សំឡេង ខែ មីនា 25, 2008
Posted by រដ្ឋ in កំណត់ចាស់ៗ, ពីនេះពីនោះ.trackback
សំឡេងជាភាវៈអរូបិយមួយដែលយើងមិនអាចមើលឃើញ មិនអាចចាប់កាន់បាន តែយើងអាចឮដោយត្រចៀករបស់យើង ។ តែចំពោះខ្ញុំ ពេលខ្លះហាក់ដូចជាអាចមើលឃើញសំឡេងទាំងនោះ ។ តើវាជាសំឡេងអ្វីទៅ? ខ្ញុំសរសេរចេញនេះដើម្បីឲ្យធូរអារម្មណ៍ខ្លះ តែមិនទាមទារឲ្យព្យាយាមយល់ពីសំឡេងនោះឡើយ ព្រោះវាជាសំឡេងប៉ុណ្ណោះ ។
សំឡេង ជាអ្វីម្យ៉ាងដែលគួរឲ្យខ្លាចណាស់ … ខ្ញុំចង់គេចពីវា តែនៅតែមិនអាចគេចបាន ។ សំឡេង តាមលោងបន្លាចខ្ញុំគ្រប់ពេល ពេលដែលខ្ញុំគិតដល់វា ។ តែបើខ្ញុំមិនគិតពីវាក៏មិនថ្វីដែរ តែសំឡេងបានបង្ខំឲ្យខ្ញុំឃើញរូបរាងនៃសំឡេង ។ សំឡេងទាំងនោះហាក់ដូចជាចង់បានអ្វីពីខ្ញុំអ៊ីចឹង… ខ្ញុំមិនបានយល់សបិ្តអាក្រក់ទេពេលនេះ កុំយល់ច្រឡំអី ។
ឥទ្ធិពលសំឡេងធ្វើឲ្យប៉ះពាល់អារម្មណ៍ខ្ញុំមែនទែន! ខ្ញុំមានការភ័យខ្លាចពេលដែលបានឮសំឡេង ហើយខ្ញុំឈឺក្បាល គិតអ្វីក៏មិនចេញ ទាល់តែខ្ញុំដើរគេចទើបបានស្បើយខ្លះ … ពេលខ្លះ ទោះសំឡេងនោះគ្មានទាក់ទងអ្វីនឹងខ្ញុំ តែពេលបានឮ ខ្ញុំមានអារម្មណ៍ថាមិនសប្បាយចិត្ត អារម្មណ៍មិនល្អ ។ ខ្ញុំចូលចិត្តភាពស្ងប់ស្ងាត់ តែខ្ញុំមិនស្អប់សំឡេងតន្ត្រីទេ ។
ហេតុអ្វីក៏អ្នកខ្លះ ចូលចិត្តបន្លឺសំឡេងដែលគួរឲ្យខ្លាច? តែអ្នកខ្លះធ្វើឲ្យមានសំឡេងដោយមិនដឹងខ្លួន មិនបានគិតថាសំឡេងនោះប៉ះពាល់ដល់អារម្មណ៍គេនោះទេ ជួនកាលវាអាចជាចេតនាដោយប្រយោល បើខ្ញុំគិត ។
សំឡេងនៃការធ្លាក់ បែក ទង្គិច …នេះជាឧទាហរណ៍នៃសំឡេងមួយចំនួនតូចប៉ុណ្ណោះ និយាយឲ្យចំទៅ គឺសំឡេងគ្រប់បែបយ៉ាងដែលខ្ញុំយល់ថាខ្លួនឯងមិនចង់ឮ ខ្ញុំស្អប់សំឡេងដែលខ្ញុំស្អប់ មិនចង់ឮសំឡេងដែលធ្វើឲ្យខ្ញុំពិបាកចិត្ត… ។
ខ្ញុំយល់ថានេះគ្រាន់តែអត្ថបទតូចមួយដែលខ្ញុំចង់សរសេរ ដែលវាមិនគ្រាន់តែជាសំឡេងមួយ តែជាផ្នែកមួយនៃសំឡេងដែលខ្ញុំចង់សរសេរតាំងពីពីរបីឆ្នាំមុន ។








ប្រហែលជាមានការទាក់ទងគ្នានឹងការតាំងសម្មាធិហើយ។ ប្រហែលជាត្រូវហាត់ផ្ចង់អារម្មណ៍ហើយ ប៉ុន្តែខ្ញុំនៅមិនទាន់អាចយកឈ្នះការបែកសម្មាធិនេះនៅឡើយទេ…. ពេលខ្លះខ្ញុំប្រឡង ខ្ញុំអានតែមួយឃ្លា៦ ៧ ដង នៅតែមិនដឹង តែចេះតែឃើញរូបភាពអ្វីផ្សេង(រួមទាំងសំឡេង)ពេញក្នុងខួរក្បាលខ្ញុំតែម្តង… សង្ឃឹមថារដ្ឋអាចមានជាអានុសាសន៍ខ្លះសម្រាប់ការគ្រប់គ្រងសម្មាធិនេះ…
សង្ស័យប្អូនមានជំងឺដែលគេហៅថា Acousticophobia ឬ Fear of Noise ទេដឹង? ប្អូនសាកទៅអាននៅទីនេះ http://www.phobia-fear-release.com/acousticophobia.html មើល ក្រែងលក្ខណៈរបស់ប្អូនធ្លាក់ចូលក្នុវជំងឺខ្លាចសំឡេងនេះ។
សង្ស័យតែលួចស្រឡាញ់កូនគេ ដល់គេអត់ស្រឡាញ់ហើយនៅតែតាមគេ រហូតគេជេរអានេះ អានោះ ចឹងទៅ ចេះតែចាំពាក្យហ្នឹង។
កុំនិយាយលេងណា៎!
