Posted by រដ្ឋ in ភាពយន្ត.
trackback
ខ្ញុំបានទទួលដំណឹងពីមជ្ឈមណ្ឌលបុប្ផាណាតាំងពីដើមខែសីហានេះ ។ នេះជាកម្មវិធីបញ្ចាំងភាពយន្តមួយ ។ ខ្ញុំមិនបានប្រកាសឲ្យបានមុនការបញ្ចាំងដល់បងប្អូន ដូច្នេះខាងក្រោមនេះ គឺខ្ញុំលើកយកកម្មវិធីក្នុងសប្តាហ៍ដែលនៅសល់ជាព័ត៌មាន៖

នេះជាលើកដំបូងហើយសម្រាប់ទស្សនិកជនខ្មែរ ដែលកម្មវិធីបញ្ចាំងភាពយន្តថ្ងៃសៅរ៍បានជ្រើសរើសយកភាពយន្តបរទេស ៥រឿងមកបញ្ចាំងជូនទស្សនា ។ ភាពយន្តទាំងនេះត្រូវបានផលិតដោយក្រុមហ៊ុនថតកុនស្វីសមួយមានឈ្មោះថា ទ្រីហ្គុងហ្វីម (Trigon-Film) ។ គោលដៅសំខាន់នៃក្រុមហ៊ុននេះ គឺចង់លើកតម្កើងខ្សែភាពយន្តរបស់បណ្ដាប្រទេសស្ថិតក្នុងទ្វីបអាព្រិច អាស៊ី និងអាមេរិចឡាទីន ។ ម្យ៉ាងទៀត អស់រយៈពេលជាង១៣ ឆ្នាំមកហើយ ដែលក្រុមហ៊ុនថតកុនមួយនេះបានចូលរួមចំណែកក្នុងការរុករកនូវទិដ្ឋភាពប្លែកៗគ្នា ដែលតាមរយៈនេះបានបង្ហាញឲ្យឃើញនូវភាពសម្បូណ៌បែប និងភាពផ្សេងៗគ្នានៃពិភពលោក ។ ក្រៅពីឯកសារបរទេសទាំង ៥រឿងនេះ ក៏ មានភាពយន្តឯកសារខ្មែរដែលស្រង់ចេញពីប្រព័ន្ធទិន្នន័យហនុមានលេខ៥ មកបញ្ចាំងអមជាមួយដែរ ។
ថ្ងៃសៅរ៍ ទី១៦ ខែសីហា ម៉ោង៤រសៀល (៩៦នាទី)
ការចាប់ពស់នៅប្រទេសកម្ពុជា (ផលិតកម្មប៉ាតេភាពយន្ត ផលិតឆ្នាំ ១៩៥៩ រយៈពេល២នាទី សំឡេងដើមជាភាសាបារាំង)
យ៉ុងតា – (សមិទ្ធិករហ្វូរ៉ា ហ្គោម ផលិតឆ្នាំ ១៩៩២ រយៈពេល៩៤នាទី ភាពយន្តហ្គីនេ-ប៊ីសូ និយាយភាសាដើម និងមានអក្សររត់ពីក្រោមជាភាសាអង់គ្លេស) យ៉ុងតា បានចាប់ចិត្តស្រឡាញ់ វាំងសង់ ដែលពីមុនគាត់ជាវីរៈបុរសម្នាក់ធ្លាប់បានចូលរួមរំដោះប្រទេសហ្គីនេ ។

