បូរាណ - ខែ មេសា 29, 2009

ស្អីគេអាហ្នឹង ការដ្ឋ? ដាក់តែរូប មើលម៉េចនឹងយល់?

3. វីរិយា - ខែ មេសា 29, 2009

អីគេ​ហ្នឹង​ការដ្ឋ!?!

4. អគ្គលីបុត្រ - ខែ មេសា 29, 2009

ដាក់​ចឹង​ចង់​យ៉ាង​មេច​ហ្នឹង?

5. រដ្ឋ - ខែ មេសា 29, 2009

អុញ! ទាំង​អស់​គ្នា​ពិត​ជា​អត់​ដឹង​មែន? អត់​ស្គាល់ wall-e ទេ?

6. សុវុឌ្ឍី - ខែ មេសា 29, 2009

មានរឿងថ្មីមើលហ្អេបង?

7. Myhouse - ខែ មេសា 29, 2009

ជា​រឿង​តុក្តា​វិទ្យា​សាស្រ្តរបស់​ Pixar ណ្នឹង​មែន ?

8. Posoky - ខែ មេសា 29, 2009

រឿងនឹងបង្ហាញក្តីស្មោះស្ម័គ្រ រវាង Wall-e នឹង Eva ល្អមើលផស់គេ សូមចុច ខាងមុខនេះដើម្បីទស្សនា ទស្សនា Wall-E

9. ពិសិដ្ឋ - ខែ មេសា 29, 2009

ក្នុង​រឿង​ហ្នឹង​ គ្មាន​តួ​អង្គ​ណា​មួយ បញ្ចេញ​សាស័ព្ទ​ម៉ា​ម៉ាត់​ទេ​។

10. kienforcefidele - ខែ មេសា 29, 2009

រឿង​នេះ​មាន​អត្ថន័យ​ណាស់។

រដ្ឋ - ខែ មេសា 30, 2009

ម៉េច​ក៏​ថា​គ្មាន​សាស័ព្ទ គេ​និយាយ​គ្នា​ដែរ​តើ ភាសា​កាយវិការ​និង​កូដ​បញ្ជា​ក្នុង​ម៉ាស៊ីន​ខ្លះ ហេហេ

រដ្ឋ - ខែ មេសា 30, 2009

ដូច​ fidele ថា​អ៊ីចឹង រឿង​នេះ​មាន​អត្ថន័យ :)

11. រ៉ាមណា - ខែ មេសា 30, 2009

ល្អ​មើល​តើ​ តែ​មិន​ដឹង​ថា​មាន​ន័យ​អត់​នោះ​ទេ :P

រដ្ឋ - ខែ មេសា 30, 2009

អុញ! បើ​មិន​ដឹង​ថា​មាន​​ន័យ​ម៉េច​កញ្ញា​ថា​ល្អ​មើល យី!

12. បាត់ដំបង - ខែ មេសា 30, 2009

មើលហើយ! រឿងហ្នឹងចង់គំរាមពិភពលោកយើងហ្នឹងណា! កុំឲ្យប្រើរបស់វិទ្យាសាស្រ្តពេក និងកុំបំផ្លាញបរិស្ថាន។ ដូចក្នុងរឿងហ្នឹងចឹង

13. កេសី - ខែ មេសា 30, 2009

បងបានឃើញគេដាក់ពាណិជ្ជកម្មក្នុង Star Movie ដែរ តែនៅស្រុកថៃ រឿងនេះ​ដូចជាមិន​ទាន់ឃើបញ្ចាំងនៅរោងផងហ្នឹង ។

14. រចនា - ខែ មេសា 30, 2009

ចង់​មើល​ដែរ! ចាំ​ទៅ​រក​ទិញ​មើល​សិន!!!

15. រដ្ឋ - ខែ ឧសភា 3, 2009

បាត់ដំបង ៖ រឿង​នេះ​និយាយ​ពី​ពេល​អនាគត​មួយ (ជាង​៧០០​ឆ្នាំ​ខាងមុខ) នៅ​ពេល​ដែល​ផែនដី​ត្រូវ​បាន​មនុស្ស​បោះបង់​ចោល ។
បង​កេសី ៖ ​មិន​មែន​ទេ រឿង​នេះ​ចេញ​តាំង​ឆ្នាំ​មុន​ម៉េះ នៅ​ថៃ​គេ​បញ្ចាំង​តាំង​ពី​ខែ​សីហា ។
រចនា ៖ ចាំ​បាច់​ទិញ​ឌីស​ធ្វើ​អី… សុំ​ទៅ​! បង​កូពី​ឲ្យ :D

រចនា - ខែ ឧសភា 3, 2009

បើ​ចិត្ត​ល្អ​ឱ្យ​តែ​ម្ដង​ទៅ ចាំ​បាច់​ឱ្យ​គេ​សុំ​ធ្វើ​អី? :P

រដ្ឋ - ខែ ឧសភា 3, 2009

អត់​ទេ ទាល់​តែ​សុំ​បាន​ឲ្យ ! សុំ​ម៉ោ :D

រចនា - ខែ ឧសភា 3, 2009

:P ចិត្ត​អាក្រក់! (>_<)

16. A mui - ខែ ឧសភា 7, 2009

Wall-e, merl ruoch hery! lo or merl nas! :)
rek reiy nas del ban arn ka sorsei robos nak teng ors knea!
oun chea samachet thmey, ber min yol tos te, som leng jol phong :D

17. Yul Jet - ខែ ឧសភា 7, 2009

haha

រដ្ឋ - ខែ ឧសភា 7, 2009

hi amui! orkun del jol merl blog bong :) ber oun jol jet leng , mean ey leng jea muoy bong ban ta.

18. tamab80 - ខែ មិថុនា 5, 2009

មាន​​ពេល​មួយ​​ខ្ញុំ​បាន​មើល​រឿង​នេះ​ដោយ​ចៃដន្យ​រយះ​ពេល​ខ្លី​តាម​ទូរទស្សន៍​ខ្សែ​កាប។ ខ្ញុំ​គិត​ថា​វា​ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ពិសេស​ខ្ញុំ​ចូល​ចិត្ត​គំនូរ​ជីវចល និង​បច្ចេក​វិទ្យា។ តែ​មិន​ដែល​មាន​ពេល​ដើរ​រក​ឌីវិឌី​មកមើល​ទេ ហើយ​ណា​មួយ​មិនស្គាល់​ចំណង​ជើង​រឿង​ទៀត។ អរគុណ​ដែល​បាន​សង្ខេប​រឿង​ឲ្យ​ស្តាប់។