jump to navigation

A Script… ខែ មីនា 23, 2008

Posted by រដ្ឋ in ការ​កម្សាន្ត, ពីនេះ​ពីនោះ, ភាពយន្ត.
trackback

Sarun sadly watches the moon reflected on the water from a good vantage point.
SOMALIE: I’ve abandoned you this evening.
Sarun turns to see her; smiles.
SOMALIE: Sorry.
SARUN:No problem. You’ve had things to sort out for the wedding.
SOMALIE: Yes.
The moment is awkward. He turns away.
SOMALIE: Sarun what were you trying to tell me earlier?
He freezes. Stays staring straight ahead.
SARUN: Nothing.
SOMALIE: It can’t have been nothing. You tried twice.
She makes him face her.
SOMALIE: Why can’t you tell me?
He wishes he could. Can he? Should he? He decides against.
SARUN: Honestly, it’s nothing. Just selfish stuff about me and this stupid marriage. It’s really been getting to me.
Somalie stands next to him, looking out to sea too.
SOMALIE: You’ve never told me what kind of girl you want to marry.
Sarun takes this in.
SOMALIE: As it happens, I know someone you’re incredibly well-suited to.
Sarun turns to her, earnestly
SARUN: Somalie, thank you for the thought but it’s pointless. Whoever she is I can never love her.
SOMALIE: Why?
SARUN: I’m already in love with someone else.
They are looking each other straight in the eye now; intense stuff.
SOMALIE: So why aren’t you with…this “ someone else” ?
SARUN: She’s about to marry to her fiancé.
There. He’s said it. A look between them, then he has to get out of here.
SARUN: See you tomorrow.

He heads off, hiding his emotions. A tear comes to Somalie’s eye as the penny drops and she realises what he means. Oh my god! He loves her!! She smiles, so happy.
 

NEANG: Somalie? Somalie?
She freezes and doesn’t reply.
NEANG: Where are you, Somalie? I just wanted to say goodnight.

Her expression turns to one of extreme concern. She slips silently away without replying to her finance.
this script copyrighted to KMF


សុម៉ាលី. ថ្ងៃ​ហ្នឹង​ខ្ញុំ​ដូច​ឆ្ងល់​បង​ឯង​ដល់​ហើយ​នៀក…
(សារុន​ងាក​មក​មើល​សុម៉ាលី​ហើយ​ញញឹម)
សុម៉ាលី. អូ សូមទោស
សារុន. មិន​អី​ទេ! សុម៉ាលី​រៀបចំ​​ប្រដាប់​ប្រដា​សម្រាប់​រៀបការ​ហើយ​ឬ?
សុម៉ាលី. ចាស៎
(សារុន បែរ​មុខ​ចេញ)
សុម៉ាលី. បង​សារុន! អម្បាញ់​មិញ បង​មាន​អ្វី​ចង់​ប្រាប់​ខ្ញុំ?
សារុន. អត់​មាន​អី​ទេ ។
សុម៉ាលី. តែ​បង​ព្យាយាម​ប្រាប់​ខ្ញុំ​ពីរ​ដង​ហើយ​ណា៎
(សារុន​ងាក​មក​វិញ)
សុម៉ាលី. ហេតុ​អ្វី​ក៏​បង​មិន​ចង់​ប្រាប់​ខ្ញុំ?
សារុន. អឺ…. អត់​មាន​អី​ទេ វា​ជា​រឿង​ផ្ទាល់​ខ្លួន​ទាក់​ទង​នឹង​ការ​ចង់​រៀបការដ៏​ឆ្កួត​ៗ​របស់​ខ្ញុំ​ប៉ុណ្ណោះ ។
(សុម៉ាលី មក​ឈរ​ក្បែរ​សារុន សំឡឹង​មើល​ទៅ សមុទ្រ)
សុម៉ាលី. បង​មិន​ដែល​ប្រាប់​ខ្ញុំ​​ថា នារី​ប្រភេទ​ណា​ដែល​បង​ចង់​រៀបការ​ជាមួយ​ទេ ។
(សារុន ចាប់​អារម្មណ៍)
សុម៉ាលី. បើ​បង​ប្រាប់​ ខ្ញុំ​ប្រហែល​ជា​អាច​ស្គាល់​នារី​ណា​ម្នាក់​ដែល​សក្ដិ​សម​នឹង​បង ។
សារុន. សុម៉ាលី ! អរគុណ​ហើយ ដែល​ជួយ​គិត​គូរ​ដល់​ខ្ញុំ តែ​វា​គ្មាន​ប្រយោជន៍​ទៀត​ទេ នារី​ណា​ក៏​ដោយ​​ ក៏​ខ្ញុំ​មិន​អាច​ស្រឡាញ់​បាន​​​​ដែរ ។
សុម៉ាលី. ហេតុអី?
សារុន. គឺ​ខ្ញុំ​បាន​ស្រឡាញ់​នារី​ម្នាក់ រួច​ទៅ​ហើយ ។​
(ពួក​គេ​សំឡឹង​មុខ​គ្នា ដោយ​កែវ​ភ្នែក​ចំឡែក)
សុម៉ាលី. ចុះ​ហេតុ​អ្វី​ក៏​បង​មិន​អាច​ស្រឡាញ់​នារី​ម្នាក់​នោះ?
សារុន. ព្រោះ​នាង​ជិត​រៀបការ​ជាមួយ​នឹង​គូដណ្ដឹង​នាង​ទៅ​ហើយ ។
(និយាយ​ចប់ សារុន​ដើរ​ចេញ)
សារុន. ថ្ងៃ​ស្អែក​ជួប​គ្នា!

