រឿងនិទានមុនចូលគេង តចប់ ខែ មិថុនា 2, 2008
Posted by រដ្ឋ in ការកម្សាន្ត, ពីនេះពីនោះ.trackback
បន្ទាប់ពីបានពូថៅមាស ពូថៅប្រាក់ហើយ បុរសកាប់អុស និងប្រពន្ធរបស់គាត់បានក្លាយជាគ្រួសារធូរធារមួយ ហើយគាត់និងប្រពន្ធគាត់លែងរកស៊ីកាប់អុសលក់ដូចមុនទៀតហើយ ។ គាត់រស់នៅយ៉ាងសុខសាន្តជាមួយប្រពន្ធគាត់ ដោយមិនដែលប្រាសចាកពីអ្វីដែលបានសន្យាបានមួយអារក្សទឹកឡើយ ។
ថ្ងៃមួយបុរសកាប់អុស (សុំហៅគាត់អ្នកកាប់អុសដដែលចុះ ព្រោះធ្លាប់ហៅចឹងហើយ) កើតក្ដីអផ្សុក គិតបបួលប្រពន្ធសំឡាញ់របស់គាត់ទៅលេងទឹកស្រះបានម្ដង ព្រោះគាត់ខានទៅទីនោះយូរហើយ ។ ឧត្តមភរិយារបស់គាត់ក៏ យល់ព្រម ។ (យី! គូស្នេហ៍ចំណាស់មួយនេះ អីក៏រ៉ូមែនទិកម៉េះ អត់គិតយកកូនចៅអីនឹងគេទេ – តែយ៉ាងណា ក៏ពួកគាត់រស់នៅយ៉ាងមានសុភមង្គលដែរ) ។
ព្រឹកឡើងគាត់ទាំងពីរនាក់ក៏ចេញ ដំណើរទៅស្រះទឹកនោះដូចគ្រោងទុក ទាន់អារុណសួស្ដីអារុណរះ….
កំពុងតែសប្បាយភ្លេចខ្លួន ។ បុរសកាប់អុស ក៏នៅឆ្ងាយពីប្រពន្ធគាត់… ពុធ្ធោ! បាត់ប្រពន្ធខ្ញុំទៅណា ។ ប្រពន្ធគាត់បានលង់ទឹកបាត់ហើយ ។ យី! អាឡៃទៅណាបានអត់នៅមើលយាមចឹង យ៉ាប់មែនគ្នាតែពីរនាក់សោះហ្នឹង! គាត់ខំមុជទឹកតាមរកដែរ តែគ្មានប្រយោជន៍ឡើយ គាត់រកមិនប៉ះសោះ ។ សង្ស័យធ្លាក់ដល់ឋានភុជង្គនាគបាត់ ឬក៏ត្រីស៊ីអស់មិនដឹង
…
បុរសយើងអង្គុយសំកុក នឹកស្រណោះប្រពន្ធយ៉ាងខ្លាំង ។ ឱ! គូជីវិតអើយ ម្ដេចត្រូវព្រាត់គ្នាដោយងាយស្រួលបែបនេះ សុខៗទៅបាត់ តើឲ្យបងរស់គ្មានអូនម្ដេចទៅ!! ហ៊ឺហ៊ឺហ៊ឺ… (ផ្អែមល្ហែមផស់គាត់ដែរហ្នឹង) ។ មិនបាច់ប្រាប់ទាន់ទេ វគ្គត្រូវអារក្សទឹកចេញទៀតហើយ ។ សំឡេងយំថ្ងូររបស់គាត់ ធ្វើឲ្យអារក្សទឹកទ្រាំស្ងៀមមិនបាន ព្រោះរឿងវាកើតក្បែរដែនដីរបស់គាត់ ត្រូវតែឈឺឆ្អាល ។
-«នែ៎ តា! យំរឿងអ្វីហ្នឹង?» អារក្សសួរ ។
-«អូ! បាទលោកម្ចាស់ … ជួយខ្ញុំផង ខ្ញុំបានបាត់ប្រពន្ធជាទីស្រឡាញ់ខ្ញុំហើយ … នាងលង់ទឹកអម្បាញ់មិញនេះឯង …»។ និយាយបណ្ដើរយំបណ្ដើរ អត់បានគួរសមអ្នកមកសួរនាំអីទេ មនុស្សកំពុងពិបាកចិត្ត ។
