jump to navigation

ចេញ​លក់​ហើយ ខែ មិថុនា 29, 2008

Posted by រដ្ឋ in ការ​កម្សាន្ត, ចម្រៀង, ពីនេះ​ពីនោះ.
trackback

ប្រហែល​ជា​បាន​ស្ដាប់​ហើយ​មែន​ទេ បទ​ប្រាថ្នា ដែល​ខ្ញុំ​ដាក់​ឲ្យ​ស្ដាប់​កាល​ពី​លើ​កមុន ដែល​ច្រៀង​ដោយ​លោក សិលា ។ ឥឡូវ​នេះ​នាំ​អារម្មណ៍​ទាំង​អស់​គ្នា​មក​ស្ដាប់​បទ ចិត្ត​ប្រកាន់ ចំណង​ជើង​គម្រប​ស៊ីឌី​ដែល​ទើប​ចេញ​លក់​ពេល​ថ្មី​ៗ​នេះ ។ មិន​ផ្សាយ​អី​ទេ គ្រាន់​តែ​ចូល​ចិត្ត​បទ​ពិរោះ គឺ​ក្រុម​ពួក​គាត់​សំឡេង​ពិរោះ​ៗ​ណាស់ ។ គម្រប​ស៊ីឌី​នេះ មាន​រូបរបស់ សិលា (ម្ចាស់​បទ ប្រាថ្នា), ស្រីម៉ុច (ម្ចាស់​បទ Baby អូន​នឹក), និង​ សិទ្ធ (បទ ចិត្ត​ប្រកាន់) ក្នុង​នោះ​មាន​ចម្រៀង​រែប​ផង​ដែរ​ដោយ Khmer Thug (បទ ចូល​មក​អូន​ស្រី, បទ ណែ៎ ពិសី)

Download New (Acustic Version)
for entertainment only

វិចារ នានា»

1. soursdey - ខែ មិថុនា 29, 2008

បស់ production មួយណាហ្នឹង?​ អ្នកចំរៀងក្មេងៗដល់ហើយ អ្នកចំរៀងស្រីស្អាតជាងគេ។

2. ស្រីភា - ខែ មិថុនា 29, 2008

ងាប់​ហើយតា!
អ្នក​ចំរៀង​សំលេង​ពិរោះ អី ចឹង​នោះ?
ចាញ់ខាត់ ជែម​ទៅទៀត​ហ្នឹង​តា!
ស្តាប់​មិន​តង់​បាន​ផង​ហ្នឹង​តា?
គាំងៗរហូត​ហ្នឹង។
តា!ក្នុង​របស់បងបឿន​ស្តាប់បានល្អណាស់!
មុខ​តួចំរៀង​ប្រុស​មើលមិនយល់​សោះ តែ បើ​ស្រី គ្រាន់បើ​មើល​
ទៅ គាប់​ភ្នែកទស្សនិកជនដែរ។
អរគុណដែលបានដាក់អោយស្តាប់ណាតា!
សប្បាយចិត្តឡើងវិញហើយពេលចូលអានរបស់តារបស់ចៅនេះ!
និយាយ​លេង​ទេ​តា!
ពិរោះម្យ៉ាងរបស់គេដែរហ្នឹងណាតា!

3. vandakimseok - ខែ មិថុនា 30, 2008

អត់ដែលស្គាល់សោះ,​ មិនដឹងជាអ្នកចំរៀងណាណីទេ,
ចាំសាកស្តាប់មើលសិន, បើពិរោះល្អមែន ចាំត្រលប់មកអរគុណវិញ។

4. ផេងជី - ខែ មិថុនា 30, 2008

ដោនឡូតបាន​ហើយ​តែ​មិន​ដឹង​ថា​ខុស​ច្បាប់​ឬអត់​ទេ​! គេ​ទើប​នឹង​ចេញ​លក់​ផង! ព្រលឹង​ចុង​សក់​​ តែស្តាប់​មើល​សិន ចង់ដឹង​ពិរោះ​ប៉ុណ្ណា។

5. ផេងជី - ខែ មិថុនា 30, 2008

មុខ​អ្នក​ចំរៀង​ មិន​រីក​សោះ! ប្រហែល​ជា​អាល់បុម​កំសត់​ហើយ! អ្នក​ចំរៀង​ស្រី​​មុខ​ដូច​កូន​កាត់​អឺរ៉ុប!

