និយាយពីកំណត់ហេតុ ខែ ធ្នូ 15, 2008
Posted by រដ្ឋ in ពីនេះពីនោះ, សៀវភៅ.trackback
បានអានកំណត់ហេតុនរណាម្នាក់ខ្ញុំចូលចិត្តណាស់ តែកម្រមាននរណា ដែលសុខៗយកកំណត់ហេតុអាថ៌កំបាំងមកឲ្យយើងអាននោះ មិនចឹង!! ពេលអានទៅហាក់ដូចមានគេកំពុងនិយាយរឿងរ៉ាវប្រាប់យើងចឹងដែរ ស្ដាប់ទៅគួរឲ្យជក់ចិត្តពេកណាស់ ។ កំណត់ហេតុដំបូងពីរ ដែលខ្ញុំបានអានហើយចាប់អារម្មណ៍នោះគឺមានដូចតទៅ៖ គ្រាមួយនោះ មហាយូរដែរហើយ ខ្ញុំអានកាសែតភ្នំពេញប៉ុស្តិ៍ដែលបងប្រុសខ្ញុំទិញម៉ោអាន ឃើញគេចុះផ្សាយការស្លាប់របស់អ្នកស្រី សៅ ពិលី ដែលជាតារាសម្ដែងដ៏ល្បីម្នាក់ ហើយក៏ជាអ្នករាំរបាំក្នុងរឿងរាមកេរ្តិ៍ដ៏អស្ចារ្យម្នាក់ដែរ ។
ក្នុងនោះគេចុះផ្សាយតាំងពីរូបភាពពិធីបុណ្យសពអីហូរហែ ដែលមានមនុស្សមិនតិចទេក្នុងភ្នំពេញចូលរួមពិធីនោះ ។ អ្វីដែលចាប់អារម្មណ៍នោះ ភ្នំពេញប៉ុស្តិ៍ក៏ផ្សាយផងដែរនូវកូពីទាំងស្រុងនៃសៀវភៅកំណត់ហេតុរបស់អ្នកស្រី សៅ ពិលី គឺគេស្កែនសៀវភៅដាក់ផ្សាយតែម្រ៉ង ហើយមានសេចក្ដីបកប្រែជាភាសាអង្គ្លេសផងដែរ ។
ក្រោយមកទៀតមណ្ឌលព័ត៌មានសហគម បានបើកសាខាមួយកន្លែងនៅមិនឆ្ងាយពីផ្ទះរបស់ខ្ញុំប៉ុន្មានទេ ចម្ងាយមិនដល់១គមនោះទេ ។ ជាមណ្ឌលមួយសម្រាប់ផ្ដល់ព័ត៌មានផ្សេងៗដល់ប្រជាជនតាមខែត្រក្រុងនានា ។ កន្លែងហ្នឹងមានបណ្ណាល័យមួយសម្រាប់អានសៀវភៅ ហើយក៏ មានឡែប (Lab) សម្រាប់ប្រើអ៊ិនធើណិតដែរ ។ សៀវភៅមួយក្បាលដែលខ្ញុំអានមិនចប់រហូតទល់ឥឡូវនោះ គឺ “ អាន់ហ្វ្រែង កំណត់ហេតុរបស់ក្មេងស្រីម្នាក់” សៀវភៅនេះទាក់ទាញអារម្មណ៍ខ្ញុំមែនទែន តែខ្ញុំគ្មានឱកាសអានវាចប់សោះ!!
Anne Frank’s diary has touched millions of people around the world since it was first published.
DCCAM
ថ្ងៃនេះខ្ញុំមានឱកាសអានវាម្ដងទៀតហើយ សប្បាយចៃដល់ហើយ! ព្រោះអីខ្ញុំឃើញហ្វ៊ីដែលដាក់ឲ្យដោនឡូតជាភីឌីអេហ្វ (PDF format) អរគុណហើយណា៎ តែប្រយ័ត្នទៅដាក់ដោនឡូតចឹង តិចលោគេបិទblog ។
អាន់ហ្វ្រែង គឺជាកុមារីជនជាតិជ្វីហ្វម្នាក់ដែលរស់នៅប្រទេសហុល្លង់ នាដើមទសវត្សរ៍ឆ្នាំ ១៩៤០ ។ ជាជំនាន់មួយក្រោមការគ្របគ្រងរបស់ពួកណាហ្ស៊ីរបស់អាល្លឺម៉ង់ ។ គួរឲ្យរន្ធត់ណាស់នៅពេលដែលដឹងថាមានជនជាតិគេក៏ធ្លាប់មានអំពើប្រល័យពូជសាសន៍ ការដឹកនាំដ៏ឆ្កួតលីលា សម្លាប់មនុស្សសាហាវជាងជំនាន់ខ្មែរក្រហមរបស់ខ្មែរទៅទៀត ។ …. ក្នុងសំណេរ អាន់ ចាប់សរសេរកំណត់ហេតុពីអាយុ ១៣ឆ្នាំ ហើយបានស្លាប់នៅពេល៣ខែមុនថ្ងៃកំណើតគម្រប់អាយុ១៦ឆ្នាំរបស់នាង ។ អ្វីដែលនាងបានបន្សល់ទុកគឺសន្លឹកក្រដាសដែលនាងបានសរសេរជាង២ឆ្នាំនេះឯង ហើយក្លាយជាកសិណសាក្សីដែលអន្តរជាតិទទួលស្គាល់ពេញពិភពលោក ហើយរឿងរ៉ាវទាំងអស់បានក្លាយជាប្រវត្តិសាស្ត្ររបស់មនុស្សលោក ។ [...]