អារក្សទឹកយល់ហេតុការណ៍ ក៏ថាកុំភ័យចាំយើងជួយ ។ ភ្លាមៗ អារក្សទឹកមុជទឹកប្រូង ។ ដើម្បីសាកចិត្តបុរសនោះថាគាត់ស្រឡាញ់ប្រពន្ធគាត់ប៉ុណ្ណា អារក្សទឹកក៏ធ្វើជាបីនារីក្មេងម្នាក់ដ៏មានសម្រស់ផូរផង់ (សូម្បី Freshy girl 2008 នៅចាញ់សម្រស់នាងផង) ងើបចេញពីទឹក រួចសួរទៅកាន់បុរសយើងថា «នេះឬប្រពន្ធរបស់តា?» ។ បុរសយើង ឃើញស្រីស្អាតដែលដេកសន្លប់ក្នុងដៃដែលអារក្សត្រកងមកភ្លាម សំឡឹងចង់ធ្លាក់ភ្នែក ។ គាត់នៅគិតបង្អង់មួយសន្ទុះតូច រួចឆ្លើយថា «បាទ! ហ្នឹងហើយប្រពន្ធខ្ញុំ» ។ កន្តុមឆែបកង្កែបឆា! អារក្សទឹកមិននឹកស្មានបុរសយើង ឆ្លើយបែបអ៊ីចឹងសោះ ។ អារក្សទឹកធ្វើមុខមាំ ដោយខឹងពេកស្ដីបន្ទោសបុរស ថាធ្វើជាមនុស្សមិនគួរណា ក្បត់សូម្បីតែប្រពន្ធខ្លួនឯង មិនគោរពពាក្យសច្ចៈ ។ ឱ! អ្នកកែប្រែចរិតហើយ ពេលមានពេលបាន មិនគិតកាលកម្សត់កម្រជាមួយគ្នាទេឬអ្វី?
ដោយឃើញអារក្សទឹកមានការយល់ច្រឡំមកលើខ្លួន បុរសអ្នកកាប់អុស បានឆ្លើយតបវិញយ៉ាងរហ័សនូវអ្វីដែលគាត់បានសម្រេចចិត្តឆ្លើយនោះ ។ ហើយដោយសារចម្លើយដ៏មានលក្ខណៈឡូហ្ស៊ិករបស់បុរសកាប់អុស អារក្សទឹកក៏បាត់ខឹង ហើយយល់ពីបំណងល្អរបស់បុរសយើងផង ក៏ជួយស្រង់ប្រពន្ធពិតប្រាកដរបស់គាត់មកវិញ ហើយជួយសង្គ្រោះស្ត្រីទាំងពីរឲ្យផុតពីគ្រោះថ្នាក់ផងដែរ ។ អារក្សទឹកបានលើកស្ត្រីក្មេងទីពីរនោះឲ្យធ្វើជាប្រពន្ធបុរសយើងម្នាក់ទៀត ។ ពួកគេទាំងអស់ ស្រុះស្រួលគ្នាហើយ ហើយបានថ្លែងអំណរគុណដល់អារក្សទឹកដែលធ្លាប់មានគុណម្ដងជាពីរដង រួចក៏លាត្រឡប់ទៅកាន់លំនៅស្ថានវិញ ។
ចាប់ពីពេលនោះមក បុរសកាប់អុសរស់នៅជាមួយប្រពន្ធទាំងពីរយ៉ាងមានសេចក្ដីសុខក្សេមក្សាន្តតរៀងទៅអឺយហោង ៚
PS: ចំពោះចំណុចដែលបាត់ក្នុងរឿង គឺជាចម្លើយរបស់បុរសនោះ ឆ្លើយទៅកាន់អារក្សទឹក ។ បើសិនជាអ្នកជាបុរសនោះ តើគួរឆ្លើយបែបណា ដើម្បីឲ្យអារក្សទឹកឈប់ខឹងនៅពេល អ្នកឆ្លើយដាក់ស្ត្រីនោះ ដែលមិនមានអ្វីទាក់ទងគ្នាទាល់តែសោះ ? ចម្លើយស្រេចតែអ្នកគិត ធ្វើយ៉ាងណាឲ្យអារក្សទឹកទន់ចិត្ត ហើយយល់ស្របនឹងគំនិតរបស់អ្នកផង ។ អរគុណសម្រាប់ការអានរឿងនេះ…







