jump to navigation

The Forbidden Kingdom ខែ មិថុនា 16, 2008

Posted by រដ្ឋ in ការ​កម្សាន្ត, ពីនេះ​ពីនោះ, ភាពយន្ត.
trackback

យូរ​ៗ​បាន​មើល​កុន​ខ្នាត​ធំ​ម្ដង សប្បាយ​ចិត្ត​មែន​ទែន ។ យប់​មិញ​មើល​រឿង​នេះ ស្ដាយ​ណាស់​អត់​មាន​សាប់​ថាយ​ថល​មើល ខំ​ផ្ទៀង​គេ​និយាយ​គ្នា​ចង់​ងាប់ អាច​មើល​រូប​កាត់​យល់​ផ្សំ​បាន អាសូរ​ថា​គាត់​និយាយ​ចិន​នៀក ចប់​បណ្ដោយ ត់​ដឹង​ម៉ង់​ទីទុយ​ទេ ។ ឆ្ងល់​រោង​កុន​នេះ​ម៉េច​​ក៏​អត់​ដាក់​សាប់​ថាយ​ថល​ចឹង!! យ៉ាប់​មែន… ចេញ​តំបូង​អ៊ូខុង​ចេញ​ក្បាច់​គុន ខ្វាក​ខ្ចាច់ មើល​គាត់​អត់​ស្គាល់ ទាល់​ចូល​សាច់​រឿង​បាន​ដឹង តា​ប៉ិ​អ៊ូខុង​ហ្នឹង លី លាន​ជា សោះ ។ ម្នាក់​ប្រើ​ក្បាច់​ស្រវឹង​មួយ​ទៀត ចេញ​ម៉ោ​ស្គាល់​តា​ម៉ង គឺ​បង​ឈិន​ឡុង ។ រឿង​នេះ​តួ​ស្រី​ស្អាត​ណាស់ ចេញ​ភ្លាម​ យី! ដូច​ធ្លាប់​ស្គាល់ រក​នឹក​ឈ្មោះ​តួ​ស្រី ការ​ពិត​គាត់​ជា​មីង​អាយ៉ាង​គួសោះ គឺ​សៀវ​ ឡុង​នី ស្រី​ស្អាត​ក្នុង​ពិភព​គុន ហាហា! ចំណែក​តួ​ស្រី​ចិត្ត​អាក្រក់​ រាង​ដូច​ឥន្ទ្រី ពេល​គាត់​ហោះ​ម្ដង​ៗ ឮ​សត្វ​ឥន្ទ្រី​ស្រែក កញ្ញា​ហ្នឹង​ក៏​មិន​អន់​ជាង​សៀវឡុងនី​ប៉ុន្មាន​ដែរ ស្អាត​ម្យ៉ាង​ម្នាក់ គឺ​សក់​គាត់​ហាយឡាយ​ពណ៌​ស​ស្គុះ ។ អូ! ភ្លេច​និយាយ​ពី​អាតួ ម្នាក់​ហ្នឹង​គេ​ហៅ កុងហ៊្វូ​ប៊យ គ្មាន​អី​រ៉ាយ​រ៉ាប់​ពី​គាត់​ទេ គ្រាន់​ជា​អ្នក​ដែល​ឆ្កួត​នឹង​កុន​ហុង​កុង​ទៅ​ជា​ស្រមើ​ស្រមៃ​ចេញ​ជា​រឿង Forbidden Kingdom​ ឲ្យ​អ្នក​មើល​កុន​ឯណេះ​ឆ្កួត​តាម ហាហា ។ ទេសភាព​ក្នុង​ផ្ទៃ​ភាព​យន្ត​ស្អាត​ៗ​ណាស់ មើល​ហើយ​ជក់​ចិត្ត​តា​ម៉ង ចឹង​បាន​​គេ​ហៅ​កុន​ខ្នាត​ធំ​មែន!!!