6. បូរាណ - ខែ មិថុនា 30, 2008

“ ចេញលក់ហើយ” មកពីកាលមុន លក់នៅក្នុងមុងមែន?? :p

7. STARFiSH - ខែ មិថុនា 30, 2008

ខ្ញុំក៏ចូលចិត្តក្រុមពួកគេដែរ បានកុម្ម៉ង់រួចហើយ សង្ឃឹមថាមកដល់សប្តាហឹ៏ក្រោយ។ ខ្ញុំប្រុងថាថ្សាយពាណិជ្ជកម្មដែរ ព្រោះជាផលិតកម្មរបស់ពួកម៉ាកខ្ញុំ :D

8. វីរិយា - ខែ មិថុនា 30, 2008

ផលិត​កម្ម​ថ្មី​ចេញ​មួយ​ទៀត​ហើយ? ស្រុក​ខ្មែរ​តូច​ក៏​តូច ហើយ​ប្រជា​ជន​ក៏​តិច ម៉េច​បាន​ជា​មាន​ក្រុម​ហ៊ុន​ប្រកួត​ប្រជែង​គ្នា​ច្រើន​ម៉្លេះ​ណ៎? មើល​តែ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ទៅ​ កើន​ឡើង​ជិត​ដប់​ក្រុម​ហ៊ុន​ បែប​គេ​រក​ស៊ី​ចំណេញ​ខ្លាំង​ហើយ​មើល​ទៅ​បាន​ជា​គេ​ខំបើក​ច្រើន​ម៉្លេះ!

9. កូនខ្មែរ - ខែ មិថុនា 30, 2008

Mel tov ស្រីភា said:មុខ​តួចំរៀង​ប្រុស​មើលមិនយល់​សោះ តែ បើ​ស្រី គ្រាន់បើ​មើល​
ទៅ គាប់​ភ្នែកទស្សនិកជនដែរ។
woman good but the man not good! haha why you said that. I’m a man also na!

10. naraths - ខែ មិថុនា 30, 2008

ចុម! ម៉េច​ញ៉ុម​ស្ដាប់​ទៅ​វា​ស្ទក់​ម៉េះ!! ខុស​បច្ចក​ទេស​ទេ​ដឹង… ខ្ញុំ​ថា​ស្រី​ម៉ុច​អត់​សូវ​ស្អាត​ផង​ហ្នឹង តែ​សំឡេង​គាត់​ពិរោះ ស្រាល​ស្រទន់​ដូច​អ្នក​ចម្រៀង​ ពេជ្ជតា ស្រុក​ខ្មែរ ស្ដាប់​ទៅ​ស្រដៀង​គ្នា ។ ពុធ្ធោ​ភ្លេច​ប្រាប់!! ចឹង​បាន​នាំ​គ្នា​ភ្លាវ :D គឺ​ផលិតកម្ម Javelin Records នៅ​អាមេរិក ។

ល្បង​ផេងជី ធើ​កុំ​ភ័យ​មើល៍!! ដែល​ខ្ញុំ​ដាក់​ឲ្យ​ដោនឡូត​ហ្នឹង មិន​មែន​ mp3 គេ​ចេញ​លក់​ទេ គ្រាន់​ជា​ការ​ថត​សាក​ល្បង ជាមួយ​ភ្លេង​ហ្គីតា​តើ ។ អាហ្ស៊ីន​ដែល​គេ​ចេញ​លក់​បាន​មាន​ភ្លេង​ត្រឹម​ត្រូវ ។