សារុន​ចេញ​ទៅ​បាត់ ។ ទឹក​ភ្នែក​សុម៉ាលី​ស្រក់​ពីរ​បី ដំណក់​លើ​ផែន​ផ្ពាល់​របស់​នាង ។ នាង​យល់​ពី​អ្វី​ ដែល​សារុន​និយាយ.. នាង​ញញឹម​ទាំង​ទឹក​ភ្នែក ដោយ​ក្ដី​សប្បាយ​រីករាយ ។

នេះ​ជា​ឈុត​មួយ​ដែល​ខ្ញុំ​ចូលចិត្ត ។ ប្រិយមិត្ត​ដែល​ធ្លាប់​បាន​មើល ប្រហែល​ជា​ដឹង​ហើយ​នេះ​ដក​ស្រង់​ចេញ​ពី​រឿង​អ្វី ។ ពី​ដំបូង​ឡើយ​ខ្ញុំ​យល់​ថា​វា​ជា​ភាពយន្ត​ធម្មតា​មួយ ទើប​ខ្ញុំ​មិន​ចង់​មើល… មាន​ថ្ងៃ​មួយ​ខ្ញុំ​បើក​ស៊ីធីអិន ឃើញ​គេ​បញ្ចាំង​រឿង​នេះ! អូ ហូ! ពិត​ជា​ភាពយន្ត​ដ៏​ល្អ​មួយ ខ្ញុំ​សប្បាយ​ចិត្ត និង​រំភើប​ពេល​ដែល​បាន​មើល​ភាពយន្ត​ដ៏​ល្អ ។ ជា​ថ្មី​ម្ដង​ទៀត មហោស្រព​ភាពយន្ត​លើក​នេះ ខ្ញុំ​សម្រេច​ចិត្ត​ឆ្លៀត​ពេល​ទៅ​មើល​ម្ដង​ទៀត​ឲ្យ​ខាង​តែ​បាន ទៅ អង្គុយ​កៅអី​មុខ​គេ​ទៀត..  :D  លើក​នេះ បាន​ពេញ​ភ្នែក ។

វិចារ នានា»

1. chharda - ខែ មីនា 23, 2008

may i know the title bro?