វិចារ នានា»

1. vandakimseok - ខែ មិថុនា 16, 2008

ទំនងជាល្អមើលហើយមើលទៅ!
តែមិនដឹងជាទៅជាវឌីសនៅឯណាទេ!
បើមានគេ លក់ឌីសឌីលីវើរដល់កន្លែងធ្វើការតាម៉ងស្រួល

2. samnang - ខែ មិថុនា 17, 2008

រឿ​ង​ហ្នឹង​ទើប​ហ្នឹង​មើល​ប្រមាណ​២​អាទិត្យ​មុន….ល្អ​មើល​ផស់​គេ ត្រូវ​ចិត្ត​ខ្ញុំម៉ង​ហ្នឹង​ណា៎ ព្រោះ​ខ្ញុំ​ចូលចិត្ត​film active.

3. រជ្ជនី​ - ខែ មិថុនា 17, 2008

មិន​ដែល​ស្គាល់​សោះ​! :(

4. ramana - ខែ មិថុនា 17, 2008

ចឹង​ទើប​តែចេញ​ទេ​ឬ​បង? ខ្ញុំ​ក៏​បាន​មើល​ដែរ តំបូង​ប្អូន​បញ្ចាំង​អត់​មើល​ទេ គិត​ថា​រឿង​ចិន​​​​ និយាយ​ស្តាប់​គ្នា​មិន​បាន ហើយ​រឿង​វាយ​កាប់​ចាក់​ទៀត តែ​ដល់​ពេល​ឃើញ​ jet lee វាយ​គ្នា​ជា​មួយ​អង្គរក្ស​ព្រះឥន្ទ​មើល​ទៅ​ល្អ​មើល​ដែរ ក៏​មើល​ដល់​ចប់​តា​ម៉ង​ទៅ ។ ល្អ​មើល​បស់​គេ​មែន

5. Boeun - ខែ មិថុនា 17, 2008

រឿង​ហ្នឹង​ឮ​គេ​ថា​មិន​សូវ​ល្អ​មើល​ប៉ុន្មាន ទើប​ខ្ញុំ​ខ្ជិល​មើល។ មើល​ទៅ​ក៏​មិន​ទំនង​ល្អ​មើល​ប៉ុន្មាន​មែន​ហ្នឹង របៀប​រឿង​លេង​ឲ្យ​ប្លែក​ភ្នែក។

6. ស្រីភា - ខែ មិថុនា 17, 2008

បង​សំនាង​៖ម៉េច​ចេះ​បង?
ចូល​ចិត្ត​មើល​រឿងអី ក៏ ដូច​ប្អូន​ម្ល៉េះ បង?
តា៖​ពូកែ​ដាក់​ត្រូ​វ​អារឿង​ដែល​ចៅ ចូល​ចិត្ត​មើលណាស់។
ថ្ងៃ​ក្រោយ​ចាំ​ចូល​អាន​ណា​​តា!
ថ្ងៃ នេះ​ទំនេរតិច​ក៏​មក​អឺត​តា​​​!ព្រោះ​ចង់​ដឹង​ថា​តា​
គ្រាន់​បើ​ហើយ​រឺ នៅ ធ្វើ​តា​មវិធី​របស់​ចៅ​នោះ​?
បើ​នៅ មិន​ទាន់​គ្រាន់​បង​ទៀត​នោះ ចៅ មាន​វិធី​មួយ​ទៀត​ណា​តា៖
ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង​រឺ​រលឹមម៉ាល្មម​ដែរតា​រត់​ចេញ ទៅ ងូត
ទៅ ភ្លៀង​ទៅ បាត់ហើយ​រឺ ក៏ ផឹក​ទឹក​កក​ឆាប់ជាហើយតា។
នេះ​ជារបៀបព្យាបាលជំងឺផ្តាសាយរបស់ចៅណាតា!
ហា៎ស!ហា‌៎

7. samnang - ខែ មិថុនា 18, 2008

ស្រីភា៖ ប្រហែលជា​និស្ស័យ​​ទេ​ដឹងអូន.កិកិកិកិ

8. បណ្ឌិត - ខែ មិថុនា 18, 2008

ងាប់ហើយក្បឿន បើអត់សាប់ថាយចលម៉េចមិនសួរគ្នាវី?? ចង់បានរ៉េ? ចង់បានចាំអាច់ថាច់តាមម៉ែលឲ្យ ។ ចាំបាច់រកទិញនៅផ្សាអី ដោឡូនមើលមិនអស់​:-D

