jump to navigation

តន្ត្រី​វិទ្យាល័យ ខែ មិថុនា 13, 2008

Posted by រដ្ឋ in ពីនេះ​ពីនោះ, ភាពយន្ត.
trackback

http://i88.photobucket.com/albums/k161/naraths/high-musical.png

កាល​មុន​មាន​ស៊ីឌី​ចម្រៀង High School Musical មួយ​អាល់ប៊ុម តែ​ខ្ញុំ​មិន​ស្ដាប់ ព្រោះ​មិន​ចេះ​ស្ដាប់ ណា​មួយ​អ្នក​ចម្រៀង​ស្រែក​អាឡេ​អាឡូ​ពេក ។ ខ្ញុំ​មិន​ចង់​ស្ដាប់ ខ្ញុំ​លុប​ចោល ។ តែ​ដល់​ថ្ងៃ​មួយ ភឿន​ណែនាំ​ឲ្យ​មើល​រឿង High School Musical ថាល្អ​មើល​ណាស់ ។ ខ្ញុំ​ក៏​ចង់​មើល​ដែរ ព្រោះ​ឮ​គេ​និយាយ​ច្រើន​គ្នា ថា​វា​ល្អ​មើល ។ មើល​ចប់​ខ្ញុំ​មាន​អារម្មណ៍​ថា​ចូល​ចិត្ត​ភាព​យន្ត​នេះ​ខ្លាំង​មែន​ទែន ព្រោះ​វា​និយាយ​ពី​ជីវិត​សិស្ស​សាលា​ក្នុង​ពេល​រៀន​នៅ​វិទ្យា​ល័យ ។ ក្រោយ​មក​ខ្ញុំ​ក៏​ចូលចិត្ត​ស្ដាប់​ចម្រៀង​របស់​ពួក​គេ​ដែរ គឺ​មាន​ទឹក​ដម​កន្ត្រាក់​អារម្មណ៍ ។ ភាព​ស្រស់​ស្អាត​នៃ​យុវភាពរបស់​សិស្ស​សាលា ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​កាល​រៀន​នៅ​វិទ្យា​ល័យ​ដែរ ។ ក្នុង​រឿង​នេះ គេ​ក៏​បង្ហាញ​ផង​ដែរ ពី​ឪពុកម្ដាយ​ដែល​ហួងហែង​ពី​កូន​ខ្លួន​ឯង តែ​មិន​យល់​ពី​បំណង​របស់​កូន ។ ឪពុក​ម្ដាយ​បង្ខំ​កូន​​ឲ្យ​រៀន​នូវ​មុខ​វិជ្ជា​ដែល​លោក​ស្រឡាញ់ តែ​ចំណូល​ចិត្ត​ រួម​និង​និស្ស័យ​ក្មេង មិន​ដូច​មនុស្ស​ចាស់​ឡើយ ។ អ្នក​និពន្ធ​ចង់​បង្ហាញ​បញ្ហា​នេះ​ដល់​សង្គម​មនុស្ស ឲ្យ​យល់​ពី​ដួង​ចិត្ត​យុវវ័យ​សម័យ​បច្ចុប្បន្ន ។ យុវវ័យ​ជា​វ័យ​ឈាម​រាវ ចង់​ដឹង​ ចង់​សាក ចង់​ឃើញ ចង់​ស្គាល់​ ចង់​បាន​អ្វី​តាម​អារម្មណ៍​របស់​គេ មិន​ចង់​បាន​ការ​កៀប​សង្កត់​ពី​អាណាព្យាបាល​ឡើយ តែ​សំខាន់​ឲ្យ​មាន​ព្រំដែន​របស់​វា ។ ទី​បំផុត​ឪពុកម្ដាយ ត្រូវ​សម្រប​ចិត្ត​របស់​កូន បើ​លោក​យល់​​ឃើញ​ថា​អ្វី​ដែល​ពួក​គេ​ធ្វើ​គឺ​សុទ្ធ​តែ​ក្នុង​ផ្លូវ​ល្អ​ហើយ សូម​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ក្នុង​ការ​ជ្រើស​រើស​អ្វី​ដែល​គេ​ពេញ​ចិត្ត ចៀសវាង​ការ​មាន​វិប្បដិសារី​​ ។

ខ្ញុំ​មិន​ទាន់​បាន​មើល​វគ្គ​ទី២​​ទេ ។ ខ្ញុំ​ចង់​មើល High School Musical 2 ទៀត…

វិចារ»

1. រជ្ជនី​ - ខែ មិថុនា 13, 2008

ចូល​ចិត្ត​!!!!​ ;)

2. naraths - ខែ មិថុនា 13, 2008

ធ្លាប់​មើល​ដែរ? អើ​… ថូវ​គ្នា​ហើយ​ចឹង… យាយ​ចឹង​ប្អូន​ឯង​ធ្លាប់​មើល​រឿង​ហ្នឹង​ពី​កាល?..