ថ្ងៃសៅរ៍ ទី២៣ខែសីហា ម៉ោង៤រសៀល (១១៥នាទី)
ពិធីអភិសេកឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រកម្ពុជាព្រះបាទ នរោត្តមសុរាម្រិត (វីដេអូបារាំង –FRVID– ផលិតឆ្នាំ ១៩៥៦ រយៈពេល២នាទី –គ្មានសំឡេង–)
កង់នៅទីក្រុងប៉េកាំង (សមិទ្ធិករ វ៉ាំង សាវសាយ ផលិតឆ្នាំ២០០១ រយៈពេល១១៣នាទី ភាពយន្តចិន –និយាយភាសាដើម និងមានអក្សររត់ពីក្រោមជាភាសាបារាំង–) នៅទីក្រុងប៉េកាំង ហ្គី ជាក្មេងជំទង់មានអាយុ១៦ឆ្នាំ ហើយមានដើមកំណើតចេញពិត្រកូលកសិករ ។ ហ្គី បានចូលធ្វើការនៅក្នុងសហគ្រាសមួយ ជាអ្នកនាំសារ ហើយគាត់ជាចាំបាច់ត្រូវបង់ថ្លៃឲ្យទៅក្រុមហ៊ុនវិញមួយភាគនៃប្រាក់ខែរបស់គាត់គាត់ ជាថ្នូរក្នុងការទិញកង់ ។ នៅពេលគាត់កំពុងបំពេញការងារកង់របស់គាត់ ត្រូវបានគេលួច ។
ថ្ងៃសៅរ៍ ទី៣០ ខែសីហា ម៉ោង៤រសៀល (១៤២នាទី)
លោក អង់រី ម៉ាកសាល អ្នកស្រោចស្រង់ប្រាសាទនៅខេត្តសៀមរាប (ផលិតកម្មប៉ាតេភាពយន្ត ផលិតឆ្នាំ ១៩៦២ រយៈពេល២នាទី –សំឡេងដើមជាភាសាបារាំង–)
អែល វីយា (សមិទ្ធិករ ហ្វែម៉ង់ ប៉េរេ ផលិតឆ្នាំ១៩៩២ រយៈពេល ១៤០នាទី ភាពយន្តអាហ្សង់ទីន –និយាយភាសាដើម និងមានអក្សររត់ជាភាសាអង់គ្លេស–) ម៉ាតាំង មានអាយុ១៧ឆ្នាំ រស់នៅ ជាមួយម្ដាយ និងឪពុកចិញ្ចឹមនៅភាគខាងត្បូងនៃប៉ាតាហ្គូនី ។ ដោយសារគ្មានទិសដៅច្បាស់លាស់ក្នុងជីវិត ធ្វើឲ្យម៉ាតាំង ធ្លាក់ក្នុងក្ដីអស់សង្ឃឹម ។ ដូច្នេះហើយពេលឱកាសមកដល់ ម៉ាតាំងបានយកកង់របស់គាត់ជិះ ហើយចេញតាមស្វែងរកឪពុកបង្កើតរបស់គាត់ ។

ព័ត៌មានពីមជ្ឈមណ្ឌលបុប្ផាណា អគារលេខ៦៤ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ -www.bophana.org
” ផលិតកម្មប៉ាតេភាពយន្ត ” ឈ្មោះផលិតកម្មអីក៏ប្លែកម៉េះការដ្ឋ?
ហើយមានអ្នកណាគេទៅមើលខ្លះ? ចូលមើល Free មែនទេ?
បើមានអ្នកទៅចាំប្រាប់ខ្ញុំផង ក្រែងមានពេលទំនេរខ្ញុំចង់ទៅដែរ
តាមពិតទៅកុនដែលផលិតឡើងដោយពួកអ៊ឺរ៉ុបសាច់រឿងមានបង្កប់ន័យច្រើនជារឿងអាមេរិចដែលធ្វើឡើងឲ្យមានតែភាពអស្ចារ្យច្រើន ចំណាយលុយច្រើន ហើយកើបលុយច្រើនហ្នឹងប៉ុណ្ណោះ!
U will know more about Pathe Gaumont Archive if u come to see and consult the Hanuman database at Bophana Center.
រីករាយថ្ងៃកំណើតលោករ័ត្ន។
ជូនពរបំណងប្រាថ្នាបានសម្រេចគ្រប់ប្រការៗៗ!
លឿនម៉េះលោកភាក់… អរគុណ អរគុណ
កូនគេចឹងហើយ កិកិកិ… ដាក់តាំងពីមុនទៅសូរិយាទៀតហ្ន៎!