jump to navigation

កម្មវិធី​មេគង្គ​ឆ្នាំ​នេះ​នៅ CCF ខែ មីនា 26, 2008

Posted by រដ្ឋ in ដំណឹង​ផ្សេងៗ, ពីនេះ​ពីនោះ, ភាពយន្ត.
trackback

មហោ​ស្រព​មេគង្គ ឆ្នាំ​២០០៨ ​បាន​បញ្ចប់​ជា​ស្ថាពរ​កាល​ពី​ ថ្ងៃ​សុក្រ ទី​២១ សប្ដាហ៍​មុន​នេះ ដែល​មហោស្រព​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ ខែ​ហ្វ្រង់កូហ្វូនី​ ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ។ មហោស្រព​នេះ​ រៀប​ចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​ប្រចាំ​នៅ​កម្ពុជា ដោយ​ឡែក​ក្រៅ​ពី​នេះ ការ​ដាក់​បញ្ចាំង​ភាព​យន្ត​ជា​សាធារណៈ​លើក​នេះ​ក៏ មាន​ការ​ចូល​រួម​ពី មណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា ​និង​គ្រឹះស្ថាន​មេត្តា​ហៅស៍​ (Métahouse) ផង​ដែរ ។ កន្លែង​ដទៃ​ទៀត គឺបញ្ចាំង​កណ្ដាល​វាល​​នៅ​ទីលាន​​មុខ​វត្ត​បុទុម​វត្តី ។

ccf.png

ងាក​មក​​រោង​ភាព​យន្ត​នៃ​ CCF វិញ​មាន​ការ​ការ​ដាក់​បញ្ចាំង​ភាព​យន្ត​សរុប​ទាំង​អស់ ១៧​រឿង ដែល​រួម​មាន បារាំង ខ្មែរ ថៃ និង​វៀតណាម ។ ឆ្នាំ​នេះ​ខ្ញុំ​បាន​មើល​រឿង​ខ្មែរ ២​រឿង គឺ​រឿង​នៅ​កម្លោះ​ដល់​ពេល​ណា ដែល​ធ្លាប់​មើល​ម្ដង​ហើយ និងរឿង​ជាង​គំនូរ ដែល​​ពុំ​ធ្លាប់​បាន​មើល​ពី​មុន​មក​ទេ ។ សម្រាប់​រឿង​បរទេស​ គឺ​អត់​ទាំង​អស់ :D បាន​មើល​២​រឿង​ហ្នឹង ទៅ​ទាំង​ប្រផិតប្រផើយ ចេញ​ពី​ប្រឡង​នៅ​សាលា​ភ្លាម​ស្ទុះ​វឹង​តែ​ម្ដង ។ ខ្ញុំ​នឹង​និយាយ​ជា​បន្ត​បន្ទាប់​នូវ​រឿង​មួយ​ចំនួន​នៅ ប្រកាស​លើក​ក្រោយ​ៗ​ទៀត ។

le_cinema.png

មណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា ឆ្នាំ​នេះ​បាន​ជ្រើស​រើស​ភាពយន្ត​វីដេអូ​ ឯកសារ​ខ្មែរ​មួយ​ចំនួន​ដែល​ទាក់​ទង​ទៅ​នឹង​ជលសារជាច្រើន ជាពិសេស​គឺ​រឿង អ្នក​ស្រែ របស់​លោក រឹទ្ធី ប៉ាន់ ។ រី​ឯ​នៅ​គ្រឹះស្ថាន​មេត្តាហោស៍ បាន​ចូល​រួម​ដាក់​នូវ​ភាពយន្ត​ឯកសារ «​The Best of Cambodia Doc Film Fest» នៅ​រៀង​រាល់​ល្ងាច​ក្នុង​កំឡុង​កម្មវិធី​នោះ​ដែរ ។

នៅ​ឯទីលាន​មុខ​វត្ត​បុទុម​វត្តី​ វិញ បង​ប្អូន​​ដែល​ចូលចិត្ត​​មើល​កុន ក៏​បាន​នាំ​កូន​នាំ​ចៅ ទៅ​មើល​យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ អ្នក​ខ្លះ​ទៅ​ក្រាល​កន្ទេល​ចាំ​តាំង​ពី​ក្បាល​ល្ងាច​ទម្រាំ​ដល់ ពេល​រាត្រី​នៃ​ការ​ដាក់​បញ្ចាំង​ចែក​ជូន :D

botum.png

ឱកាស​ដ៏​អស្ចារ្យ​នៃ​ការ​បញ្ចាំង​កុន​នេះ​ ក៏​នៅ​មិន​ទាន់​ចប់​ទេ តែ​សម្រាប់​អ្នក​រស់​នៅ​តាម​ខេត្ត​​វិញ​ម្ដង ។ ក្រុម​ភាពយន្ត​ចល័ត​នឹង​ទៅ​ដល់​ ១២​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​ចាប់​ពី​ខែ​មីនា ដល់​ខែ​មិថុនា នេះ​បើ​តាម​កម្មវិធី​ប្រចាំ​ខែ​របស់​មជ្ឈមណ្ឌល​វប្បធម៌​បារាំង ។

pictures source (ccf)

វិចារ នានា»

1. posoky - ខែ មីនា 26, 2008

ឡូយបស់គេមែន!

2. អាចម៍ផ្កាយ - ខែ មីនា 26, 2008

អរគុណ​សម្រាប់​ការ​ចែក​ចាយ​ដំណឹង​នេះ តែ​សម្រាប់​ខ្ញុំ​ឥឡូវ​មិន​សូវ​ជា​ទំនេរ​ទេ ទើប​មិន​បាន​ចូល​មក​លេង…

3. soursdey - ខែ មីនា 26, 2008

អូហូ បានអង្គុយមើលកុនក្រោមដួងព្រះចន្ទ័ ថែមមានពោតអាំង គ្រាប់ឈូកផង ប្រាកដអស្ចារ្យ!

4. Bandith - ខែ មីនា 27, 2008

ចប់នៅន៎ កម្មវិធីហ្នឹង? ចង់មើលរឿងនៅកម្លោះដល់ណា ដល់ហើយ

5. naraths - ខែ មីនា 27, 2008

♣ បង posoky : ឡូយ​គួរ​សម​ដែរ!! កិកិ
♣​ អាចម៍ផ្កាយ ចាំ​ទំនេរ​ចាំ​មក​លេង អត់​បង្ខំ​រ៉េ!!
♣ បង​សួស្ដី ដូច​ភ្លេច​កន្តេះឡង់ និង​ចង្រិត​លីង​ហើយ…
♣ ដឹង​ចង់​នៅ​កម្លោះ​ដល់​ណា​ទេ បង​ក្ឌិត​ជិត​ការ​ហើយ បាច់​មើល​ទេ!! :D រឿង​នេះ​គេ​មើល​តែ​អ្នក​ដែល​កំពុង​រក​ប្រពន្ធ​តើ… កិកិ អត់​ឆំណាង​មើល៍ ប្រហែល​គេ​មិន​ចេញ​ថាស​លក់​ទេ!!!