2. naraths - ខែ មីនា 23, 2008
3. chharda - ខែ មីនា 23, 2008

ok i see heuy na bro , thanks

4. soursdey - ខែ មីនា 23, 2008

poster ដាក់ថាជារឿងកំប្លែង តែតាមដែលស្ក្រិបប្អូនដាក់មកដូចជាកំសត់ណាស់ បងចង់មើលបានម្តងដែរ ឲ្យបងតាមទៅជាមួយផង :)

5. posoky - ខែ មីនា 24, 2008

OH this one remind me of my brother who used to be a film star i saw many scripts like this in his room…

Anyway film star not only beauty but also smart how to act and good keeping the words too. haha that why I dont want to be :)

posoky

6. បូរាណ - ខែ មីនា 24, 2008
7. រចនា - ខែ មីនា 24, 2008

រឿង «នៅ​កម្លោះ​ដល់​ណា​ខ្ញុំ?»​ តើ​មែន​ទេ? គេ​ក៏​ចូល​ចិត្ត​រឿង​នេះ​ដែរ! វា​អាច​ចាត់​ទុក​ថា​ជា​ស្ដង់​ដារ​មួយ​ហើយ នៅ​ចាំ​តែ​ថ្ងៃ​អភិវឌ្ឍ​វា​ទៅ​មុខ​ប៉ុណ្ណោះ!

8. naraths - ខែ មីនា 24, 2008

♣​ តាម​ទៅ​ណា បង​សួស្ដី! គេ​ឈប់​បញ្ចាំង​ហើយ​ហ្នឹង…។ រឿង​នេះ​កំប្លែង​មែន​តើ… មើល​សើច មើល​សើច ទាំង​សម្ដែង ទាំង​និយាយផ្ទាល់ គឺ​ពិបាក​រក​កន្លែង​ទើស​ណាស់ គឺ​គេ​រៀប​ចំ​បាន​ល្អ​មែន…
♣​​ wow bro! you ‘ve got a brother was a actor, why don’t you want to be an actor too??? :D
♣ បូរាណ ម៉េច​ក៏​យំ កំឆត់​ពេក​ហ្អ??
♣ រឿង​ហ្នឹង​ហើយ… ហ្អេ! ឥឡូវ​ឃើញ​ឧស្សាហ៍​ប្រើ​ពាក្យ «គេ» តំណាង​ខ្លួន​ឯង​ដល់​ហើយ ស្ទីល​ថ្មី​ហ្អ? រចនា… ជួយ​ឆែក​ឲ្យ​បង​ផង រវាង​ពាក្យ គេ និង​គេហ៍ ខុស​គ្នា​ត្រង់​ណា ។

9. chharda - ខែ មីនា 25, 2008

ur theme desigh style good dal heuy

10. ទឹម បឿន - ខែ មីនា 25, 2008

ឈុត​ហ្នឹង​ល្អ​នឹង​ស្រក់​ទឹកភ្នែក​សម្រាប់​អ្នក​ដែល​មាន​រឿង​ស្រដៀង​ហ្នឹង។ ស្រី​ហ្នឹង​ច្បាស់​ជា​ឈប់​រៀបការ​មិន​ខាន​ទេ កិកិ

11. naraths - ខែ មីនា 25, 2008

thank sis! :D tech teat change a new one lov hey…

ចាំ​បាច់​អ្នក​ស្រដៀង​ មិន​ស្រដៀង​អី ខ្ញុំ​មើល​ឡើង​ច្រហ​មាត់ សំណាង​អត់​ចេញ​ទឹក​ភ្នែក កិកិកិ ។ បឿន និយាយ​ដូច​អត់​ដែល​បាន​មើល​ចឹង… ខ្ញុំ​មើល​ពីរ​ដង​ហើយ​ណា៎ ។