រឹត​តែ​ច្បាស់….

3. រជ្ជនី​ - ខែ មិថុនា 13, 2008

តាំង​ពី​គេ​លេង​នៅ​ disney ង៉ៃ​តា​បូង​ម៉្លេះ​!

4. អាចម៍ផ្កាយ - ខែ មិថុនា 13, 2008

រឿងចឹងៗ​កុំ​និយាយ​ចូល​ខ្ញុំ​ សុំ​កុង​ជា​មួយ​ហើយ​!!! អត់​ត្រូវ​ជាមួយ​ទេ … តែ​បើ​មាន​ពេល​ស្តាប់​ដែរ;-)

5. រជ្ជនី​ - ខែ មិថុនា 13, 2008

ម៉ោ​តាំង​ពី​អង្កាល​បងអាចម៍ផ្កាយ ​​?​

6. រចនា - ខែ មិថុនា 13, 2008

គេ​មាន​ទាំង​ពីរ, តែ​ស្ដាយ​ណាស់, បង​រដ្ឋ​អត់​ប្រាប់​ថា​អត់​ទាន់​បាន​មើល។ ចម្រៀង​ក្នុង​វគ្គ​ពីរ​កាន់​តែ​ឡូយ, Bet on it… សម្រាប់​វគ្គ​មួយ គេ​ចូល​ចិត្ត Breakin’ free…

7. Barbie - ខែ មិថុនា 14, 2008

High School Musical is one of my favorite movies!!! :D The 2nd part is kinda too straight and pointless :( I love the first one the most! HSM rocks!!! :D Hey, I’m not discouraging you not to try it. Let just say I rate the first part with 5 stars and the second one with 3 stars, so come on! Watch them!

Hey Naraths, I also love all their songs in that movies esp Start of Sth New, When There Was You and Me * Gab & Troy’s version *, and yeah, Breaking Free :D For the second one, I heart for What Time Is It? You Are the Music In Me, Gotta Go My Own Way, and Everyday :D Lol… Sounds like I luv all the song in the whole album :D Funny ^ ^ Okie ya… I’ll try to write Khmer for you next time. Sorry! I am an alien here. Hope u don’t mind ya

8. Barbie - ខែ មិថុនា 14, 2008

Hey it is When There Was Me and You, not You and Me like that… lol…

9. Boeun - ខែ មិថុនា 14, 2008

វគ្គ​៣​ជិត​ចេញ​ទៀត​ហើយ!

10. samnang - ខែ មិថុនា 14, 2008

អារឿថ​ហ្នឹង​មើល​យូរ​ហើយ, មាន​អី​កំប្លែង​សប្បាយ​សើច​ផស់​គេ​ដែរ​តើ!

11. naraths - ខែ មិថុនា 14, 2008

○ រឹត​តែ​ច្បាស់… សែល​ខាត!!
○ អាចម៍​ផ្កាយ សុំ​កុង​សុំ​ម៉ា​អី? រឿង​អី​និយាយ​មិន​ចូល…
○ មាន​ទៅ​ឆ្អី រចនា​ចាំង!! :) គ្រាន់​តែ​មិន​ទាន់​មាន​ឱកាស​មើល​អេ​តើ…
○ យ៉េ!! អត់​អី​ទេ បាប៊ី! ឲ្យតែ​មក​លេង​សរសេរ​អង់គ្លេស​ក៏​បាន​ដែរ ញ៉ុម​សុំ​តាសេរ​ស្មែរ​ចុះ​ស្រួល​ជាង ។ ខ្ញុំ​ចូល​ចិត្ត​បទ​ដែល​ផ្ដើម​រឿង ក្នុង​យប់​បុណ្យ​X’mas និង​បទ​អី​គេ ដែល​ច្រៀង​លន្លង់​លន្លោច​រួច​ក៏​ជាប់ callback
○ វគ្គ​៣ ទុក​លោក​ក្បឿន​មើល​មុន​គេ​ចុះ… អត់​តាដើម​ទេ​បាទ! ;)
○ មែន​ហើយ​បង​ខ្នាង ល្អ​មើល​មែន! ផ្ទៃ​រឿងពោរ​ពេញ​​ដោយ​ភាព​រីក​រាយ ។

12. ស្រីភា - ខែ មិថុនា 14, 2008

តា!តើ​តា!
ចៅ សូម​សួរ​មួយនៅ ក្នុង​WordPressត្រង់​វាចារណាតា។
ចៅ អត់​ដឹង​តប​វាចាគេត្រង់​ណាសោះ។
តា​អាច​ប្រាប់​ចៅ បាន​ទេ?
ចៅ អត់​ទាន់​ចេះ ប្រើ​វាច្បាស់​លាស់​ទេ​តា។
ចៅ ចង់​ចេះ​!
ចៅ សូម​អរគុណ តា​ទុកជា​មុន​ហើយ​តា!