អូយ តា លេងច្រឡំប្រពន្ធទាំងភ្នែកភ្លឺអាម៉េចចេះ? ដឹងគាត់តបថាម៉េចទៅអារក្សទឹកទេ តែបើបងជាអារក្សទឹកនោះវិញ គ្មានផ្លូវទេតាម្នាក់ហ្នឹង គួចចូលទន្លេឲ្យជាចំណីត្រីតាម៉ង
វគ្គទី២នេះខុសពីរឿងខ្ញុំបានអាន! រឿងខ្ញុំអានមានបុរសម្នាក់ទៀតបានឮបុរសកាប់ឧសនឹងក៏មកធ្វើពុតជាមកកាប់ឧស ជ្រុះពូថៅដែរ តែយកពូថៅមាស ព្រោះគាត់មនុស្សលោភ
hahah mayang de roueng ning brother ,
អារក្សទឹកបងសួស្ដីអីក៏កាចម៉េះ??
ចឹងវគ្គនេះ លែងជា «នេះឬពូថៅតា?» ទៀតហើយ… គួរហៅថា «នេះឬប្រពន្ធតា?» វិញបែបទំនង ។ តាភាក់និយាយត្រូវហើយ ហេហេ អានេះប្រហែលជាឈុត “ behind the scene” ទេដឹងបានអត់ដែលមានអ្នកដឹងពីមុនមក ហាហា!
រឿងនេះមិនល្អដូចរឿងដើមទេ។
ដើម្បីឲ្យអារក្សទឹកឈប់ខឹង តានោះឆ្លើយថា “ លោកអារក្សទឹកអឺយ ខ្ញុំគ្រាន់តែចង់បាននាងនេះមកធ្វើកូនស្រីទេ ព្រោះខ្ញុំនឹងប្រពន្ធខ្ញុំមិនមានកូនមួយគ្រាប់ឡើយ…. បើអារក្សទឹកព្រម ខ្ញុំនឹងជូនទៅច្រៀងខារ៉ាអូខេឲ្យសប្បាយម្តង អូខេទេ?” អារក្សទឹកហេតុតែចង់ច្រៀង ក៏ឈប់ខឹងតា…. ត្រូវអត់ណារដ្ឋ?
បុរសនោះឆ្លើយទៅអារក្សទឹកថា៖
បានជាខ្ញុំនិយាយបែបនេះព្រោះ៖ កាលណាខ្ញុំឆ្លើយថាមិនមែន លោកអារក្សឯងប្រាកដជាយកនាងទៅក្នុងទឹកវិញហើយទៅរកប្រពន្ធខ្ញុំមកអោយខ្ញុំមិនខាន
ដូច្នេះកាលណាខ្ញុំឆ្លើយអញ្ចឹងគឺធ្េវីអោយខ្ញុំអាចសង្គ្រោះនាងផងនិងប្រពន្ធផង
○ បឿនថារឿងនេះមិនល្អ ក៏មិនទៅ ។ ព្រោះរឿងនេះគ្រាន់តែចង់បានចម្លើយបែបឡូហ្ស៊ិកមួយ ដែលអាចដោះស្រាយទំនាស់បាន សំខាន់ឲ្យភាគីទាំងសង្ខាងយល់ស្របគ្នា ព្រមទទួលស្គាល់ការចរចានោះ ។
○ បើឆ្លើយដូចយ៉ាង បូរាណហ្នឹង! បែបអារក្សទឹកកួចចូលទឹកឈ្លក់ស្លាប់ដូចបងសួស្ដីថាមិនខុសតែម្រ៉ង ។ ស្មានតែផ្ទះអារក្សទឹកហ្នឹង អត់មានហូមស៊ៀធើហ្អី?
