jump to navigation

រូបភាព​ថ្ងៃ​នេះ អូន​តាម​បង ខែ មិថុនា 10, 2008

Posted by រដ្ឋ in ការ​កម្សាន្ត, ពីនេះ​ពីនោះ.
trackback

http://i88.photobucket.com/albums/k161/naraths/together.png

មើល​​រូប​ចាស់​ៗ​ក្នុង​ស៊ូស៊ូទ័រ ក៏​ឃើញ​រូប​នេះ​ពិត​ជា​រ៉ូម៉េនទិច​មែន​ទែន ។ គិត​ទៅ​បាន​ឌុប​គ្នា​ដើរ​លេង​ដូច​ពួក​គាត់ ពិត​ជា​សុភមង្គល​មួយ​ដែល​ពិបាក​ជួប ។ ពេល​នោះ​ប្រហែល​ជា​គាត់​គិត​​ថា មនុស្ស​ម្នា​នៅ​ជុំ​វិញ​ខ្លួន សុទ្ធ​តែ​ដើម​ឈើ​ដុះ​ត្រៀបត្រា ហាក់​បី​ដូច​ជា​ពិភពលោក​នេះ ជា​របស់​​ពួក​គាត់​តែ​ពីរ​នាក់​អ៊ីចឹង… ! អ្នក​ទាំង​ពីរ​កុំ​ប្រកាន់​អី សុំ​ថត​ម៉ា​ប៉ូស្តិ៍​ទុក​ជា​អនុស្សាវម៉ាវ​ទៅ​ចុះ lolz

វិចារ នានា»

1. sokthy - ខែ មិថុនា 10, 2008

Good. Seems to be very happiness and warmest. I hope any day I have a girl like this with me on a motor. How about you?

2. naraths - ខែ មិថុនា 10, 2008
3. បូរាណ - ខែ មិថុនា 10, 2008

ងាប់ហើយ! សង្សារខ្ញុំជិះកទៀតហ្ហ៎! មិនត្រឹមតែអោបចង្កេះរ៉េ

4. vandakimseok - ខែ មិថុនា 10, 2008

គ្មាអីអស្ចារ្យទេប៉ុណ្ណឹងនោះ!
នៅក្បែរកន្លែងរោងចក្រខ្ញុំឯនេះវិញ មនុស្សប្រុសជិះលើមនុស្សស្រីតែម្តង អត់ជិះម៉ូតូអញ្ចឹងទេ!

5. សុភ័ក្ត្រ - ខែ មិថុនា 10, 2008

ចេះ​ពន់​លើស​សំដីគេ លោក​អែង​ប្រយ៉ាត់​ជាប់​គុក​រ៉ូវ!

6. បណ្ឌិត - ខែ មិថុនា 11, 2008

ក្រដ្ឋ អើយ….ម៉េចមិនរកហ្នឹងគេដែររ៉ូវ?? កុំឲ្យចេះតែផុស ត្អូញត្អែរតែពីគេ…

7. joe - ខែ មិថុនា 11, 2008

i waiting this day a pretty girl holding me on motor.

8. រដ្ឋ - ខែ មិថុនា 11, 2008

បងៗ​បាច់​ឈឺ​ឆ្អាល​រ៉េ!! ខ្លាំង​រក​ឲ្យ​មួយ​ម៉ោ!!

9. Posoky - ខែ មិថុនា 11, 2008

ឪមាសស្នេហ៏អូនអើយ កុំថាឡើយវិមានឯករាជ្យនៅពីមុខបងនេះរលំ ឃាត់ឃាំងមិនអោយបងទៅមុខ ទោះបីជាសាំងឡើង៦០០០រៀលម៉ាលីត ក៏បងតស៊ូឌុបម៉ុម លុះត្រាក្សិនក្ស័យជីវ៉ាដែរ ។

10. Posoky - ខែ មិថុនា 11, 2008

រដ្ឋអើយចាំបងរកមួយនោះនេះអោយ​ទុកអួតគេម្តង

11. បណ្ឌិត - ខែ មិថុនា 11, 2008

យ៉ាហ៊ី?? ចុះម៉េចអត់ចេះរកខ្លួនឯងខ្លះរ៉េហ្អ? ចាំគេរកឲ្យចឹងហ្អាស់? បងមិខ្លាំងរ៉េ​អាអូន បើបងខ្លាំងបងរកបានច្រើនហើយ បើបានច្រើអីចាំបងចែកអាអូនក្រដ្ឋ​ឯងមួយ :-D

12. សុភ័ក្ត្រ - ខែ មិថុនា 11, 2008

ខ្លាំង​ផ្ទេរ​ម្នាក់​ក្នុង​រូប​នឹង​ឲ្យ​ក្រដ្ឋ​ទៅ​ចឹង!