ប្រវត្តិរបស់អាន់ ហ្វ្រែងខ៍ មានបោះពុម្ពជាភាសាខ្មែរ ដោយអង្គការស៊ីប៉ា (http://www.sipar.org/)
Hi,
Can you send PDF to me please
Thanks
វីដេអូ http://www.youtube.com/watch?v=XH2HxdnUdWE&feature=related
តែយ៉ាងណាគេប្រល័យពូជសាសន័ចំពោះសាសន័ដ័ទៃ ដែរ មិនមែនខ្មែរេយើងឆ្កួត អោយសាសន័គេដឹកក្បាល សំលាប់ជនជាតិខ្មែរខ្លួនឯង អស់ជាងពីលាននាក់នោះទេ។
សំរាប់ជនអាឡឺម៉ង់ខ្លះគេនៅតែចាត់ទុកហ៊ីត្លែនឹងជាវីរះជនរបស់ពួកគេ។
ប្រវត្តិរបស់នាងខ្ងុំបានអាចជាភាសាអង់គេ្លស។ពិតជាល្អខ្លាំងណាស់ជីវីតនាងប្រឿងដួចជាឆាកល្ខោនមួយអព្ចឺាងគឺមានលាយឡំនួចសេ្នហាគ្រួសារសង្រ្គាមភាពភ័យខា្លចសេរីភាព។ល។ពេលខ្ងុំកាន់សៀវភៅនេះមកអានគឺខ្ងុំអានវាអស់4ម៉ោងជាប់ជាប់គា្នមិនដាច់ដោយសារតែអត្តន៏យរសជាត់នៃជីវីតរស់នៅរបស់នាងនិងគ្រួសារដែលលាក់ខ្លួនក្នុងភាពភ័យខា្លចតែអាចប្រកបការរស់នៅដូចពេលវេលាដួចធម្មតាអានរឿងនេះយូរយូរទោដូចជារឿងផ្សងព្រេងមួយអព្ចឺាងតែសិត្តក្នុងរឿងរ៉ាងពិតនៃសង្គម។
ខ្ញុំក៏ធ្លាប់អានកំណត់ហេតុរបស់នាងដែរ ប៉ុន្តែអានមិនបានចប់ ។ មានសៀវភៅមួយដែលខ្ញុំចូលចិត្តអាននោះគឺ Stay Alive My Son by Pin Yathai ។ វាក័ជាសៀវភៅដ៏គួរអោយជក់ចិត្តមួយដែរ ។
តើStay Alive My Son by Pin Yathai ល្អមើលទេមានលក់នៅណា?
អត្ថបទល្អ។ និយាយអញ្ចឹងឃ្លាថា “ យកម៉ោអាន” គឺភាសានិយាយទេ។ ចំនែកឯភាសាសរសេរគឺ “ យកមកអាន” ។ ខ្ញុំយល់ថាស្មេរយើងមួយចំនួនដឹងថាមិនត្រូវ តែនៅតែសរសេរព្រោះភាសានិយាយស្តាប់ទៅវាសាមញ្ញ និងគួរអោយចាប់អារម្មណ៍ជាង។ ប៉ុន្តែបើគ្រប់គ្នានៅតែធ្វើបែបនេះ ខ្ញុំគិតថាវាមិនមែនជាវិធីល្អក្នុងការអភិរក្ស និងអភិវឌ្ឍន៍ភាសាជាតិយើងឡើយ។
អូហ៍!… រឿងនេះពិតជាគួរអោយចាប់អារម្មណ៍មែន…
ខ្ញុំក៏ចង់ឆ្លៀតពេលអានដែរ….
You can download this story in Khmer from my blog.