○ យី! ល្បងវណ្ណដាឆ្លាតមែន នេះបែបធ្លាប់ញ៉ាំអំបិលអ៊ីយ៉ូតហើយមើលទៅ
«លោកម្ចាស់ដឹងហើយ កាលមុនវាជាពូថៅ! ខ្ញុំគ្មានចិត្តចង់បានអីទេ! តែនេះជាមនុស្សណា៎… បើសិនថាមិនមែនវរតែលោកម្ចាស់ទម្លាក់នាងចូលទៅក្នុងទឹកស្លាប់ទៅ មិនស្ដាយជីវិតមនុស្សទេឬ? សូមកុំក្រោធនឹងខ្ញុំអី! សូមសង្គ្រោះនាងផងចុះ ចំណែកប្រពន្ធខ្ញុំ ខ្ញុំស្រឡាញ់ស្មើជីវិត» ។ អារក្សទឹកងាកមើលស្រីក្មេងនោះ «អើមែនវ៉ី! នេះមនុស្សតើបើអញមិនជួយ មិនងាប់!!» គិតរួចនិយាយទៅកាន់បុរសនោះ «យើងយល់ពីបំណងរបស់តាហើយ! ណេះឆាប់ជួយនាងនេះទៅ មើលផ្លុំខ្យល់បញ្ចូលដង្ហើមម៉េចឲ្យតែនាងដឹងខ្លួន! បើមិនចេះទេ បន្តិចទៀតយើងមកវិញ
» ថាហើយ អារក្សទឹកមុជទឹកដើម្បីសង្គ្រោះមីងស្អាតប្រពន្ធអ្នកកាប់អុសនោះ ។
អេវំ៚
អូ! ចឹងសោះ! ចឹងខ្ញុំចូលគេងហើយ! ងងុយគេងណាស់។ (:|
ហេ!ហេ…មក៍ក្រោយគេ អត់បានឆ្លើយសោះ!
តែទោះយ៉ាងណាក៏គេដឹងថាខ្ញុំឆ្លាតដែរ
គ្រាន់តែបានអានចំនងជើងរឿងនេះធ្វើអោយភានឹកដល់
បទចំរៀងដែលគួរអោយក្រៀមក្រំភ្លាម។
«រឿងនិទានមុខចូលគេង»។
បងរដ្ឋដឹងថាគេមានទុក្ខហើយនៅដាក់រឿងដែលមានចំនងជើង
ក្រៀមក្រំទៀត!
អត់ជួយដោះស្រាយទេគិតតែពីបន្ថែមបងប្រុសប្អូននេះ។
ណារដ្ឋ, ខ្ញុំឆ្លាតមិនមែនដោយសារញ៉ាំអំបិលអ៊ីយ៉ូដទេ គឺមកពីខ្ញុំបៅទឹកដោះដំបូងហ្នឹងណា៎ ហាសហាសហា៎….
ហេហេ សុំអាសយដ្ឋានតាហ្នឹងទិចម៉ោ, អ៊ីមែលក៏បាន… សុំដាក់ពាក្យរៀនឌីប្លូម៉ាទិកជាមួយគាត់សិន
♦និមល ផ្កាយ និងភា ឃើញខំម៉ិនទាំងអាធ្រាត្រយប់មិញ! ខ្ញុំអានមិនចេញ ព្រោះមើលតាមតេរ៉ាសាប់ឃើញ!
♣អូចឹងទេ ល្បងដា ចឹងបានឆ្លាតជ្រុល… ខឹខឹខឹ
♠បូរាណ ចង់រៀនទាក់ទងញ៉ុមទៅ រៀនពីញ៉ុមសិស្សគាត់តើ