13. naraths - ខែ មិថុនា 14, 2008

ខំ​រុក​រាវ​តិច​ទៅ មិន​ពិបាក​ទេ…
ពេល​ថ្មើរ​នេះ​អត់​បាន​នៅ​ឆ្លើយ​តប​ទេ​ណា៎…

14. naraths - ខែ មិថុនា 14, 2008

ពិនិត្យកន្លែង Setting -> Discussion
○ attempt to…
○ allow people to …
○ anyone posts …
○ Comment author must fill…

15. ស្រីភា - ខែ មិថុនា 14, 2008

តាអើយតា!ចៅសូមអរគុណច្រើនហើយណាតា។
បើរុករាវខ្លាចវាខូចដូចសារមុនណាតា។
ចាំចៅTry ល៍មើល៍ក្រែងល៍Ok .
Thanks my grand father.
Have a sugar dream.

16. ស្រីភា - ខែ មិថុនា 14, 2008

តា​មិន​មែន​blogspot ទេ​ណា​តា។
តិច​តា​ច្រឡំ?
ចៅអត់ឃើញទេគឺឃើញទេខ្មែរ។
ហាស!
ចៅរកអោយអស់ចិត្តសិនណាតា។

17. ស្រីភា - ខែ មិថុនា 14, 2008

តា!ចៅresearchឃើញហើយ។
គឺទល់តែដូរវាទៅជាអង់គ្លេសសិន។
អរគុណតាច្រើនហើយ!
ពីដងហើយតា!

18. កូនខ្មែរ - ខែ មិថុនា 15, 2008

វេទនាម៉្លេះភា ដាក់វាជាភាសាខ្មែរទៅ​ក៏ងាយស្រួលដែរ ក្នុងហ្នឹងវាមានអក្សរខ្មែរតើ ងាយស្រួលសឹងអី

19. ស្រីភា - ខែ មិថុនា 15, 2008

ចាសបង!​ប្អូន​អាច​ដាក់​បាន​ហើយ​!
តែ ប្អូន​បាន​លុប​ប្លក់​ចោល​ហើយ​ព្រោះ លែង​ចង់​ធ្វើ​។
គិតៗទៅ​ចាំ​តែ អាន​ពត៌មាន​ពីពួក​បងៗវិញប្រសើរជាង។
ណាមួយប្អូនអត់ពេលនឹងធ្វើទៀតក៏ឌីសាយលុបវាចោលទៅ។
អារឿងក៏ឈប់អាថ្មីក៏ឈប់ទៀត!

20. ទឹម បឿន - ខែ មិថុនា 18, 2008

គ្មាន​ទៅ​ចង់​មើល​មុន​ទេ

21. រជ្ជនី​ - ខែ កក្កដា 15, 2008

បង​ណារដ្ឋ​! ចេញ​ភាគ​បី​ហើយ​! តែ​គ្រាន់​តា​ផ្សាយ​ឲ្យ​ដឹង​មុន​! ជា​វគ្គ​ដែល​គេ​ ក្រេដ​ដ្យូ​អេដ​​! មើល​ទៅ​ទំនង​ដែរ​តើ​! :D

22. Pisit ពិសិដ្ឋ - ខែ កក្កដា 17, 2008

ងាប់​ហើយ​ស្មាន​ថាស្អី! តាម​ពិត​គ្រាន់​តែ​រឿង​នេះ​សោះ! វា​មាន​ភាគ​ទី​១ ទី​២ និង​ទី៣ នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ! តាម​ពិត​បទ​ចំរៀង​នៅ​ក្នុង​រឿង​នេះ​ ពិ​ត​ជា​ធ្វើ​អោយ​យុវវ័យ​ជា​ច្រើន​ចង់​ច្រៀង​និង​រាំ​តាម។ និយាយ​ និយាយ​ទៅ​ ខ្ញុំ​ក៏​ចូល​ចិត្ត​រឿង​នេះ​ដែរ។

23. naraths - ខែ កក្កដា 17, 2008

ភឿន​វា​ប្រាប់​ដែរ តែ​ចេញ​អី​ចេញ​ទៅ បើ​ភាគ​២​មិន​ទាន់​បាន​មើល​ផង :D ឥឡូវ​កំពុង​តែ​ជក់​ចិត្ត​ស្ដាប់​ចម្រៀង របស់​ពួក​គេ​អាវ៉ុល​ទី១​ហ្នឹង ពីរោះ​មែន ។