ទោះ​មិន​មែន​ពួកម៉ាក​ខ្ញុំ​ក៏​ផ្សាយ​ឲ្យ​ដែរ ព្រោះ​​ខ្ញុំចូល​ចិត្ត​ចម្រៀង​ក្រុម​គាត់ ។ បង​ STARFisH ផ្ញើ​ឲ្យ​ញ៉ុម​ស្ដាប់​ផង​ទៅ​ហ្អី កុំ​ឲ្យ​ពួក​គាត់​ដឹង កិកិ! នៅ​ស្រុក​ខ្មែរ​ដឹង​ទិញ​ម៉េច​បាន​ទេ ។

បង​គ្វី! គេ​បើក​ច្រើន​មែន តែ​ឥឡូវ​បិទ​ទៅ​វិញ​បណ្ដើរ​ៗ​ហើយ​តើ! វា​គ្មាន​ចំណេញ​អី​ទេ!

អូ​! បង្ហើប​ប្រាប់​មួយ ទាំង​អស់​គ្នា​ដែល​ស្គាល់ ធីតា នៅក្រុម 4 Strong កាល​មុន​អត់? ឮ​ថា​ឥឡូវ​គាត់​ចូល​ច្រៀង​ក្នុង​ក្រុម​ហ្នឹង​ដែរ សង្ឃឹម​វ៉ុល​ក្រោយ​មាន​បទ​របស់​ ធីតា ដែរ​! ព្រោះ​សំឡេង​ពិរោះ ។

11. vandakimseok - ខែ កក្កដា 1, 2008

បើមានវ៉ុលក្រោយជួយដាក់អោយផងល្បងអើយ!
ចង់ស្តាប់ធីតាហ្នឹងច្រៀងណាស់,
thank you before hand!

12. រ៉ាមណា - ខែ កក្កដា 1, 2008

ពិរោះ​បស់​គេ តែ​សង្ឃឹម​ថា​ជាភ្លេង​ដែល​និពន្ធ​ដោយ​ខ្មែរ​យើង​ទៅ​ចុះ មិន​copy paste ពី​គេ​ទេ ។

13. Posoky - ខែ កក្កដា 1, 2008

@ភា៖ ហាកអត់យល់​​ *តា!ក្នុង​របស់បងបឿន​ស្តាប់បានល្អណាស់!* ចុះបឿននឹងខាងក្នុងនឹងមានរបស់អីបានគេស្តាប់ទៅថាពីរោះ សង្ស័យមានស្តេរេអូ ១០០០០០វ៉ាត់ចាក់មិនចេះអស់ថ្មរ Just kidding guy! :)
@ Narath: It’s not so much, may be m not get use to with this song yet

14. ស្រីភា - ខែ កក្កដា 1, 2008

បងPosoky:​«ក្នុងរបស់បងបឿនស្តាប់បានល្អណាស់!»
ប្អូន​ចង់​មាន​ន័យថា​!
ចំរៀងក្នុងវើបសាយដែលបងបឿនរៀបចំនោះវាពិរោះស្តាប់
ហើយវាមិនគាំងដូចរបស់បងរដ្ឋ!
«តា!»​៖គឺពាក្យដែលសំរាប់ហៅទៅមនុស្សដែលស្ថិតក្នុងវ័យចំនាស់
ណាបង!
តារដ្ឋ!តារដ្ឋ!គាត់ចាស់ហើយបង!ព្រោះគាត់ហៅប្អូនថាចៅណាបង!
អញ្ចឹងហើយបានជាប្អូនហៅគាត់ថាតានោះព្រោះតែគាត់មុខឡើងកញ្ចាស់ណាបង។
បងមើលមុខគាត់មើល៍!សមជាតារបស់ភាទេបង?
ហា៎!បើតារដ្ឋលឺនោះប្រាកដជាមិនអោយសំនូមពរទៀតទេមើល៍ទៅនោះ!
បងខ្សឹបៗកុំអោយតារដ្ឋរបស់ភាគាត់លឺណាបង!
ភាខ្លាចគាត់លែងអោយសំនូមពរណាបង!

