វិញ្ញាណក្រហមនៅសៀមរាប ខែ ធ្នូ 6, 2008
Posted by រដ្ឋ in ដំណឹងផ្សេងៗ, ភាពយន្ត.trackback
កាលបើពុំទាន់បានមើលរឿងនេះទេ ខ្ញុំនៅតែមិនអស់ចិត្តឡើយ ។ ព័ត៌មានមួយធ្វើឲ្យរសើបចិត្តខ្ញុំនោះ គឺកុននេះទីបំផុតនឹងមកដល់ស្រុកខ្មែរទាល់តែបាន ។ ប្រហែល ឬពិតណាស់ដែលសេរីភាពកុនខ្មែរមិនទាន់ត្រូវបានផ្ដល់តម្លៃ ។ ថ្ងៃមួយ ខ្ញុំបានអានព័ត៌មានមួយ និយាយថារដ្ឋាភិបាលខ្មែរ នឹងនិយាយថា “ ទេ” រាល់ភាពយន្តណាដែលទាក់ទងរបបខ្មែរក្រហម ។ បើច្នោះខ្ញុំបានគិតថាលែងរំពឹងបានមើលរឿងកុនបែបចឹងៗទៀតហើយ ។ តើវាប៉ះពាល់ធ្ងន់ធ្ងរដល់ថ្នាក់មិនអាចបញ្ចាំងបាននៅស្រុកខ្មែរ? ឬក៏និយាយមិនត្រូវគ្នា…

ចុងឆ្នាំនេះ ខេមបូហ្វេស រៀបចំមហោស្រពភាពយន្ត វីដេអូ លើកទី២នៅខែត្រសៀមរាប ទឹកដីអង្គរដ៏បវរនៃប្រទេសកម្ពុជា ។ ភាពយន្តអន្តរជាតិសម្បូរណ៍បែបនឹងបញ្ចាំងទីនោះ អានកម្មវិធី ទាំងស្រុង ។ ស្ដាយដែរ ដែលមិនមែនបញ្ចាំងនៅភ្នំពេញ ។
វិញ្ញាណក្រហម ផលិតនៅប្រទេសអូស្ត្រាលី ដោយលោក ធីម ប៉ិក បានទទួលការគាំទ្រមិនត្រឹមតែមួយលើកទេ នៅអូស្ត្រាលី ។ តើវាគួរឲ្យកោតសរសើរដែរទេ ដែលកូនខ្មែរមានគំនិតបង្កើតកុនទំនើបល្អ ។ ខ្ញុំអត់ថាអីថាវ៉ាន់ទេ គ្រាន់តែចង់មើលកុនខ្មែរល្អៗប៉ុណ្ណោះ បើគេថារឿងនេះមិនគួរបង្ហាញមុខក្នុងស្រុកខ្មែរ ឬធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ប្រជាជនក្រៃណា ក៏មិនថ្វី… ចឹងទេ ឲ្យកុនខ្មែរគេងមួយស្របក់ចុះ ។ តែក៏មិនអស់សង្ឃឹមដែរ ព្រោះគាត់ (អ្នកដឹករឿង)ថា កំពុងព្យាយាមធ្វើឲ្យកុនដំបូងរបស់គាត់មានវត្តមានក្នុងភ្នំពេញទាល់តែបាន ។
បន្ថែម នៅភ្នំពេញឯនេះក៏មានកម្មវិធីមហោស្រពខ្សែភាពយន្តអូស្ត្រាលីដែរ ដែលមានដាក់បញ្ចាំងជម្រើសកុនរបស់អូស្ត្រាលីចាប់ពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ៧ នេះ ។ សំបុត្រទស្សនាមិនគិតថ្លៃទេ ។ ខ្ញុំដឹងព័ត៌មាននេះតាំងពីថ្ងៃពុធម៉េះ ពេលជិះកាត់រោងកុនលុច្ស ។








ខ្ញុំយល់ថា ការបញ្ចាំងរឿងស្តីអំពីខ្មែរក្រហម តិចច្រើនគឺមានការប៉ះពាល់សតិអារម្មណ៍ប្រជាជនខ្មែរ ប៉ុន្តែទោះជាប៉ះពាល់ក៏ដោយក៏ខ្មែរត្រូវតែទទួលស្គាល់ការពិត ហើយទុកឲកាសអោយកូនខ្មែរជំនាន់ក្រោយបានយល់ដឹងអំពីការឈឺចាប់នោះ ដើម្បីជាមេរៀនប្រាប់ដល់ពួកគេអោយចេះសាមគ្គីគ្នា និង កុំអោយមានរឿងបែបនោះកើតឡើងសារជាថ្មី ។
ប៉ុន្តែខ្្ញុំគ្មានសង្ឃឹងទេ ដែលថារដ្ឋាភិបាលខ្មែរអនុញ្ញាតិអោយដាក់បញ្ចាំងនោះ ព្រោះវាអាចនឹងមានការប៉ះពាល់ដល់អ្នកនយោបាយជាន់ខ្ពស់ខ្លះ និង ពូជស្តេចខ្មែរផង
មិនដឹងយ៉ាងណាដែរបញ្ហានេះ តែតាមដឹងរឿងកុននេះពុំបានឆ្លុះបញ្ចាំងឲ្យស៊ីជម្រៅពីរបបខ្មែរក្រហមទេមើលទៅ ។ គំនិតសំខាន់ក្នុងរឿង បានប្រមូលផ្ដុំត្រង់អត្ថន័យថា ចង់ឲ្យកូនខ្មែរកុំឲ្យមានគំនិតរវើរវាយប៉ងតែសងសឹកទៅលើរបបនោះ យើងដឹងហើយថាវាពិតជាឈឺចាប់ក៏ពិតមែន តែរឿងវាហួសទៅហើយ! អ្នកដឹករឿងចង់បង្វែរអារម្មណ៍យុវជនខ្មែរឲ្យងាកមកគិតពីការអភិវឌ្ឍន៍ប្រទេសជាជាងការចងគំនុំ ។ និយាយច្នេះ វាអាចប៉ះពាល់ដល់ការកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលប្រជាជនចង់បានយុត្តិធម៌ ។ និយាយទៅវាស្មុគស្មាញដែរ… តែគ្រាន់តែថាសម័យសព្វង៉ៃ …
នយោបាយខុស គឺស្លាប់តែប្រជាជន ហ្នឹងឯង!
ទោះជាកុននេះពុំបានឆ្លុះបញ្ចាំងឲ្យស៊ីជម្រៅពីរបបខ្មែរក្រហមក៏ដោយ ខ្ញុំជឿថា រដ្ឋយើងក៏មិនអោយបញ្ចាំងដែរ ព្រោះបើមានលើទី១គឺអាចធ្វើអោយមានលើបន្ទាប់ ដូច្នេះរដ្ឋាភិបាលមិនចង់អោយមានរឿងឈឺក្បាលទៅថ្ងៃក្រោយទេ
នៅaceមានសំបុត្រចែកអោយសិស្សខ្ងុំរៀងនៅទីនោះរឿងនេះធើ្វspotមិនសូវឡូយទេតែឡញត្រង់មានការនិយាយភាសាររអង់គេ្លស
យ៉ាប់ទៅមើលទៀត បើមាននិយាយអង់គ្លេស ព្រោះសិស្សក្រីក្រដូចខ្ញុំចេះតែភាសាស្មែរឺ មិនចេះទេអាភាសាអង់គ្លេសទេ