«ការ​ពិត​សុម៉ាលី ពិត​ជា​បោះបង់​ពិធី​រៀប​ការ​មែន! នាង​ដឹង​ថា​អ្នក​ដែល​នឹង​រៀបការ​ជា​មនុស្ស​ដែល​នាង​មិន​ស្រឡាញ់… » ត​ពី​សាច់​រឿង​ខាង​លើ… ព្រឹក​ឡើង​សុម៉ាលី រៀបចំ​ខ្លួន​ស្អាត​បាត ដើម្បី​មក​ធ្វើ​ការ​ក្នុង សណ្ឋាគារ​ផ្ទះ​ឆ្នេរ ដូច​ធម្មតា ។ (សារុន​ ជា​អ្នក​ចាត់​ការ​ទូទៅ​ក្នុង​សណ្ឋាគារ​ហ្នឹង-ជា​សណ្ឋាគារ​របស់​​ប៉ា​របស់​សុម៉ាលី) ។ ព្រឹក​នេះ​នាង បាត់​មិន​ឃើញ​សារុន​មក​ធ្វើការ​ទេ វា​ពិត​ជា​ពិបាក​បើ​គ្មាន​សារុន​នៅ​ចាត់​ចែង​​ការងារ ។ នាង​ទៅ​រក​កន្លែង​ដែល​សារុន​ស្នាក់​នៅ … សារុន ចាក​ចេញ​​បាត់​ទៅ​ហើយ គឺ​សារុន​ទៅ​ភ្នំពេញ ។ [...]

បី​ខែ​ក្រោយ​មក… អូយ​ខ្ជិល​និយាយ​ណាស់!! :D សម្រាប់​អ្នក​ដែល​អត់​ទាន់​បាន​មើល​អាច​ទៅ​ដោនឡូត Script នៃ​រឿង​ទាំងមូល​ពី​វិបសាយ​ http://cambodiafilms.com/ មក​អាន​កម្សាន្ត​បាន …

12. chharda - ខែ មីនា 25, 2008

change new teat ? oh dear can u tell me some..how to great a good theme like u ?

13. Boeun - ខែ មីនា 25, 2008

ដូច​អត់​ស្រួល​ទេ! សារុន​ទៅ​អំពេញ​ធើ​ស្អី? :D

14. naraths - ខែ មីនា 26, 2008

♣ Design play play tov sis, when we think it’s good it will good. it’s become from our mind.

♣ សួរ​ទៀត!! សារុន​ទៅ​ភ្នំពេញ ព្រោះ​មិន​ចង់​នៅ​កែប​ហ្នឹង​ណា… ណាមួយ​ស្រី​ដែល​ខ្លួន​ស្រឡាញ់​ក៏​ជិត​រៀបការ​ទៀត នៅ​ធ្វើ​អី ។ សារុន ទៅ​ធ្វើ​ការ​នៅ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ​វិញ រហូត​បាន​៣​ខែ ក្រោយ​មក​​​អ្នក​ធ្វើការ​ជាមួយ​កាល​មុន ប្រាប់​ថា​កាល​នោះ​ សុម៉ាលី បោះបង់​មង្គល​ការ​ហើយ … សារុន​ វិស​តែ​សារភាព​ស្នេហ៍​ចំពោះ​នារី​ផ្សេង​ទៀត​ទៅ​ហើយ តែ​ដល់​ឮ​ដំណឹង​នេះ ចឹង​សារុន​ចាំ​អង្កាល់ បក​ទៅ​កែប​វិញ … ចៃ​ដន្យ​អី​ជួស​គ្នា.. ហាហា ព្រោះ​សុម៉ាលី បាន​មក​រក​សារុន នៅ​ភ្នំពេញ​ដែរ ។ សារុន​ជិះ​បក​ក្រោយ​វិញ ឯ​សុម៉ាលី​ក៏​បក​មក​វិញ ហិហិហិ ពួក​គេ​ជួប​គ្នា​តាម​ផ្លូវ … អូន​ព្រម​រៀបការ​ជាមួយ​បង​ទេ? អូខេ!!! …ចប់!!

15. chharda - ខែ មីនា 26, 2008

i hope i can do it