សម្លេងពិតជាអាចមានអានុភាពសម្លាប់មនុស្សបានមែន។
សម្លេងមនុស្សម្នាក់អាចបញ្ជាអោយមនុស្សម្នាកទៀតស្លាប់។
បើចង់ចាប់សម្លេងត្រូវតែធ្វើអន្ទាក់ចាប់ម្ចាស់វា។
♣ បូរាណ ខ្ញុំអត់បានតាំងសមាធិអីទេ! រឿងធម្មតាទេ ពេលអានសៀវភៅ យើងតែងបែកអារម្មណ៍ខ្លះចឹងហើយ បើខ្ញុំវិញអានៗក៏ហោះហើរដល់ណាណីមិនដឹងខ្លួន(គឺមាត់ប្រកបតួអក្សររហូតគ្មានខុសទេ តែអត់ដឹងស្អីខ្លះទេ!) តែពេលដឹងខ្លួន តាំងអារម្មណ៍ឲ្យមូលមកវិញ ធ្មេចភ្នែកមួយខ្វាច់ ងាកមកសៀវភៅវិញ នៅ តែមិនកើតឈប់អានសិន ចប់!
! ប្រាប់ចុះបើសំឡេងដូចបឿននិយាយ គឺគ្មានបញ្ហាទេ ព្រោះខ្ញុំពោលខាងលើ ចំពោះតែសំឡេងដែលមកដល់ភ្លាមៗ … សំឡេងអតីតកាល បើមិនគិតពីវាចប់ហើយ គ្មានអ្វីគួរខ្លាចទេ ។
♣ បងសួស្ដី! ខ្ញុំមិនដែលដឹងសោះថាមានជម្ងឺខ្លាចសំឡេង… អរគុណសម្រាប់ដំណឹងនេះ ។ ប្រហែលចឹងហើយ តែចំពោះខ្ញុំគឺវាមានចូលក្នុងជំពូកនោះដែរ ដូចយ៉ាង ពេលស្មុគស្មាញ ធុញថប់ ធ្វើអ្វីម្យ៉ាងខុស ឬអ្វីៗផ្សេងទៀត ដល់តែពេលបានឮសំឡេងអ្វីម្យ៉ាងមកប៉ះត្រចៀក (ឬពេលខ្លះមើលឃើញសំឡេងនឹងភ្នែក)ទៀត ធ្វើឲ្យខ្ញុំគិតនាយអាយ គឺចង់តែចេញពីកន្លែងមានសំឡេងនោះ! សុំទោសដែលខ្ញុំនិយាយពង្វាងដាន… ព្រោះមិនចង់និយាយចំពីសំឡេង!
♣ ប្រហែលមែនដឹង បឿន! តែមិនដូចអ្នកខ្លះទេ
♣ ហេហេ! ល្បងម៉ន និយាយធ្ងន់ធ្ងរម៉េះ! ខ្ញុំជឿអ្វីដែលបងនិយាយ … សំឡេងអាចធ្វើឲ្យមនុស្សស្លាប់ សំឡេងអាចធ្វើឲ្យមនុស្សបែកបាក់គ្នា ឬម៉េចម៉ាផ្សេងទៀតជាច្រើន ។ តែសំឡេងខ្ញុំនេះ មិនអាចចាប់ម្ចាស់បានទេ …ព្រោះជាសំឡេងដ៏មានឥទ្ធិពល ។
ចឹងបើចាប់អាឥទ្ធិពលនឹងបានចាំប្រាប់ខ្ញុំផង
ចាំខ្ញុំជួយវៃអោយវាបាក់ស្បាតម្តង។