អរគុណលោក Chanroeun ។ តាមពិតខ្ញុំក៏បានដឹងចំណុចនេះដែរ តែខ្ញុំគ្រាន់តែចង់សរសេរតាមរបៀបនិយាយប៉ុណ្ណោះ ។ វាក៏ជាការដាស់តឿនដ៏ល្អដែរ ។ រឿង Stay Alive My Son នេះគឺជារឿងពិតរបស់លោក Pin Yathai អំពីជីវិតរបស់គាត់ក្នុងជំនាន់ខ្មែរក្រហម និង ការរត់ភៀសខ្លួនទៅកាន់ជំរំនៅឯជាយដែន ។ វាជារឿងដ៏គួរអោយចាប់អារម្មណ៍ គឺខ្ញុំអានតែមួយយប់ទេចប់តែម្តង ។
http://naraths.wordpress.com/2007/10/20/books-im-reading/
ខ្ញុំចូលចិត្តស្តាប់គេនិយាយប្រាប់ តែមិនចូលចិត្តអានសៀវភៅទេ ប្រហែលជា
មកពីខ្ញុំមិនសូវចេះអានក៏មិនដឹង ។
“Stay Alive, My Son” ដោយ “Pin Yathai” ខ្ញុំអានមិនដកដៃទេ។ …ណែនាំសៀវភៅមួយក្បាលទៀតគឺ “First They Killed My Father” By “Loung Ung”… ធានាថាជក់ចិត្តដូចគ្នា!
First they killed my father ជារឿងទាក់ទងនឺងខែ្មរក្រហមដែររឺ?ល្អមើលទេឥឡូវនេះមិនសូវមានសៀវភៅទាក់ទងនឺងជីវីតពិតសោះ។រឿងប្រភេទនេះមានអត្តន័យខ្លំាងណាស់
That’s very interesting thought
ធ្លាប់លឺប៉ុន្តែមិនដែលបានអានសោះ។ គិតនឹងសរសេរចំណងជើងទុក សំរាប់ទៅរកទិញយកមកអាន ពេលទំនេរ។
ហេហេហេ… ខ្ញុំល្អៀសខ្លួនខុសរឿង ។ តាមពិតលោក Chanroeun មិនបានថាអីអោយខ្ញុំផង ។ ខ្ញុំសូមទោសណា ។
ពេលបានឃើងរឿង Anna Frank ក្នុង youtube វារំលឹកខ្ញុំពីរឿងមួយទៀតដែលល្បីកាលពីបួន ឬ ប្រាំឆ្នាំមុន គឺរឿង the painist ។ វាក៏ជារឿងពិតពីជីវិតអ្នកលេងព្យាណូម្នាក់ ដែលមានជីវិតរស់រាន្តក្រោយការសំលាប់រង្គាលដែរ ។
សួស្តីតា!តើលោកតាសុខសប្បាយដែរឬទេ?បងៗទាំងអស់គ្នាសុខទេ?
ប្អូនឯនេះវិញគឺសុខក៏ដូចជាមិនសុខព្រោះរៀនក៏ច្រើនហើយឈឺក៏ច្រើន។
ថ្ងៃមុនខលទៅតាតែ តាបិទទូរស័ព្ទ រត់ទៅ បងណាក៏បិទទៀត។
មិនដឹងមានរឿងអី?
នឹកបងៗណាស់!
ថ្ងៃនេះមកលេងប៉ុនហ្នឹងបានហើយព្រោះពេលវេលាខើចណាស់!
ជំរាប់លា!
○ ទាំងអស់គ្នាពិតជាដឹងអំពីរឿងរបស់ អាន់ហ្វ្រែង ច្រើនណាស់… គឺខ្ញុំបានដាក់ឲ្យដោនឡូតហើយសម្រាប់អ្នកចង់អាន (ដាក់តែភាសាខ្មែរបានហើយ) ។
○ បងកេសី និយាយពីរឿងអ្នកលេងព្យ៉ាណួ នៅក្បែរៗខ្ញុំដែរ តែខ្ញុំអត់ទាន់បានមើល វាជារឿងដែលបានពានរង្វាន់សរសើរច្រើនដែរ ។
○ អូ! ស្រីភា ខលមក៍ពីពេលណា (នៅតែហៅ តា ដដែល កិកិ) សុខសប្បាយទេ អរគុណណា៎ តែសុំទោសដែលធ្វើឲ្យស្រីភាខលមិនចូល ព្រោះប៉ុន្មានថ្ងៃនេះបងចូលចិត្តបិទទូរស័ព្ទ (ព្រោះពេលមិនសប្បាយចិត្ត រវល់ និងឈឺក្បាលបិទហើយ) តែបើកខ្សែផ្សេងដែលមិនសូវមានអ្នកស្គាល់ច្រើន ។
Actually, they can’t ban my blog because this book is free for download and by the way, i got it from the website http://www.dccam.org. You can go get more Khmer books from there. It’s free!
Hi fidele,first i didn’t know it’s free. thank for the news na…