13. soursdey - ខែ មិថុនា 12, 2008

អត់មានឃើញពាក់មួកការពារគ្រោះថ្នាក់ទាំងពីរ! ខុសច្បាប់ចរាចរណ៍់ តេហៅប៉ូលិសសិន :)

14. naraths - ខែ មិថុនា 12, 2008

○ ពិរោះ​មែន​បង​សូគី សម្លោក​វាចា​បាន​ពិរោះ​មែន… អរគុណ​ហើយ​បង តែ​យ៉ាង​យក្ស​កន្ទក់​ដូច​មុន​អត់​យក៍​ទេ អាព្រិច​អាគាំង​ក៏​អត់​ដែរ ហិហិ
☺​ បង​ក្ឌិត​ចិត្ត​ល្អ​មែន​ណ៎… ហាហា រក​ឲ្យ​បាន​ច្រើន​ទៀត​រ៉ូវ… បើ​មិន​ខ្លាច​ពិសា​ពិល កិកិ យាយ​ចឹង​កាល​បាន​រក៍​ទៀត :)
○ តា​កាភាក់ ចង់​ឡើង​រកា​ដែក​ទៅ​ៗ កុំ​នាំ​គេ​ទៅ​ជាមួយ… ណ៎ បង​ក្ឌិត ណ៎!!
☺ បង​សួស្ដី​អឺយ!! តំណាក់​កាល​នេះ​ហើយ ខ្លាច​ប៉ូលីស​ផាក​ម៉េច​ទៀត ។ ទោះ​វិមាន​ឯករាជ្យ​រលំ​ពាំង​ផ្លូវ ឬ​ទន្លេ​បួន​មុខ​រីង​ទឹក​អស់​ក៏​មិន​ថ្វី​ដែរ …

15. vandakimseok - ខែ មិថុនា 13, 2008

ល្បងគ្រាត់ឯង អីក៏កំសត់ និង ឯកោម្លេះដើរប្រកួកប្រកាសអោយគេរកអោយ
អញ្ចឹង? ហាស? បើចង់បានខ្លាំង មករោងចក្រខ្ញុំម៉ោ ចាំញ៉ុម​ណែនាំអោយបាន ម្នាក់ពីរគ្រាន់កំដរអារាំ។ចង់បានអាម៉ាកណាក៏បានដែរ….
ហេហេ! ពេញចិត្តទេ?

16. Posoky - ខែ មិថុនា 13, 2008

vandakimseok និយាយធ្វើឲនឹកឃើញកាលនៅរៀនRUPP ផ្ទះជួលជិតរោងចក្រម៉ាដុំទួលគោក។ ថាទៅនៅកំលោះធ្លាប់ឆ្វេចឆ្វាចដាក់ស្រី​ ស្អាតម្តងម្កាលជាមួយពួកភឿន ដល់ពេលថ្ងៃមួយចេញពីសាលាម្នាក់ឯង ជិះម៉ូតូកាត់រោងចក្រចំពេលកញ៉ាៗគាត់ចេញទាំងហ្វូងសងខាងផ្លូវពេលខ្ញុំទៅ​ដល់ គាត់ស្រែក៖ហេប្រុសស្អាតទៅណាសុំទៅជាមួយផង! ហេចាប់ទុក! ហរគេអៀនអើយ! អញសង្ស័យតែខ្ទើយ! ចាប់ឆែកវីយ! … អាអូនអើយ ដល់ករ មិនដឹងយកមុកទុកនៅណា …នឹងបាបកម្ម ហាហា​:D

17. រដ្ឋ - ខែ មិថុនា 13, 2008

○ អត់​ទេ ល្បង​ក្ដារឯង (សុំ​ដាច់​សាច់​មួយ )កៀង​យក​ទាំង​អស់​ទៅ… ហាហា
○ ខ្ញុំ​ដឹង​ហើយ កាល​មុន​បង​​ធ្លាប់​ប្រាប់​​ពួក​យើង​ម្ដង កាល​ហ្នុង​ជិះ​ម៉ូតូ​ជាមួយ​ពួក​ម៉ាក មាន​អ៊ី​ម្នាក់​ជិះ​ជាមួយ​កូន​ស្រី ឃើញ​បង​ឯង ​គាត់​ភ័យ​សឹង​ស្លាប់​ស្មាន​តែ​យូកូម​ម៉ោ​ពី​ណា ​ជិះ​តាម​ពួក​គាត់​ …!!ហាហា

18. vandakimseok - ខែ មិថុនា 16, 2008

និយាយពីស្រីៗនៅរោងចក្រវិញ, គ្រាន់តែឯងដើរកាត់បន្តិចនឹង លេបខាយ
ឌឺដង ញ៉ែយើងភ្លាម……….
ពេលខ្លះថាឯង ជ្រុះលុយ, ពេលខ្លះថា ភ្លេចរូតខោក៏មាន…..
អៀនដល់ករ?

19. naraths - ខែ មិថុនា 16, 2008

តាំង​អួត​ភ្លាម!! ទ្រាំ​ទៅ!! ធើ​ម៉េច​កើត​មក​ជា​សុភាព​បុរស! :-?

20. vutha - ខែ មិថុនា 18, 2008

អ្នក​ឯង​ចង់​ជិះ​ម៉ូតូ​ ដោយ​មាន​អ្នក​អោប​ចង្កេះ​ដូចគេ​ដែរ​ ឬទេ?