9. បណ្ឌិត - ខែ មិថុនា 18, 2008

ហ្អាក់រឿងហ្នឹងនិយាយចិនហ្អ? រឿងដែលខ្ញុំមើលនិយាយអង់គ្លេសតា ហួសចិត្តសម័យនោះព្រះឥន្ទនិយាយអង់គ្លេសបានទៀត ទាំងអ៊ូខុងក៍និយាយបាន ឡូយផស់គេ :-D

10. បណ្ឌិត - ខែ មិថុនា 18, 2008

ងាប់ប្លក់ផស់ក្រដ្ឋទេ ស្មានតែប្លក់ផស់ក្បឿន និយាយឈ្មោះអន្ទិហ្នុងទៅវិញ ហាហាហា….ហួសចិត្តខ្លួនឯងដែរ

11. samnang - ខែ មិថុនា 18, 2008

ល្បង​ឌិត​បែប​ទ្រង់​វង្វេង​ហើយ!!!!

12. ស្រីភា - ខែ មិថុនា 18, 2008

បែប​ជានិស្ស័យ​ហើយ​មិនដឹងបង?
បង​នៅ ដល់​ជើង​មេឃក៏​នៅ តែ ស្គាល់​គ្នាទាល់​តែ បាន។

13. ទឹម បឿន - ខែ មិថុនា 18, 2008

ចេះ​តែ​ចឹង​ហើយ​បង​ក្ឌិត​ឯង ហាហា។ អាន​ពីរ​កំមិន​ខាង​លើ​ចង់​ឆ្ងល់ ស្អី​ម៉ោ​ក្បឿនៗ។ យ៉ាប់​ហ្មង!

14. naraths - ខែ មិថុនា 18, 2008

ហាហា បង​ក្ឌិត​ច្រើន​តា​អង្វេង​ចឹង!!! ញ៉ុម​មើល​គេ​និយាយ​អង់គ្លេស​ហ្នឹង​ហើយ តែ​ពេល​ខ្លះ​និយាយ​ចិន​ដែរ​តើ… ញ៉ុម​កូពី file AVI ពី​គេ​ដែរ​ហ្នឹង អត់​សាប់​ថាយថល​ទេ ធើ​ម៉េច​ចេញ​សាប់​ថាយ​ថល​ទៅ មាន​ហ្អេ?

15. បណ្ឌិត - ខែ មិថុនា 19, 2008

យីយូរម្តងតើវ៉ី ម៉ោពីច្រលំហ្នឹងណា បើស្រវឹងឲ្យធើម៉េចរ៉ូវ?
មានតើអាសាប់ថាយថលហ្នឹងក្រដ្ឋ ចង់បានហ្អ? មិនចេះខ្វះទេនៅទីនេះ
http://www.opensubtitles.org ទៅរកខ្លួនឯងរ៉ូវ បើថារកមិនបានទៀត ចាំគ្នាឲ្យតាមម៉ែល តែត្រូវមានលក្ខខ័ណ្ឌ គឺដូរឈ្មោះទៅជា “ បងម៉ោក” :-D

16. naraths - ខែ មិថុនា 19, 2008

ចឹង​មិន​បាច់​រ៉េ!! អរគុង​សើង​អា​ហៀរ…

17. naraths - ខែ មិថុនា 19, 2008

អូ​ច្រឡំ ! អរគុណ​ដែល​ប្រាប់​អា​សាយ​ហ្នឹង បង​ហៀរ!! :D

18. ស្រីភា​ - ខែ មិថុនា 20, 2008

តាអើយតា!ចៅសូមអោយតាចូលទៅកាន់ប្លក់របស់បងផ្កាយមើល
ហើយចូលទៅកាន់ប្រធានបទ«អំនោយអស្ចារ្យ»​របស់​គាត់។
ហើយសូមតាអានCommentរបស់គេទាំងអស់ហើយ
សូមតានិយាយអីតិចផង។
នេះជាដំនឹងនៃចៅស្រីរបស់តា!

19. ទឹម បឿន - ខែ មិថុនា 21, 2008

ទើប​មើល​រឿង​ហ្នឹង​យប់មិញ មានអី ល្អ​មើល​តើ!