15. naraths - ខែ កក្កដា 1, 2008

ទាំង​អស់​គ្នា​អាច​ស្ដាប់​ម្ដង​ទៀត ខ្ញុំ​រៀប​ចំ​សារ​ថ្មី​ លែង​ស្ទក់​ដូច​មុន​ហើយ… ខាង​លើ​មាន​ថែម​បទ Come on baby ។

16. ស្រីភា - ខែ កក្កដា 1, 2008

អូហ៍មែន!ភាភ្េលចឆ្លើយនឹងសំនួរបងកូនខ្មែរបាត់ឈឹង!
សូមទោសបង!
តាំងពីយូទើបមើលឃើញសំនួររបស់បង!
ភាមិនសំដៅដល់ប្រុសទាំងអស់ទេណាបងគឺនិយាយតែប្រុសក្នុងបទ
ចំរៀងនេះទេតើបង!
មើល៍ន៎!អញ្ចឹងបានជាតារបស់ភា,បងបូរាណ,បងវណ្ណដា,Bong Starfish and
បង​ផេងជីមុខដូចជាមិនសូវស្រស់សោះជាពិសេសតា(តារត្ន័)របស់ភា។
មើលទៅពាក្យសំដីភាដូចជាធ្វើអោយបងៗមុខលែងស្រស់អស់
រលីងហើយនៀក!​(ថាលេងទេបងៗ)!
តាមពិតទៅតួប្រុសក្នុងនេះមុននឹងឡើងមកច្រៀងដូចជាត្រូវគេជេរហើយបែប
ទំនងនេះទើបធ្វើមុខស្អប់បែបនេះ។

17. រចនា - ខែ កក្កដា 1, 2008

«ធីតា» ក្នុង 4 Strong នឹង​ចូល​ច្រៀង​ដែរ​តើ​មែន​ទេ? … :D ចូល​ចិត្ត​សម្លេង​គាត់!!! បង​រដ្ឋ, មាន​បទ ធ្មេច​ទាំង​ទឹក​ភ្នែក ទេ?

18. Bandith - ខែ កក្កដា 3, 2008

បងគីនៅអាម៉េហិកស្រាប់ទិញផ្ញើញ៉ុម​មួយមើលបងចាំញ៉ុម យប់ហ្នឹងពន្យល់​សប្តិ​ផ្ញើលុយសងបង ណ៎!!!

19. Posoky - ខែ កក្កដា 3, 2008

ដូចជាមិនល្បីសោះនៅអាមេរិច ចំរៀងខ្មែរគឺសូន្យ ក្មេងៗដែលធំធាត់នឹងកើត​នៅអាមេរិច មិនដែលលឺពួកវាចាក់ស្តាប់បទខ្មែរទេ បើញុំចាក់គេស្រែកថា វូវ what’s the hell is this? I don’t get it man,​ turn it off I like 50cent :D បើជិះជាមួយក្រុមគាត់វិញអាអូនចង់បែកក្រដាសត្រចៀក ស្តាប់អត់យល់ សុទ្ឋតែអាបទមេសូត្រ។ និយាយអីចឹងប្អូនថ្លៃខ្ញុំមកអង្គុយ មើលប៉ុស្ត ស៊ីធីអិន ចំម៉ោងចាប៉ី បានប្រាំនាទី ស្រាប់តែសួរខ្ញុំថា “ hey man what’s swrong with that old dud? Is he got problem with his family beacuse i heard only Taling Ting Ting >>(ហេ តានឹងគាត់មានបញ្ហាជា​មួយគ្រួសារបានឃើញតែ លឺសូរតែ តាលីងទីងៗៗ?)។
និយាយអោយចំទៅមានតែចាស់ទេ ៥០ឡើងដែលនិយមkaraok ចាក់បទខ្មែរ រាំអស់ទាស់ ។ បណ្ទិត ចូល http://www.khmerfuture.com ប្រហែលមានបទនឹង

20. vutha - ខែ កក្កដា 3, 2008

I never listen to his songs. it is beautiful a little bit to listen. ehehehe. That is good advertiser!!!!

21. soursdey - ខែ កក្កដា 4, 2008

បងបានទាញយកបទ ចូលមកអូនស្រ ីតែស្តាប់អត់បានសោះ មិនដឹងថារដ្ឋដាក់អាខូចរឺ ក៏មកពី​​ Windows Media Player របស់បងអានអត់រួច?

22. naraths - ខែ កក្កដា 4, 2008

ការ​ពិត​ mp3 ហ្នឹង​ចាក់​អត់​បាន​ជា​មួយ Windows Media Player មែន! ខ្ញុំ​ក៏​ដឹង ចាំ​ខ្ញុំ​កែ​វា​ឲ្យ​ play បាន! តែ​មិន​ទាន់​មាន​ពេល​ប្ដូរ​ទេ  យាយចឹង បង​មាន​តែ Windows Media Player មួយ​ទេ​ហ្អី? បើ​មាន​កម្មវិធី​ផ្សេង​​ ដូច​ជា Winamp …. អាច​ចាក់​បាន!

23. រជ្ជនី​ - ខែ កក្កដា 5, 2008

បង​ណារដ្ឋ​ដូរ​មុខ​ មាត់​ថ្មី​អី​ណា៎​! ញ៉ុម​ថា​ដាក់​អា​ពាក់​មួក​មុន​នោះ​សម​ជាង​!

24. naraths - ខែ កក្កដា 5, 2008

អី​ណា អី​ណា! ហាហា ស្អែក​ក្រោក​ពី​ព្រលឹម​តិច​បាន​ដូរ :D

25. កុមារា - ខែ កក្កដា 6, 2008

មើលភ្នែកតួស្រីគួអោយខ្លាច

26. បណ្ឌិត - ខែ កក្កដា 21, 2008

អ្នកណាចង់ស្តាប់បទ “ ចូលមកអូនស្រី” អាចទាញពីអាសយដ្ឋាននេះក៍បាន
http://blip.tv/file/get/Bandith-KhmerThugJoulMokOunSrey503.mp3
ទៅទាញអីពីអាសយដ្ឋានរបស់គ្រដ្ឋដាក់ឲ្យហ្នឹងខ្ញុំស្តាប់មិនកើតដែរ :-D

27. naraths - ខែ កក្កដា 30, 2008

យី! បង​ក្ឌិត​ឯង​មក​ផ្សាយ​ផ្ទះ​គេ​ហើយ ដៀមដាម​ទៀត… ញ៉ុម​ប្រាប់​ហើយ​ថា​អត់​ទាន់​បាន​កែ!! ភ្លេ​អត់​បាន​តែមេដៀ​តើ…

28. Boston Nokia - ខែ កញ្ញា 17, 2008

បទចំរៀងនេះពិតមែនតែមិនទាន់បានការគាំទ្រពីអ្នកស្តាប់ តែមានគុណភាព ព្រោះមិនបាចំលងកម្មសិទ្ធបញ្ញានរណាទេ និពន្ធទាំបទភ្លេងនិងទំនុក។

29. បូរាណ - ខែ កញ្ញា 24, 2008

ហ៊ឺយ គ្រាន់តែនិពន្ធបទភ្លេងខ្លួនឯងបានតែម៉ាវ៉ុលសោះខ្លាំងអី! លោក រ៉េតធីដូណា និពន្ធបទភ្លេងបានរាប់រយបទហើយ នៅផលិតកម្មយូធូហ្ហ៎? នេះខ្ញុំអត់បានដឹងថាគាត់ធ្វើការឲ្យផលិតកម្ម​ផ្សេងទៀតផង! =))

30. naraths - ខែ កញ្ញា 24, 2008

យូធូ គេ​បិទ​បាត់​ហើយ​ហ្នឹង …

31. បូរាណ - ខែ កញ្ញា 25, 2008

គេនិយាយពីការនិពន្ធបទភ្លេងត្ហើ! ផលិតកម្មបិទក៏ដោយ ក៏អ្នកនិពន្ធ​បទភ្លេងដ៏មហាអស្ចារ្យរបស់យើង នៅសល់ស្នាដៃរាប់រយ​រាប់ពាន់បទតើ!… ;) )